ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ (១)


លេខ​បន្ទាប់

តបៈដើម្បី​សំជីវិនមន្ត្រៈ

នៅ​ពេលនោះ​ក្នុង​នាម​ជា​ស្តេច​នៃ​ពួក​ទានព ដែល​ប្រឆាំង​នឹង​ពួក​ទេវលោក មហា​ពលី​បាន​​ចាញ់​សង្គ្រាម​ហើយ​រត់​ទៅ​ពឹង សុក្រឆរ្យៈ[1] ដែល​ធ្លាប់​ត្រូវ​ព្រះឥន្ទ្រ​និង​បក្ស​ពួក​ប្រមាថ​មើល​ងាយ។ សុក្រ​ចរិយា ក៏​យល់​ព្រម​ចង​សម្ព័ន្ធមិត្រ​ជា​មួយពួក​ទានព។ កាលកេតុ​ក៏​ធ្វើ​សង្គ្រាម​នឹង​ព្រះឥន្ទ្រ តែ​ពេល​នោះ​ កាលកេតុ​ចាញ់​សង្គ្រាម។ ព្រះឥន្ទ្រ​ក៏​ទទួល​បាន​ជ័យ​ជម្នះ ហើយ​មាន​អំណួត​​នឹង​ខ្លួនឯង​ជា​ខ្លាំង។

មាន​កាល​មួយ​នោះ​ព្រះ​ឥន្ទ្រ ជិះ​ដំរីឰរវ័ត កាត់​អ្នក​សច្ចំ​ម្នាក់​ឈ្មោះ​ថា ទុរពាស។ ទុរពាស បាន​ជូន​កម្រង​ផ្កា​ពិសេស​មួយ​ដល់​ព្រះ​ឥន្ទ្រ។ ព្រះឥន្ទ្រ​ក៏​ទទួល​យក​កម្រង​ផ្កា​របស់​ទុរពាស តែ​ព្រះ​ឥន្ទ្រ​យក​ទៅ​ដាក់​នៅ​លើ​ប្រមោយ​ដំរី។ ដំរី​មិន​អាច​ទ្រាំ​នឹង​ក្លិន​ផ្កា​នោះ​បាន ក៏​ក្រវាត់​កម្រង​ផ្កា​ចោល​ទៅ​លើ​ដី។ អ្នក​សច្ចំ​នោះ​ក៏​ខឹង​យ៉ាង​ខ្លាំង ព្រោះ​ថា​កម្រង​ផ្កា​ជា​គ្រឿង​សិរីសួស្តី គួរ​តែ​គេ​គោរព​ដូច​ជា​ប្រាសាទ។ សច្ចំ​ទុរពាស ក៏​ជេរ​ដាក់​បណ្តាសា​ព្រះឥន្ទ្រ ឲ្យ​រលាយ​អស់​សីល​ មហិទ្ធិរិទ្ធ​ទាំង​ឡាយ។

indra_elephant

ព្រះឥន្ទ្រ​គង់​លើ​ដំរីឰរវ័ត រូប​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ស្រី។

កាល​កេតុ និង មហា​ពលី​ រួម​គ្នា​នឹង សុក្រឆរ្យៈ ធ្វើ​សង្គ្រាម​នឹង​ព្រះឥន្ទ្រ។ សុក្រឆរ្យៈ រត់​ទៅ​ពឹង​ព្រះ​សិវៈ សុំ​ សំជីវិនមន្ត្រ ដែល​អាច​ប្រស់​អ្នក​ស្លាប់​ឲ្យ​រស់​វិញ​បាន។ ព្រះ​ឥន្ទ្រ​ក៏​ទៅ​សុំ​មន្ត្រៈនេះ​ពី​ព្រះសិវៈ​ដែរ។ សុក្រឆរ្យៈ ត្រូវ​ព្រះសិវៈ​ប្រាប់​ឲ្យ​ធ្វើ​តបៈ រយៈពេល​មួយ​ឆ្នាំ ដោយ​អត់​អាហារ ដាំក្បាល​ចុះ​ក្រោម ទើប​អាច​ទទួល​នូវ​មន្ត្រ​នេះ​បាន។ ព្រះឥន្ទ្រ​គិត​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន។

