អាយុ​មិន​គ្រប់​មួយ​ឆ្នាំ​ផង​..បាន​មេដាយ​មាស​គណិតវិទ្យា​បី!!…


ជា​មេដាយ​មាស​សំរាប់​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំង​ប្រទេស​កម្ពុជា ផ្តល់​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា។ មេដាយ​មាស​ថ្នាក់​បថម​ភូមិ​មួយ មេដាយ​មាស​ថ្នាក់​ទុតិយភូមិ​ពីរ។

នាង​បាន​ទទួល​មេដាយ​បី​នេះ​ នៅ​ពេល​មាន​អាយុ​មិន​គ្រប់​មួយ​ឆ្នាំ​ផង!

ជឿ​រឺ​មិន​ជឿ!

dsc02633

រំភើប​ពេក ពេល​ទទួល​មេដាយ

dsc02641dsc02637

ឡូយ​ទេ?

dsc02644

ភ្លក់​មើល មាន​រសជាតិ​ដូច​ម្តេច​ដែរ?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

24 Responses to អាយុ​មិន​គ្រប់​មួយ​ឆ្នាំ​ផង​..បាន​មេដាយ​មាស​គណិតវិទ្យា​បី!!…

  1. super ថា:

    ជំរាប់សូរលោកគ្រូ កូនស្រីលោកគ្រូមែនណឹង ខ្ញុំថាប្រហែលហើយមើលទៅ

  2. អគ្គលីបុត្រ ថា:

    ងាប់​! មេដាយ​នឹង​ធ្ងន់​ណាស់​ណា​! ម៉េច​ទៅ​ចាប់​បង្ខំ​គ្នា​ឲ្យ​ពាក់​រហូត​ដល់ថ្នាក់​ ហៀរ​ទឹក​ភ្នែក ទឹកសំបោរ​អញ្ចឹង? តែ​ដល់​ពាក់​ទៅ​រាង​ឡូយ​ ចេះ​សើច​ដែរ​តើ! កូន​ណាគេ​ហ្នឹង វិចិត្រ ស្អាត​ម៉េះ!

  3. នោះប្រហែលជាវិធីបង្ហាញថា ឪពុកគេ ធ្លាប់បានទទួល មេដាយ ចឹង !!! សូមអបអរ! ហិ
    បើគ្រប់គ្នាបានទទួល មេដាយសិស្សពូកែចឹង មិនដឹងជាប្រទេសខ្មែរ សំបូរអ្នកចេះ ច្រើនយ៉ាងណាទេ!

  4. រដ្ឋា ថា:

    គួរអោយកើតសរសើរមែន!

    សម្រាប់ខ្ញុំធំប៉ុណ្ណឹងហើយអត់ទាន់មានមេដាយអីពាក់ហ្នឹងគេសោះ។

  5. វិចិត្រ ថា:

    កូន​ស្រី​ខ្ញុំ​មែន​ហ្នឹង!

  6. vandakimseok ថា:

    ល្បងចិត្រ! សុំសួរល្បងបន្តិច ឆ្នាំដែលបងបានទទួលមេដាយហ្នឹង
    ឆ្នាំណាដែរ?
    ខ្មុំមានមិត្តភក្កិមួយចំនួនគេបានមេដាយទូទាំងប្រទេសផង និងមេដាយ
    អាស៊ានផងដែរ…។
    សូមអបអរល្បងដែរបានមេដាយសិស្សពូកែផង!
    មិនដឹងជាខំរៀនយ៉ាងណាយ៉ាងណីទេ។

  7. kooms ថា:

    ចង់បានណាស់ ដូចលោកគ្រួ តែប្រឹងណាស់ដែរមិនសោះ

  8. វិចិត្រ ថា:

    kimseok:បស់​ខ្ញុំ​តែ​មួយ​ទេ(បាន​ឆ្នាំ​៩៧) ពីរ​ទៀត​បស់​ប្អូន​ខ្ញុំ​ទេ។

  9. vandakimseok ថា:

    ប្អូនល្បងបានឆ្នាំណាដែរ?
    ទំនងជាប្អូនល្បងរៀនស្រករខ្ញុំទេដឹង?
    គ្រួសារល្បងសុទ្ធតែបានមេដៃហ្ន៎?
    ចង់បានដូចល្បងដែរ តែមិនមានវាសនាសោះ

  10. រចនា ថា:

    គួរ​ឱ្យ​ស្រឡាញ់​ណាស់​ណ៎! មើល​មុខ​ចុះ, cute cute… ^^

  11. អូ! គួ​រ​ឲ្យ​សរសើរ​បង​វិចិត្រ​មែន​! ពូកែ​ទាំង​ប្អូន ពូកែ​ទាំង​បង​! មិន​ដឹង​ថា​ខ្ញុំ​មាន​សំណាង​ពាក់​មួយ​នឹង​គេ ទេ​ហ្ន៎!!!

