សែនប្រឆាំងនឹងមហារីកសួតត្រូវបានគេរកឃើញ


ScienceDaily (៣ ធ្នូ ២០០៨) – ការសិក្សា មួយ ដឹក នាំ ដោយ អ្នក ស្រាវជ្រាវ នៅ សកលវិទ្យាល័យ ណូទ្ធីងហ៊ែម (Nottingham) បាន​រក​ឃើញ​សែន​ដែល​ជា​អ្នកការ​ពារ​សាព៌ាង្គកាយ​ពី​មហារីក​សួត។ ការស្រាវជ្រាវ​បាន​រក​ឃើញ​ថា សែន​កំចាត់​សាច់​ពក LIMD1 ជា​អ្នក​ការពារ​​សាព៌ាង្គកាយ មិន​អោយ​កើត​មហារីក​សួត ដែល​នេះ​ជា​ការ​បើក​ផ្លូវ​មួយ​ដល់​ការ​បង្កើត​វិធី​ព្យាបាល​នឹង​បង្ការ។

ប្រមុខ​អ្នក​ស្រាវជ្រាវ Dr. Tyson Sharp និង ក្រុម​ការងារ​នៅ​ សកលវិទ្យាល័យ​ណូទ្ធីងហ៊ែម របស់​គាត់ ជាមួយ​នឹង​​សហការី​អាមេរិច Dr Greg Longmore បាន​សិក្សាដើម្បី​ពិនិត្យ​មើល​ថា តើ​អវត្តមាន​LIMD1 អាច​មាន​ជាប់​ទាក់​ទង​នឹង​ជំងឺ​មហារីក​សួត​ដែរ​រឺ​អត់។

ក្រុម​មក​ពី​ សកលវិទ្យាល័យ​ណូទ្ធីងហ៊ែម បាន​សិក្សា​លើ​កោសិកា​របស់​អ្នក​ជំងឺ ហើយ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ជា។ ពួក​គេ​បាន​រក​ឃើញ​ថា សែន LIMD1 បាន​បាត់​នៅ​ក្នុង​ចំនោម​កោសិកា​របស់​អ្នក​ជំងឺ​ភាគ​ច្រើន នេះ​នាំ​អោយ​គេ​សន្និដ្ឋាន​បាន​ថា វត្តមាន​របស់សែន​LIMD1 ជួយ​ការ​ពារ​រាង​កាយ​ពី​ជំងឺ​មហារីក​សួត។

ក្រុម​របស់​លោក​ Dr Greg Longmore នៅ​អាមេរិច បាន​គាំ​ទ្រ​របក​គំហើញ​នេះ ដោយ​យោង​​លើ​កណ្តុរ​ ដែល​គ្មាន​សែនLMID1 កើត​មាន​មហារីក​សួត។

លោក​Dr. Tyson Sharp និយាយ​ថា “សែន LIMD1 ដែល​យើង​បាន​សិក្សា​នេះ ស្ថិត​នៅ​លើ​ក្រូម៉ូសូម​ ៣ ដែល​មាន​ឈ្មោះ​ថា 3p21។”

“ក្រូម៉ូសូម 3p21 ច្រើន​តែ​វិនាស​បាត់​បង់​តាំង​ពី​ដើម​ទី​នៃ​ការ​កកើត​ជំងឺ​មហារីក​សួត​ ដោយ​សារ​តែ​ជាតិ​គីមី​ពុល​​ដែល​មាន​ក្នុង​​ពី​បារី​ ដែល​នេះអាច​​អោយយើង​និយាយ​បាន​ថា អសកម្មភាព​របស់​LIMD1 អាច​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​ដំនាក់កាល​ដំបូងៗ​នៃ​វិវត្តន៍​របស់​ជំងឺ​មហារីក​សួត។”

“​ឥលូវ​នេះ យើង​នឹង​បន្ត​របក​គំហើញ​នេះដោយ​អភិវឌ្ឍ​ LIMD1 អោយ​ទៅ​ជា​ឧបករណ៍​វិន្និច្ឆ័យថ្មី​មួយ​សំរាប់​ការ​កំនត់​នូវ​ដំនាក់កាល​ដំបូងៗ​នៃ​ជំងឺ​មហារីក​សួត។”

ជំងឺ​មហារីក​សួត ជា​ជំងឺ​មហារីក​ដែល​សំលាប់​មនុស្ស​ច្រើន​បំផុត​នៅ​រាជាណាចក្រ​អង់គ្លេស ដែល​មាន​អ្នក​ឆ្លង​ ជំងឺ​នេះ​ប្រហែល​ 33 ​600 នាក់​ជា​រៀងរាល់​ឆ្នាំ។ កៅសិប​ភាគរយ​នៃ​អ្នក​ជំងឺ​នេះ បណ្តាល​មក​ពី​ការ​ជក់​បារី។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជំងឺ​មហារីក​សួត​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ដោយ​មាន​ការ​យឺត​យ៉ាវ មានន័យ​ថា ៨០​ភាគ​រយ​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ ស្លាប់​ក្នុង​អំលុង​មួយ​ឆ្នាំ​ក្រោយ​ធ្វើ​រោគវិន្និច្ឆ័យ​រួច។

ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង ព្រឹត្តិប័ត្រ​របស់​ Proceedings of the National Academy of Sciences, សហរដ្ឋ​អាមេរិច ហើយ​ត្រូវ​បាន​ឧបត្ថម្ភ​ជាប្រាក់​ចំនួន £72 000 ពីមូលនិធិ​សួត​ចក្រភព​អង់គ្លេស​។

Dame Helena Shovelton​ នាយក​ប្រតិបត្តិ​របស់​មូលនិធិ​សួត​ចក្រភព​អង់គ្លេស បាន​និយាយ​ថា “នេះ​ជា​ការ​ស្រាវជ្រាដ៏​ពិសេស​មួយ ដែល​អាច​នាំ​ទៅ​ដល់​ការ​បង្ការជំងឺ​មហារីក​សួត និង​វិធី​ព្យាបាល។​”

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s