ប្រយ័ត្នអំពូលស៊ីភ្លើងតិច


អំពូល​ភ្លុយ​អូរេស្សង់

ភ្នាក់ងារ​ការពារ​សុខភាព​អង់គ្លេស បាន​បង្ហាញ​ថា អំពូល​អគ្គិសនី​ខ្លះ​ដែល​ស៊ីភ្លើងតិច​ បាន​បញ្ចេញ​កាំរស្មី​អ៊ុលត្រា​វីយ៉ូលេត៍​ ក្នុង​បរិមាណ​យ៉ាង​ច្រើន ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដោយ​ហេតុ​នេះ​ អង្គការមួយ​​​នេះ​បាន​អោយ​យោបល់​ថា គេ​មិន​គួរ​ដាក់​អំពូល​បែប​នេះ​ជិត​អ្នក​ប្រើ​ប្រាស់​ពេក​ទេ។ គួរ​ដាក់​នៅ​ចំងាយ​យ៉ាង​តិច​ សាមសិប​សង់ទីម៉ែត្រ លើក​លែងតែ​​​អំពូលនោះ​មាន​​កែវ​ស្រោប​ពីរ​ជាន់ ​ ​​ដែល​ប្រភេទ​នេះ​មាន​លក្ខណៈ​ដូច​អំពូល​ពងមាន់​ធម្មតា​ដែរ។

អំពូល​ភ្លុយអូធុនតូច ជា​បំពង់​ភ្លុយអូរេស្សង់​ ដែល​រុំ​លើ​ខ្លួន​ឯង​ ដើម្បី​រក្សា​ទំហំ​អោយ​ប៉ុន​អំពូល​ធម្មតា។ វា​ស៊ីភ្លើង​ប្រាំ​ទៅ​ប្រាំ​មួយ​ដង​តិច​ជាង​អំពូល​ពងមាន់ ក្នុង​អាំងតង់ស៊ីតេ​ពន្លឺ​ស្មើ​គ្នា។ ហេតុនេះ​ហើយ​ អំពូល​ប្រភេទ​នេះ ជា​ជំរើស​មួយ​សំរាប់​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ក្នុង​វិស័យ​គ្រឿង​បំភ្លឺ។

តែ​គ្រោះថ្នាក់​សំរាប់​យើង​នោះ​គឺ​ថា អំពូល​ខ្លះ ហើយ​មាន​តែ​ខ្លះ​ប៉ុណ្ណោះ[1] ដែល​បញ្ចេញ​​កាំរស្មី​អ៊ុលត្រា​វីយ៉ូលេត៍ ដែល​បណ្តាល​អោយ​កើត​ជំងឺ​ស្បែក ដែល​មាន​រហូត​ដល់​ជំងឺ​ម៉េឡាណូម ជា​ដើម។ អ្នក​ជំនាញ​ខាង HPA អង់គ្លេស បាន​បញ្ជាក់​ថា នៅ​ចំងាយ​ពីរ​សង់ទីម៉ែត្រ អំពូល​ប្រភេទ​ខ្លះ​ផ្តល់​​កាំរស្មី​អ៊ុលត្រា​វីយ៉ូលេត៍​ស្មើ​នឹង​ រស្មី​ព្រះអាទិត្យ​នៅ​ពេល​បើក​ថ្ងៃ​ខ្លាំង​មួយនា​ខែ​សីហានៅ​អង់គ្លេស។ នៅ​ពេល​ដែល​គេ​ថយ​ឆ្ងាយ​ពី​វា វា​ស្មើ​នឹង​កំរិតរស្មី​ព្រះ​អាទិត្យ​នៅ​ខែ​អ៊ីវែរ(ខែ​រងារ) នៅ​រាជាណាចក្រ​របស់​អេលីសាប៊ែត​ទី​ពីរ​ ដែល​មិន​បង្ក​បញ្ហា​អ្វី​ដល់​មនុស្ស​លោក​ទេ ដូច្នេះ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ។

ដំនឹង​ល្អ​នោះ​គឺ​ថា គេ​កំរ​នឹង​នៅ​កៀក​ជិត​អំពូល​ភ្លើង​លើស​ពី​ប៉ុន្មាន​វិនាទី​ណាស់។ ជាង​នេះ​ទៅ​ទៀត​ ភ្នាក់ងារ​សុខភាព​អង់គ្លេស​នេះ​បញ្ជាក់​ថា អំពូល​ភាគ​ច្រើន​មានប្រើ​អំផូង​​មួយ​ជាន់​ថែម ដែល​ជួយ​កាត់​បន្ថយ​កាំរស្មី UV។ ផ្ទៃ​អំផូង​បាន​ស្រូប​យក​មួយ​ភាគ​ធំ​នៃ​កាំរស្មី​អស់​នេះ។ ជាង​នេះ​ទៅ​ទៀត ទីប​​ចាស់ៗ​ខ្លះ រាង​ត្រង់ ដែល​ប្រើ​សំរាប់​បំភ្លឺ​ប៊ុយរ៉ូ និង ផ្លូវ​ដើរ​ខ្លះ មិន​បង្ក​ជា​បញ្ហា​អ្វី​ទេ ដោយសារ​តែ​ចំងាយ​ដែល​ខណ្ឌ​អ្នក​ប្រើ​និង​អំពូល។

អំពូល​ពង​មាន់

Ref: ទស្សនាវដ្តី Science & Vie


[1] គេ​មិន​បាន​បញ្ជា្កក់​ថា​អំពូល​ម៉ាក​ណា​ខ្លះ​ទេ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s