កាលកេតុ និង មហា​ពលី​ ក៏​សុំ​ សុក្រឆរ្យៈ លះបង់​នូវ​តបៈ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​គាត់​គ្រោះថ្នាក់​ដល់​ជីវិត​បាន តែ​សុក្រចរិយា​មិន​ស្តាប់​តាម​អ្នក​ទាំង​ពីរនាក់​នេះ​ឡើយ។ គាត់​បាន​ព្យូរ​ខ្លួន​គាត់​លើ​ដើម​ឈើ​មួយ​ដើម​ដោយ​ដាំ​ក្បាល​ចុះក្រោម ហើយ​នៅ​ពីក្រោម​​គាត់​បាន​ដុត​មែក​ឈើ​ចាស់​បង្កើត​ជា​ផ្សែង​ដែល​ហុយ​មក​កាត់​មុខ​របស់​គាត់។ ព្រះម៉ែធរណី​និយាយ​ថា

“មាន​តែ​អ្នក​ដែល​អាច​ប្រឈម​នឹង​ការសាកល្បង​បាន​តែ​ប៉ុណ្ណោះ​ដែល​អាច​ប្រឈម​នឹង​ជ័យ​ជម្នះ​បាន។”

ព្រះ​វិស្ណុ​បាន​កោត​សរសើរ​សុក្រឆរ្យៈ​ជា​ខ្លាំង​ ព្រោះ​តែ​ក្តី​​តាំងចិត្ត​របស់​គាត់​ ហើយ​បរិមាណ​នៃ​ទម្ងន់​ការងារ​ដែល​គាត់​បាន​ធ្វើ ដើម្បី​សម្រេច​អ្វី​ដែល​គាត់​ចង់​បាន។

នរទៈ ក៏​ទៅ​ជួប​នឹង​ព្រះឥន្ទ្រ ដែល​កំពុង​តែ​ជឿជាក់​ថា សុក្រឆរ្យៈ​​ប្រាកដ​ជា​មិន​អាច​សម្រេច​តាម​ប្រាថ្នា​ឡើយ ហើយ​ប្រាប់​ព្រះ​ឥន្ទ្រ​ថា សុក្រឆរ្យៈ​ ប្រាកដ​ជា​បាន​សម្រេច​តាម​ប្រាថ្នា។ ពេល​នោះ​ព្រះឥន្ទ្រ​មាន​ការភិត​ភ័យ។ នរទៈ ក៏​ទៅ​ជួប​នឹង​នាង​លក្ស្ម៊ី ហើយ​ប្រាប់​ថា

“រឿង​ខ្លះ​បើ​ទោះ​ជា​មិន​មែន​ជា​រឿង​ពិត​តែ​ជា​រឿង​ដែល​ល្អ​នឹង​ស្តាប់ រឿង​ខ្លះ​បើ​ទោះជា​រឿង​ពិត​ក៏​នៅ​តែ​ជា​រឿង​មិន​គួរ​ស្តាប់។”

ម្តាយ​របស់​ សុក្រឆរ្យៈ​​ក៏​ទៅ​ជួប​នឹង​ សុក្រឆរ្យៈ​ ហើយ​និយាយ​លើក​ទឹក​ចិត្ត​កូន​របស់​គាត់។ ព្រះ​វិស្ណុ​ឃើញ​បែប​នេះ ទ្រង់​មាន​ការ​កោតសរសើរ​ ដោយ​ទ្រង់​ចាត់​ទុក​ថា ទំនាក់​ទំនង​ម្តាយ​និង​កូន​ ជា​គ្រឿង​ដែល​គួរ​ជាទី​ពេញ​ចិត្ត​បំផុត និង គ្រប់គ្រាន់​បំផុត។ ទ្រង់​ក៏​នមស្ការ​អស់​អ្នក​ម្តាយ​បែប​នេះ ព្រោះ​ពួក​គេ​​ចេះ​ចែក​រំលែក​នូវ​ទុក្ខ​ជា​មួយ​កូន​ៗ។

ព្រះឥន្ទ្រ​ ឆ្លេឆ្លា ក៏​ពឹង​ស្រី​អប្សារាបីនាក់ ទៅ​ជួប​នឹង​ សុក្រឆរ្យៈ​ ដើម្បី​រំខាន​តបៈ​របស់​គាត់។ តែ​ពួក​ទេព​អប្សរ​បដិសេធ ដោយ​ចាញ់​បារមី​របស់​សុក្រ​ចរិយា។ នៅ​ពេល​នោះ កូន​ស្រី​របស់​ព្រះឥន្ទ្រ ទ្រង់នាម ជ័យន្ធី ចេញមក ហើយ​និយាយ​ថា

