មួយ​ពាន់​មួយ​យប់​(១០៥)


លេខ១០៤ មួយពាន់មួយយប់ លេខ១០៦

ព្រះ​ចៅ​អធិរាជ​ក៏​បញ្ជា​ថា “ចូរ​នាង​ដោះ​លែង​ពួក​គេ​វិញ​ទៅ ទុក​ឲ្យ​ពួក​យើង​អ្នក​ចាត់​ការ​នឹង​ពួក​នាង​ទាំង​២​វិញ។ ហើយ​បើ​នាង​អាច​ជួយ​នាង​មួយ​នេះ រក​មុខ​អ្នក​ដែល​ធ្វើ​បាប​នាង​ សូម​នាង​ជួយ​ដល់​ពួកយើង​ផង”។

នាង​អារក្ស​ស្រី​នោះ​ក៏​តប​ថា “ព្រះ​អង្គ​ នាង​ខ្ញុំ​នឹង​ដោះ​អំពើ​ពី​នាង​ទាំង​២​នាក់​នេះ​វិញ ហើយ​ខ្ញុំ​នឹង​រក​មុខ​អ្នក​ដែល​ធ្វើ​បាប​នាង​នេះ​ឲ្យ​បាន រួច​យក​ទ្រព្យ​សម្បត្តិ​របស់​នាង​មក​វិញ​ឲ្យ​បាន។ រឿង​នេះ​វា​មិន​ពិបាក​ទេ ព្រោះ​បុរស​នោះ​នៅក្បែរ​ព្រះ​អង្គ​​នេះឯង!”។

នាង​ក៏​យក​ពែង​ទឹក​មួយមក រួច​យក​ទឹក​នោះ​ទៅ​ប្រោស​លើ​ឆ្កែ​ទាំង​២ ដោយ​មាន​សូត្រ​គាថា​ផ្សំ​ផង ចុង​ក្រោយ​នាង​និយាយ​ថា “សូម​ឲ្យ​ពួក​ឯង​ក្លាយ​ជា​មនុស្ស​ដូច​ដើម​វិញ!”​។

ពួក​នាង​ទាំង​២​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ដូច​ដើម​វិញ។ បន្ទាប់​មក​នាង​អារក្ស​ស្រី​នោះ​ក៏​និយាយ​ថា “ក្រាប​ទូល​ព្រះ​អង្គ ស្រី​ម្នាក់​នេះ​តាម​ពិត​ត្រូវ​បុរស​ដែល​ជាបុត្រ​​របស់​ព្រះ​អង្គ ព្រះ​នាម​អាល់ អា​​មិន​ បង​ប្រុស​របស់ អាល់ ម៉ាមុន​ នេះ​ឯង។ ទ្រង់​បាន​ឮ​នូវ​កិត្តិសព្ទ​របស់​នាង​នេះ ល្បី​ទាំង​សម្រស់​ និង​ទ្រព្យ​សម្បត្តិ។ ទ្រង់​បាន​ប្រើ​ល្បិច​ដើម្បី​រៀបការ​ជា​មួយ​នាង រួច​ក៏​ប្រព្រឹត្ត​នូវ​បទ​ឧក្រិដ្ឋ​នេះ។ តែ​តាម​ពិត​ទៅ​មិន​គួរ​បន្ទោស​គាត់​ដែល​បាន​វាយ​ដំ​នាង​បែប​នេះ​ទេ ព្រោះ​គាត់​បាន​ដាក់​លក្ខខណ្ឌ​ដល់​នាង ហើយ​នាង​បាន​ទាំង​ស្បថ​មិន​ធ្វើ​រឿង​ខ្លះ តែនាង​មិន​គោរព​ពាក្យ​សម្តី​របស់​ខ្លួន។ ទ្រង់​ក៏​មាន​បំណង​នឹង​សម្លាប់​នាង​ទៅ​ហើយ តែ​ទ្រង់​ខ្លាច​ព្រះ​អាឡាហ៍​មិន​សប្បាយ​ចិត្ត ក៏​គិត​តែ​ពី​វាយ​នាង​រហូត​ដល់​មាន​ស្លាក​ស្នាម​បែប​នេះ​ទៅ រួច​ក៏​ចាប់​បញ្ជូន​នាង​មក​កន្លែង​ដើម​វិញ​ទៅ។ នេះ​ហើយ​ជា​រឿង​របស់​នាង​នេះ”។

