ជប៉ុន : វេលាដែលគេអាចបង្ហាញ​រូបភាពនៃក្តីស្រម័យលើ​ទូរទស្សន៍បាន កាន់តែខិតចូលមក​ដល់


AFP 11/12/2008

ពួក​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា បាន​បង្កើត​បច្ចេកទេស​វិភាគ​ខួរក្បាល​មួយ ដែល​អាច​ថ្ងៃ​ណា​មួយ អោយ​គេទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នូវរូបភាព​នៃ​​សេចក្តី​ស្រម័យ​របស់​គេ​ផ្ទាល់ អំពី​គំនិត​ផ្សេងៗ​ដែល​គេ​ពិបាក​និយាយ​រៀបរាប់​ប្រាប់ បាន។

ក្រុម​មួយ​របស់​មន្ទីរ​ពិសោធន៍ផ្នែក​សរសៃ​ប្រសាទ​របស់​ប្រទេ​ស​ជប៉ុន ATR ដឹកនាំ​ដោយ​ លោក​យូគីយ៉ាស៊ុ កាមិតានិ បាន​និយាយ​ថាទទួល​​បាន​ជោគជ័យ​ ដែល​ជា​អ្នក​ទី​មួយ​លើលោក​ ដែល​បាន​បង្កើត​នូវ​វិធី​ដែល​អាច​បង្ហាញ​គំនិត​ក្នុង​ខួរ​ក្បាល​មនុស្ស​ជា​រូបភាព​បាន។

ការងារ​របស់​ពួក​គេ គឺ​អោយ​បុគ្គល​ម្នាក់​សង្កេត​មើល​ទ្រង់​ទ្រាយ​មួយ (តួ​អក្សរ) រួចហើយ​​ពួក​គេ​កសាង​រូប​ភាព​នៃ​ទ្រង់ទ្រាយ​នោះ​ឡើងវិញ​នៅ​លើ​អេក្រង់ តាម​រយៈ​ការវិភាគ សកម្មភាព​របស់​ខួរ​ក្បាល​។ ពួក​គេ​បាន​កត់ត្រា​នូវ​ស៊ីញ៉ាល់​អគ្គិសនី​ចេញ​ពី​ភ្នែក ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ភាពត្រូវ​គ្នា​រវាង​ទ្រង់​ទ្រាយ​អង្កេត និង​ទ្រង់​ទ្រាយ​ផលិត​ឡើង​វិញ។

“បើ​ថ្ងៃ​ណា​មួយ យើង​អាច​បញ្ចេញ​ជា​រូបភាព​នូវ​ស៊ីញ៉ាល់​ដែល​​ឆ្លង​កាត់​ណឺរ៉ូន​របស់​យើង​បាន យើង​នឹង​អាច​មើល​ក្តី​ស្រម័យ​របស់​យើង​ និង​គំនិត​ផ្សេង​ទៀត នៅ​លើ​អេក្រង់​បាន ដូច​ជា​មើល​ភាពយន្ត រឺ​កម្មវិធី​ទូរទស្សន៍​ដែរ” ពួក​គេ​និយាយ​អះអាង។

ពួក​គេ​បាន​បញ្ជាក់​ផង​ដែរ​ថា វិធីសាស្ត្រ​របស់​ពួក​គេ​អាច​អនុញ្ញាត​អោយ​គេ​បង្កើត​របៀប​ថ្មី​នៃ​អន្តរកម្ម​រវាង​មនុស្ស​និង​ម៉ាស៊ីន ដោយ​បង្កើត​សំនុំ​មួយ​រវាង​បន្សំ​នៃ​ចលនា និង អត្ថន័យ​នៃ​ស៊ីញ៉ាល់​របស់​ខួរ​ក្បាល។

តិចនិច​ដែល​ពួក​គេ​បាន​ប្រើ​អាច​ផ្តល់​ជា​ឱកាស​ដល់​ស្ថាបត្យករ ផ្តល់​អ្នក​រចនា​ម៉ូត និង​អ្នក​បង្កើត​ថ្មី​ដទៃ​ទៀត អោយ​បង្ហាញ​នូវ​អ្វី​​ដែល​នៅ​ក្នុង​ខួរ​ក្បាល​របស់​ពួក​គេ​ ក្នុង​ករណី​ដែល​មិន​ដឹង​និយាយ​ថា​ម៉េច​រឺ​គូរ​យ៉ាង​ម៉េច​ចេញ។

ដើម្បី​បំពេញ​ដល់​ឧបករណី​បក​ប្រែ​ស៊ីញ៉ាល់​ខួរ​ក្បាល​ជា​រូបភាព​នេះ ដែល​ធ្វើ​ការ​បក​ប្រែ​ស៊ីញ៉ាល់​រវាង​ខួរ​ក្បាល​នឹង​ភ្នែក ក្រុម​លោក​កាមិតានិ បាន​បង្កើត​អង្គ​បកប្រែ​អថេរភាព​ខួរ​ក្បាល​មួយ​ប្រភេទ តាម​រយៈ​​ការ​ផ្គង​គ្នា​រវាង​ស៊ីញ៉ាល់​នឹង​ទ្រង់ទ្រាយ​សាមញ្ញ​ដែល​គេ​ស្គាល់។ បន្ទាប់​មក​ពួក​គេ​បាន​ផ្សំ​បញ្ចូល​គ្នា​នូវ​គូ​ស៊ីញ៉ាល់​-ទម្រង់ ទាំងអស់​នេះ ដើម្បី​បង្កើត​ជា​រូប​ភាព​ស្មុគស្មាញ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​នេះ​មាន​នៅ​មាន​កំរិត​នៅ​ឡើយ ហើយ​មិន​អាច​អោយ​គេ​ផលិត​នូវ​គំហើញ​ទាំង​អស់​បាន​ទេ។ ជា​ដំបូង​ គេត្រូវ​បង្កើត​តារាង​មួយ ដែល​តភ្ជាប់​គ្នា​រវាង​ទ្រង់ទ្រាយ​និង​ស៊ីញ៉ាល់ ចំពោះ​បុគ្គល​ម្នាក់ៗ។

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​វិទ្យាសាស្ត្រ សង្ឃឹម​ថា​បាន​បង្កើត​នូវ​វិធី​សាស្ត្រ​វិភាគ​មួយ ដែល​បាន​បើក​ផ្លូវ​ ដែល​អាច​អោយ​ឈាន​ដល់​កំរិត​ដ៏អស្ចារ្យ​បំផុត​បាន។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ជប៉ុន : វេលាដែលគេអាចបង្ហាញ​រូបភាពនៃក្តីស្រម័យលើ​ទូរទស្សន៍បាន កាន់តែខិតចូលមក​ដល់

  1. monida ថា:

    អូ!!!​ អស្ចារ្យមែន!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s