វចនានុក្រម..


នេះ​ជា​វចនានុក្រមអេឡិចត្រូនិច​មួយ ដែល​ខ្ញុំ​បាន​សាក​ល្បង​បង្កើត​ឡើង។ ជាវចនានុក្រមអេឡិចត្រូនិច ដែល​បង្កើត​ដោយ​អ្នក​មិន​មាន​បច្ចេក​ទេស​ខាង​អាយ​ធី។
វចនានុក្រម​អេឡិចត្រូនិចនេះ មាន​ចនានុក្រមខ្មែរ​ខ្មែរ១ វចនានុក្រមបារាំងខ្មែរ១ និង វចនានុក្រមអង់គ្លេស​ខ្មែរ១
វចនានុក្រមទាំង​បី​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ជា​ប្រូក្រាម​តែ​មួយ។
សេចក្តី​ពន្យល់ ដោយ​មាន​រូប​ភាព​ដោយ អន្លើ ផង​។

aa

វចនានុក្រម​​ខ្មែរ​ខ្មែរ

ab

វចនានុក្រម​បារាំង​ខ្មែរ

ac

ជ្រើស​រើស​យក​ប្រភេទ​វចនានុក្រម​។

អីលូវ​នេះ​មាន​តែ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ សង្ឃឹម​ថា​១០ ឆ្នាំ​ខាង​មុខ​ទៀត​នឹង​មាន​កាន់​តែ​​ពាក្យច្រើនជាង​នេះ។

ចង់​ប្រើ​សាក​ទេ? បើ​ចង់​ សូម​ចុច​ត្រង់​នេះ ដើម្បី​ដោនលោត(2.7MB)។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

21 Responses to វចនានុក្រម..

  1. មិនមែន​ជា​អ្នក​អាយធី តែ​ចេះ​ច្រើន​ណាស់, សុំ​សរសើរ!

  2. 4cambodia ថា:

    ស្អាតណាស់តើ វចនានុក្រមថ្មីនេះ!

  3. super ថា:

    ខ្ញុំអ្នកអាយធី សុំខ្មាស់លោកគ្រូតែម្តង 😀

  4. kienforcefidele ថា:

    ពិត​ជា​អស្ចារ្យ​មែន សូម​សរសើរ​ដោះ​ស្មោះ។ ប៉ុន្តែ សុំ​ទោសផង ប៉ុន្តែ​ខ្ញុំ​ដូច​ជា​នៅ​តែ​មាន​បញ្ហា​នឹង​ការ download នៅ​ឡើយ។ ខ្ញុំ​មិន​អាច​ download បាន​ទាល់​តែ​សោះ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទៅ? សូម​មេត្តា​ប្រាប់​ដោយ​អនុគ្រោះ​ផង​ចុះ លោក​គ្រូ។

  5. វិចិត្រ ថា:

    fidel: ពេល​ចុចលីង​ខាង​លើ​ហើយ អ្នក​នឹង​ទៅ​ដល់ ​http://ifile.it/dl
    នៅ​វ៉ិបសាយ​នេះ សូម​ចុចលើ ​Request Download Ticket។ បន្ទាប់​មក​ទៀត​​អ្នក​នឹង​ទៅ​ដល់​ ទំព័រ​មួយ​ទៀត​របស់​​វ៉ិបសាយ​ដដែល។ នៅ​ត្រង់​នេះ​សូម​ចុច Download.
    វិធី​នេះ​ស្មុគ​ស្មាញ បន្តិច ព្រោះ​ជា​មធ្យោបាយ​អត់​អស់​លុយ​ ដែល​ខ្ញុំ​អាច​ផ្ទុក​ឯកសារ​ធំៗ​បាន។​

  6. មង្គល ថា:

