សិក្សា​Influence line ដោយ​ប្រើ​រ៉ូបូត៍​មីលេនៀម


ឧទាហរណ៍​ផ្សេង​ទៀត

Influence line ជា​អ្វី?

ឧបមា​ថា​យើង​មាន​ធ្នឹម​មួយ​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម។ បន្ទុក​ផ្លាស់​ទី​នៅ​លើ​ធ្នឹម​នេះ ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង ហើយ​យើង​ចង់​ដឹង​ចំលើយ​ផ្សេងៗ​នៅ​ត្រង់​ចំនុច​A។ ចំលើយ​នេះ​ អង់​គ្លេស​ហៅ​ថា Response ហើយ​មាន​ដូច​ជា​ បំលាស់ទី ម៉ូម៉ង់​ កំលាំង​កាត់​ទទឹង។ល។ ឧបមា​ថា យើង​ចង់​ដឹង​ពី​បំលាស់​ទី​នៅ​ត្រង់​A។

ប្រាកដ​ណាស់ នៅ​ពេល​បន្ទុក​នៅ​ត្រង់​ចំនុច​ផ្សេង​គ្នា​ យើង​មាន​បំលាស់​ទី​នៅ​ត្រង់​A ក៏​មាន​តំលៃ​ផ្សេង​គ្នា​ដែរ។ ឧទាហរណ៍​បើ​បន្ទុក​នៅ​ត្រង់​ គល់​ធ្នឹម បំលាស់ទី​នៅ​ត្រង់​A ស្មើ​សូន្យ ហើយ​បំលាស់​ទី​នេះ​ចេះ​តែ​កើន​ឡើង​ៗ​ពេល​បន្ទុក​ខិត​មក​កណ្តាល​ធ្នឹម។

ex1

យើង​នឹង​ប្រើ​ប្រូក្រាម​រ៉ូបូត៍​មីលេនៀម​ដើម្បី​សិក្សា​ បំលាស់​ទី​នៅ​ត្រង់​A និង​ម៉ូម៉ង់​នៅ​ត្រង់​A ចំពោះ​បន្ទុក​មួយ​ឯកតា​ផ្លាស់ទី​ពី​គល់​ធ្នឹម​ម្ខាង​ទៅ​ចុង​ធ្នឹម​ម្ខាង​ទៀត។

E=30 000MPa

1) គូរ​គ្រោងឆ្អឹង

1.1-ជ្រើសរើស​ប្រភេទ​structure: 2D frame analysis.

1.2 កំនត់​ខ្នាត : យក​ប្រព័ន្ធ​ម៉ែទ្រិច

1.3-កំនត់​សំភារៈ E=30,000MPa;

1.4-កំនត់​មុខកាត់ៈ ក្រលាផ្ទៃ​មុខកាត់ Ax=450×103mm2, អ៊ីនែរស៊ី Iy=I=30 375×106mm4

1.5-គូរ​ធ្នឹម

1.6 ដាក់​ទំរ

សំគាល់ៈ ដូរ​គុណភាព​វីដេអូ ដោយ​ចុច​លើ​ចំនុច​ដូច​រូប​ខាង​ក្រោម

video1

2) បន្ទុក

3) លទ្ធផល

ឧទាហរណ៍​ផ្សេង​ទៀត

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Robot Millenium Tutorials។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to សិក្សា​Influence line ដោយ​ប្រើ​រ៉ូបូត៍​មីលេនៀម

  1. volcano ថា:

    សូមទោសខ្ញុំទើបឆ្នាំទី១​។​តែខ្ញុំសូមសួរលោកគ្រូតើត្រូវមើលសៀវភៅអ្វីទុកមុន
    បើ​គិតតែគូរ​​រូប?

    • ខ្ញុំ​​មិន​សូវ​ដឹង​ទេ​ខាង​គូរ​រូប ព្រោះ​ខ្ញុំ​ធ្លាប់​តែ​គូរ​រូប​ប្លង់ និង 3d តែមិន​ដែល​គូរ​រូបPerspective ផង​។
      អ្នក​ប្រហែល​សួរ​ខុស​ជំនាញ​ខ្ញុំ​​ហើយ។

  2. volcano ថា:

    មិនខុសជំនាញទេ។​ទាល់តែឆ្នាំទី២​ប្លង់ធម្មតា​​ទី៣​ទើបគូររូបប្លង់3D​ហើយការងារពិបាកណាស់។
    ខ្ញុំសូមអរគុណលោកគ្រូ​ដែលបានឆ្លើយតប​។ព្រោះជាសមាជិកថ្មី។

  3. ធម្មជាតិ ថា:

    ខ្ញុំរីករាយណាស់ ដែលបានអាន និង បានតាមដានការបង្ហាញ របស់លោកគ្រូ

  4. សុមេធី ថា:

    ពិតជាមិនគួរអោយជឿសោះ‌!
    សូមជំរាបសួរលោកគ្រូ និងមិត្តទាំងឡាយ!
    សូមអរគុណជាពិសេសដល់ មិត្តពិសិដ្ឋ ដែលបានប្រាប់ខ្ញុំអំពីវិបសាយនេះ។
    ក្រោយសំរាកពីការងាររួចមក ខ្ញុំបានអាននូវចំនុចផ្សេងៗតាំងពីបច្ចេកទេសរហូតដល់រឿងកំប្លែង។ វាបានធ្វើអោយខ្ញុំសប្បាយចិត្តនិងភ្លេចអស់នូវភាពតប់ប្រម៉ល់ទាំងឡាយ។ ពិតជាពិសេសមែន!
    ខ្ញុំនឹងអានវាអោយបានញឹកញាប់។
    ជំរាបលាអ្នកទាំងអស់គ្នា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s