កំហាត​ IE ជា​ចំនូល​របស់ Firefox, Safari​ & Chrome


(PC Magazine)
ទីផ្សារ​របស់​Internet Explorer កាន់​តែ​រួម​តូច​នៅ​ខែមុន ក្នុង​ពេល​ដែល​Firefox របស់​Mozilla, Chrome របស់ Google, និង​ Safari របស់ Apple បាន​កើន​ឡើង​តិច​តួច យោង​តាម​ ទិន្នន័យ​ផ្តល់​នៅ​ថ្ងៃ​ច័ន្ទនេះ ដោយ​Net Applications។

IE របស់ Microsoft ស្ថិត​នៅ​លើ​គេ ស្មើ​នឹង 67.5% នៃ​អ្នក​ប្រើប្រាស់ ដែល​ថយចុះ​អស់​ 0.06 ភាគរយ គិត​ពី​ខែ​មុន និង​ចុះ​អស់​ 7.92 ភាគ​រយ​ គិត​ពី​ ពេល​តែ​មួយ​នា​ឆ្នាំ​មុន

Firefox ឈាន​មក​ដល់​លេខ​២ ស្មើ​នឹង​ 21.53 ភាគរយ​នៃ​ទីផ្សារ – មាន​ការ​កើន​ឡើង​0.19 ភាគ​រយ ពី​ខែ​ធ្នូ និង កើន​4.55 ភាគ​រយ​ពី​ឆ្នាំ​មុន។

Safari, Chrome, និង Opera ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​ប្រាំ​លើ​គេ ដោយ​មាន​អ្នក​ប្រើប្រាស់​ 8.29 ភាគ​រយ, 1.12 ភាគ​រយ, និង 0.70 ភាគ​រយនៃ​ទីផ្សារ រៀងគ្នា។

Google បាន​បញ្ចេញ​ ប្រូវស័រ​ Chrome របស់​ខ្លួន នៅ​ខែ​វិច្ឆិកា ហើយ​ទទួល​បាន 0.78 ភាគ​រយ​នៃ​ទីផ្សារ។ វា​កំពុង​តែ​ត្រៀម​ប្រកួត​ប្រជែង​ដណ្តើម​តំនែង​លេខ​បួន​ពី Opera ប៉ុន្តែ​មាន​ការ​កើន​ឡើង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ចាប់​តាំង​ពី​ដើម​ទី​មក។

Firefox លោត​បាន ពិន្ទុ​បួន​ភាគ​រយ កាល​ពី​ខែ​កក្កដា​មុន បន្ទាប់​ពី​ចេញ​ស៊េរី 3.0, និង បាន​ឡើង​ដល់ 20 ភាគរយ នៅ​ខែ​វិច្ឆិកា។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to កំហាត​ IE ជា​ចំនូល​របស់ Firefox, Safari​ & Chrome

  1. និមល ថា:

    តើ Browsers ទាំង​នេះ បាន​ចំណូល​ដោយ​វិធី​ណា​ទៅ បើ​វា​ឲ្យ​គេ​ប្រើ​ឥត​គិត​ថ្លៃ​យ៉ាង​នេះ? បើ​ថា​មក​ពី​ផ្សាយ​ពាណិជ្ជ​កម្ម ដូច​ជា​អត់​ទេ។

  2. វិចិត្រ ថា:

    មិន​ដឹង​ថា​គេ​ចំនេញ​យ៉ាង​ម៉េច​ពី​អ្នក​ប្រើ​ទេ (តែ​សូម​អ្នក​អាន​កុំ​ច្រលំ​ពាក្យ កំហាត​និង​ចំនូល​ដែល​ខ្ញុំ​ប្រើ​នេះ​ថា​គិត​ជា​លុយ​អី)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s