កូនប្រុសរឺកូនស្រី? ស្រេចលើសែនឪពុក


ScienceDaily (១២ ធ្នូ ២០០៨) – ការស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​ញូវឃែសល​ទៅ​លើ​គ្រួសារ​រាប់ពាន់ បាន​ជួយ​​ដល់​ឪពុក​ម្តាយ​អនាគត​​ អោយ​ពួក​គេ​អាច​ដឹង​ខ្លះ​ៗ​ថា​ពួក​គេ​នឹង​មាន​កូន​ប្រុស​រឺ​ស្រី។

ការ​ស្រាវ​ជ្រាវ​របស់​លោក កូររី គេល្លេទ្លី អ្នក​វិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ បាន​បង្ហាញ​ថា បុរស​ទទួល​មរតក​នៃ​ទំនោរ​ដែល​អាច​មាន​កូន​ប្រុស​រឺ​ស្រី​ច្រើន​ជាង​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។ នេះ​មានន័យ​ថា បុរស​ម្នាក់​ដែល​មាន​បងប្អូន​ប្រុស​ច្រើន​នឹង​មាន​ទំនោរ​មាន​កូន​ប្រុស​ច្រើន​ជាង​កូន​ស្រី រី​ឯ​បុរស​ដែល​មាន​បងប្អូន​ស្រី​ច្រើន​ជាង​ប្រុស​នឹង​មាន​ទំនោរ​មាន​កូន​ស្រី​ច្រើន​ជាង។

ការ​ស្រាវ​ជ្រាវ​នេះ​បាន​ពិនិត្យ​លើ​មែក​ធាង​គ្រួសារចំនួន​​៩២៧ ដែល​មាន​ទិន្នន័យ​លើ​ប្រជា​ជន​ចំនួន​៥៥៦ ៣៨៧​នាក់ នៅ​អាមេរិច​ខាង​ជើង​និង​អាមេរិច ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៦០០។

លោក​គេល្លេទ្លី​ពន្យល់​ថា “​មែក​ធាង​គ្រួសារ​នេះ​បង្ហាញ​ថា រឿង​ដែល​អ្នក​នឹង​មាន​កូន​ស្រី​រឺ​ប្រុស​ជា​រឿង​តំនពូជ។ ឥលូវ​នេះ​យើង​ដឹង​ថា​បុរស​នឹង​មាន​កូន​ប្រុស​ច្រើន​ជាង​មាន​កូន​ស្រី បើ​សិន​ជា​គាត់​មាន​បងប្អូន​ប្រុស​ច្រើន​ជាង​ស្រី តែ​នឹង​មាន​កូន​ស្រី​ច្រើន​ជាង បើ​គាត់​មាន​បងប្អូន​ស្រី​ច្រើន​ជាង​។ តែ​ចំពោះ​ស្ត្រី​ គេ​មិន​ទស្សន៍ទាយ​បាន​ទេ”។

បុរស (XY) កំនត់ ភេទ បុត្រ របស់ ខ្លួន ដោយ អាស្រ័យ លើ ស្ពែម របស់ គាត់ តើ ផ្ទុក ក្រូម៉ូសូម X រឺ Y។ ក្រូម៉ូសូម​X ផ្សំ​ជា​មួយ​ក្រូម៉ូសូម​X របស់​ម្តាយ​(XX) នឹង​បាន​កូន​ស្រី (XX) និង​ក្រូម៉ូសូម​Y ផ្សំ​នឹង​ក្រូម៉ូសូម​X របស់​ម្តាយ​នឹង​បាន​កូន​ប្រុស (XY)។

ការ​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​ណូវឃេសល លើក​គំនិត​ថា សែន​មួយ​ដែល​គេ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​​ជា​អ្នក​កំនត់​បរិមាណ​​ក្រូម៉ូសូម X និង Y របស់​បុរស​ម្នាក់ៗ នៅ​ក្នុង​ស្ពែម ដែល​វា​មាន​ឥទ្ធិពល​លើ​ការ​កំនត់​ភេត​របស់​ទារក។ នៅក្នុង​ទ្រង់​ទ្រាយ​ធំ ចំនួន​បុរស​ដែល​មាន​ស្ពែម​X ច្រើន​ធៀប​នឹង​ចំនួន​បុរស​ដែល​មាន​ស្ពែម​Y ច្រើន​ ជា​កត្តា​កំនត់​អត្រា​ភេទ​របស់​ទារក​ដែល​កើត​ជារៀងរាល់​ឆ្នាំ។

កូន​ប្រុស​រឺ​កូន​ស្រី?

