Antivirus ណា​ពូកែ​ជាង​គេ?


ក្រុមហ៊ុន​សរសេរ​ប្រូក្រាម​ប្រឆាំង​មេរោគ​កុំព្យូទ័រ​និមួយៗ​សុទ្ធ​តែ​អះអាង​ថា​ផលិតផល​របស់​ខ្លួន​ពូកែ ប្រើ​ក្បួន​ពិសេស​ណា​មួយ​ដែល​ប្រូក្រាម​ដទៃ​ទៀត​គ្មាន។
រូប​ខាង​ក្រោម​នេះ ជា​ការ​ប្រៀប​ធៀប​ធ្វើ​ដោយ Virus Bulletin ទៅ​លើ​ប្រួក្រាម​សព្វថ្ងៃ ដែល​ខ្ញុំ​យក​មក​ពី​វ៉ិបសាយ​របស់​អង់ទីវីរុស​មួយឈ្មោះ ESET NOD32។

បើ​យោង​តាម Virus Bulletin យើង​ឃើញ​ថា ESET NOD32 ពូកែ​ជាង​គេ ហើយ AVG កំពូល​មហា​អន់​ហៅ​លែង​លឺ។ លេខ​ពីរ​បាន​ទៅ Norton; និង​លេខ​បី​បាន​ទៅ Kaspersky។
មិន​ដឹង​ថា Virus Bulletin គួរ​អោយ​ជឿ​បាន​ប៉ុណ្ណា​ទេ តែ​តាម​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​អង់ទីវីរុស​មក Norton នេះ​ហៅ​មហា​កំពិ ស៊ី​រែម​អស់​ច្រើន អាបឌែត​រាល់​ថ្ងៃ​នៅ​តែ​ចាប់​មេរោគ​មិន​បាន។ ទាល់​តែ​អស់​ឯកសារ​ពី​ហាដឌីស​ ហើយ​បាន​វា​ស្គាល់​មេរោគ។ តែ​ក្រែង​លោ​អីលូវ​Norton គ្រាន់​បើ​ជាង​Norton ពី​មុន​ក៏​មិន​ដឹង។

ប្រហែល​ជា​ NOD32 ល្អ​បស់​គេ មិន​ហ៊ាន​ថា​អន់​ទេ ព្រោះ​មិន​ដែល​ប្រើ តែ Kaspersky ខ្ញុំ​ថា ល្អ​បស់​គេ ចាប់​បាន​ច្រើន។ ខ្ញុំ​ហ៊ាន​ថា​បែប​នេះ ព្រោះ​​កាលពី​ពេល​​​ដែល​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​មេរោគ​បង្កើត​ដោយ​ក្មេង​ចង្រៃ​រពិស​ដៃ​អត់​ការងារ​ធ្វើ​ រុគរាន​ពាស​ពេញ​ប្រទេស ខ្លះ​បាត់​ឯកសារ​ខ្លះ​ជាប់​លេខ​សំងាត់ នោះ កុំ​ព្យូទ័រ​របស់​ខ្ញុំ​នៅ​សុខ​ណាស់ អោយ​តែ​មេរោគ​អស់​នោះ​ចូល​មក ចាប់​កាច់​កលាន់​​ង៉េចៗ​តែ​ម្តង។

និយាយ​ពី​ក្មេង​ចង្រៃ​ខ្មែរ​យើង​អស់​នោះវិញ គិត​ថា​ខ្លួន​គ្រាន់​បើ មិន​ដឹង​ជា​ទៅ​លួច​ចំលង​កូដ​មេរោគរបស់​គេ​មក​កែ​ច្នៃ​ពី​ណា​មក មក​បំផ្លាញ​ស្រុក​ឯង ដាក់​ទាំង​លេខ​ទូរស័ព្ទ​អោយ​ទៀត ខ្លាច​គេ​មិន​ដឹង​ថា ខ្លួន​ជា​អ្នក​សរសេរ។

តាម​តែ​បទ​ពិសោធន៍​របស់​ខ្ញុំ​ដូច​ប្រាប់​ម្តង​ហើយ​ក្នុង​ វិធីសាមញ្ញបំផុតសំរាប់ការពារមេរោគកុំអោយ​ឆ្លង​តាម​Flash drive និង​មាន Kaspersky ជួយ​ខ្លះ​ផង ចេះ​រួច​ពី​គ្រោះថ្នាក់​អស់​នោះ​ដែរ។

ចុងក្រោយ​នេះ​ ថា មាន​ Deep Freez បើ​មេរោគ​ចូល​ហើយ​ក៏​ដោយ អោយ​បើក​បិទ​កុំព្យូទ័រ​ទៅ​បាត់​មេរោគ​អស់​ហើយ។

នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍​ខ្លះ​ៗ​ សំរាប់​មិត្រ​អ្នក​អាន​យក​ទៅ​ពិចារណា។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to Antivirus ណា​ពូកែ​ជាង​គេ?

