មានសត្វច្រើនជាង១០០០ប្រភេទត្រូវបាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ នា​ទសវត្ស​ចុង​ក្រោយ​នេះ


ScienceDaily (Dec. 16, 2008) – ដោយ​យោង​តាម របាយការណ៍​របស់ មូលនិធិសត្វ​ព្រៃ​អន្តរជាតិ (WWF) កណ្តុរ​ដែល​គេ​គិត​ថា​ផុត​ពូជ​តាំង​ពី​១១​លាន​ឆ្នាំ​មុន និង នាគ​ក្រហម​ជើង​មួយ​ពាន់ក្អែប​ស៊ី​ជំពូ ស្ថិត​ក្នុង​ចំនោម​សត្វ​ថ្មី​ដែល​គេ​រក​ឃើញ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គនៃ​អាស៊ីអគ្នេយ៍ នៅ​ទសវត្សចុង​ក្រោយ​នេះ។

dragon-millipede

នាគ​ក្រហម​ជើង​មួយ​ពាន់

ក្អែប​ស៊ី​ជំពូ

(ឈ្មោះ​វិទ្យាសាស្ត្រ Desmoxytes purpurosea)

២០០៧ មក​ពី​ស្រុក លន្សក់ ខេត្ត ឧថៃថនិ ប្រទេស​សៀម

©សោមស័ក បញ្ញា


ក្នុង​ការ​ស្រាវជ្រាវ​ដំបូង​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ បាន​បង្ហាញ​ថា មាន​សត្វ​១០៦៨​ប្រភេទត្រូវ​បាន​គេ​រក​ឃើញ រឺ ប្រភេទ​ថ្មី​ដែល​គេ​ស្គាល់ ដោយ​អ្នក​វិទ្យាសាស្ត្រ រវាង​ឆ្នាំ ១៩៩៧ និង ២០០៧ មានន័យ​ថា​គេ​រក​ឃើញ​សត្វរុក្ខជាតិ​ប្រភេទ​ថ្មី​ចំនួន​ពីរ​ក្នុង​មួយ​សប្តាហ៍​ជា​មធ្យម។ ក្នុង​នោះ​មាន​ពីងពាង​ជើង​វែង​បំផុត​លើលោក ដែល​មាន​ជើង​ប្រវែង​៣០សម និង​ទន្សាយ​អាណាមីត​ឆ្នូត ដែល​ជា​ប្រភេទ​ថនិកសត្វ​ថ្មី​មួយ​ក្នុង​ចំនោម​ថនិកសត្វ​ថ្មីៗ​ផ្សេង​ទៀត​ដែល​គេ​រកឃើញ។ ការ​រក​ឃើញ​ថនិកសត្វ​ថ្មី​ជា​ការ​កំរ​មួយ​នៅ​ក្នុង​វិទ្យាសាស្ត្រ។

សត្វ​ខ្លះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​និង​ដី​លិចទឹក​ ដែល​គេ​មិន​ដែល​​បាន​ស្រាវជ្រាវ សត្វ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​គួរ​អោយ​ភ្ញាក់​ផ្អើល។ ឧទាហរណ៍ កណ្តុរ​ថ្ម​លាវ ដែល​គេ​គិត​ថា​ផុត​ពូជ​១១​លាន​ឆ្នាំ​មុន ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រកឃើញ​ក្នុង​កន្លែង​លក់​សាច់ រីឯពស់​វែក​សៀម​វិញ​ ត្រូវ​បាន​គេ​​ឃើញកំពុង​តែ​វារ​កាត់​ដំបូល​ហាង​មួយ​នៅឧទ្យាន​ជាតិ​​ខៅ យ៉ៃ នៅ​ថៃ។