    • វិចិត្រ ថា:

      មេដាយ​គណិត​វិទ្យា​ ខ្ញុំ​គិត​ថា មិន​ពិបា​ក​នឹង​បានទេ។
      ពេល​វេលា​ជា​កត្តា​ចាំ​បាច់​មួយ តែ​ចំនង់​ចំនូល​ចិត្ត​លើ​ផ្នែក​នេះ​ជា​កត្តា​សំខាន់​បំផុត។
      អាន​ច្រើន​មិន​ប្រាកដ​ថា​ជួយ​អ្នក​អោយ​បាន​ជោគជ័យ​ផ្នែក​គណិតវិទ្យា​ទេ!
      តែ​កាន់​ប៊ិច គិត សរសេរ​ស្វែង​ រក​ចំលើយ អោយ​ច្រើនទើប​បាន​ផល​ល្អ!(នេះ​ជា​តិចនិច​របស់​ខ្ញុំ)។
      សិស្ស​ខ្លះ​រៀន​ទន្ទេញ​ចំលើយ ចាំ​ទាំង​លេខ​ទំព័រ​នៃ​លំហាត់ តែ​សិស្ស​ម្នាក់​នោះមិន​ប្រាកដ​ថា​នឹង​បាន​ជោគជ័យ​ពេល​ប្រលង​សិស្ស​ពូកែគណិតវិទ្យា​ទេ។ លំហាត់​ខ្លះ​ពេល​អាន​ចំលើយ​ស្រួល​យល់​ណាស់ តែ​បើ​អោយ​គិត​ខ្លួន​ឯង​វិញ មិន​ដឹង​ធ្វើ​ពី​ណា​ទៅ​ណា​ទេ។

  12. អរគុណ​ចំពោះ​ដំបូន្មាន​ដ៏​ល្អនេះ! ប្អូន​នឹង​ព្យាយាម​ធ្វើ​តាម​ !!!

  13. cambomaths ថា:

    ឡូយមែនលោកគ្រូ! ខ្ញុំមានមួយដែរ តែមេដាយ សំរឹទ្ធ ទុកពាក់ឲ្យកូនខ្ញុំដែរ( ហា ហា…មិនដឹងកូននៅណាទេ បើឥឡូវទំនេរសោះណឹង….)

  14. cambomaths ថា:

    ថ្ងៃនេះគេប្រលង​សិស្សពូកែទូទាំងប្រទេសផង នៅភ្នំពេញ!

  15. ចង់សុំបងពាក់មួយថតម៉ាប៉ុស្តអួតគេដែរ នឹកឃើញចេះតែចង់សើច កាលរៀនឌីប្លម ពេលប្រលងសម័យអ៊ឺងហួត ដូរគ្រូលើកតំបូង ហេងដែរបន្ទប់២១២ ឆូតប៊ិចក្រហមទាំងអស់ទុកតែ៣ប្រលោះ គឺចំឈ្មោះខ្ញុំដែរ គ្រាន់តែឃើញឈ្មោះភ្លាម ថាអរនោះ រត់ភ្លេចយកកង់ ៣គីឡូទៅប្រាប់អ្នកផ្ទះ(ផ្ទះក្បែសាលា) សូម្បីតែដេកក៍មមើលស្រែកថាខ្ញុំជាប់ហើយៗ មិនអោយអរយ៉ាងមិចបើម៉ាភូមិជាប់តែខ្ញុំមួយផង 😀 ។
    នេះជាលើតំបូងនៃជីវិតខ្ញុំដែល សប្បាយចិត្ត បំផុត។

    ខ្ញុំឃើញបងដូចនៅបារាំង ឯរូបនេះដូចនៅស្រុកខ្មែរ?

  16. cambomaths ថា:

    តាមមើលរូបនេះថតកាលកូនគាត់នៅតូចនៅឡើយ…

  17. posoky ថា:

    ខ្ញុំថាបងពូកែគណិតយ៉ាងនេះ ពេលទៅវិញគួតែ បើកជំនួញ ដូចជា វិទ្យាស្ថាន ឯកទេស ខាងគណិតវិទ្យា សំរាប់ ថ្នាក់ ១២ នឹង ឌីប្លូម លុយប្រាកដជាចូលរាប់ភ្លេចហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s