ព្រាប​ស​ និមិត្ត​រូប​សន្តិភាព..គំនិត​អ្នក​ណា?


គំនិត​យក​ព្រាប​ស (ខ្លះ​ថា​លលក​ស) តំនាង​សន្តិភាព និង​ក្តី​សង្ឃឹម​មាន​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​ម្ល៉េះ។

ព្រាប​ កាល​ណា​វា​ជ្រើស​រើស​គូវា​បាន​ហើយ វា​នឹង​រស់​នៅ​ជា​មួយ​គ្នា​មួយ​ជីវិត វា​ស្មោះ​ត្រង់​ចំពោះ​គ្នា​មិន​គួរ​អោយ​ជឿ។

ពួក​វា​ជួយ​ធ្វើ​ការ​គ្នា​ក្នុង​ការសង់​សំបុក​របស់​វា និង​ចិញ្ចឹម​កូន។

ផ្ទុយ​ពី​ពួក​ស្ទាំង​និង​បក្សី​ប្រមាញ់​ផ្សេង​ទៀត ដែល​តាម​ប្រមាញ់​សត្វ​ឯ​ទៀត​ ព្រាប​រស់​នៅ​ដោយ​សន្តិភាព ស៊ី​គ្រាប់​ធុញ្ញជាតិ ងាយ​នឹង​បង្ហាត់​អោយ​ស៊ី​ចំនី​នៅ​លើ​ដៃ​មនុស្ស រឺ​ងាយ​ផ្សាំង។

ពួក​អេស៊ីប ចាត់​ទុក​ព្រាប​ជានិមិត្តរូប​នៃ​ភាព​បរិសុទ្ធ​ស្ងាត់​ស្ងៀម។ ជនជាតិ​ចិន​ចាត់​ទុក​ព្រាប​ជា​និមិត្តរូប​នៃ​សន្តិភាព​និង​ភាព​មាន​អាយុ​វែង។

ចំពោះ​ក្រិច​និង​រ៉ូម៉ាំង​បុរាណ ព្រាប​តំនាង​អោយ ស្នេហា និងភក្តីភាព និង ការ​ចេះ​ថែទាំ​គ្រួសារ។ ព្រាប​ជា​សត្វ​ស័ក្តិសិទ្ធិ របស់ អាប្រូឌីត និង​វេនុស ដែល​ជា​ទេវៈ​នៃ​ស្នេហា។ ព្រាប​ក៏​ជា​និម្មិតរូប​នៃ​ព្រលឹង​ស្ងប់​ទុក្ខ នៃ​វប្បធម៌​ជា​ច្រើន​ផង​ដែរ។

គម្ពីរ​ប៊ីប កូរ៉ាន់​ក៏​សន្មត​នូវ​និមិត្តរូប​នេះ​ដែរ ដោយ​ជា​ទូទៅ​ចាត់​ទុក​ព្រាប​ជា​សត្វ​តំនាង​នូវ​សេចក្តី​ស្រលាញ់ ភក្តីភាព។ ព្រាប​បាន​ពាំ​មែក​អូលីវ​ត្រលប់​មក​វិញ នៅ​ពេល​ដែល ណូអាហ៍ បង្ហើរ​វា​អោយ​ទៅ​រក​ដី​គោក។ ព្រាប​ក៏​តំនាង​អោយ​ព្រលឹង​មក​ពី​ស្ថាន​សួគ៌​ផង​ដែរ។

ពីកាស្សូ បាន​ធ្វើ​អោយ​ព្រាប​ល្បី​ម្តង​ទៀត​នៅ​ឆ្នាំ ១៩៥០។ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់ គេ​បាន​សុំ​អោយ​លោក​ពីកាស្សូ​គូរ​រូប​មួយសំរាប់​សន្និសីទសន្តិភាព ហើយ​គាត់​ក៏​គូរ​រូប​ព្រាប​សន្តិភាព។

sw-70031

គំនូរ​ព្រាប​របស់​ពីកាស្សូ

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ព្រាប​ស​ និមិត្ត​រូប​សន្តិភាព..គំនិត​អ្នក​ណា?

  1. អគ្គលីបុត្រ ថា:

    ចឹង​សោះ!

  2. វិចិត្រ ថា:

    កាល​ពី​មុន​ខ្ញុំ​លឺ​គេ​និយាយ​ថា មក​ពី​ក្នុង​សង្គ្រាម​លោក​ទាហាន​អាល្លឺម៉ង់​បាន​បាញ់​សំលាប់​សូម្បី​តែ​ព្រាប ហេតុ​នេះ​ហើយ​បាន​ជា​គេ​យក​ព្រាប​ធ្វើ​ជា​សញ្ញា​សន្តិភាព។ មក​ពី​ព្រាប​ជា​សញ្ញា​សន្តិភាព​ បាន​ទាហាន​អាល្លឺម៉ង់​បាញ់​ទេ​ដឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s