អត់​ចេះ​វេយ្យាករណ៍​ខ្មែរៈ មួយ​វិចារ រឺ​វិចារ​មួយ?


តាម​ក្បួន​​វេយ្យាករណ៍​ខ្មែរ គេ​ប្រើ​ចំនួន​មុខនាម រឺ​ក្រោយ​នាម?

  • ខ្ញុំ​មាន សៀវភៅ- មួយ -(ក្បាល)
  • គាត់​​មាន សៀវភៅ- ពីរ -(ក្បាល)
  • គាត់​មានតែ​ សំលៀក​បំពាក់ មួយ -(កុំប្លេ)។

សៀវភៅ​ជា​នាម។ មួយ​ ពីរ ជា​គុណនាម​បញ្ជាក់​ចំនួន។ ក្បាល​ ជា​ឯកតា។

  • នាង​បាន​ដាក់​ក្បាល​គាត់​ មួយសៀវភៅ។ វាយ​នឹង​ស្អី ? វាយ​នឹង​សៀវភៅ។ វាយ​ប៉ុន្មាន​ដង? វាយ​មួយ​ដង។
  • គាត់​ដាក់នាងវិញ ពីរ សៀវភៅ
  • គាត់មាន​ –រទេះ គោ មួយ។ ស្រូវ ​-មួយរទេះគោ

ដូច្នេះ​បើ​សិន​ជា​ចង់​បញ្ជាក់​ថា​នាម​មួយ​មាន​ចំនួនប៉ុន្មាន គេ​ត្រូវ​ដាក់​ នាម + ចំនួន + ឯកតា។

  • ស្រែ​មួយ។ ស្រូវ​មួយ​ស្រែ។
  • សៀវភៅ​មួយ​ក្បាល។ សរសេរ​ពេញ​មួយ​សៀវភៅ។
  • គោ​ដប់​ក្បាល។
  • ទឹក​មួយ​លីត្រ។
  • លុយ​មួយពាន់​រៀល។
  • ឡាន​មួយ។ ខ្សាច់​មួយ​ឡាន។
  • យន្ត​ហោះ​មួយ​គ្រឿង។ ទំនិញ​មួយ​យន្តហោះ។

ដូច្នេះ តើ

  • គាត់​បញ្ចេញ​មួយ​វិចារ​      ?រឺ គាត់​បញ្ចេញ​វិចារ​(មួយ​ម៉ាត់)
  • Leave a comment=ទំលាក់​មួយ​វិចារ រឺ​ទំលាក់​វិចារ​មួយ រឺ​ទំលាក់​វិចាររឺ បញ្ចេញ​វិចារ រឺ​ បញ្ចេញមតិ?។

គាត់​បញ្ចេញ​ស្អី? បញ្ចេញ​វិចារ។ ចំនួន​ប៉ុន្មាន? ចំនួន​មួយ។ តែ​ចំនួន​វិចារ​នេះ​ដូច​ជា​មិន​សូវ​លឺ​គេ​និយាយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to អត់​ចេះ​វេយ្យាករណ៍​ខ្មែរៈ មួយ​វិចារ រឺ​វិចារ​មួយ?

  1. super ថា:

    ជំរាបសួរលោកគ្រួ ខ្ញុំមិនមែនអ្នកពូកែអីទេខាងអក្សរសាស្រ្ត តែសូមបកស្រាយតាមយលឃើញ គួមិនគួសួមអភ័យទោស
    សៀវភៅ(មួយ)ក្បាល : “មួយ” បញ្ចាក់អោយចំនួនសៀវភៅ ដែលត្រួវបានបញ្ចាក់ដោយនាមឯកតាក្បាល។ “មួយ” គឺសំរាប់សង្កត់ន័យអោយ ក្បាល មិនមែនសៀវភៅទេ។

    ដោយក្រៀមភាសារខ្មែរយើងពេលខ្លះនិយាយថា “ខ្ញុំមានសៀវភៅមួយ” ដោយបានបំបាត់ពាក្យថាក្បាល តាមពិតជាពាក្យមិនច្បាស់លាស់ មួយអី មួយក្បាល មួយថង់ មួយកេះ?។