    ខ្ញុំសូមចូលរួមកោតសរសើរវិចិត្រដែរ។ ហើយតាមពិតទៅអ្នកណាក៏អាចចូលរួមជួយពង្រឹងវិស័យអាយធីដែរ មិនចាំបាច់តែអ្នកដែលមានសញ្ញាប័ត្រខាងហ្នឹងទេ។ សូមបន្តជួយតទៅទៀត។

  7. កូនខ្មែរ-បារាំង ថា:

    សូមសរសើរនឹងសូមជួយគាំទ្រដោយ​សុទ្ធចិត្ត!
    ពិតជាស្អាតមែន គម្រោងនៃវចនានុក្រមនេះ។ សេចក្ដីព្យាយាមគង់បានសម្រេច!
    Toutes mes félicitations!

  8. កូនខ្មែរ-បារាំង ថា:

    ចំពោះចំណងជើងនៃវចនានុក្រម បារាំង-ខ្មែរ លោកគួរសរសេរ Dictionnaire Français-Khmer ជំនួសពាក្យថា French-Khmer Dictionary. នេះគ្រាន់តែជាយោបល់​របស់ខ្ញុំតែប៉ុណ្ណោះ។

  9. វិចិត្រ ថា:

    មែន​គួរ​តែ​ដាក់​ថា Dictionnaire Français-Khmer។
    តែ​ដល់​ចង់​ដាក់​ វចនានុក្រម​ខ្មែរ​ នៅ​លើ​របារ​ចំនង​ជើង ពេល​ជ្រើសរើស​យក​វចនា​នុក្រមខ្មែរ ដាក់​អត់​ចេញ។

  10. រដ្ឋា ថា:

    សូមកោតសរសើរចំពោះការខិតខំរបស់លោកគ្រូ ។ អត់ទោសតើ​លោកគ្រូ​ប្រើភាសាអ្វីក្នុងការបង្កើតវចនានុក្រមនេះ?

  11. វិចិត្រ ថា:

    ខ្ញុំ​ប្រើ​VB ភាសា​ងាយ​ស្រួល​រៀន​បំផុត​សំរាប់​ខ្ញុំ។
    អីលូវ​កំពុង​តែ​សាក​ល្បង​លើ​C++ ទៀត​ព្រោះ​ឃើញ​Professor ស្រុក​គេ​ ជំនាញ​ខាង​សំនង់​ដូច​គ្នា តែ​គេ​អាច​ប្រើ​C++ សរសេរ​ប្រូក្រាម​ខាង​សំនង់​បាន។
    ​C++ដូច​ជា​ពិបាក​ណាស់​សំរាប់​ខ្ញុំ គ្រាន់​តែ​បង្កើត​Modaless Dialogbox មួយ​ មើល​ប៉ុន្មានថ្ងៃ​ នៅ​តែ​ធ្វើ​មិន​ទាន់​បាន​ទៀត។

  12. Vuthy ថា:

    អធ្យាស្រ័យផងបាត ខ្ញុំចង់បានមួយយកមកប្រើដែរ តែរកកន្លែង Download អត់ឃើញផង

    កុំថាពាក្យដោនឡូតសូមម្បីតែពាក្យ ​Request Download Ticket ក៏អត់ឃើញដែរ!!

    សូមជួយដាក់ផងបាត សូមអរគុណទុកជាមុន!!!

  13. LoveTruth ថា:

    សូមសរសើរដោយស្មោះចំពោះការខិតខំ និងគំនិតឆ្នៃប្រឌិតនេះ ! 🙂

  14. ឡវី ថា:

    ចូលទាញយកអត់បានទេ!

  15. ថាវី ថា:

    How can I download French-Khmer Dictionary . Please feel released to tell me how,pls .

  16. រៀន ឆេងហេង ថា:

    សួស្ដីវិចិត្រ!
    តើកម្មវិធីវចនានុក្រមខ្មែរ របស់វិចិត្របង្កើតនៅលើកម្មវិធីអ្វី
    សូមជួយណែនាំផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s