ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (៤)


លេខ​មុន | លេខ​បន្ទាប់

ស្វយំ​វរៈ

បន្ទាប់​ពី​ព្រះ​សិវៈ​បាន​លេប​ថ្នាំ​ពុល​រួច​ហើយ ពួក​ទេវតា​និង​ពួក​អសុរា​ក៏​ចាប់​ផ្តើម​កូរ​ទឹក​សមុទ្រ​ម្តង​ទៀត។ វត្ថុ​ដែល​ផុស​ចេញ​ពី​សមុទ្រ​ គឺ​មេ​គោ​កមធេនុ ។ ពួក​ព្រាហ្មណ៍​​ទាម​ទារ​យក​មេ​គោ​​នេះ ដោយ​អះអាង​ថា ព្រាហ្មណ៍​មាន​សិទ្ធិ​យក​វត្ថុ​ដែល​ផុស​ចេញ​ដំបូង។ តែ​ដោយ​ពួក​ទេវតា​និង​អសុរា​បាន​លើក​អំពី​កាលកោត​ ព្រាហ្មណ៍​ក៏​ហើប​មាត់​លែង​ចេញ។ ប៉ុន្តែ​ដោយ​សារ​ទាំង​ទេវៈ​និង​អសុរៈ សុទ្ធ​តែ​គោរព​បូជា​ព្រាហ្មណ៍​ដូច​គ្នា ពួក​គេ​ក៏​យល់​ព្រម​ឲ្យ​មេគោ​នេះ​ដល់​ព្រាហ្មណ៍។

វត្ថុ​ដែល​ផុស​ចេញ​បន្ទាប់​មក​ទៀត​គឺ​សេះក្បាល​ប្រាំ​ពីរ​​ដ៏ស្អាត មាន​ឈ្មោះ​ថា ឧច្ឆៃស្រវ័ស។ ព្រះ​ឥន្ទ្រ​ត្រូវ​បាន​ព្រះ​វិស្ណុ​ប្រាប់​កុំ​ឲ្យ​ទារ​យក​សេះនេះ ដូច្នេះ​គាត់​ក៏​នៅ​ស្ងៀម។ ស្តេច​អសុរា​ មហាពលី ក៏​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​សេះ​នេះ ហើយ​គេ​ក៏​អនុញ្ញាត​ឲ្យ​គាត់​យក​សេះ​នេះ។សេះ​ឧច្ឆៃស្រវ័ស​នេះ​តំណាង​ឲ្យ​ការ​លើក​តម្កើង​ ភាព​ក្រអឺត​ក្រទម ដែល​អាច​នាំ​ឲ្យ​អ្នក​ស្វែង​រក​វិជ្ជា​ប្រាសចាក​ពី​ផ្លូវ​របស់​ខ្លួន។

ពួក​អសុរៈ​និង​ពួក​ទេវៈ​កើត​ពី​ឪពុក​តែ​មួយ គឺ​បណ្ឌិត កស្យបៈ តែ​ម្តាយ​ទី​ទៃ។ ពួក​ទេវ​កើត​ពី​អទិតិ មាន​ន័យ​ថា​មិន​ព្រិល​ភ្នែក មិន​ស្រវាំង​ភ្នែក មិន​ច្រលំ​ភ្នែក។ ម្តាយ​របស់​ពួក​អសុរៈ​គឺ​ទិតិ មាន​ន័យ​ថា​មើល​អ្វី​ច្រើន​តែ​ច្រលំ មិន​យល់​ស៊ី​ជម្រៅ​ពី​វត្ថុ​ដែល​ឃើញ។

វត្ថុ​ផុស​ចេញ​បន្ទាប់​មក​ទៀត​គឺ​ដំរី​ឰរវ័ត ជា​ស្តេច​ដំរី​ស។ ដោយសារ​តែ​ពួក​អសុរៈ​បាន​យក​សេះ​ទៅ​ហើយ​ដូច្នេះ ពេល​នេះ​ជា​វេណ​របស់​ទេវៈ​វិញ ដូច្នេះ​ព្រះ​ឥន្ទ្រ​ក៏​យក​ដំរីឯក​នេះ ជា​ជំនិះ​របស់​គាត់។ ដំរី​ដែល​មាន​ភ្នែក​តូច​ជាង​ខ្លួន​ខ្លាំង តំណាង​ឲ្យ​សមត្ថភាព​មើល​ឃើញ​នូវ​ចំនុច​សំខាន់​នៃ​វត្ថុ​នានា។