    ដូចជា “ខ្ញុំមានទឹកមួយកែវ” មួយគឺច្បាស់ណាស់ថាបញ្ចាក់អោយចំនួនកែវ មិនមែនទឹកទេ។

    ដូច្នេះ ខ្ញុំគិតថា “មួយវិចារ” មិនមែន”វាចារមួយ” ទេ : “មួយ” បញ្ចាក់ចំនួនអោយ “វិចារ”

    តែអាច “វាចារមួយម៉ាត់” : “មួយ” បញ្ចាក់ចំនួនអោយ “ម៉ាត់” មិនមែនវិចារទេ។

    * សុំបញ្ចាក់មិនច្បាស់ដែរ 😛

  2. វិចិត្រ ថា:

    ទឹក​មួយ​កែវ = មួយ​ស្អី​?​មួយ​កែវ។​ស្អី​មួយ​កែវ​? គឺ​ទឹក​មួយ​កែវ។
    តាម​ទស្សនៈ​ខ្ញុំ មួយកែវ​រឺ​ពីរ​កែវ បញ្ជាក់​ពី​​បរិមាណ​របស់​ទឹក។
    បើ​និយាយ​ថា មួយ​វិចារ នោះ​ត្រូវ​មាន​អ្វី​មួយ​នៅ​ខាង​មុខ ថា​តើ​ ស្អី​គេ​ដែល​មាន​មួយ​វិចារ​នោះ?
    (xxx)(មួយ​)(វិចារ); (ទឹក)(មួយ​)(កែវ)។
    ឧទាហរណ៍ យើង​មិន​អាច​និយាយ​ថា “អោយ​ខ្ញុំ​មួយ​កែវ​មក”​ ទេ តែយើង​​និយាយ​ថា “អោយ​កែវ​មួយ​ មក​ខ្ញុំ រឺ អោយ​កែវ​-ខ្ញុំ​-មួយ-​មក”​។ រឺ​ “អោយ(​ទឹក)​ខ្ញុំ​មួយ​កែវ​មក”។
    ខ្ញុំ​សង្ស័យ​ថា “វិចារ” មិន​បាច់​មាន​ចំនួន​បញ្ជាក់​ផង​ក៏​មិន​ដឹង។

  3. super ថា:

    រឿងណឹងប្រហែលជាត្រូវការ ស្គាល់ប្រភេទនាមទៀតហើយចឹង។ ហេហេ ខ្ញុំគ្រាន់តែដឹងថា ដូចពិបាកថាដែរ ហើយឥឡូវណឹងអ្នកដែលកំពុងតែធ្វើកម្មវិធី (Unicode) រឺ OCR ណឹងកំពុងតែពិបាកខ្លាំងណាស់រឿងណឹង។ សំខាន់ខ្ញុំមិនដឹងថា​ មានឯកសារណាវែកញ៉ែកច្បាស់រឿងណឹងដែរអត់។

  4. អគ្គលីបុត្រ ថា:

    មួយ​វិចារ អីហ្នឹង គឺ​ខុស​ដាច់!
    one comment = មួយ​វិចារ
    ស្តាយ​វេយ្យករណ៍​អង់គ្លេស​ មិន​មែន​ខ្មែរ​ទេ!

  5. អគ្គលីបុត្រ ថា:

    មួយ​វិចារ​ អី​ហ្នឹង គឺ​ខុស​ដាច់!
    One Comment = មួយ​វិចារ
    នេះ​គឺ​ស្តាយ​វេយ្យករណ៍​អង់​គ្លេស មិន​មែន​ខ្មែរ​ទេ!