នៅ​ពេល​ដែល​ព្រះ​ចៅ​អធិរាជ​បាន​ស្តាប់​ពាក្យ​សម្តី​របស់​អារក្ស​ស្រី​បែប​នោះ​ហើយ គាត់​ស្គាល់​អ្នក​ដែល​បាន​វាយ​ដំ​នាង គាត់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក៏​និយាយ​ថា “ឱព្រះ​ជា​ម្ចាស់​អើយ ព្រះ​អង្គ​បាន​មេត្តា​ដល់​ទូល​បង្គំ​ច្រើន​ណាស់ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​ដោះ​លែង​នាង​ទាំង​២​នាក់​នេះ​ចេញ​ពី​អំពើ​ធ្មប់បាន ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ទូល​បង្គំ​ដឹង​រឿង​សម្ងាត់​របស់​នាង​ទាំងអស់​នេះ​ទៀត! ព្រះជា​ម្ចាស់​អើយ ឥលូវ​នេះ​​ពួក​យើង​នឹង​ធ្វើ​អ្វី​មួយ​ ដែល​​គេ​នឹង​កត់​ត្រា​ទុក​ពេល​ដែល​យើង​លែង​មាន​ជីវិត​ទៀត​”។

បន្ទាប់​មក​គាត់​ក៏​បញ្ជា​ឲ្យ​គេ​ហៅ​កូន​ប្រុស​របស់​គាត់ អាល់​អាមិន មក​ជួប​គាត់។ គាត់​បាន​សាកសួរ​កូន​ប្រុស​គាត់​ពី​រឿង​របស់​នាង​ទី​២​នោះ កូន​ប្រុស​របស់​គាត់​ក៏​ឆ្លើយ​តាម​ការពិត​ទាំងអស់។ ព្រះ​រាជា​ក៏​ផ្សំ​ផ្គុំ​នាង​បង​គេ និង​បង​ស្រី​ទាំង​២​ជា​មួយ​នឹង អ្នក​បួស​ទាំង​៣នាក់ ដែល​គាត់​បាន​ដឹង​ថា​តាម​ពិត​ជា​រាជបុត្រ​ដែរ​នោះ។ ព្រះរាជា​បាន​តែង​តាំង អ្នក​ទាំង​៣​ជា​អ្នក​រក្សា​ដំណាក់ ហើយ​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ នៅ​ក្រុង​បាកដាត។ គាត់​បាន​រៀប​ចំ​រៀប​ការ​កូន​ប្រុស​របស់​គាត់​ជា​មួយ​នឹង​នាង​យាម​ទ្វារ​សារ​ឡើង​វិញ រួច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហិមា​ដល់​នាង។ ព្រះអង្គ​បញ្ជា​ឲ្យ​គេ​សង់​ផ្ទះ​ឲ្យ​នាង​ឲ្យ​បាន​ស្អាត​លើស​មុន​ទៅ​ទៀត។ ចំណែក​ឯ​ខ្លួន​គាត់​វិញ គាត់​បាន​យក​នាង​ដែល​ទៅ​ផ្សារ​ជា​ប្រពន្ធ។ គាត់​បាន​រួម​មេត្រី​ជា​មួយ​នាង​នៅ​រាត្រី​នោះ នៅ​ព្រឹក​ឡើង​គាត់​ក៏​បញ្ជាឲ្យ​គេ​សង់​ប្រសាទ​មួយ​សម្រាប់​នាង​ នៅ​ក្នុង​បរិវេណ​រាជវាំង​របស់​គាត់។ ប្រជារាស្ត្រ​នគរ​នោះ មាន​សេចក្តីកោត​សរសើរ​​នឹង​សប្បុរស​ធម៌​របស់​ព្រះរាជា​របស់​ខ្លួន​ជាខ្លាំង។