បន្ទាប់​មក​ទៀត​ក៏​ផុស​គ្រឿង​អលង្ការ​ កោស្តុភា ព្រះ​វិស្ណុក៏​យក​ធ្វើ​ជា​គ្រឿង​លម្អ។ បន្ទាប់​មក​ទៀត​ក៏​ផុស​ចេញ​ដើម​ឈរ​បំពេញ​ប្រាថ្នា បរិជាត និង​ ស្រី​ទេពអប្សរ ដែល​ទាំង​ពីរ​នេះ​ក្រោយ​មក​ក្លាយ​ជា​វត្ថុ​សក្ការរបស់​ស្ថាន​សួគ៌។

បន្ទាប់​ពី​កូរ​បាន​ច្រើន​ដង​រួច​មក ក៏​លេច​ចេញ​ព្រះ​នាង​លក្ស្ម៊ី ដែល​ស្អាត​ដូច​រាល់​ដង។ តែ​ពេល​នោះ​នាង​លេ​ច​ចេញ​មក​ជា ​ស្រី។ កាលកេតុ រៀបរាប់​បបូរមាត់​នាង ភ្នែក​ មុខមាត់ ចរឹក សក់ ដំណើរ  ដោយ​ពាក្យ​ពេចន៍​ល្អ​សព្វ​បែប​យ៉ាង​ ហើយ​បាន​ដាស់​ឲ្យ​តណ្ហា​របស់​ខ្លួន​គាត់​ស្ងើន​ឡើង។ សុក្រឆរ្យ​សុំ​ព្រះឥន្ទ្រ​យក​នាង។ តែ​ព្រះឥន្ទ្រ​តប​ថា នាង​ជា​ទេពី ជា​ទេពធីតា​សម្រាប់​ទេវតា​មួយ​អង្គ។ ដូច្នេះ​ព្រះឥន្ទ្រ​បដិសេធ។

កាល​កេតុ​និង​បក្សពួក​ដើរ​ចេញ ហើយ​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​សង្គ្រាម​ដើម្បី​កំណត់​ថា​នរណា​ជា​អ្នក​ត្រូវ​បាន​ស្រីនេះ។ ភាគី​ទាំង​ពីរ​ក៏​ឈប់​កូរ​ទឹក​សមុទ្រ​ ហើយ​ទៅ​លាន​ចម្បាំង​ប្រយុទ្ធ​គ្នា​ដណ្តើម​ស្រី។

នាង​លក្ស្ម៊ី​មាន​ទុក្ខ​ព្រួយ​ដោយ​មិន​អាច​រក​ព្រះ​វិស្ណុ​ឃើញ។ អារម្មណ៍​នាង​ស្រែក​ហៅ​រក​ទ្រង់ ភ្នែក​របស់​នាង​សម្លឹង​រក​ទ្រង់ គ្រប់​ភាគ​ទាំងអស់​នៃ​កាយ​នាង​ត្រូវ​ការ​ទ្រង់។ ដូច្នេះ​ព្រះ​វិស្ណុ​ក៏​មក​ដល់។ ព្រះ​វិស្ណុ​និង​នាង​លក្ស្ម៊ី​ក៏​បាន​ជួប​គ្នា​ប្រកប​ដោយ​ក្តីរីករាយ​ឥត​ឧបមា​ ប៉ុន្តែ​ព្រះ​វិស្ណុ​ មាន​កែវ​ភ្នែក​ប្រកប​ដោយ​អាថ៌កំបាំង​ ប្រាប់​នាង​លក្ស្ម៊ីថា ឥលូវ​នេះ​នាង​ចេញ​មក​ពី​សមុទ្រ ដូច្នេះ​នាង​ជា​​សាគរបុត្រី ដូច្នេះ​នាង​ត្រូវ​ទៅ​ជួប​អ្នក​បង្កើត​សមុទ្រ ព្រហ្មា ដើម្បី​កំណត់​ពី​វាសនា​របស់​នាង រួច​ក៏​ទុក​នាង​ចោល​តែ​ម្នាក់​ឯង​ទៅ។