“ស្ត្រី​មិន​គួរ​យក​មក​ធ្វើ​​ប្រើ​ដូច​ជាភាព​ទន់​​ខ្សោយ​របស់​បុរស​ទេ ព្រោះ​ស្ត្រី​នៅ​ទីនេះ​ដើម្បី​ជា​កម្លាំង​ចិត្ត​របស់​បុរស​ទៅ​វិញ។ ស្ត្រី​មិន​មែន​សម្រាប់​តែ​កាម​តណ្ហា​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ស្ត្រី​ត្រូវ​បាន​បង្កើត​មក​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​បុរស ដើម្បី​បង្កើត​នូវ​ចំណង​ស្នេហា​រវាង​បុរស​និង​នារី ហើយ​គឺ​ដោយសារ​ហេតុ​ផល​នេះ​ហើយ ដែល​ស្ត្រី​ត្រូវ​ធ្វើ​ខ្លួន​ជា​អប្សារា។”

តែ​ទោះ​យ៉ាង​ណា នាង​ក៏​ស្ម័គ្រ​ខ្លួន​ដើម្បី​ទៅ​រំខាន​ពិធី​តបៈ​របស់​សុក្រឆរ្យៈ។

នាង​លក្ស្ម៊ី មាន​សេចក្តីតានតឹង​ក្នុង​ចិត្ត ត្បិត​ឆាកល្ខោន​របស់​នាង​ជ័យន្ធី​ហាក់​ដូច​ជា​មិន​មាន​ប្រយោជន៍​អ្វី​ទាំងអស់ ព្រោះ​នាង​មិន​អាច​ធ្វើ​បាន​សម្រេច​ទេ។ ព្រះ​វិស្ណុ​និយាយ​ថា

“វា​ពិបាក​ណាស់ ដែល​នឹង​កំណត់​ពី​ជ័យជម្នះ និង​បរាជ័យ​ ព្រោះ​ពេល​ខ្លះ​ អ្នក​ខ្លះ​ឈ្នះ​ដោយ​សុខចិត្ត​ចាញ់ អ្នក​ខ្លះ​ចាញ់​ព្រោះ​តែ​ឈ្នះ។”

ជ័យន្ធី​ទៅ​ជិត​សុក្រឆរ្យៈ ដោយ​បន្លំ​ខ្លួន​ ធ្វើ​ជាមាន​បំណង​ល្អ។ តែ​តាម​ពិត​នាង​បាន​ដាក់​ម្ទេស​ក្នុង​គំនរ​ឧស​ដែល​ដុត​បង្ហុយ ដែល​ធ្វើ​ឲ្យ​ផ្សែង​កាន់​តែ​ហឹរឡើង មិន​អាច​ដកដង្ហើម​បាន ឬ​ក៏​ទៅ​ក្បែរ​បាន។ សុក្រឆរ្យៈ​ពិបាក​ទ្រាំ​ជា​ខ្លាំង តែ​នៅ​តែ​ព្យាយាម​តាំង​ខ្លួន​ក្បាល​ចុះ​ក្រោម។ នេះ​ជា​បទឧក្រិដ្ឋ​ដែល​នាង​ជ័យន្ធី​បាន​ប្រព្រឹត្ត​ ដែល​នាង​គួរ​តែ​ទទួល​ផល​អាក្រក់​វិញ​នៅ​ពេល​ក្រោយ​មក​ទៀត។