លោក​ ទេកិលា ឆុនគ្យ័ល​ប៉ា នាយក​របស់​WWF -កម្មវិធី​តំបន់​អាង​ទន្លេ​មេគង្គ​អាមេរិច បាន​និយាយ​ថា “របាយ​ការណ៍​បាន​ធ្វើ​អោយ​ តំបន់​អាង​ទន្លេ​មេគង្គ មាន​កេរ្តិ៍​ឈ្មោះ​ជា​កំនប់​ជីវសាស្ត្រ​ដ៏​មហាសាល​មួយ-កន្លែង​ដ៏​សំខាន់​បំផុត​មួយ ដែល​ពោរពេញ​ទៅ​ជីវកំរ​និង​ប្លែកៗ។អ្នក​វិទ្យាសាស្ត្រកំពុង​តែ​បើក​កកាយ​កំនប់​អាថ៌កំបាំង​មួយ ហើយ​បាន​រកឃើញ​សត្វរុក្ខជាតិប្លែកៗ​កាន់​តែ​ច្រើន​ទៅ​ៗ”

របក​គំហើញ​នេះ​បាន​បញ្ជាក់​ថា មាន​រុក្ខជាតិ​៥១៩​ប្រភេទ ត្រី​២៧៩​ប្រភេទ កង្កែប​៨៨​ប្រភេទ ពីងពាង​៨៨​ប្រភេទ ជីងចក់ ៤៦​ប្រភេទ ពស់​២២​ប្រភេទ ថនិកសត្វ​១៥​ប្រភេទ បក្សី​៤​ប្រភេទ អណ្តើក​៤​ប្រភេទ ថ្លែន​២​ប្រភេទ និង​គីង្គក់​មួយ​ប្រភេទ។តំបន់​នេះ​រួម​មាន​ប្រាំមួយ​ប្រទេសដែល​ទន្លេមេគង្គ​ហូរ​កាត់ រួម​មាន កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និង​ខេត្ត​ចិន​ភាគ​ខាង​ត្បូងនៃ​យូណាន​។ គេ​ប្រមាណ​ទៅ​មានសត្វ​ឥត​ឆ្អឹង​កង​​ប្រហែលមួយ​ពាន់​ប្រភេទ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈកាល​នេះ ដែល​កាន់​តែ​ធ្វើ​អោយ​តំបន់​នេះ​ក្លាយ​ជា​តំបន់​ដែល​សំបូរ​ជីវចំរុះ​ដ៏ធំ​បំផុត។

laotian-rock-rat

កណ្តុរថ្ម​លាវ

(ឈ្មោះ​វិទ្យាសាស្ត្រ Laonastes aenigmamus)

២០០៥ ©ដាវីដ រ៉េដហ្វៀល្ត៍

លោក​បណ្ឌិត ថូម៉ាស់ ស៊ីគ្ល័រ, អ្នក​អភិរក្ស​នៅ​សួន​សត្វ​កូឡូញ, និយាយ​ថា​”តំបន់​នេះ​ដូច​នៅ​ក្នុង​សៀវភៅ​របស់​ឆាល ដារវីន ដែល​​ខ្ញុំបាន​អាន​កាល​ពី​ក្មេង​អញ្ចឹង។ខ្ញុំ​មាន​អារម្មណ៍​រំភើប​អស្ចារ្យ​ណាស់​ ដែល​បាន​ទៅ​ដល់​តំបន់​មួយ​ដែល​គេ​មិន​ទាន់​ធ្វើ​ការ​រុករក​នៅ​ឡើយ និង​បាន​រៀប​ចំ​ឯកសារ​ស្តី​ពី​ជីវចំរុះ​នៅ​តំបន់​នោះ​ជា​លើក​ទី​មួយ…វា​ពោរពេញ​ទៅ​ដោយ​បញ្ហា​ដែល​យើង​ពិបាក​យល់ និ​ង​ភាព​ស្រស់ស្អាត។”

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ការអភិវឌ្ឍសេដ្ឋកិច្ច និង​ការ​ការពារ​បរិស្ថាន​ត្រូវ​តែ​ទៅ​ទន្ទឹម​​គ្នា ដើម្បី​លើក​តំកើង​ជីវភាព​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ ព្រម​ទាំង​រក្សាបាន​សត្វរុក្ខជាតិ​នៅ​ក្នុង​តំបន់​អាងទន្លេ​មេគង្គ​ផង។