ដូច្នេះ​នាង​លក្ស្ម៊ី​ក៏​ទៅ​ជួប​នឹង​ព្រហ្មា​ ហើយ​ប្រាប់​នាង​ពី​តម្រូវ​ការ​ចាំបាច់​របស់​នាង​ចំពោះ​​ព្រះវិស្ណុ​ ហើយ​ប្រាប់​អំពី​ចម្បាំង​រវាង​ពួក​ទានព​និង​ទេវតា។ ព្រហ្មា​និយាយ​ថា “អី​ក៏​សំរាម​ម្ល៉េះ!” ហើយ​ក៏​យាង​ទៅ​​លាន​សង្គ្រាម។ គាត់​ទៅ​ដល់​ត្រឹម​ពេល​ដែល​សង្គ្រាម​ហៀប​នឹង​ចាប់​ផ្តើម ហើយ​ប្រាប់​ពួក​ទេវតា​និង​ពួក​ទានព​ អំពី​គោលការណ៍​របស់​ស្រី។ ទ្រង់​ប្រាប់​ពួក​គេ​អំពី​សិទ្ធិរបស់​ស្ត្រី​ ហើយ​ថា​ស្ត្រី​មិន​អាច​ចាត់​ទុក​ដូច​ជា​ ​របស់​គ្មាន​ជីវិត​បាន​ទេ  ​ដែល​គ្មាន​នរណា​អាច​យក​ជា​កម្មសិទ្ធិ​បាន​ទេ។

ដូច្នេះ​គាត់​ក៏​ចាប់​ផ្តើម​ពិធី​ថ្មី​មួយ​ហៅ​ថា ស្វយំវរៈ ដែល​ក្នុង​នោះ​ស្រី ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ លើ​បុរស ដែល​នាង​ជ្រើស​រើស មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​បុរស​ដែល​នាង​ពេញ​ចិត្ត ហើយ​មិន​អាច​បុរស​ណា​មក​ជ្រើស​រើស​យក​នាង​បាន​ឡើយ។

មហាពលី​និយាយ​លើក​កាលកេតុ​ថា កាល​កេតុ​ខ្លាំង ដូច្នេះ​នាង​នឹង​ជ្រើស​រើស​យក​គាត់​តែ​ម្នាក់​គត់ តែ​កាលកេតុ​បើក​ភ្នែក​ធំៗ ​តែ​ក្នុង​ចិត្ត​គិត​ថា​វា​មិន​អាច​រួច​ជា​ស្រេច​ទៅ​ហើយ។

នាង​លក្ស្ម៊ី​មាន​ការ​ព្រួយ​បារម្ភ។ នរទ​ក៏​លេច​ចេញ​មក។ គាត់​ប្រាប់​នាង​ថា​ ស្នាម​ញញឹម​របស់​នាង​ ជា​វត្ថុ​ដែល​អាច​ផ្តល់​ជីវិតឡើង​វិញ​​ដល់​ភាវរស់​ជា​ច្រើន ហើយ​ឥលូវ​នេះ​ស្នាម​ញញឹម​នោះ​ម្តេច​ក៏​ស្លាប់​បាត់​អញ្ចឹង។​តើ​អ្វី​ទៅ​ជា​បញ្ហា?។ នាង​ក៏​តប​វិញ​ថា នៅ​ក្នុង​ពិធី​ស្វយំវរ​ដែល​នឹង​មក​ដល់​នេះ មាន​តែ​ពួក​ទេវតា​និង​ទានព​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូល​រួម តែ​នរាយណ​របស់​នាង​មិនអាច​មក​ចូល​រួម​បាន​ទេ។ តើ​ឲ្យ​នាង​អាច​ជ្រើស​រើស​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ទ្រង់​បាន?។

នាង​ក៏​សុំ​ឲ្យ​នរទ​ជួយ​យ៉ាង​ណា​ឲ្យ​នរាយណៈ​មក​ចូល​រួម​ក្នុង​ពិធី ស្វយំវរៈ។ នរទៈ​មិន​អាច​និយាយ​អ្វី​ចេញ​បាន ដោយ​នរាយណៈ​មិន​ត្រូវ​បាន​គេ​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​នេះ​ទេ។

