ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (២)


លេខ​មុនលេខ​បន្ទាប់

កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បីទឹក​យក​អម្រឹត

សំជីវិន​មន្ត្រ​អាច​ប្រោះ​ឲ្យ​រស់​វិញ​បាន តែ​ទឹក​អម្រឹត​ដែល​អាច​ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ​ មាន​ការ​ព្រួយ​បារម្ភ​តិច និង សប្បាយ​ច្រើន។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ទឹក​អម្រឹត​ គេ​ត្រូវ​កូរ​សមុទ្រ​ ដូច​កូរ​ទឹក​ដោះ​បាន​មក​ជា​ប៊័រ។ ដើម្បី​កូរ​ទឹក​សមុទ្រ​គេ​ត្រូវ​ការ​ជ្រលង​ធំ​មួយ បើ​គ្រាន់​តែ​ទឹក​ដោះ​​គេ​ត្រូវ​ការ​ដៃ​ពីរ នោះ ដើម្បី​កូរ​ទឹក​សមុទ្រ​គេ​ត្រូវ​ការ​ក្រុម​ធំៗ​ពីរ។ ដូច្នេះ​ព្រះវិស្ណុ ស្នើ​ឲ្យ​ព្រះឥន្ទ្រ​ចង​សម្ព័ន្ធភាព​នឹង​ពួក​ទានព ដើម្បី​បង្កើត​ជា​ក្រុម តែ​ព្រះ​វិស្ណុ​ធានា​ថា ពួក​ទានព​នឹង​មិន​អាច​ទទួល​បាន​ទឹក​អម្រឹត​នោះ​ទេ។

ដូច្នេះ​ព្រះឥន្ទ្រ​ក៏​ទៅ​ជួប​នឹង​ពួក​ទានព ដើម្បី​សុំ​ជំនួយ​កូរ​សមុទ្រ​យក​ទឹក​អម្រឹត។ សុក្រឆរ្យៈ សង្ស័យ ហើយ​បញ្ចេញ​ហេតុ​ផល​ថា ភ្លើង​និង​ទឹក​មិន​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ទេ។ ប៉ុន្តែ​ពេល​ដែល​ព្រះ​ឥន្ទ្រ​សួរ​ថា បើ​សុក្រឆរ្យ​ខ្លួន​ឯង​ស្លាប់​ តើ​បាន​នរណា​ប្រោះ​ឲ្យ​រស់​ឡើង​វិញ។ សុក្រឆរ្យ​និយាយ​មិន​ចេញ។

បើ​ទោះ​ជា​សុក្រឆរ្យ​សង្ស័យពី​ល្បិចកល គាត់​ដឹង​ច្បាស់​ថា​បើ​គាត់​ស្លាប់ ពួក​ទានព​ទាំងអស់​ក៏​នឹង​ស្លាប់​ដែរ។ ដូច្នេះ​ ក៏​យល់​ព្រម​កូរ​ទឹក​សមុទ្រ​យក​ទឹក​អម្រឹត ជា​មួយ​ពួក​ទេវលោក។ ព្រះវិស្ណុ​ពេញ​ចិត្ត​នឹង​វិធី​របស់​ព្រះឥន្ទ្រ​ដែល​អាច​ជម្នះ​សុក្រឆរ្យ​ឲ្យ​ចូល​រួម​កូរ​សមុទ្រ​យក​ទឹក​អម្រឹត​បាន។

ព្រះ​វិស្ណុ​ក៏​ហៅ​បក្សីរាជមក​គាល់ ហើយ​សុំ​ឲ្យ​បក្សីរាជ​ជញ្ជូន​ភ្នំ​មន្ទរៈ។ បក្សីរាជ​ ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ស្តេច​ពស់​វសុកិ។ នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ភ្នំ​មន្ទរៈ វាសុកិ​ក៏​រុំ​ព័ទ្ធ​ភ្នំ រួច​ហើយ​បក្សី​រាជ​ក៏​ហោះ​យោង​ភ្នំ​​នោះ​បន្ទាប់​ពី​ សុតារស័ន​ចក្រ​របស់​ព្រះ​វិស្ណុ​បាន​កាត់​ផ្តាច់​ភ្នំ​នោះ​រួចមក។ បក្សីរាជ​និង​វសុកិ​បាន​យក​ភ្នំ​នោះ​មក​ដាក់​នៅ​មាត់​សមុទ្រ​ដែល​ពួក​ទានព​និង​ទេវតា​កំពុង​តែ​រង់​ចាំ។

