ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (៣)


លេខ​មុន | លេខ​បន្ទាប់

នីលកណ្ឌ

ទឹក​អម្រឹត​នេះ​ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ប៉ុន្តែ​ការពិត​បានលេច​​ឡើង។ គឺ​ថ្នាំ​ពុល កាលកូដ[1]។ ភាពជ្រួលច្របល់​បាន​កើត​ឡើង។ គ្រប់​គ្នា​ មាន​ពួក​ទានព ទេវតា និង​មនុស្ស ភ័យ​ស្លន់​ស្លោ​ រត់​ប្រាស​អាយុ គេច​ចេញ​ពី​ថ្នាំ​ពុល​នេះ​ឲ្យ​បាន​ឆ្ងាយ​បំផុត។

ទានព​ក៏​ទៅ​ជួប​នឹង​សុក្រឆរ្យៈ ហើយ​សុំ​ផ្អាក​ការ​កូរសមុទ្រ​ទឹក​ដោះ។ សុក្រឆរ្យៈ​ប្រាប់​កុំឲ្យ​​ខ្លាច ព្រោះ​គាត់​អាច​ប្រោះ​អ្នក​ស្លាប់​ឲ្យ​រស់​វិញ​បាន ហើយ​កើត​ក្តី​សង្ស័យ​ចំពោះ​ពួក​ទេវតា។

ទេវតា​ក៏​ទៅ​ជួប​នឹង​ព្រះវិស្ណុ ហើយ​និយាយ​ទូលពិត​ថា “តើ​រឿង​ចង្រៃ​ស្អី​គេ​ហ្នឹង​ព្រះ​អង្គ?”

ព្រះ​វិស្ណុ​ក៏​តប​ថា បើ​ការ​ស្វែង​រក​ទឹក​អម្រឹត​វា​ជា​ការ​ងាយ​ស្រួល តើ​មានន័យ​អី​ទៅ? ឆាក​ល្ខោន​ជីវិត​គឺ​ជា​ការ​លេង​បិទ​ពួន​ជា​មួយ​នឹង​សេចក្តីស្លាប់។ គេ​ត្រូវ​តែ​ចេះ​ប្រថុយ​ប្រថាន។ ឧទាហរណ៍​ដូច​ ទារក​និង​ម្តាយ​​ស្ទើរ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុងដំណើរការ​​រយៈ​កាល​ប្រាំបួន​ខែ ហើយ​នៅ​​កើត​ចេញ​មក លោក​ទាំង​មូល​ញញឹម​ដាក់។​ ដូច្នេះ​ទឹក​អម្រឹត​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ នៅ​ពេល​នោះ​ព្រះ​វិស្ណុ​យក​រាង​កាយ​ជា​មនុស្ស ដែល​នៅ​ពេល​ជា​មួយ​គ្នា​អវតា​រ​របស់​ព្រះ​អង្គ​ជា​អណ្តើក​កូម៌។

ដូច្នេះ​ព្រហ្មា ក៏​សួរ​ព្រះ​វិស្ណុ​ពី​សុវត្ថិភាព​របស់​ភាវ​ដែល​ទ្រង់​បាន​បង្កើត​គឺ​ពួក​មនុស្ស ចំពោះ​មុខថ្នាំ​ពុល​​ កាលកូដ ​នេះ។ ព្រះ​វិស្ណុ​ក៏​អល់​អែក។ ជា​ចុងក្រោយ​ពួក​គេ​ ក៏​ទៅ​ពឹង​ព្រះ​សិវៈ ព្រះ​សិវៈ​ក៏​ធានា​ថា​នឹង​ជួយ​ដោះ​ស្រាយ​វិបត្តិ​នេះ។

ព្រះ​សិវៈ​សប្បាយ​រីករាយ​ដោយ​ឃើញ​ព្រហ្មា និង​ព្រះ​វិស្ណុ ព្រម​ទាំង​ពួក​ទេវតា​ផង​ដែរ។ ទ្រង់​ស្វាគមន៍​ពួក​គេ​យ៉ាង​សមរម្យ។ ព្រះ​សិវៈ​មាន​បន្ទូល​​ប្រាប់​កុំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​អី។ ពួក​គេ​ទាំងអស់​គ្នា​ក៏​ចុះ​ទៅ​សមុទ្រ។ ព្រះ​សិវៈ​សុខ​ចិត្ត​លេប​ថ្នាំ​ពុល​ កាលកូដ ​នោះ​ទាំងអស់ រួច​ហើយ​ក៏​បោះ​ថូរ​ទទេ​នោះ​ចោល។