ស្វយំវរៈ​ក៏​ចាប់​ផ្តើម។ គ្មាន​សញ្ញាអំពី​ព្រះ​វិស្ណុ​ក្នុង​ពិធី​នេះ​ទេ។ មាន​តែ​ពួក​ទានព​និង​ទេវតា​ប៉ុណ្ណោះ។ សាគរ​បុត្រី មាន​ចិត្ត​ព្រួយ​បារម្ភ​ជា​ខ្លាំង។ នាង​រង់​ចាំអ្វី​មួយ។ ព្រហ្មា ជា​រៀប​ចំពិធី ក៏​ប្រកាស​បើក​ពិធី​ស្វយំវរៈ ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ជា​ពិធី​មួយ​ដែល​ស្ត្រី​មាន​សិទ្ធី​ជ្រើស​រើស​បុរស​ដែល​នាង​ពេញ​ចិត្ត។

នាង​សាគរបុត្រី​នៅ​តែ​បារម្ភ​ក្នុង​ចិត្ត នាង​ដើរ​កាត់​ហ្វូង​ទេវតា​និង​ទាណព នាងបដិសេធ​ទាំងអស់ ​នៅ​ពេល​នោះ​ភ្នែក​របស់​នាង​សម្លឹង​មើល​ទៅ​តែ​ទ្វារ សង្ឃឹម​ថា​ព្រះ​វិស្ណុ​នឹង​ចូល​មក។ តែ​គ្មាន​ទេ។ នាង​បដិសេធ​គេ​គ្រប់​គ្នា។ នៅ​ក្នុង​ចិត្ត​របស់​នាង​បាន​គិត​ក្នុង​ចិត្ត​ថា

១) អ្នក​ខ្លះ​ចេះ​ទ្រាំ​នឹង​ការ​លំបាក​បែប​យ៉ាង​ ប៉ុន្តែ​មិន​ចេះ​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន (ដូច​ជា​ឥសី​ទុរវ័សជា​ដើម)។

២) អ្នក​ខ្លះ​ចេះ​ច្រើន​ តែ​ចូល​ចិត្ត​នាំ​​រឿង​ដាក់​ខ្លូន (​ដូច​ជា សុក្រឆរ្យៈ​នេះ​ជា​ដើម)។

៣)​អ្នក​ខ្លះ​ទៀតឧត្តុង្គ​ឧត្តម​​ណាស់ តែ​មិន​អាច​ជម្នះ​លើ​តណ្ហា​បាន (ដូច​ជា​ព្រះ​ព្រហ្ម)។

៤) អ្នក​ខ្លះ​ទៀត​ខ្លាំង​ពូកែ​ល្បី​ល្បាញ​ណាស់ (ដូច​ជា​ព្រះ​ឥន្ទ្រនេះ) តែ​បាន​ប្រយោជន៍​អ្វី បើ​អ្នក​នោះ​នៅ​តែ​ពឹង​គេ​ឲ្យ​ជួយ​ការពារ​ដដែលនោះ។

៥) អ្នក​ខ្លះ​ថ្វី​បើ​ហ្មត់ចត់​ក្នុង​ការ​តាំង​ធម៌ តែ​ខ្វះក្តី​មេត្តា (ដូច​ជា​បរសុរម)។

៦) ​អ្នក​ខ្លះ​ងប់នឹង​ពលីកម្ម (ដូច​ជា​ស្តេច សិពិ) តែ​ ពលីកម្ម មិន​គ្រប់​គ្រាន់​សម្រាប់​មុក្តិ​ទេ។

៧) អ្នក​ខ្លះ​គ្មាន​ញាតិ​មិត្រ អ្នក​នោះ​នឹង​មិន​ចេះគិត​គូរ​ដល់​​អ្នក​ដទៃ​ ដូច​ជា​ភរិយា​ទេ ដូច្នេះ​មិន​អាច​មាន​ទំនាក់​ទំនង​បាន​ទេ។

