មួយ​ពាន់​មួយ​យប់​(១០១)


លេខ១០០ មួយពាន់មួយយប់ លេខ១០២

ខ្ញុំ​ក៏​តប​ថា “ខ្ញុំ​មិន​ព្រម​ជា​ដាច់​ខាត!​ លោក​យាយ​ដឹង​ឬ​អត់​ខ្ញុំ​បាន​ស្បថ​រួច​ហើយ?”។

តែ​គាត់​តប​មក​ខ្ញុំ​វិញ​ថា “អញ្ចឹង​អ្នក​ស្រី​គ្រាន់​តែ​នៅ​ឲ្យ​ស្ងៀម​ទៅ​កុំ​និយាយ​អ្វីទាំងអស់ ទុក​ឲ្យ​គាត់​ថើប​អ្នក​ស្រី ធ្វើ​អញ្ចឹង​អ្នក​ស្រី​រក្សា​បាន​ទាំង​ពាក្យ​សម្បថ មាស​ប្រាក់ និង​ទំនិញ​អស់​នេះ​ថែម​ទៀត ដោយ​អ្នក​ស្រី​គ្មាន​ខាត​បង់​អ្វី​ទាំងអស់។”

ហើយ​ចេះ​តែ​និយាយ​បញ្ចុះ​បញ្ចូល​ខ្ញុំ​ រហូត​ដល់​ខ្ញុំ​ទន់​ចិត្ត រហូត​ដល់​ជ្រុល​ខ្លួន​យក​ល​អន្ទាក់។ ខ្ញុំ​ក៏​បើក​ស្បៃ​មុខ​ដែល​បាំង​ខ្ញុំ​ពី​ភ្នែក​មនុស្ស​ដទៃ​ចេញ ហើយ​បណ្តោយ​ឲ្យ​បុរស​នោះ​យក​មាត់​ថើប​លើ​ថ្ពាល់​របស់​ខ្ញុំ។​ តែ​ពេល​ដែល​បុរស​នោះ​ថើប​ហើយ គាត់​ថែម​ទាំង​ខាំ​ខ្ញុំ​យ៉ាង​ខ្លាំង​រហូត​ដល់​ដាច់​សាច់ ចេញ​ឈាម ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ផ្សា​ជា​ខ្លាំង ហើយ​ក៏​សន្លប់​លែង​ដឹង​ខ្លួន​ទៅ។

យាយ​ចាស់​​នោះ​គ្រា​ខ្ញុំ នៅ​ពេល​ខ្ញុំ​ដឹង​ខ្លួន​វិញ ខ្ញុំ​ឃើញ​ហាង​នោះ​បិទ​ទ្វារ​ជិត។ យាយ​នោះ​គាត់​សម្តែង​ការ​សោក​ស្តាយចំពោះ​ខ្ញុំ ហើយ​និយាយ​​ថា “អរគុណ​ដល់ព្រះ​អាឡាហ៍​ហើយ​ ដែល​បាន​ជួយ​មិន​ឲ្យ​មាន​រឿង​អាក្រក់​ជាង​នេះ​ទៀត​កើត​ឡើង!”។

ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា “តោះ​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ​វិញ ទាន់​មនុស្ស​ឯ​ទៀត​ចាប់​អារម្មណ៍ ធ្វើ​ឲ្យ​អ្នក​ស្រី​ខូច​កេរ្តិ៍។ ពេល​អ្នក​ស្រី​ទៅ​ដល់​ផ្ទះ​វិញ​ហើយ សូម​អ្នក​ស្រី​ធ្វើ​ពត់​ជា​ឈឺ សម្រាក​លើ​គ្រែ គ្រលុំ​ផួយ​ឲ្យ​ជិត។ ខ្ញុំ​នឹង​យក​ថ្នាំ​​មក​ព្យាបាល​របួស​អ្នក​ស្រី ហើយ​អ្នក​ស្រី​នឹង​ជា​តែក្នុង​​បី​ថ្ងៃ​ប៉ុណ្ណោះ​”។