វិស្ណុ​ក៏​ហៅ​នរទ​ មក​ជួយ​ដោះ​ស្រាយ​បញ្ហា​បន្តិច​បន្តួច។ នៅ​ពេល​កូរ​សមុទ្រ ភ្លើង​បាន​កើត​ចេញ​ពី​មាត់​របស់​វសុកិ ដូច្នេះ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​កាន់​វសុកិ នៅ​ពេល​នោះ​ទេវតា​មិន​មែន​ជា​អ្នក​កាន់​ខាង​ក្បាល​ទេ។ នរទ​ធានា​ចំពោះ​មុខ​ព្រះ​វិស្ណុ​ថា គាត់​នឹង​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ។

ប្រាកដ​ណាស់​ នៅ​លើ​មាត់​ឆ្នេរ​ជម្លោះ​​បាន​កើត​ឡើង ​ដោយសារ​តែ​រឿង​ខាង​ណា​ត្រូវ​នៅ​ខាង​ក្បាល ខាង​ណា​ត្រូវ​នៅ​ខាង​កន្ទុយ​ពស់។ នរទ​ប្រាប់​ថា អ្នក​ដែល​ខ្លាំង​ជាង​គេ​ ត្រូវ​នៅ​ខាង​ក្បាល។ គាត់​និយាយ​ប្រាប់​ពួក​ទានព​ថា ពួក​ទេវតា​ជា​អ្នក​ខ្លាំង​ជាង។ ប៉ុន្តែ​ពួក​ទានព​ និយាយ​ថា ក្នុង​សង្គ្រាម​លើក​ក្រោយ​បង្អស់​ គឺ​ពួក​ទានព​ដែល​ជា​អ្នក​ឈ្នះ មិន​មែន​ពួក​ទេវតា​ទេ ដូច្នេះ​ពួក​គេ​ជា​អ្នក​ខ្លាំង​ពូកែ​ជាង។ ដូច្នេះ​នរទ​ក៏​យល់​ព្រម ហើយ​បង្គាប់​ពួក​ទេវតា​ឲ្យ​កាន់​ខាង​កន្ទុយ រី​ឯ​ពួក​ទានព​កាន់​ខាង​ក្បាល។ ពួក​ទេវតា​ក៏​យល់ព្រម។

សុក្រ​ឆរ្យ​ខឹង​យ៉ាង​ខ្លាំង។ គាត់​ស្គាល់​អំពី​ភ្លើង។ ដូច្នេះ​គាត់​ក៏​បន្ទោស​ខ្លួន​ឯង​ដែល​មិន​បាន​នៅ​កន្លែង​ពេល​នោះ ហើយ​បន្ទោស​ពួក​ទានព​ដែល​ល្ងង់​ខ្លៅចាញ់​បោក​ ការ​បញ្ជោរ​ពី​នរទ។  ប៉ុន្តែ​ពួក​ទានព​បាន​សម្រេច​ចិត្ត​រួច​ស្រេច​ទៅ​ហើយ​ មិន​អាច​កែប្រែ​វិញ​បាន​ឡើយ។ ដូច្នេះ​ សុក្រឆរ្យៈ​​​ក៏​បញ្ជូន​គ្នា​គាត់​ម្នាក់​ទៅ​បន្លំ​នឹង​ពួក​ទេវតា​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ពួកទេវតា​ទៀត។

អ្វីៗ​គ្រប់​យ៉ាង​បាន​រៀប​ចំ​ជា​ស្រេច ព្រះឥន្ទ្រ​ក៏​សុំ​ឲ្យ​បក្សីរាជ​លើក​ភ្នំ​មន្ទរៈ​មក​ដាក់​ក្នុង​សមុទ្រ ដើម្បីឲ្យ​ពួក​គេ​កូរ​សមុទ្រ។ បក្សី​រាជ​ដោយ​មាន​វសុកិ​ជា​ជំនួយ​បាន​លើក​ភ្នំ​មន្ទរៈ​មក​ដាក់​ក្នុង​សមុទ្រ តែ​ដោយសារ​សមុទ្រ​ជ្រៅ​ពេក​ ភ្នំ​ក៏លិច​ចូល​ក្នុង​សមុទ្រ។ ពួក​គេ​មិន​អាច​កូរ​ទឹក​សមុទ្រ​បាន បើ​ភ្នំ​នេះ​មិន​អាច​ដាក់​ក្នុង​សមុទ្រ​ដោយ​មិន​លិច​បាន​ទេ។

ពួក​ទានព​ព្រមាន​ថា​នឹង​លះបង់​បេសកម្ម​ដែល​មិន​អាច​នេះ។ ព្រះឥន្ទ្រ​និយាយថា​ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ នៅ​ពេល​ដែល​គេ​ត្រូវ​ការ​វត្ថុ​ធំ​សម្បើម​ដូច​ជា​​ទឹក​អម្រឹត​នោះ។ គាត់​និង​ពួក​ទេវតា បាន​ហៅ​ព្រះវិស្ណុ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។

