មួយ​ពាន់​មួយ​យប់​(១០៤)


លេខ១០៣ មួយពាន់មួយយប់ លេខ១០៥

ខ្ញុំ​ក៏​យក​រឿង​នេះ​មក​និយាយ​ប្រាប់​បង​ស្រី​រួម​ឪពុក​របស់​ខ្ញុំ ក៏​ឃើញ​គាត់​មាន​ឆ្កែ​ខ្មៅ​ពីរ​ក្បាល​នេះ។ បង​ស្រី​ក៏​និយាយ​នឹង​ខ្ញុំ​ថា “ឱ​ប្អូន​ស្រី​អើយ តើ​មាន​នរណា​ម្នាក់​ដែល​អាច​រួច​ផុត​ពី​វាសនា​មិន​ទៀងទាត់​បាន? សូម​អរគុណ​ដល់​ព្រះ​អាឡាហ៍​ដែល​បាន​នាំ​ប្អូន​ស្រី​មក​ដល់​ទី​នេះ​ដោយ​សុវត្ថិភាព”។

រួច​នាង​និយាយ​បន្ត​ថា

“នេះ​ហើយ​ជា​ពិភពលោក​ពិត ចូរ​អ្នក​អត់​ធ្មត់

បើ​អស់​មាស​ប្រាក់​ហើយ អ្នក​ក៏​នឹង​អស់​មិត្រ​ដែរ”

បន្ទាប់​គាត់​ក៏​ប្រាប់​រឿង​រ៉ាវ​របស់​គាត់​ដល់​ខ្ញុំ​វិញ ដូច្នេះ​ពួក​យើង​ក៏​រស់​នៅ​ជុំ​គ្នា​ ដោយ​គ្មាន​នឹក​នា​អ្វី​ ​ដល់​ការ​រៀប​ការ​ជា​ថ្មី​ម្តង​ទៀតឡើយ។ បន្តិច​ក្រោយ​មក​ ប្អូន​ស្រី​របស់​យើង គឺ​នាង​អ្នក​ដើរ​ផ្សារ​នេះ បាន​មក​រស់​នៅ​ជុំ​នឹង​ពួកយើង។ នាង​ជា​អ្នក​ទៅ​ផ្សារ​ជា​រៀងរាល់​ព្រឹក ទិញ​របស់​របរ​គ្រប់​យ៉ាង​សម្រាប់​ពេល​ថ្ងៃ​និង​យប់។ យើង​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ​ជា​រៀង​រហូត​មក រហូត​ដល់​យប់​ម៉ិញ​នេះ។ នៅ​ព្រឹក​នោះ ប្អូន​ស្រី​របស់​យើង បាន​ចេញ​ទៅ​ផ្សារ​ដូច​រាល់​ដង បន្ទាប់​មក​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ស៊ីឈ្នួល​យួរអីវ៉ាន់ ចូល​មក​ក្នុង​ផ្ទះ​ រួច​បន្ទាប់​មក​ទៀត​​អនុញ្ញាត​ឲ្យ​អ្នក​បួស​បីនាក់​ទៀត​ចូល​មក​ដែរ។ ពួក​យើង​បាន​ទទួល​ពួក​គេ​ដោយ​ផ្តល់​កិត្តិយស​ដល់​ពួក និង​ដោយ​រាក់ទាក់។​បន្តិច​ក្រោយ​មក​ ក៏​មាន​ក៏​មាន​ឈ្មួញគួរ​ឲ្យ​គោរព​​មក​ពី​មោស៊ុល មក​ចូល​រួម​ជា​មួយ​នឹង​ពួក​យើង​ដែរ។ ពួក​យើង​បាន​អង្គុយ​និយាយ​លេង​ជា​មួយ​ពួក​គេ ដោយ​ដាក់​លក្ខខណ្ឌ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ដែល​ជា​លក្ខខណ្ឌ​ដែល​ពួក​គេ​មិន​បាន​គោរព​តាម។ ដូច្នេះ​ពួក​យើង​ក៏​ចាប់​សួរ​ចម្លើយ​ពួក​គេ​ម្តង​ម្នាក់។ ពួក​គេ​អង្វរ​ពួក​យើង ពួក​យើង​ក៏​ដោះ​លែង​ពួក​គេ​វិញ។ ដូច្នេះ​ពួក​គេ​ទាំងអស់​គ្នា​ក៏​ចាក​ចេញ​ទៅ​បាត់​អស់​ទៅ រហូត​ដល់​ព្រឹក​ម៉ិញ​នេះ ពួក​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ចូល​គាល់​ព្រះ​អង្គ​។ នេះ​ហើយ​ជា​រឿង​រ៉ាវ​របស់​ពួក​យើង។

