ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (តចប់)


លេខ​មុន

អវតារ​មោហិនី

ការ​កូរ​ទឹក​សមុទ្រ​ក៏​បន្ត។ បន្ទាប់​មក​ទៀត​ក៏​ផុស​ចេញនារី​ម្នាក់ មាន​ភ្នែក​ជា​ផ្កា​ឈូក នាង​គឺ​វរុនី ជា​ទេពធីតា​នៃ​សុរា។ ពួក​អសុរា​ក៏​ចាប់​យក​នាង។ ជា​ចុង​ក្រោយ​ក៏​ផុស​ចេញ​បុរស​ម្នាក់​មាន​ដៃ​វែង​ សាច់ដុំ​ធំ កាន់ថូរ​មួយ​ដាក់​ទឹក​អម្រឹត​។ អ្នក​នោះ​គ្មាន​នរណា​ក្រៅ​ពី ធន្វន្ត​រី[1] ទេ គឺ​ជា​អ្នក​បង្កើត​អយុរវេទ។

ពួក​ទេវតា​និង​ទានព​ជ្រួល​ច្របល់​ជា​ខ្លាំង។ មាន​ពួក​ទាណព​ម្នាក់​​ ដែល​លោភលន់​ជា​ខ្លាំង ក៏​ឆក់​យក​ទឹក​អម្រឹត​រួច​រត់​ទៅ​បាត់​ទៅ។

ដូច្នេះ​ពួកទេវតា​​គេ​ក៏ពឹង​​ព្រះ​វិស្ណុម្តង​ទៀត ដែល​ពេល​នោះ​ព្រះ​វិស្ណុ​មាន​ព្រះ​បន្ទូល​ថា មិន​អាច​ឲ្យ​ពួក​ទាណព​គ្រប់​លោក​បាន​ជា​ដាច់​ខាត។ បើ​បណ្តោយ​ឲ្យ​ដូច្នេះ រោមនឆន របស់​ជីវិត​នឹង​ត្រូវ​បំផ្លាញ​ជា​មិន​ខាន។ ដូច្នេះ​គាត់​ក៏​យល់​ព្រម​ជួយ​ពួក​ទេវតា។

នៅ​ពេល​នោះ ពួក​អសុរា​ក៏​កំពុង​តែ​ឈ្លោះ​គ្នា​ដណ្តើម​ផឹក​ទឹក​អម្រឹត​មុន។ ព្រះវិស្ណុប្រែកាយ​ជាស្រី​ស្អាត​ម្នាក់​មាន​ឈ្មោះ​ថា ​មហិនី។ មាន​សម្បុរ​ខ្មៅ​ភ្លឺ កាយ​ស្រឡូន និង​ទាក់​ទាញ​ជា​ខ្លាំង។ នៅ​ពេល​ដែល​មហិនី​ចូល​ទៅ​ដល់​ក្នុង​វាំង​របស់​ពួក​ទាណព ពួកទាណព​មិន​ទាន់​ផឹក​អម្រឹត​នៅ​ឡើយ។ ដំណើរ​របស់​នាង ស្នាម​ញញឹម​របស់​នាង​ កែវ​ភ្នែក​របស់​នាង បាន​ធ្វើ​ឲ្យ​ពួក​ទាណព​ឈ្លក់​វង្វេង ពួក​គេ​រវល់​គិត​តែ​អំពី​នាង ក៏​ទុក​អម្រឹត​ចោល។ ពួក​អសុរា​ក៏​សួរ​នាង​ថា “​ស្រី​ស្អាត នាង​ជា​នរណា? នាង​មក​ពី​ណា? ប្រាប់​ពួក​យើង​មក​នាង​ជា​កូន​នរណា។ នាង​ស្អាត​ណាស់។ នាង​មក​ទី​នេះ​ចំ​ជា​ឱកាស​ល្អ​មែន។ ឥលូវ​នេះ​ពួក​អសុរា​យើង​ ពិត​មែន​តែ​មាន​ឪពុក​តែ​មួយ​មែន តែ​ពួក​យើង​កំពុង​ឈ្លោះ​គ្នា​ដណ្តើម​ទឹក​អម្រឹត។ យើង​ចង់​ឲ្យ​នាង​ជួយ​ចែក​​ទឹក​អម្រឹត​ដល់​ពួក​យើង ដូច្នេះ​ពួក​យើង​នឹង​មិន​ឈ្លោះ​គ្នា​ទៀត​ទេ”។