អវតារ កូម៌

ព្រះ​វិស្ណុ​ប្រាប់​នាង​លក្ស្ម៊ី​ថា ទ្រង់​ត្រូវ​យាង​ចេញ​ទៅ​ផែន​ដី។ តែ​នាង​លក្ស្ម៊ី រំឭក​ថា ទ្រង់​គួរ​តែ​ធ្វើ​បែប​នេះ តែ​នៅ​ពេល​ដែល​ពួក​មាណព​(មនុស្ស)​មានគ្រោះថ្នាក់​តែ​ប៉ុណ្ណោះ។ ព្រះវិស្ណុ​ក៏​ពន្យល់​ថា បើ​សិន​ជា​ពួក​ទានពឈ្នះ នោះ​វា​ច្បាស់​ជា​មាន​គ្រោះថ្នាក់​ដល់​ពួក​មាណព​មិន​ខាន ដើម្បីកុំ​ឲ្យ​​រឿង​បែប​នេះ​កើត​ឡើង​បាន ទ្រង់​ត្រូវ​តែ​យាង​ចេញ​ទៅ។ នាង​ក៏​សួរ​ថា ចុះ​នាង​វិញ?។ នាង​មិន​អាច​រស់​នៅ​បែក​គ្នា​ពី​ព្រះវិស្ណុ​បាន​ទេ។ ព្រះ​វិស្ណុ​ធាន​ថា ការ​វិល​មក​ជួប​គ្នា​វិញ បន្ទាប់​បី​បែក​គ្នា ជា​រឿង​ដែល​គួរ​ឲ្យ​រំភើប​បំផុត ការជួប​គ្នា​លើក​នេះ​ពិត​ជា​មហា​អស្ចារ្យ​ណាស់។​គាត់​និយាយ​ថា ទោះបី​ជា​នាង​លេច​មក​ជា​មួយ​ដោយ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ សម្រាប់​គាត់​ នាង​មាន​តម្លៃ​ជាង​ទឹក​អម្រឹត​ទៅ​ទៀត ព្រោះ​ទឹក​អម្រឹត​សម្រាប់​ទេវតា រី​ឯ​នាង​វិញ នាង​ពោរពេញ​ទៅ​ដោយ​​​សេចក្តី​ស្រឡាញ់ ​និង​ជា​ម្តាយ​នៃ​សេចក្តី​ស្រឡាញ់ ជា​វត្ថុ​តែ​មួយ​គត់​ដែល​ឱប​ក្រសោប​លោក​នេះ​ឲ្យ​នៅ​តែ​មួយ។ ដូច្នេះ​ទ្រង់​ក៏​កោត​សរសើរ​នាង​ដែល​មាន​លក្ខណៈ​យ៉ាង​ដូច្នេះ ហើយ​សុំ​ឲ្យ​នាង​ទុក​ចិត្ត​លើ​ទ្រង់​ពេល​ដែល​ទ្រង់​ចុះ​ទៅ​ផែន​ដី​​ជា​អណ្តើក​។ ដូច្នេះ​អវតា​ជា​អណ្តើក​កូម៌​ក៏​ចាប់​ផ្តើម។

img_34661

វិស្ណុ​ ជា​អណ្តើក ប្រាប់​ព្រះឥន្ទ្រ​ថា គាត់​នឹង​ជួយ​ទ្រ​ភ្នំ​មន្តរៈ លើ​ខ្នង ក្រោម​សមុទ្រ នៅ​ពេល​ដែល​កូ​រវឹក​ទឹក​សមុទ្រ​នោះ។ អ្នក​ទាំងអស់​គ្នា​សប្បាយ​រីករាយ។ អណ្តើក​បំពេញ​តួនាទី​របស់​ខ្លួន។ ក្បាល​វាសុកិ​បាន​មក​ខាង​ពួក​ទានព។ ខាង​កន្ទុយ​បាន​ទៅ​ពួក​ទេវតា។

ភាគី​ទាំង​ពីរ​ចាប់​ផ្តើម​កូរទឹក​សមុទ្រ។ ភ្នំ​វិល​ចុះឡើងៗ។ (នៅ​មាន​ត…)

លេខ​មុនលេខ​បន្ទាប់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (២)

  1. កូនឆ្មាតូច ថា:

    ខ្ញុំស្រលាញ់ខ្មែរ ខ្ញុំចូលចិត្តអានសៀវភៅប្រវត្តិសាស្រ្តខ្មែ ប៉ុន្តែ ពេលនេះ ខ្ញុំចង់បានរូបព្រះទាំងអស់ តើអ្នកណាអាចជួយខ្ញុំបាន?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s