សែន​មាន​ពីរ​ផ្នែក ដែល​មាន​ឈ្មោះ​ថា​អាលែល មួយ​ទទួល​បាន​ពី​ម្តាយ​ មួយ​ទទួល​បាន​ពី​ឪពុក។ ក្នុង​ភែបភ័រ(paper)​របស់​គាត់ លោក គេល្លែទ្លី បាន​បង្ហាញ​ថា បុរស​អាច​ផ្ទុក​នូវ​អាលែល​ពីរ​ប្រភេទ ដែល​​ផ្តល់​ជា​បន្សំ​សែន​មួយ​ក្នុងចំនោម​​បី​ប្រភេទ ដែល​ជា​អ្នក​កំនត់​សមាមាត្រ​នៃ​ស្ពែម X និង Y ;

– បុរស​ដែល​មាន​បន្សំ​ទី​មួយ ហៅ​ថា mm ផលិតស្ពែម Y ច្រើន​ជាង និង​ប្រូបាប៊ីលីតេ​មាន​កូន​ប្រុស​ច្រើន​ជាង។

– ប្រភេទ​ទី​ពីរ​គឺ mf ផលិត​ស្ពែម X និង​Y ស្មើ​គ្នា ហើយ​មាន​​ប្រូបាប៊ីលីតេ​មាន​កូន​ប្រុស​ស្រី​ស្មើ​គ្នា​។

– ប្រភេទ​ទី​បី​ គឺ ff ផលិតស្ពែម​ X ច្រើន​ជាង និង​ប្រូបាប៊ីលីតេ​មាន​កូនស្រី​​ច្រើន​ជាង។

អ្នក​វិទ្យាសាស្ត្រ​របស់​សកលវិទ្យាល័យ​ញូវឃែសល លោកគេល្លេទ្លី និយាយ​ថា “​សែន​ដែល​បញ្ជូន​ត​ពី​ឪពុក​ម្តាយ​ ដែល​បណ្តាល​អោយ​បុរស​ខ្លះ​មាន​លទ្ធភាព​មាន​កូន​ប្រុស​ច្រើន​ជាង​កូន​ស្រី​​ហើយ​ខ្លះ​មាន​កូនស្រី​ច្រើន​ជាង អាច​ពន្យល់​ពីមូលហេតុ​ដែល​ ចំនួន​បុរស​និង​ស្ត្រី​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​។ បើ​មាន​បុរស​ច្រើន​ពេក ឧទាហរណ៍ ស្ត្រី​នឹង​ងាយ​រក​ដៃ​គូ​ជា​បុរស ដូច្នេះ​ពួក​បុរស​ដែល​មានលទ្ធភាព​មាន​​កូន​ស្រី​ច្រើន​​ នឹងប​ន្សាយសែន​របស់​​ពួក​គេកាន់​តែ​ច្រើន​​ ដែល​បណ្តាល​អោយ​កូន​ស្រី​កើត​ថ្មី​មាន​ចំនួន​ច្រើន​ឡើង​នៅ​ជំនាន់​ក្រោយៗ​មក​ទៀត”។

ក្រោយ​សង្គ្រាម​កូន​ប្រុស​កើត​ច្រើន​ជាង​កូន​ស្រី

ក្នុង​ប្រទេស​ជា​ច្រើន​ដែល​ឆ្លង​កាត់​សង្គ្រាម​លោក ចំនួន​ទារក​ប្រុស​បាន​កើន​ឡើង​នៅ​ពេល​ក្រោយ​សង្គ្រាម។ ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​បញ្ចប់ ចំនួន​ក្មេង​ប្រុស​កើត​ថ្មី​មាន​ចំនួនច្រើន​ជាងមុន​​ពីរ​នាក់​ ក្នុង​​ចំនោម​ក្មេង​ស្រី​១០០​នាក់​នៅ​អង់គ្លេស បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​សង្គ្រាម។ សែន​ដែល​លោក​គេល្លេទ្លី​បាន​រៀបរាប់​ក្នុង​ពិសោធន៍​របស់​គាត់ អាច​ពន្យល់​ពី​មូលហេតុ​នេះ​បាន។

ដោយ​សារ​ថា​បុរស​ដែល​មាន​កូន​ប្រុស​ច្រើន ភាគ​ច្រើន​នឹង​មាន​កូន​ប្រុស​របស់​គាត់​មាន​ជីវិត​សល់​ពី​សង្គ្រាម ហើយ​នឹង​ចំលង​ទំនោរ​មាន​កូន​ប្រុស​ច្រើន​នេះ​បន្ត​ទៅទៀត។ ផ្ទុយ​ទៅ​វិញ​បុរស​ដែល​មាន​កូន​ស្រី​ច្រើន អាច​បាត់​បង់​កូន​ប្រុស​តែ​ម្នាក់​របស់​គាត់​ក្នុង​សង្គ្រាម​ ហើយ​កូន​ប្រុស​នោះ​ភាគច្រើន​ដែល​នឹងក្លាយ​ជា​ឪពុក​របស់​ក្មេង​ស្រី។ នេះ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​បុរស​រស់​ពី​សង្គ្រាម នឹង​មានអត្រា​ផ្តល់​កំនើត​កូន​ប្រុស​ច្រើន​ជាង ដែល​ធ្វើ​អោយ​កំនើន​កូន​ប្រុស​បាន​កើន​ឡើង។

