ធ្វើ​អោយ​មូសអាយុ​ខ្លី!


AP (២ មករា ២០០៩)  មូល​ចាស់ៗ ជា​ទូទៅ​ជា​ភ្នាក់​ងារ​ចំលង​ជំងឺដល់​មនុស្ស ដូច្នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​រិះរក​វិធី​ដើម្បី​កាត់​បន្ថយ​អាយុ​របស់​វា​ អោយ​វា​ងាប់​តាំង​ពី​នៅ​ក្មេង​ជា​មុន ដោយ​ធម្មជាតិ ដោយ​មិន​ប្រើ​ថ្នាំ​ពុល។


Short-Lived Mosquitoes


អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​ប្រឹង​ប្រែង​បង្កើត​មូស​ដែល​ធន់​នឹង​ជំងឺ​ដូច​ជា​គ្រុនចាញ់​និង​គ្រុន​ឈាម ដែល​បាន​សំលាប់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ជា​ចំលាស់​នឹង​វិធី​ប្រើ​ថ្នាំ​សំលាប់​សត្វ​ល្អិត។

តាម​របាយ​ការណ៍​ថ្មីៗ​នេះ បាន​ស្នើ​គំនិត​ថ្មី​មួយ​មិន​ស្មុគស្មាញ​ដូច​មុន គឺ ធ្វើ​អោយ​មូស​ផ្ទុក​ប៉ារ៉ាស៊ីតដែល​ធ្វើ​អោយ​មូស​អាយុ​ខ្លី។

នៅ​ពេល​ដែល​មូស​ទទួល​ជំងឺ​គ្រុនចាញ់​រឺ​គ្រុនឈាម មេរោគ​នេះ​ត្រូវ​ការ​រយៈ​ពេល​ពីរ​អាទិត្យ​ដើម្បី​បង្ក​បង្កើត​កូន​ចៅ​របស់​វា​ មុន​ពេលមូស​​អាច​ចំលង​ជំងឺ​នេះ​ទៅ​មនុស្ស ដោយ​ចុចនរណា​ម្នាក់ មាន​ន័យ​ថា​មូស​ចាស់​គ្រោះថ្នាក់​ជាង​មូស​ក្មេង។

អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី ស្គាល់​សត្វល្អិត​ស៊ីផ្លែ​ឈើ​ម្យ៉ាង ដែល​ច្រើន​តែ​ឆ្លង​ប៉ារ៉ាស៊ីតបាក់តេរី​ ដែល​ធ្វើ​អោយ​អាយុ​របស់​វា​ថយ​ពាក់​កណ្តាល។

ដូច្នេះ​ពួក​គេ​ធ្វើ​អោយ​មូស​ចំលង​ជំងឺគ្រុនឈាម​គឺ​មូស​ខ្លា ឆ្លង​ប៉ារ៉ាស៊ីត​នេះ ដោយ​ចិញ្ចឹម​ពួកវា​ជា​ច្រើន​ជំនាន់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ដែល​មាន​ការ​គ្រប់​គ្រង​ដ៏​ត្រឹម​ត្រូវ​មួយ។

Voilà! មូស​ដែល​កើត​មក​ដោយ​ឆ្លង​ប៉ារ៉ាស៊ីត​រស់​បាន​តែ​២១​ថ្ងៃ​ប៉ុណ្ណោះ ធៀប​នឹង​អាយុធម្មតា​របស់​វា​គឺ​៥០​ថ្ងៃ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​លោក​ Scott O’Neill អ្នក​ជីវវិទ្យា​នៅ​ University of Queensland។

លោក​ Scott O’Neill សន្និដ្ឋាន​ថា “មូស​ងាយ​ស្លាប់​ពេល​រស់​នៅ​ក្នុង​ព្រៃ ជាង​ពេល​រស់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍។ ដូច្នេះ​បើ​ប៉ារ៉ាស៊ីត​នេះ​អាច​ចំលង​បាន​យ៉ាង​ធំ​ធេង​ក្នុង​ចំនោម​ពួក​មូស​ទាំង​នេះ វា​ជា​នឹង​ផ្តល់​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ តំលៃ​ថោក សំរាប់​បង្ការ​ជំងឺ​គ្រុនឈាម”។