នាង​មោហិនី តប​ថា “តើ​បុគ្គល​ខ្ពង់​ខ្ពស់​ដូច​​ជា​អស់​លោក​ អាច​ទុក​ចិត្ត​នឹង​ស្រ្តី​ចូល​ចិត្ត​សប្បាយ​ដូច​ខ្ញុំ​យ៉ាង​ដូចម្តេច​ទៅ? មែន​ហើយ​គ្មាន​បណ្ឌិត​ណា​ដែល​ធ្វើ​បែប​នេះ​ទេ”។ ដោយ​ពាក្យ​រំឭក​បែប​នេះ នាង​បាន​ធ្វើ​ឲ្យ​ពួក​អសុរា​កាន់​តែ​ទុក​ចិត្ត​នាង​ថែម​ទៀត។ ពួក​គេ​បាន​សើច​ក្អាក​ក្អាយ ដោយ​ដៃ​កាន់​ទឹក​អម្រឹត​ទៅ​ឲ្យ​នាង។ ដោយ​ទទួល​យក​ទឹក​អម្រឹត​បាន​ហើយ នាង​មោហិនី និយាយ​ដោយ​សំដី​ផ្អែម​ល្ហែម​ថា “អ្នក​ត្រូវ​យល់​ព្រម​តាម​អ្វី​ដែល​នាង​ខ្ញុំ​សម្រេចឲ្យ​ធ្វើ ត្រូវ​ក៏​ដោយ​ខុស​ក៏​ដោយ បែប​នេះ​ទើប​ខ្ញុំ​យល់​ព្រម​ចែក​ទឹក​អម្រឹត​ឲ្យ”។ ពួក​អសុរា​ ប្រាជ្ញា​របស់​ពួក​គេ​ងងិត​ស្លុប​ដោយ​សារ​តែ​សម្រស់​របស់​នាង មិន​បាន​ពិចារណា​លើ​សំដី​របស់​នាង​អ្វី​បន្តិច​ ក៏​យល់​ព្រម​នឹង​លក្ខខណ្ឌ​របស់​នាង។

នាង​និយាយ​ថា ពួក​ទេវតា​នឹង​ត្រូវ​អញ្ជើញ​​ដើម្បី​មក​បង្ហាញ​ថា ទាណព​ខ្លាំង​ពូកែមែន បង្ហាញ​ថា ពួក​ទាណព​មាន​កិត្តិយស​ និង​ស្រឡាញ់​យុត្តិធម៌។ បន្ទាប់​ពី​រួញ​រា​ចិត្ត​បន្តិច​មក កាលកេតុ​ក៏​យល់​ព្រម ហើយ​ពួក​ទាណព​ក៏​អញ្ជើញ​ពួក​ទេវតា។

ក្នុង​នាម​ជា​អ្នក​អធិថិសត្ករ មហិនី​ក៏​សុំ​កាលកេតុ យក​អម្រឹត​ទៅ​ចែក​ចាយ​ដល់​ភ្ញៀវ​ដែល​ជា​ពួក​ទេវតា។ កាលកេតុ​ក៏​យល់​ព្រម​ដោយ​គ្មាន​ការ​សង្ស័យ។

ទាណព ស្វរភានុ សង្ស័យ​ជា​កល​ល្បិច ក៏​បន្លំ​ខ្លួន​ជា​ពួក​ទេវតា រួច​ចូល​រួម​ក្នុ​ង​ចំណោម​ពួក​ទេវតា។ មហិនី​មិន​ដឹង ក៏​ចែក​ទឹក​អម្រឹត​ទៅ​ឲ្យ​គាត់។ តែ​ទេវតា ចន្ទ្រា​ទេវ ដឹង​ទាន់​ ក៏​ប្រាប់​រឿង​នេះ​ដល់​មោហិនី ​ មោហិនី​ក៏​កាឡា​ជា​ព្រះ​វិស្ណុ​វិញ។ ព្រះ​វិស្ណុ​ខឹង ក៏​កាត់​ស្វរភានុ​ដាច់​ជា​ពីរ។