  1. អគ្គលីបុត្រ ថា:

    ខ្ញុំ​ប្រើ​ Nod32 នឹងយូរ​មក​ហើយ តែ​ពិបាក​ត្រង់​ថា បើ​គ្មាន​អ៊ិនធើណិត​យើង អត់​អាច​ Update បាន​ទេ អត់​ដូច​ Symantec អាច​ Update offline ដោយ​មិន​បាច់​មាន​អ៊ិនធើណិតផ្ទាល់​ទេ!

  2. kooms ថា:

    ខ្ញុំមិនប្រើទាំងអស់​ ហើយក៏មិនបារម្មរណ៍ពីការឆ្លងមេរោកអីដែរ បើមានគឺខ្ញុំចាប់វាដោផ្ទាល់ដៃរតែមងនឹង។ បើនិយាយចំពោះមេរោគដែល​បង្កើតដោយក្មេងៗ រពឹសដៃនោះ មិនបានគិតទុកក្នុងចិត្តទេ ដូចលោកគ្រូនិយាយ អញ្ចឹងពូកគេដាក់លេខទូស័ព្ទមក ដើម្បីយើងទាក់ទង​ទៅអោយដោះស្រាយ តែតាមពិតងាយវិញទេ គឺងាយជេតាមទូរសព្ទ័ ជេស្រូលណាស់ពូកនឹង។

  3. 4cambodia ថា:

    អួយនិយាយចឹង! កាលទៅស្រុកខ្មែរ មកវិញដោយអាមេរោគនឹងមកសូម្បីតែរូប មួយសន្លឹក ក៏សង្គ្រោះអត់បានផង! ខឹងពេកដំទេចអ៊ិចធឺណល ហាតត្រាយ មួយចោលទៀត បែបមេរោគនឹង ពួកក្មេងៗស្រុកខ្មែរនឹងហើយ ។ រាល់ថ្ងៃប្រើ ន័រតុន ដូចជាគ្រាន់បើដែរ តែវាមានទំហំធំមែននឹងឯង។

  4. វិចិត្រ ថា:

    ធ្លាប់​ឃើញ​NOD32ហ្នឹង​គេ​អួត​ដែរ តែ​ដូច​បុត្រ​បញ្ជាក់​អញ្ចឹង​ ទាល់​តែ​មាន​អ៊ិនធ័រ​នេត​ទើប​អាច​អាប់​ឌេត​បាន អញ្ចឹង​ក៏​លែង​ចង់​ប្រើ​ទៅ។

  5. ឃើញ​chart នឹង​ស្មាន​តែ​AVG ល្អ​ជាង​គេ 😛 ប្រើ​វា​ជិត​ម៉ារយ​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​ចាប់​បាន​មេរោគ​អី​មួយ ឥឡូវ​ប្រើ​avira antiver អានឹង​ម៉េច​ដែរ?

  6. អគ្គលីបុត្រ ថា:

    NOD32ហ្នឹង​ មហា​អួត ហើយ chart ហ្នឹង គេអ្នក​បង្កើត​ខ្លួន​គេ រឿង​អី​មិនសរសើរ​ខ្លួនឯង សាក​ទៅ​មើលchart បស់ Kaspersky វិញ​មើល​ បើ​មិន​ Kaspersky ល្អ​ជាង​គេឡូវ!

  7. វិចិត្រ ថា:

    ធម្មតា​ទេ ផ្សាយ​ពាណិជ្ជកម្ម​ណា​ថា​មិន​អួត​ខ្លួន​ឯង។ ទាល់​តែ​សួរ​អ្នក​ធ្លាប់​ប្រើ​បាន​ដឹង។
    ចំពោះ avira antiver មិន​ដែល​ស្គាល់​សោះ​តែ​ម្តង​។

  8. អគ្គលីបុត្រ ថា:

    avira antiver ហ្នឹង​រូប​ឆ័ត្រ​ក្រហម! វា​ធ្វើ​ទុក្ខ​ Firewall ខ្លាំងណាស់ ពិបាក​ប្រើ ជួន​កាល​ព្រិន​ឯកសារអត់​ចេញ​ក៏មានដែរ ! ភាគ​ច្រើន​មេរោគ​ វា​ចាប់​បាន​ទាំង​​អស់ តែ​លុប​អត់​បាន! បើក​វិនដូពេល​ណា​ក៏​ឃើញ​វាចាប់​ដែរ តែ​លុបនៅ​តែ​អត់​​បាន!