ផ្សែង​ដែល​មានក្លិន​ហឹរ ក្តៅ មិន​អាច​ដកដង្ហើម​បាន​បន្ត​ហុយទ្រលោម។ សុក្រ​ឆរ្យៈ​បន្ត​រង​នូវ​ទុក្ខវេទនា។ បន្តិច​ក្រោយ​មក​ គាត់​ក៏​ចេញ​ឈាម​តាម​ច្រមុះ មាត់​ និង ភ្នែក។ ជ័យន្ធី​ភ័យ​ស្លន់​ស្លោ​ចំពោះ​ទង្វើ​របស់​ខ្លួន។ នាង​ក៏​ព្យាយាម​ពន្លត់​ភ្លើង​នោះ​វិញ ប៉ុន្តែ​មហាពលី និង កាលកេតុ បាន​ចាប់​នាង​បោះ​ចេញ​ពី​ទី​នោះ រួច​ពួក​គេ​ក៏​ព្យាយាម​ពន្លត់​ភ្លើង​នោះ តែ​ត្រូវ​សុក្រឆរ្យៈ​ហាម​ប្រាម។ ជ័យន្ធី​កើតទុក្ខ។ នាង​ស្គាល់​ពី​ទង្វើ​ឆ្កូត​លីលា​របស់​ខ្លួន ហើយ​ស្តាយ​ក្រោយ ហើយ​អង្វរ​ព្រះ​សិវ​ឲ្យ​ជួយ​សង្គ្រោះ​សុក្រឆរ្យៈ។

ព្រះ​សីវៈ​ក៏​សង្គ្រោះ​សុក្រឆរ្យៈ​ភ្លាមៗ ហើយ​បង្គាប់​ឲ្យ​​សុក្រឆរ្យៈ​​ឈប់​ធ្វើ​តបៈ​បន្ត​ទៀត ព្រោះ​ទ្រង់​​សម្រេច​ចិត្ត​ថា ​សុក្រឆរ្យៈ​ ជា​អ្នក​ដែល​គួរ​ទទួល​នូវ​សំជីវិន​មន្ត្រ​នេះ ដោយ​​ព្រះឥន្ទ្រ​​ប្រើ​មធ្យោបាយ​​មិន​យុត្តិធម៌។ ដូច្នេះ​ព្រះ​សីវៈ​ក៏​ប្រគល់​សំជីវិន​មន្ត្រ​ដល់​សុក្រឆរ្យៈ។​សុក្រឆរ្យៈ​មាន​សេចក្តី​ត្រេក​អរ​ជា​ខ្លាំង។ វា​ក៏​សម្លាប់មហាពលី រួច​ក៏​ប្រស់​ឲ្យ​រស់​ឡើង​វិញ ដោយ​ប្រើ​សំជីវិន​មន្ត្រ​ ដើម្បី​ជា​ការ​ល្បង​មើល។

ក្នុង​ពេល​ប្រារព្វ​នូវ​ជ័យ​ជម្នះ​របស់​គាត់ ជ័យន្ធី បាន​សុំ​ទោស​សុក្រឆរ្យៈ ដោយ​សុំ​តាម​បម្រើ​គាត់​មួយ​ជីវិត​ សុខ​ចិត្ត​ធ្វើ​ជា​ភរិយា​របស់​គាត់ ដោយ​សារ​តែ​បទឧក្រិដ្ឋ​ដែល​នាង​បាន​ធ្វើ​ដាក់​គាត់ ដើម្បី​ឲ្យ​នាង​អស់​ចិត្ត​និង​ស្ងប់​ចិត្ត​ដោយ​សារ​តែ​កំហុស​របស់​ខ្លួន។ សុក្រឆរ្យៈ​ស្រឡាំងកាំង។ តើ​បុត្រីទេវ​មក​រៀបការ​នឹង​ទានព​យ៉ាង​ម៉េច​នឹង​កើត?។ ជ័យន្ធី​ និយាយ​ថា វា​ដូច​គ្នា​នឹង​​បុរស​ម្នាក់​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ នាង​អង្វរ​ឲ្យ​សុក្រឆរ្យៈ​យល់​ព្រម។ សុក្រឆរ្យៈ​វង្វេងស៊ុង។គាត់​ប្រាប់​នាង​ពី​ឋានៈ​របស់​នាង​ ហើយ​ប្រាប់​ពី​គម្រោងការ​របស់​គាត់​ក្នុង​ការ​ធ្វើ​សង្គ្រាម​នឹង​បិតា​របស់​នាង ហើយ​ថា​គោល​បំណង​របស់​នាង​គឺ​ការ​រំខាន​ដល់​តបៈ​របស់​គាត់​នោះ គ្រាន់​តែ​ជា​លទ្ធ​នៃ​សេចក្តី​ស្នេហា​រវាង​ឪពុក​និង​កូន​តែ​ប៉ុណ្ណោះ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​អី​ធ្ងន់​ធ្ងរ​នោះ​ទេ ហើយ​ថា​នាង​អាច​ចាក​ចេញត្រឡប់​ទៅ​វិញ​ដោយ​មិន​បាច់​ទទួល​ទោស​អ្វី​ទាំងអស់។ តែ​នាង​ជ័យន្ធី​មិន​កែ​ប្រែ​សេចក្តី​សម្រេច​ចិត្ត​ឡើយ។ សុក្រ​ឆរ្យៈ​ក៏​យល់​ស្រប​តាម​នាង។