  6. វិចិត្រ ថា:

    ខ្ញុំ​គិត​ថា និយាយ​ថា “មួយ​វិចារ” ជា​ស្ទីល​អង់គ្លេស​សុទ្ធ​ដែរ គឺ​បកពាក្យ​គេ​ម្តងមួយ​ពាក្យៗ។
    សូម​មើល​ចំនួនវិចារ នៅ​ខាង​ដើម​នៃ​អត្ថបទ​នេះ គេ​សរសេរ​ថា “‘ជា​មួយ xx វិចារ”។ (with xx comments ) (បក​ពាក្យ​ដោយ​ពាក្យ តែ​ម្តង!!)
    ខ្ញុំ​ឃើញ​អ្នកចូលរួម​បក​ប្រែ​wordpress ដំបូង​អ្នក​មួយ​ដាក់​ថា មួយ​វិចារ ក្រោយ​មក​ទៀត​មាន​អ្នក​មួយ​ទៀត​កែ​ថា វិចារចំនួន​មួយ លុះក្រោយ​មក​ទៀត​មាន​ម្នាក់​ទៀត​មក​កែ​ថា​ មួយ​វិចារ​វិញ។ ខ្ញុំ​ផូស​ប្រធាន​បទ​នេះ ក្រែង​លោ​ មាន​អ្នក​ណា​មាន​ហេតុផល​អី​មួយ ដែល​យើង​មិន​បាន​ដឹង។​

  7. super ថា:

    ដល់លោកគ្រូនិយាយចឹង ដូចត្រូវមែន អាណឹងស្ទីលអង់គ្លេស អូ ត្រូវរៀនឡើងវិញហើយចឹងខ្ញុំ (មិចបានជាប់បាក់ឌុបកើត) ហាហា

  8. រដ្ឋា ថា:

    Leave one comment = ដាក់មួយវិចារ គឺត្រឹមត្រូវ។ ព្រោះវិចារ ជាឯកតា មានន័យថាប្រកាសមាន​ប៉ុន្មានវិចារ។ គេអាចនិយាយាថា វិចារចំនួន១ ក៏បាន ប៉ុន្តែក្នុងការប្រើភាសាក្នុងបច្ចេកវិទ្យាគួរប្រើប្រយោគខ្លី តែអាចយល់បាន។ ដូចនេះ មួយវិចារ គឺត្រឹមត្រូវតាមវេយ្យាករណ៍ខ្មែរ។

  9. vibol ថា:

    ខ្ញុំធ្លាប់មើលសៀវភៅវេយ្យាករណ៍របស់ពូវអ៊ំ ក្នុងនោះគ្នាននិយាយដល់គុណនាមពញ្ជាក់ចំនួនដូចការបញ្ជាក់ថា
    សៀវភៅ​ជា​នាម។ មួយ​ ពីរ ជា​គុណនាម​បញ្ជាក់​ចំនួន។ ក្បាល​ ជា​ឯកតា។
    ខាងលើនោះទេ ក្នុងនោះគុណនាម មាន 3​​​ ប្រភេទគឺ៖
    បកតិគុណនាម
    វិសាសគុណនាម
    អតិវិសាសគុណនាម
    ប្រសិនបើមិត្តណាបានឯកសារឬមានសៀវភៅនិយាយអំពីការបញ្ជាក់ថា ជា​គុណនាម​បញ្ជាក់​ចំនួន នោះសូមធ្វើបុណ្យពន្យល់ខ្ញុំផង តាម email vibol26@yahoo.com.vn

  10. denith ថា:

    កំច្រលំ ។
    ពាក្យថាមួយរបស់ខ្មែរ មានកំនត់ប្រើប្រាស់ច្រើនប្រការ ដូចនឹង a/an របស់ភាសាអង់គ្លេសអញ្ចឹង

    ពេលខ្លះ មួយ ជាគុណនាមបរិមាណ សំរាប់បញ្ជាក់ចំនួនកិរិយាស័ព្វ ។
    ពេលខ្លះ មួយ ជាគុណកិរិយា សំរាប់បញ្ជាក់ចំនួនអោយកិរិយាស័ព្ទ ។

    ប៉ុន្តែលើសពីនេះ នៅមានកត្តាមួយដែលធ្វើអោយ មួយ មានលក្ខណៈជាងគេ ដូចក្នុងពាក្យ

    អាគាត់មួយនោះ ។ តើវាជាគុណនាម ឬគុណកិរិយា ។

    តាមពិតមិនមែនទាំងពី មួយ ពេលនេះ នៅជាមួយនឹង​ “នោះ” ដែលជាគុណនាមចង្អុល ។ វាក្លាយទៅជាធ្នាក់ ។