៨) អ្នក​ខ្លះ (ដូច​ជា​ឥសី មរ្កន្ទេយ) ដែល​មាន​អាយុ​វែង តែ​ពួក​គេ​គ្មានអធ្យាស្រ័យល្អ ​ដែល​ស្ត្រី​ពេញ​ចិត្ត។ អ្នក​ដែល​មានអធ្យាស្រ័យល្អដែល​ស្ត្រី​ពេញ​ចិត្ត តែ​មាន​អាយុ​ខ្លី​ទៅវិញ។

៩) អ្នក​ដែល​មាន​ទាំង​ពីរ (អាយុ​វែង និង​មានអធ្យាស្រ័យល្អ ដូច​ជា​ព្រះ​សីវៈ​) បែរ​ជា​រស់​នៅ​​ដោយ​គ្មាន​រស​ជាតិ​ទៅ​វិញ។

១០)​ អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​រសជាតិ​ផ្អែមល្ហែម ជីវិត​អមតៈ និង​មាន​អធ្យាស្រ័យ​មិន​កំណត់ គ្មាន​នរណា​ផ្សេង​ទៀត​ទេ សម្រាប់​ខ្ញុំ (ព្រះ​វិស្ណុ)។

ប៉ុន្តែ​នៅ​ចុង​ក្រោយ សល់​តែ​កាលកេតុ​ម្នាក់​គត់ ដែល​នាង​មិន​អាច​បដិសេធ​បាន។ ដោយ​គាត់​ជា​បុរស​តែ​ម្នាក់​គត់​ដែល​នៅ​សល់ នាង​ត្រូវ​តែ​ជ្រើសរើស​យក​គាត់។ នាង​រួញ​រា។ នាង​អល់​អែក ក្នុង​ចិត្ត​ច្របូក​ច្របល់​ជា​ខ្លាំង។

ស្រាប់​តែ​ពេល​នោះ ព្រះ​វិស្ណុ​ក៏​ចូល​មក​ដល់​មែន។ លក្ស្ម៊ី​ត្រេក​អរ​ជា​ខ្លាំង។ នាង​ចាប់​អារម្មណ៍​លើ​ទ្រង់។ នាង​រីក​រាយ​គ្មាន​ដែន​កំណត់។ នាង​ស្រក់​ទឹក​ភ្នែក នាង​រត់​ទៅ​រក​ទ្រង់ ហើយ​ជ្រើស​រើស​យក​ទ្រង់​ជា​បុរស​របស់​នាង។ ពួក​ទេវតា​កោត​ស្ញប់​ស្ញែង​ជា​ខ្លាំង។ ជំនួប​រវាង​លក្ស្ម៊ី​និង​វិស្ណុ ក្លាយ​ជា​ប្រវត្តិ​មួយ ដូច​ដែល​ព្រះ​វិស្ណុ​បាន​សន្យា។ រំភើប លាយ​ភ័យ តាម​តែ​អាច។

ពួក​ទាណព​អន់​ចិត្ត​ជា​ខ្លាំង ក៏​ទៅ​ជួប​សុក្រឆរ្យៈ សុំ​ឈប់​បន្ត​កូរ​សមុទ្រ​ទឹក​ដោះ​បន្ត​ទៀត។ ប៉ុន្តែ​សុក្រឆរ្យ​មិន​យល់​ស្រប​តាម។ (នៅ​មាន​ត…)

លេខ​មុន | លេខ​បន្ទាប់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (៤)

  1. អគ្គលីបុត្រ ថា:

    ច្រើន​ភាគ​ម៉េះ​លោកគ្រូ!

  2. វិចិត្រ ថា:

    នៅ​សល់​មួយ​ភាគ​ទៀត​ចប់​ហើយ

  3. មុនី ថា:

    សូមអរគុណ!
    ប៉ុនែ្តទាញយកមិនបាន

  4. មុនី ថា:

    សូមអរគុណ!
    ប៉ុនែ្តទាញយកមិនបាន ភាគបន្ទាប់

  5. វិចិត្រ ថា:

    ភាគ​បញ្ចប់​មិន​ទាន់​ផ្សាយ​ទេ នឹង​ផ្សាយ​នៅ​ពេល​ខាង​មុខ ប៉ុន្មាន​ថ្ងៃ​ទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s