ព្រះ​វិស្ណុទ្រង់​​កោត​សរសើរ​ព្រះ​សិវៈ​ ជា​ខ្លាំង​ដែល​បាន​សង្គ្រោះ​លោក។ ទ្រង់​គោរព​ព្រះ​សិវៈ​ ហើយ​ហៅ​ព្រះ​សិវៈ​ថា នីលកណ្ឌ មានន័យថា​អ្នក​មាន​ក​ខៀវ ដោយ​ព្រះ​សិវៈ​បាន​បញ្ឈប់​ថ្នាំ​ពុល​នោះ​ត្រឹម​បំពង់​ក​ ធ្វើ​ឲ្យ​ក​របស់​ទ្រង់​ក្លាយ​ជា​ខៀវ។ ព្រាហ្ម​ក៏​សម្តែង​សេចក្តី​អរគុណ​ដែរ ព្រោះ​ថា​​ពួក​ទានព​មាន​សុក្រឆរ្យ ពួក​ទេវតា​មាន​ព្រះ​វិស្ណុ តែ​សម្រាប់​ពួក​មនុស្ស​ ព្រះ​វិស្ណុ​ជា​អ្នក​ទទួល​ខុសត្រូវ ហើយ​មាន​តែ​ព្រះសិវៈ​មួយ​អង្គ​គត់​ដែល​អាច​សង្គ្រោះ​ពួក​គេ​បាន។

ព្រះសិវៈ​ក៏​ពន្យល់​ពី​ភាព​ចាំបាច់​នៃ​ថ្នាំ​បំពុល។ នៅ​ទី​ណា​មាន​អម្រឹត នៅ​ទី​នោះ​ត្រូវ​តែ​មាន​ថ្នាំ​ពុល។ ថ្នាំ​បំពុល​មិន​អាច​លុប​បំបាត់​ទាំង​ស្រុង​បាន​ទេ តែ​ឥទ្ធិពល​របស់​វា​អាច​កាត់​បន្ថយ​បាន។ ​ជា​ម្តង​ទៀត​ព្រះ​វិស្ណុ​ សម្តែង​ក្តី​ពេញ​ចិត្ត​ដល់​ព្រះ​សិវៈ។ តែ​ព្រះ​អង្គ​ផ្តន្ទា​អ្នក​ដែល​បាន​បំពុល​ទឹក​ ដោយ​បោះ​វត្ថុ​មិន​ល្អ​ចូល​ក្នុង​សមុទ្រ​ ដែល​ក្លាយ​ទៅ​ជា​ថ្នាំ​ពុល ដែល​មាន​ផល​មិន​ល្អ​ដល់​សត្វ​ក្នុង​ទឹក។

ព្រះ​ឥន្ទ្រ​ក៏​ទៅ​ជួប​នឹង​សុក្រឆរ្យ ហើយ​និយាយ​ប្រាប់​ថា ថ្នាំ​ពុល​កាលកូដ​ត្រូវ​បាន​បញ្ចប់​ហើយ។ សុក្រ​ឆរ្យ​សន្និដ្ឋាន​ថា មាន​តែ​ព្រះ​សិវៈ​មួយ​អង្គ​គត់​ដែល​អាច​បញ្ឈប់​រឿង​នេះ​បាន។ ព្រះ​ឥន្ទ្រ​ក៏​ស្នើ​សុក្រឆរ្យ​ឲ្យ​បញ្ជូន​បរិវារ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ ដើម្បី​បំពេញ​ការងារ​ឡើង​វិញ។ ពួក​គេ​មាន​ការស្ទាក់​ស្ទើរ តែ​សុក្រឆរ្យ​យល់​អំពី​ផលប្រយោជន៍​របស់​អម្រឹត ដូច្នេះ​គាត់ប្រាប់​​ឲ្យ​គ្នីគ្នា​របស់​គាត់​ចេញ​ទៅ ហើយ​បញ្ជា​ឲ្យ​ស្វន៌ភានុ​ឃ្លាំ​ចាំ​មើល​ការងារ​នេះ ដូច​លើក​មុន។ (នៅ​មានត…)


[1] ហៅ​ម្យ៉ាង​ទៀត​ថា ហលាហលៈ។

លេខ​មុន | លេខ​បន្ទាប់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s