នៅ​ពេល​ដែល​ស្វរភានុ​ត្រូវ​បាន​ព្រះ​វិស្ណុ​សម្លាប់ សូម្បី​តែ​អម្រឹត និង សំជីវិន​មន្ត្រ​​ក៏​មិន​អាច​ជួយ​ស្រោច​ស្រង់​ជីវិត​គាត់​បាន​ដែរ។​ស្វរភានុ​ត្រូវ​បាន​កាត់​ជា​ពីរ​កង់ ក្បាល​និង​ខ្លួន។ ក្បាល​ក៏​ក្លាយ​ជា​រាហូ និង ខ្លួន​ក្លាយ​ជា​ កេតុ។ ដោយ​ព្រះ​ចន្ទ​ជា​អ្នក​បក​អាក្រាត​កល​ល្បិច​របស់​ស្វរភានុ រាហូ​និង​កេតុ​ក្លាយ​ជា​សត្រូវ​របស់​ចន្ទ្រា​ទេវ​ជា​រៀង​​រហូត​មក។

ពួក​ទាណព​ ដឹង​ថា​មោហិនី តាម​ពិត​ជា​ព្រះវិស្ណុ។ កាលកេតុ​ភ័យ​ព្រួយ ពេល​ដឹង​ថា អម្រឹត​អស់​រលីង​ពី​ថូរ​ទៅ​ហើយ។ អម្រឹត​ទាំងអស់​ត្រូវ​ពួក​ទេវតា​ផឹក​អស់​ហើយ។ កាលកេតុ​ក្តៅ​ក្រហាយ ក៏​ប្រញាប់​ទៅ​សម្លាប់​ព្រះ​វិស្ណុ។ តែ​ព្រះ​វិស្ណុ​គេច​ខ្លួន។ នៅ​ចុង​បញ្ចប់ កាលកេតុ​និង​បក្សពួក ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ​ម្តង​ទៀត ហើយ​ពេល​នេះ​ច្បាស់​​ជា​ចាញ់សង្គ្រាម​មិន​ខាន។

សុក្រឆរ្យ​ក្តៅ​ក្រហាយ​ជា​ខ្លាំង។ គាត់​ប្រកាស​ថា នរណា​ដែល​ធ្លាក់​ក្នុង​សំណាញ់​សម្រស់​របស់​ស្ត្រី មិន​អាច​ធ្វើ​អ្វី​បាន​សម្រេច​ទេ ក្នុង​ជីវិត។


[1] អាន​ថា ធន់ ន្វាន់ តៈ រ៉ី។  ធន្វន្តរី ជា​គ្រូពេទ្យ​ឥណ្ឌា​សម័យ​បុរាណ និង​ជា​គ្រូ​ពេទ្យ​វះ​កាត់​ដំបូង​បង្អស់​ម្នាក់​លើ​លោក។ តាម​ប្រពៃណី​ហិន្ឌូ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​បង្កើត​អយុរវេទ។ គាត់​ពូកែ​ខាង​ប្រើ​​រុក្ខជាតិឱសថ ហើយ​ជា​អ្នក​រក​ឃើញ​លក្ខណៈ​អង់ទី​សិបទិច របស់​រមៀត និង​លក្ខណៈ​របស់​អំបិល​ដែល​អាច​ប្រើ​សម្រាប់​រក្សា​សាច់ (ដូច​ជា​ប្រើ​អំបិល​ប្រលាក់​ត្រី..) ដែល​គាត់​បាន​យក​មក​ប្រើ​ក្នុង​ការ​ព្យាបាល​របស់​គាត់។​ ការ​វះ​កាត់​របស់​គាត់​ទាំង​អស់​ ធ្វើ​ទៅ​ដោយ​គ្មាន​ប្រើ​ថ្នាំស្ពឹក​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា វិធី​សាស្ត្រ​របស់​គាត់​ត្រូវ​បាន​គេ​កត់​ត្រា​មក​ថា ទទួល​បាន​ជោគ​ជ័យ​ភាគ​ច្រើន។

ចប់

លេខ​មុន

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (តចប់)

  1. Sovann ថា:

    Thanks you a lot, I just finished reading the story. You should put the references for the story too.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s