    ដូចនេះត្រូវពិនិត្យអោយបានច្បាស់ ។

    សំរាប់ពាក្យថា One comment គួរតែប្រែថា៖ វាចារមួយ ព្រោះយើងកំពុងរាប់ចំនួន ។

  11. vibol ថា:

    ខ្ញុំគិតថា និយាយដូចមិត្ត រដ្ធាគួរសំជាង ពីព្រោះថាវាត្រូវនិងវេយ្យាករណ៍ខ្មែរ
    ចំពោះមិត្រ denith និយាយថា៖
    ពេលខ្លះ មួយ ជាគុណនាមបរិមាណ សំរាប់បញ្ជាក់ចំនួនកិរិយាស័ព្វ ។
    ពេលខ្លះ មួយ ជាគុណកិរិយា សំរាប់បញ្ជាក់ចំនួនអោយកិរិយាស័ព្ទ ។
    ខ្ញុំគិតថា denith យកតំរាតាមក្បួនវេយ្យាករណ៍អង់គ្លេសហើយមើលទៅ
    តាមទស្សនៈខ្ញុំយោងតាមវេយ្យាករណ៍ខ្មែរនិងបាលី មួ,យពីរ,បី…… ជាសំខ្យាស័ព្ទសំដែងអំពីចំនួន ចំពោះពាក្យថា៖“នោះ” ដែលជាគុណនាមចង្អុល ។ វាក្លាយទៅជាធ្នាក់
    តាមមតិខ្ញុំវិញ “នោះ”ជាសព្វនាមចង្អុល
    ខ្ញុំយកឧទាហរណ៍ពីវេយ្យាករណ៍វៀតណាមវិញពីព្រោះវាស្រដៀងនិងវេយ្យាករណ៍ខ្មែរ ៖
    ខ្ញុំមានប៉ុន្មានផ្ទះនៅឃ្លាំង។
    បងមានប៉ុន្មានផ្ទះនៅឃ្លាំង?
    “ប៉ុន្មាន”នៅល្បះទីមួយជាសំខ្យាស័ព្ទ
    “ប៉ុន្មាន”នៅល្បះទីពីរជាសព្វនាម
    តែទោះបីយ៉ាងណាខ្ញុំនៅតែកោតសរសើរភាសាអងគ្លេសដែលអ្នកប្រាជ្ញរបស់គេបានសរសេរអស់រលីងពីបែបផែននិងសម្ព័ន្ធវិទ្យាវេយ្យាករណ៍របស់គេ
    ប្រសិនបើនិយាយតាមមិត្តdenithថា
    ពេលខ្លះ មួយ ជាគុណនាមបរិមាណ សំរាប់បញ្ជាក់ចំនួនកិរិយាស័ព្វ ។
    ពេលខ្លះ មួយ ជាគុណកិរិយា សំរាប់បញ្ជាក់ចំនួនអោយកិរិយាស័ព្ទ ។
    នៅក្នុងសៀវភៅខ្មេរមានពិតនោះជួយនិយាយអំពីនិយមន័យរបស់វាឲ្យខ្ញុំបានដឹងផង ខ្ញុំអរគុណច្រើន

  12. hanumanking ថា:

    បើរវល់តែវេយ្យាករណ៍ ក្មេងជំនាន់ក្រោយ និយាឥតចេញសោះ ត្រង់ភ្នែកស្លឺ 😀

  13. denith ថា:

    អូ!​ តាមពិតទៅ គេមិនហៅថាគុណនាមបរិមាណទេ គឺគុណនាមចំនួន​ ។ ខ្ញុំច្រលំបន្តិច

    គុណនាមចំនួន គឺជាគុណនាមសំរាប់បញ្ជាក់អំពីចំនួនរបស់នាម ។​ យើងមានលេខ​ (មួយ, ពីរ,​ បី) និង​ពាក្យរង្វាស់មួយចំនួនដូចជា ដំបរ, ផ្លូន​ ។ល។

    ខ្ញុំប្រហែលជាអាចច្រលំរឿង មួយ ជាគុណកិរិយា ប៉ុន្តែខ្ញុំនៅតែថា One comment = វាចារមួយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s