ស្មេរ​របាយការណ៍​នេះ​បាន​ស្នើ​សុំ​អោយ​មាន​កិច្ចព្រម​ព្រៀង​ផ្លូវ​ការ​មួយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ ដើម្បី​ការពារ​ជីវចំរុះ​ក្នុង​តំបន់​នេះ។

cardamom-wolf-snake

ពស់​ចចក​ភ្នំ​ក្រវាញ

(ឈ្មោះ​វិទ្យាសាស្ត្រ Lycodon cardamomensis)

២០០២ ភ្នំក្រវាញ កម្ពុជា ©ជេន្នី ដាល់ទ្រី FFI


gumprechts-green-pitviper-trimeresurus-gumprechti

ពស់​វែក​ខៀវ (Gumprechts green pitviper)

(ឈ្មោះ​វិទ្យាសាស្ត្រ Trimeresurus gumprechti)

២០០២ រក​ឃើញ​នៅ បណ្តា​តំបន់​អាង​ទន្លេ​មេគង្គ លើក​លែង​តែ​កម្ពុជា​ចេញ ©រ៉េនិ រីស៍


annamite-striped-rabbit

ទន្សាយ​ឆ្នូត (Annamite striped rabbit)

(ឈ្មោះ​វិទ្យាសាស្ត្រ Nesolagus timminsi)

២០០០ លាវ និង វៀតណាម ©ទ្រិញ វៀត គួង FFI

cyrtodactylus-phongnhakebangensis

Cyrtodactylus phongnhakebangensis

២០០២ វៀតណាម ©ថូម៉ាស់ ហ្ស៊ីគ្ល័រ


leptobrachium-smithi

Leptobrachium smithi

១៩៩៩ មក​ពី ប្រទេស​សៀម ©ចាន់ គិន អូន្ន


theloderma-licin

Theloderma licin

២០០៧ ប្រទេស​សៀម©ដៃគុស ប៊ែលាប៊ុត


eleopostoma-mystax

Eleopostoma mystax

២០០២ មក​បី​បាសាំង​តាប៉ិ (C) កាំពោល ឧត្តមរិត្តិរុជ

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to មានសត្វច្រើនជាង១០០០ប្រភេទត្រូវបាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ នា​ទសវត្ស​ចុង​ក្រោយ​នេះ

  1. អគ្គលីបុត្រ ថា:

    នាគ​ក្រហម​ជើង​មួយ​ពាន់? អាចហៅសាមញ្ញថា ក្អែប​ស៊ីជំពូ​បានទេ? អាសត្វនេះ បើ​ដើរៗ ជួបវា​សង្ស័យ​អត់​ស្គាល់​ទៀត ប្រហែលគិត​ថា​ជាផ្កា​អ្វី​ម្យ៉ាង ដល់​ចាប់​ប៉ុប​ទៅ ដេកស្អាត!

  2. អគ្គលីបុត្រ ថា:

    អត់​ហ៊ាន​ថា​ទេ​វិចិត្រ ព្រោះ​អត់​ដែរ​ឃើញ ចេះតែ​ប្រយ័ត្ន​ទៅ! ហើយ​តាម​ខ្ញុំ​ដឹង​កង្កែប​ហ្នឹង​ គេ​រក​ឃើញ​ ៦អំបូរ​ថ្មី​ទៀត​នៅ​ស្រុក​ខ្មែរ។

  3. វិចិត្រ ថា:

    ៦​អំបូរ​ថ្មី​ទៀត​ហ្នឹង សង្ស័យ​នៅ​ក្នុង​១០០០​អំបូរ​ហ្នឹង​ហើយ…. គ្រាន់​តែ​ខ្ញុំ​គ្មាន​រូប​ថត​របស់​វា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s