នៅ​ពេល​ដែល​នាង​ ស៊ែរ៉ាសាត ឈប់​និទាន​រឿង​នេះ​ត្រឹម​នេះ នាង​ទុនយ៉ា​សាត ឧទាន​ថា “បង​ស្រី​! រឿង​នេះ​ពិត​ជា​រឿង​ល្អ​មែន! ខ្ញុំ​មិន​ដែល​បាន​ស្តាប់​រឿង​អី​ល្អ​ដូច​រឿង​នេះ​ទេ។ ពេល​នេះ​សូម​បង​មេត្តា​និទាន​រឿង​ផ្សេង​ទៀត​មក​”។ នាង​ក៏​តប​ថា “បង​នឹង​និទាន​ប្រាប់​ប្អូន​ដោយ​រីករាយ​បំផុត បើ​ព្រះ​រាជា​ព្រះ​អង្គ​ទ្រង់​អនុញ្ញាត”។ ព្រះ​រាជា​ក៏​និយាយ​ថា “នាង​និទាន​រឿង​របស់​នាង​បន្ត​ទៀត​ទៅ ហើយ​និទាន​វា​ឲ្យ​ឆាប់​ចប់​​បន្តិច”។ នាង​ក៏ចាប់​ផ្តើម​​និទាន​រឿង​ ផ្លែ​ប៉ោម​បី។

លេខ១០៤ មួយពាន់មួយយប់ លេខ១០៦
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to មួយ​ពាន់​មួយ​យប់​(១០៥)

  1. អគ្គលីបុត្រ ថា:

    រឿង​វែង នោះវែង! ចំ​អ្នកខ្ជិល​អាច​ផង បាន​វិចិត្រ​សង្ខេប​តិចៗ ដឹង​រឿង​ខ្លះ!

  2. អគ្គលីបុត្រ ថា:

    ខ្ជិល​អាន ច្រឡំ អាច! កិគិ

  3. វិចិត្រ ថា:

    រឿង​សង្ខេប​ខ្លី​ណាស់ គឺ​ថា​តួ​ស្រី​និទាន​រឿង​ប្រាប់​ស្តេច​កំនាច​រហូត​ដល់​១០០១​យប់ និង​រហូត​ដល់​បាន​កូន​បី(?) ចប់៕
    😉

  4. សំបូរ ថា:

    សួស្ដីបង! ខ្ញុំអានរឿងរបស់បងហ្នឹងចប់បីដងហើយ តែនៅមិនឃើញគាត់សរសេរតសោះ, បើអាចទៅរួច សូមបងជួយបង្ហើយសាច់រឿងហ្នឹងឲ្យខ្ញុំបានអានតផង (មិនដឹងបានឬអត់ទេ ព្រោះដឹងថារឿងហ្នឹងវែងណាស់….) ព្រោះខ្ញុំចង់អានរឿងហ្នឹងខ្លាំងណាស់ ។ អរគុណទុកជាមុន
    …..ពីអតីតនិស្សិត តិចណូដូចគ្នា……

  5. ជំរាបសួរ បងប្រុស ជាទីគោរព!!តើមើលទៅ បងប្រុស ប្រាកដជា មានសៀវភៅ មួយនេះ ហើយមែនទេ? សំរាប់ប្អូន ម្នាក់នេះ ប្អូនមានបំណង ចង់បានសៀវភៅ មួយក្បាលនេះ យកមកអាន ជាពិស្ដារ តែប្អូនប្រុស មិនដឹងថា ត្រូវទៅរកទីណា ទើបបាននោះទេ ហេតុដូចបានជំរាប ខាងលើ សង្ឃឹមថា បងប្រុស នឹងអាចជួយណែនាំ អំពី កន្លែង ដែលអាចឲ្យប្អូនស្វែងរក សៀវភៅ មួយប្រភេទនេះបាន ?ប្អូនសង្ឃឹមថា សំណើរ ដ៏តូចស្ដួចស្ដើងមួយនេះ នឹងមិនបង្ក ផលលំបាក ដល់ រូបបងប្រុស ជាទីគោរពនោះឡើយ ។ ប្អូន ពិតជាមានបំណង ចង់បានសៀវភៅ មួយក្បាលនោះមែន ហេតុនេះហើយ សូមបងប្រុស ជួយបំពេញបំណង ក្មេងប្រុស ម្នាក់នេះ ដោយសេចក្ដី មេត្ដា !ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដី គោរព!សូមអរគុណ!!