ព្រះ​ឥន្ទ្រ​ស្រឡាំងកាំង​ដោយ​កូន​ស្រី​របស់​ខ្លួន​រៀបការ​នឹង​ទានព​ម្នាក់។ ប៉ុន្តែ​មហេសី​ព្រះឥន្ទ្រ​ជំទាស់​នឹង​ព្រះឥន្ទ្រ ព្រោះ​ព្រះឥន្ទ្រ​ខ្លួន​ឯង​ក៏​រៀប​ការ​នឹង​ បុត្រី​ទានពដែរ (ខ្លួន​នាង) ដូច្នេះ​គ្មាន​អ្វី​ចោទ​ទេ​ ដែល​ទានព​ម្នាក់​រៀប​ការ​នឹង​បុត្រី​ទេវ​នោះ។ ព្រះឥន្ទ្រ​ក៏​ដាក់​​មុខ​ចុះ។

សុក្រឆរ្យៈ​ក៏​ប្រកាស​សង្គ្រាម។ ព្រះ​ឥន្ទ្រ​ក៏​ប្រកាស​សង្គ្រាម។ ជ័យន្ធី ជា​អ្នក​ចាញ់​ បើ​ទោះ​ជា​ខាង​ណា​ចាញ់​ក៏​ដោយ។ ដូច្នេះ​នាង​ក៏ស្នើ​​សុំ​សេចក្តី​សម្រប​សម្រួល តែ​សុក្រឆរ្យៈ​បដិសេធ។ ដូច្នេះ​នាង​ក៏​ឈរ​នៅ​ខាង​គាត់ ដោយ​នាង​ជា​ភរិយា​របស់​គាត់ ដែល​ជា​ទី​មួយ​សមគួរ​ជាង​ឪពុក​នាង។

សង្គ្រាម​ក៏​ចាប់​ផ្តើម។ រាល់​លើក ពេល​ដែល​ទ័ព​របស់​ព្រះឥន្ទ្រ​សម្លាប់​ពួក​ទានព​បាន​ម្នាក់ សុក្រ​ឆរ្យៈ ប្រោះ​ឲ្យ​រស់​ឡើង​វិញ ដោយ​ប្រើ​សំជីវិន​មន្ត្រ។ ភ្លើង​សង្គ្រាម​ក៏​ឆេះ​សន្ធោសន្ធៅ​ឡើង។ ព្រះឥន្ទ្រ​មើល​ឃើញ បរាជ័យ​របស់​ខ្លួន ក៏​រត់​ភៀស​ខ្លួន​ជាមួយ​និង​ទាហាន​របស់​ខ្លួន​។ ពួក​ទានព​ប្រារព្វ​ពិធី​ជ័យ​ជម្នះ។ ព្រះឥន្ទ្រ​និង​បក្ស​ពួក ព្រួយ​បារម្ភ​ពី​ដំណោះ​ស្រាយ​តទល់​នឹង​សំជីវិន​មន្រ្ត​។ ដូច្នេះ​ព្រះឥន្ទ្រ​និង​បរិវា​ក៏​ទៅ​ពឹង​ពាក់​ព្រះ​វិស្ណុ ដែល​នៅ​ពេល​នោះ​ព្រះ​វិស្ណុ​ប្រាប់​ថា​ដំណោះ​ស្រាយ​តប​នឹង​សំជីវិន​មន្ត្រ​គឺ​ទឹក​អម្រឹត។ (នៅ​មានត…)


[1] ជា​គ្រូ​សង្រ្គាម​របស់​ពួក​អសុរៈ។ សុក្រឆរ្យៈ ជា​អាទិទេព​សង្គ្រាម ប៉ុន្តែ​ជា​អ្នក​គាំ​ទ្រ​ពួក​អសុរៈ។

លេខ​បន្ទាប់

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s