តាម​ទ្រឹស្តី ការ​ចំលង​នេះ​អាច​ទៅ​រួច។ បាក់តេរី​នេះ​ មាន​ឈ្មោះ​ថា Wolbachia វា​ឆ្លង​ក្នុង​សត្វ​អត់​ឆ្អឹងកង​ ភាគ​ច្រើន រួម​ទាំ​ង​មូស​ផង​ដែរ គឺ​មិន​ត្រឹម​តែ​មូស​ដែល​ចំលង​ជំងឺ​គ្រុនឈាម​និង​គ្រុនចាញ់​ទេ នេះ​បើ​តាម​កំនត់​សំគាល់​របស់​អ្នក​វិទ្យាសាស្ត្រ។ លក្ខណៈ​ជំងឺ​Wolbachia ឆ្លងទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ ​តាម​រយៈ​មេ​ ដោយ​ការវិវត្ត​ដ៏​ចំលែក​មួយ ដែល​អាច​អោយ​វា​រីក​រាល​ដាល​ក្នុង​ចំនោម​មូស​កើត​ថ្មី​យ៉ាង​ឆាប់​រហ័ស។

ខែ​ក្រោយ ក្រុម​របស់​លោក​O’Neill នឹង​ចាប់ផ្តើម​ការ​សិក្សា​បែប​យូរ​អង្វែង​ នៅក្នុង​បន្ទប់​ពិសោធន៍​ពិសេស​មួយ​​នៅ North Queensland ដែល​ អាច​បង្កើត​លក្ខខណ្ឌ​ធម្មជាតិ​ពិតៗ ដើម្បី​តាម​ដាន​មើល លក្ខណៈ​ជំងឺ wMelPop នៅ​ដដែល​ទេ នៅ​ក្នុង​កូន​មូស​កើត​ថ្មី ហើយ​តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​វា​ជួប​នឹង​ជំងឺ​គ្រុនឈាម។

“​ដោយ​សំលាប់​មូស​ចាស់​ចោល wMelPop អាចកាត់​បន្ថយ​ជំងឺ​គ្រុនឈាម​បាន​យ៉ាង​ច្រើន” នេះ​បើ​តាមសេចក្តី​សន្និដ្ឋាន​របស់​​លោក Andrew Read និង Matthew Thomas អ្នក​ឯកទេស​នៅ​ Pennsylvania State University ដែល​ពួក​ហៅ​ថា “​ជំហាន​ដ៏​ធំ​មួយ”។

ពួក​គេ​កត់​សំគាល់​ថា មេរោគ​គ្រុនឈាម​អាច​វិវត្ត​អោយ​ខ្លួន​វា​អាច​បង្ក​បង្កើត​កូន​ចៅ​បាន​​លឿន​ជាង​មុន​ បើសិន​ជា​មូស​ឆាប់​ស្លាប់​​ តែ​ទោះ​ជា​យ៉ាង​ណា ករណី​នេះ​មិន​ចោទ​ជា​បញ្ហា​ ដូច​ភាព​ស៊ាំ​នឹង​ថ្នាំ​សំលាប់​សត្វ​ល្អិត​ នា​ពេល​សព្វ​ថ្ងៃ​នេះ​ទេ។

ពួក​គេ​បញ្ជាក់​ថា “យើង​នៅ​តែកំនត់​ថា បើ​វា​អាច​សំលាប់​មូស​ផ្ទុក​មេរោគ​បាន​គ្រប់​គ្រាន់​នឹង​ចាត់​ទុក​ថា​បាន​ការ​រឺ​ទេ ប៉ុណ្ណោះ!​”។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s