ខ្ញុំ​ក៏​ក្រោក​ឡើង ទាំង​ក្តី​ព្រួយ​បារម្ភ​និង​ភិតភ័យ ខ្ញុំ​ក៏​ដើរ​តិច​ៗ​រហូត​មក​ដល់​ផ្ទះ ដែល​ខ្ញុំ​​ធ្វើ​ពត់​ជា​ឈឺ​ហើយ​សំងំ​ដេក​លើ​គ្រែ។

នៅ​ពេល​យប់ ប្តី​ខ្ញុំ​មក​ដល់ ហើយ​និយាយ​ថា “អូន​កើត​ស្អី​ហ្នឹង​ប្រពន្ធ​សំលាញ់?”។

ខ្ញុំ​ក៏​តប​ថា “អូន​មិន​ស្រួល​ខ្លួន ឈឺ​ក្បាលខ្លាំង​ណាស់បង”។

គាត់​ក៏​អុច​ទៀន បំភ្លឺ​ជិត​ខ្ញុំ ហើយ​សំលឹង​មើល​ខ្ញុំ​យ៉ាង​ដិតដល់ ហើយ​ក៏​សួរ​ថា “ស្នាម​ស្អី​គេ​លើ​ថ្ពាល់​អូន​ឯង​ហ្នឹង”។

ខ្ញុំ​ក៏​តប​ថា “កាល​ពី​ថ្ងៃ​ម៉ិញ ​ពេល​អូន​ចេញ​ទៅ​ទិញ​ឥវ៉ាន់ មាន​អូដ្ឋ​មួយ​ដឹក​ឈើ​ពេញ បាន​មក​បុក​នឹង​មុខ​របស់​អូន ធ្វើ​ឲ្យ​រលាត់​ស្បែក​បែប​នេះ។ ផ្លូវ​ស្រុក​នេះ​រញ៉េរញ៉ៃ​ណាស់”។

គាត់​ក៏​ស្រែក​ថា “ចាំ​ស្អែក​ បង​នឹង​ទៅ​ប្តឹង​លើ​ចៅហ្វាយ​ក្រុង ប្តឹង​ឲ្យ​គាត់​សម្លាប់​​អាពួក​អ្នក​លក់​អុស​ទាំង​អស់​នៅ​ក្រុង​បាគ​ដាត​នេះ”។

ខ្ញុំ​ក៏​ត​ថា”សូម​បង​ត្រជាក់​ចិត្ត​ទៅ សូម​បង​កុំ​ធ្វើ​បែប​នេះ​ដាក់​នរណាម្នាក់​ឲ្យ​សោះ។ តាម​ពិត​គឺ​អូន​ខ្ញុំ​ជិះ​លា​ រួច​ដួល​ទៅ​នឹង​ផ្លូវ។ ថ្ពាល់អូន​ក៏​ប៉ះ​ត្រូវ​នឹង​កម្ទេច​ឈើ​ឬ​អំបែង​កែវ​ក៏​មិន​ដឹង​ បាន​ជា​របួស​បែប​នេះ”។

គាត់​ក៏​តប​ថា “អញ្ចឹងចាំ​​ស្អែក​ បង​នឹង​ទៅ​ជួបសេដ្ឋី​​ចាផារ ឲ្យ​គាត់​សម្លាប់​អាពួក​អ្នក​ដឹក​លា​នៅ​បាគដាត​ទាំងអស់”។

ខ្ញុំ​ក៏​តប​ថា “តើ​បង​សម្លាប់​ពួក​គេ​ទាំងអស់​ដោយ​សារ​តែ​របួស​លើមុខ​របស់អូន​ឬ បើ​នេះ​គ្រាន់​តែ​ជា​វាសនា​ដែល​ព្រះ​អាឡាហ៍​កំណត់​មក​តែ​ប៉ុណ្ណោះ​ហ្នឹង​?”។

តែ​គាត់​ក៏​តប​ថា “គ្មាន​អ្វី​អាច​ជួយ​ពួក​វា​បាន​ទេ” ហើយ​គាត់​ក៏​ទន្ទ្រាំ​ជើង រួច​ជជីក​សួរ​សំនួរ​ជា​ច្រើន​ដល់​ខ្ញុំ​ រហូត​ដល់​ខ្ញុំ​ស្ទាក់​ស្ទើរ និង​ភិតភ័យ។

លេខ១០០ មួយពាន់មួយយប់ លេខ១០២
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s