ព្រះ​ចៅ​អធិរាជ​ជក់​ចិត្ត​នឹង​រឿង​របស់​ពួក​គេ​ជា​ខ្លាំង ក៏​ចេញ​បញ្ជា​ឲ្យ​គេ​កត់​ត្រា​រឿង​រ៉ាវ​អស់​នោះ​ទុក។

នៅ​ពេល​នាង​ស៊ែរ៉ា​សាត​ ឃើញ​មេឃ​ជិត​ភ្លឺ​ហើយ​ ក៏​ឈប់​និទាន​រឿង​នេះ​តទៀត។

យប់​ទី​១៩

នាង​ស៊ែរ៉ា​សាត​និទាន​រឿង​នោះ​បន្ត​ថា ព្រះ​ចៅ​អធិរាជ ចេញ​បញ្ជា​ឲ្យ​គេ​កត់​ត្រា​រឿង​រ៉ាវ​អស់​នោះ​ទុក។

បន្ទាប់​មក​គាត់​សួរ​នាង​បង​គេ​ថា “តើ​នាង​ដឹង​ថា​អារក្ស​ស្រី​ដែល​ជប់​បងស្រី​របស់​នាង​ឲ្យ​ក្លាយ​ជា​ឆ្កែ​នេះ នៅ​ឯ​ណា​ទេ?”។

នាង​ក៏​ឆ្លើយ​ថា “ក្រាប​ទូល​ព្រះ​អង្គ អារក្ស​នោះ​បាន​ឲ្យ​សរសៃ​សក់​របស់​នាង​មក​ខ្ញុំ ប្រាប់​ខ្ញុំ​ថា ពេល​ណា​ដែល​ខ្ញុំ​ត្រូវ​ការ​ហៅ​នាង ដុត​សក់​នេះ​បន្តិច​ទៅ នាង​នឹង​មក​ដល់​ភ្លាម ទោះ​បី​ខ្ញុំ​ទៅ​ដល់​ទី​ណា​ក៏​ដោយ”។

ព្រះ​រាជា​ក៏​បញ្ជា​ថា “នាង​យក​សក់​នោះ​មក​ឲ្យ​យើង”។

នាង​ក៏​យក​សក់​នោះ​មក ហើយ​ស្តេច​ក៏​យកសក់​នោះ​ខ្លះ​ទៅ​ដុត នៅ​ពេល​រាជវាំង​ទាំង​មូល​ក៏​រញ្ជួយ​ឡើង ហើយ​ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​ដូច​រន្ទះ វ៉ូ!ភ្លាម​នោះ​អារក្ស​ស្រី​នោះ​លេច​ចេញ​មក។ អារក្ស​ស្រី​នោះ​ជា​មូស្លីម នាង​គោរព​ព្រះ​រាជា ហើយ​និយាយ​ថា “សូម​ឲ្យ​សន្តិភាព​កើត​មាន​ដល់​ទ្រង់”។

នាង​ក៏​បន្ត​ថា “តើ​ព្រះ​អង្គ​ដឹង​ស្រី​ម្នាក់​បាន​ធ្វើ​គុណ​ដ៏​ធំ​មួយ​ដល់​ខ្ញុំ នាង​បាន​សង្គ្រោះ​ខ្ញុំ​ពី​មរណភាព។ ខ្ញុំ​បាន​ឃើញ​នូវ​ទង្វើ​អាក្រក់​ដែល​បងស្រី​របស់​នាងបាន​ធ្វើ​ដាក់​នាង។ ខ្ញុំ​ក៏​ស្បថ​សច្ចា​ថា​នឹង​សង​សឹក​ជួស​នាង។ដំបូង​ខ្ញុំ​ថា​នឹង​សម្លាប់​នាង​ទាំង​២​ តែ​ខ្ញុំ​ខ្លាច​ធ្វើ​ឲ្យ​នាង​ដែល​បាន​សង្គ្រោះ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ពេក។ ខ្ញុំ​ក៏​ជប់​នាង​បង​ទាំង​២​នេះ​ឲ្យ​ក្លាយ​ជា​ឆ្កែ​ទៅ។ តែ​បើ​ព្រះ​អង្គ​ចង់​ឲ្យ​នាង​ខ្ញុំ​ដោះ​អំពើ​នេះ​ចេញ​វិញ នាង​ខ្ញុំ​នឹង​ធ្វើ​តាម​ព្រះ​អង្គ​ភ្លាម ព្រោះ​ខ្ញុំ​ក៏​ជា​មូស្លីម​ដែរ​​”។

លេខ១០៣ មួយពាន់មួយយប់ លេខ១០៥
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s