    • បើ​ “កូនចោរ​តូច” (??? :D) ចង់បាន​សៀវភៅ​រឿង​នេះ​ជា​ភាសា​ខ្មែរ នោះ​អាច​រក​បាន​នៅ​តាម​បណ្ណាគារ​នៅ​ភ្នំពេញ​បាន។

      តែ​រឿង​ដែល​ខ្ញុំ​យក​មក​ផ្សាយ​នេះ ខ្ញុំ​បក​ចេញ​ពី​សៀវភៅ​អង់គ្លេស​ ដែល​ផ្សេង​ពី​សៀវភៅ​ដែល​សៀវភៅ​ខ្មែរ​យើង​បាន​បក​ប្រែរួច​ហើយ​នោះ។ សៀវភៅ​នោះ​អាចអាន​បាន​នៅ៖
      http://www.wollamshram.ca/1001/Vol_1/vol1.htm

      • ជំរាបសួរ បងប្រុស ជាទីគោរព!!

        ប្អូនសូមអរគុណ ជាអនេក សំរាប់ការណែនាំ អំពី កន្លែង នឹងត្រូវទិញសៀវភៅ មួយក្បាលនោះ ។ ប្អូន នឹងជំរាប លោក ឪពុក អោយគាត់ទៅរកតាមបណ្ណាគារ នៅទីក្រុង ភ្នំពេញ តែសូមបងប្រុស ជួយបង្ហាញ ពីទីកន្លែង ឲ្យកាន់តែច្បាស់បន្ដិចផងបានទេ ព្រោះប្រហែលជាបង្ក ភាពងាយស្រួល ដល់ លោក ឪពុក របស់ប្អូន ក្នុងការស្វែងរក ? ម្យ៉ាងពួក ប្អូន ជាអ្នកជនបទ មិនសូវជាដឹង ស្គាល់ អំពីប្រភព ច្បាស់លាស់ នៅទីក្នុងភ្នំពេញនោះទេ អញ្ចឹង សូមបងប្រុស ជួយម្ដងទៀត មកណា!!

        ពី ប្អូនប្រុស ពិសិដ្ឋ ដោយសេចក្ដីគោរព!
        សូមអរគុណ!!

      • សួស្ដីប្អូន
        សៀវភៅ​នោះ​មាន៩ភាគ មួយភាគ​មាន​ប្រហែល​៤០០ទំព័រ។
        មាន​លក់​នៅ​បណ្ណាគារ​អន្តរជាតិ(នៅ​មុខ​សភា) បណ្ណាគារ​សន្តិភាព(នៅ​ផ្លូវ​មុនីវង្ស) និង បណ្ណាគារ​បន្ទាយស្រី​នៅ​ម្ដុំ​ផ្សារតាប៉ាង។

  6. ជំរាបសួរ បងប្រុស ជាទីគោរព !!

    ប្អូនសូមអរគុណ សារជាថ្មី សំរាប់ ការផ្ដល់ពត៏មានលំអិត អំពី ទីកន្លែង ដែលនឹងត្រូវទៅទិញ សំរាប់ ប្អូន ហើយភ្ជាប់ជាមួយនេះ ប្អូន មានសំណួរ មួយ តែមិនដឹងថា គួរសម ឬ មិនគួរសមនោះទេ តែប្រសិនជា មានការ មិនគប្បី សូមបងប្រុស មេត្ដា​ អធ្យាស្រ័យ អោយប្អុនប្រុស ម្នាក់នេះ ផង …..

    ឆ្លងតាមការ យកចិត្ដ ទុកដាក់ បកប្រែ និង សិក្សារ របស់ បង ប្រុស ជាច្រើនឆ្នាំ ចំពោះ សៀវភៅ មួយប្រភេទនេះ តើបងប្រុស មានទស្សនះ យ៉ាងណា ចំពោះ សៀវភៅ មួយក្បាលនេះ ដែរ ? តើអ្វីជា គោលគោលគំនិត សំខាន់ ដែលមាន នៅក្នុង សៀវភៅ ដែលជា វណ្ឌកម្ម ដ៏មហាអស្ចារ្យ មួយប្រភេទនេះនោះ?

    ហេតុដូចនេះ សូមបងប្រុស បង្ហាញប្អូន ឲ្យបានដឹងត្រួសៗ ផងទៅចុះ គ្រាន់ជា គ្រឹះមួយ សំរាប់ ប្អុន ក្នុងការស្វែងយល់ ឲ្យបានងាយស្រួល បន្ថែម

    ហេតុដូចបានជំរាប សង្ឃឹមថា នឹងបានទទួល ការណែនាំ បន្ថែម ពី រូបបងប្រុស ជាទីគោរព!

    សូមអរគុណ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s