ការជួសជុលម៉ាស៊ីន​បញ្ជល់ Big Bang នឹងត្រូវចំនាយរហូតដល់ ២៩លានដុល្លារ


ដោយ Laura MacInnis

សឺនែវ ៥ ធ្នូ ២០០៨ (Reuters) – ការ​ជួសជុល​ ម៉ាស៊ីន​បញ្ជល់​ភាគល្អិត ដែល​គេ​សង់​ឡើង​សំរាប់​សិក្សា​លើ​បាតុភូទ​ “Big Bang” នឹង​ត្រូវ​ចំនាយ​ប្រាក់​រហូត​ដល់ ២៩​លាន​ដុល្លារ​អាមេរិច, អង្គការ​អឺរ៉ុប​សំរាប់​ការ​ស្រាវជ្រាវ​នុយក្លេអ៊ែរ (CERN) និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

SCIENCE-US-CERN-REPAIR

អ្នក វិទ្យាសាស្ត្រ កំពុង សំលឹង មើល កុំព្យូទ័រ ក្នុង បន្ទប់ ត្រួត ពិនិត្យ របស់CERN នៅ​សឺនែវ ១០ កញ្ញា ២០០៨។ REUTERS/Fabrice Coffrini/Pool

ដោយ​ធ្វើការ​ប្រកាស​អំពី​ការ​ពន្យា​ពេល​បន្ត​ទៀត​នៃ​ដំនើរការ របស់​ម៉ាស៊ីន​យក្សបញ្ជល់​ភាគល្អិត[1] ដែល​ឥលូវ​នេះ​គេ​សង្ឃឹម​ថា​នឹង​អាច​ដំនើរ​ការ​ឡើង​វិញ​នៅ​រដូវ​ក្តៅ​នេះ អ្នក​នាំពាក្យ​CERN លោក ជែម គីល្លី និយាយ​ថា គេ​នឹង​ត្រូវ​ចំនាយ​ ១៥លាន​​ហ្វ្រង់​​ស្វ៊ីស សំ​រាប់​ការ​ជួសជុល​ និង ថ្លៃ​ឧបករណ៍​ប្រហែល​ជា​១០​ទៅ​២០​លាន​​ហ្វ្រង់​​​ស្វ៊ីស បន្ថែម​ទៀត។

ម៉ាស៊ីន​បញ្ជល់​ ដ៏​ធំបំផុត និង​ស្មុគស្មាញ​បំផុត​ នាពេល​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​ចាយ​សំរាប់​ការ​សាងសង់​អស់ ១០​ពាន់លាន​ហ្វ្រង់ស្វ៊ីស ដែល​ថវិការ​នេះ​ទ្រទ្រង់​ដោយ សមាជិក​របស់​CERNមក​ពី​រដ្ឋ​នៅ​អឺរ៉ុប​ចំនួន​២០ និង​ជាតិ​ផ្សេង​ទៀត រួម​មាន​សហរដ្ឋ​អាមេរិច និង រុស្ស៊ី។

“យើង​នឹង​មិន​ទៅ​សុំ​លុយ​ពី​ប្រទេស​ជា​សមាជិក​ទេ យើង​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ប្រើ​ថវិការ​ផ្ទាល់​របស់ CERN” លោក គីល្លី​និយាយ។

ម៉ាស៊ីន​បញ្ជល់​ ត្រូវ​បាន​គេ​សាងសង់​ឡើង​សំរាប់​បង្កើត​លក្ខខណ្ឌ​ដែល​កើត​មាន​ក្រោយ​ព្រឹត្តិការណ៍ Big Bang ដែល​លោកធាតុវិទូ​ជឿថា​ជា​​ព្រឹត្តិការណ៍​ដែល​បាន​បង្កើត​ចក្រវាឡ​កាល​ពី​១៣,៧​ពាន់លាន​ឆ្នាំ​មុន។

ម៉ាស៊ីន​នេះ​បាញ់​ភាគល្អិត​អនុអាតូម ដើម្បី​អោយ​វា​បុក​គ្នា​នៅ​ពេល​ដែល​ភាគ​ល្អិត​នោះ​មាន​ល្បឿន​ប្រហែល​នឹង​ល្បឿន​ពន្លឺ។ រូបវិទូ​មាន​គំរោង​សិក្សា​លើ​លទ្ធផល​នៃ​បន្ទុះ​នោះ ដើម្បី​ស្វែង​រក​ភាគល្អិត​ថ្មី​រឺ​មិន​ទាន់​ស្គាល់ ដែល​វា​អាច​បើក​កកាយ​អាថ៌កំបាំង​នៃ​វិទ្យាសាស្ត្រ។

អ្នក​វិទ្យាសាស្ត្របាន​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​ ដោយ​បាញ់​ភាគល្អិត​ប្រូតុង​ជុំវិញ​រូង​ក្រោម​ដី​ចំងាយ​២៧​គម.។ ប៉ុន្តែ​ប្រាំថ្ងៃ​ក្រោយ​មក​ ពួក​គេ​បាន​ពន្លត់​ម៉ាស៊ីន​នោះ​ចោល​វិញ នៅ​ពេល​ដែល​មាន​បញ្ហា​អគ្គិសនី​បណ្តាល​អោយ​ជ្រាប​សារធាតុ​អេល្យោម។

លោក​គីល្លី​និយាយ​ថា “ជំរាប​អេល្យោម​​បណ្តាល​អោយ​ខូច​គ្រឿង​មេកានិចភាគ​ច្រើន​​របស់​អាក់សេលេរ៉ាទ័រ”។

ក្នុង​ការ​ជួស​ជុល​​ ​ម៉ាញេ​ចំនួន​៥៣​ក្នុង​ចំនោម​៥៧​[?]នៅ​ក្នុង​រូងរបស់​ម៉ាស៊ីនបញ្ជល់ដែល​គេ​កប់​ក្រោម​ព្រំ​ដែន​បារាំង​ស្វ៊ីសជិត​សឺណែវ នឹង​ត្រូវ​យក​ចេញ​និង​ដាក់​ចូល​វិញ។

“ម៉ាញេ​ចំនួន​២៨​ត្រូវ​បាន​គេ​យក​ចេញ​មក​ក្រៅ​ហើយ ហើយ​ម៉ាញេ​ទាំងអស់​នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​ទី​តាំង​ដើម​វិញ​នៅ​ចុង​ខែ​មិនា”, គីល្លី​និយាយ។ ឥលូវ​នេះ CERN សង្ឃឹម​ថា ម៉ាស៊ីន​នេះ​នឹង​ចាប់​ផ្តើម​ដំនើរការ​ម្តង​ទៀត​នៅ​ខែ​មិថុនា ដែល​នៅ​ពេល​នោះ​គេ​នឹង​ចាប់​ផ្តើម​បាញ់​ភាគល្អិត​ម្តង​ទៀត។

“​យើង​មិន​ទាន់​ដឹង​ពេល​ច្បាស់លាស់​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ” អ្នក​នាំ​ពាក្យ​និយាយ។ CERN ធ្លាប់​និយាយ​ថា​ម៉ាស៊ីន​នឹង​ចាប់​ដំនើរ​ឡើងវិញ​នៅ​រដូវ​ស្លឹក​ឈើ​លាស់[ចន្លោះ​ខែ​មិនា​ និង ឧសភា]។


[1] Particle collider

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s