  9. វិចិត្រ ថា:

    អញ្ចឹង​មក​ពី​avira antiver មាន​មនុស្ស​ធម៌​ ចាប់​បាន​ចោរ​ហើ់យ​មិន​សំលាប់។

  10. វិចិត្រ ថា:

    where is Norton in this compar? (out of the top ten list) 😉

  11. រាជបុត្រ ថា:

    បើនិយាយពីរឿងមេរោគ​​ គឺវាឈឺក្បាលណាស់​ បើ​អា​មេរោគ​ធម្មតា​គឺ​មិន​អី​ទេ​ តែ​បើ​ជួប​និង​អា​ស្ពាយ​វែ​ គឺ​យ៉ាប់​តា​ម្មង។​ អា​ហ្នឹង​វា​ឆ្លង​តាម​ណេត​វើក​ បើ​អត់​ផ្តាច់​ណេតវើក​ស្គេន​ទេ​ គឺ​វា​ឆ្លង​ទៅ​មក​ ទៅមក​ មិន​ចេះ​ចប់ មិន​ចេះ​ហើយ​ទេ។ និយាយ​តាម​ត្រង់​ចុះ​ខ្ញុំ​បាន​សាក​ល្បង​ហើយ​ អា Norton, AVG, Panda, Symantic, Mcafee សុទ្ធ​តែ​អា​ពួក​អត់​ប្រ​យោជន៏ ព្រោះ​អា​ឡូវ​ពេល​វា​កំណត់​សឺ​ខ្យូ​រី​ធី​ខ្ពស់​ពេក​ទៅ វាទៅ​ចាប់​អា​ Keygen, Crack លុបចោចអស់។​ កម្ម​វិធី​ខ្ញុំ​ខំ​សន្សំ​ជិត​ប៉ែត​សិប​ជី​ អោយ​តា​ឃើញ​ File .exe វាលុប​ចោល​ស្ទើរ​អស់។​ បើ​អា​ Panda វា​អត់​លុប​ទេ​ គឺ​វា​ Rename ពី​ .exe ​ទៅជា​ .exe.vir ។​ អាឡូវ​គឺ​ខ្ញុំ​ប្រើ Nod 32 ដូចជាអត់អីទេ​ ព្រោះ​អី​ឆែក​លើ​អ៊ីន​ធើ​ណេត ឃើញថា​វា​មាន​ប្រជាប្រិយ៏​គ្រាន់​បើ​ដែរ ហើយ​វា​មិន​លុប​ Keygen ខ្ញុំចោល​ទេ។ ហើយ​សូម​ជូន​ដំណឹង​ដែរ​ថា យើង​ក៏អាច​អាប់​ដែត NOD 32 លើកុំព្យូរទ័រដែលអត់មាន​អ៊ីនធើណេតបានដែរ​ គឺ​ត្រូវ​ចូល​ទៅ​ចម្លង​ File update ពីម៉ាស៊ីនណាដែល​មាន​អ៊ីនធើណេត អាប់ដែតរួច សូមចូលទៅក្នុង ទីតាំងដែល​យើង​បាន​បញ្ចូល Nod 32 ឧទាហរណ៏

    C:\Program Files\ESET\ESET NOD32 Antivirus

    ហើយ​សូមរកហ្វាល់ប្រភេទ *.dat ដែលមានទំហំប្រហែល 16-17​ MB
    ឧទាហរណ៏​ខ្ញុំ​ប្រើ​ Eset Nod 32 Business Edition គឺ em002_32.dat
    ចម្លងវាទៅ​ប្តូរហ្វាល់​ដែល​មាន​នៅ​លើម៉ា​ស៊ីនដែល​គ្មាន​អ៊ីន​ធើ​ណេត​ រួច​រីស្តាត​ម៉ាស៊ីន​ អ្នកនិងវា​អាប់​ដែត ដូចជា 20090225 នៅលើ​ស៊ីសស្ទឹមត្រេ​បា។ អាឡូវ Nod32 version 4.0.68 ហើយ បើ​លោក​អ្នក​ចង់​សាក​ល្បង​សូមទាញយក​តាម​ អាស័យដ្ឋាន​ខាងក្រោម Full version.

    http://www.dl4all.net/applications/8184-eset-nod-32-antivirus-4-0-68-full.html

    បើមាន​បញ្ហា​សូមដាក់ប៉ូស រឺអ៊ី​មែលមក​ខ្ញុំ​ក៏​បាន។

    • វិចិត្រ ថា:

      បញ្ហា​គឺ​ប្រើ​តែ​របស់​អត់​អស់​លុយ (លួច​គេ) អញ្ចឹង​មិន​ដឹង​ទៅ​ភ្ជាប់​អ៊ិនធ័រនេត​ យ៉ាង​ម៉េច។ ពេល​ភ្ជាប់​ទៅ​ដោនលោត​អាប់ឌែត ខាង​លើ​គេ​មិន​ដឹងថា យើង​​ប្រើ​របស់​គេអត់​បង់​លុយ​​ទៅហើយ?​

  12. រាជបុត្រ ថា:

    មែនទេ​ មិនមែនមានន័យថាប្រើអត់អស់លុយ លួចគេទេ។ គឺវាឆែក username and password ពេលដែលយើង​ update គឺយើងដាក់​ username and password ដែលគេបានទិញពីក្រុមហ៊ុនវា។ ដូច្នេះ ពេលអាប់ដែតគឺវាអាចអាប់ដែតបាន មិនមានបញ្ហាអីទេ ព្រោះខ្ញុំបានសាកល្បងរួចហើយ ហើយខ្ញុំក៏មិនដែលប្រើកម្មវិធីទិញដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s