ក្នុង​ប្រទេស​ជា​ច្រើន បើ​សិន​ជា​គេ​បាន​កត់​ត្រា​បាន​យូរអង្វែង គេ​នឹង​ឃើញ​កូន​ប្រុស​កើត​ច្រើន​ជាង​កូន​ស្រី។ នៅ​អង់គ្លេស​ និង​សហរដ្ឋអាមេរិច សព្វ​ថ្ងៃ​នេះ មានកូន​ប្រុស​កើត​ថ្មី​ចំនួន​១០៥នាក់​ទល់​នឹង​ស្រី​១០០​នាក់។

តាម​ឯកសារ​ជា​ច្រើន​បង្ហាញ​ថា មាន​កូន​ប្រុស​ច្រើន​ជាង​កូន​ស្រី​ដែល​ស្លាប់​តាំង​ពី​កុមារភាព​ គឺ​មុន​នឹង​ដល់​អាយុ​ដែល​អាច​បន្ត​ពូជ​បាន។ ដូច្នេះ​ហើយ​តាម​របៀប​ដូច​គ្នា​ ដែល​សែន​អាច​បណ្តាល​អោយ​ក្មេង​ប្រុស​កើត​ច្រើន​ជាង​ក្មេង​ស្រី​ក្រោយ​សង្គ្រាម វា​ក៏​អាច​បណ្តាល​អោយ​ក្មេង​ប្រុស​កើត​ច្រើន​ជាង​ជារៀង​រាល់​ឆ្នាំ​ដែរ។

តើ​សែន​ដំនើរ​ការ​យ៉ាង​ដូចម្តេច ?

មែកធាង ខាងលើ បង្ហាញ ពី របៀប ធ្វើ ការ របស់ សែន។ វា ជា ឧទាហរណ៍ អោយ សាមញ្ញ មួយបែប ដែល ក្នុង នោះ បុរស មាន កូន ប្រុស តែ ម្នាក់ គត់ កូន ស្រី តែ ម្នាក់ គត់ រឺ ស្មើ គ្នា បើ ទោះ ជា នៅ ក្នុង ការ ពិត វា មិន សូវ អញ្ចឹង ពេក ក៏ ដោយ។ រូបភាព​នេះ​បង្ហាញ​ថា ទោះ​បី​ជា​សែន​នេះ​មិន​មាន​ឥទ្ធិពល​អ្វី​នៅ​ខាង​ស្ត្រី តែ​ស្ត្រី​ផ្ទុក​នូវ​សែន​នេះ​ អាច​ចំលង​បន្ត​ទៅ​កូនៗ​បាន។

gene

នៅ​ក្នុង​មែក​ធាង​របស់​គ្រួសារ​ទី​មួយ (A) ជីតា​គឺ mm  រៀបការ​នឹង​ជីដូន mf តែ​ដោយ​ជីតា mm ដូច្នេះ​កូន​របស់​គាត់​ទាំង​អស់​ជា​ប្រុស។ កូន​ប្រុស​របស់​គាត់​ខ្លះ​ផ្ទុក​សែន mm ពេល​រៀប​ការ​នឹង​ស្រ្តី​ផ្ទុក​សែន ff បានចៅ​ប្រុស​ទាំង​អស់ ហើយ​ចៅ​​ប្រុស​ទាំងអស់​នោះ សុទ្ធ​តែ​ផ្ទុក mf។ ដោយពួ​ក​គេ​ផ្ទុក mf ដូច្នេះ​កូនៗ​របស់​ពួក​គេ​នឹង​​អាច​ស្រី​ពាក់​កណ្តាល​ប្រុស​ពាក់​កណ្តាល។

ក្នុង​មែក​ធាង​គ្រួសារ​ទី​ពីរ (B) ជីតា​ផ្ទុក ff ដូច្នេះ​កូន​របស់​គាត់​ស្រី​ទាំងអស់ ហើយ​ផ្ទុក ff ព្រោះ​ទាំង​ម្តាយ​ទាំង​ឪពុក​សុទ្ធ​តែ ff ។ នៅ​ពេល​ដែល​កូន​ស្រី​ម្នាក់​ក្នុង​ចំនោម​នេះ​រៀបការ​​នឹង​បុរស mm នឹង​បាន​ចៅ​ជា​ប្រុស​ទាំងអស់​ តែ​ផ្ទុក mf។ នៅ​ពេល​ដែល​ចៅ​ម្នាក់​រៀប​ការ​នឹង​បាន​កូន​ស្រី​កូន​ប្រុស​ស្មើ​គ្នា។

អត្ថបទ​បង្អែក :

គេល្លេទ្លី និង​អ្នក​ផ្សេងទៀត. Trends in Population Sex Ratios May be Explained by Changes in the Frequencies of Polymorphic Alleles of a Sex Ratio Gene. Evolutionary Biology, Dec 11, 2008; DOI: 10.1007/s11692-008-9046-3

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s