មួយ​ពាន់​មួយ​យប់​(១០០)


លេខ៩៩ មួយពាន់មួយយប់ លេខ១០១

គាត់​ក៏​ក្រោក​ឡើង​ ហើយ​និយាយ​នឹង​ខ្ញុំ​ថា

“សូម​អូន​​ស្បថ​ថា ថ្ងៃ​ក្រោយអូន​​នឹង​គ្មាន​ចិត្ត​គួច​ប៉ង​លើ​នរណា​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​រូបបង អូន​​នឹង​មិន​ប្រគល់​កាយ​ឬ​បេះ​ដូង​របស់​អូន​​ដល់​បុរស​ណា​ម្នាក់​ទៀត​ក្រៅ​ពី​បង​ឡើយ។”

ខ្ញុំ​ក៏​ស្បថ​ថា​នឹង​ធ្វើ​តាម​គាត់ ហើយ​គាត់​រីករាយ​ជា​ខ្លាំង ឱប​ក​របស់​ខ្ញុំ ដោយ​ក្តី​ស្រលាញ់​ក្រៃ​លែង។ បន្ទាប់​មក​ពួក​គេ​រៀប​ចំ​តុមុខ​យើង ហើយ​ពួក​យើង​ផឹក​ស៊ី​រហូត​ដល់​ស្កប់ស្កល់​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ​ខ្ញុំ​បន់​ឲ្យ​តែ​យប់​ឆាប់​ឡើង។ នៅ​យប់​នោះ​ គាត់​បាន​នាំ​ខ្ញុំ​ទៅ​បន្ទប់​កូន​ក្រមុំ ហើយ​ដេក​ជាមួយ​ខ្ញុំ​ ឱប​ថើប​ខ្ញុំ​រហូត​ទាល់​ភ្លឺ។ រាត្រី​នោះ​ពិត​ជា​រាត្រី​ដែល​ខ្ញុំ​មិន​ដែល​បាន​ជួប​សូម្បី​តែ​ក្នុង​សុបិន។ ខ្ញុំរស់​នៅ​ជា​មួយ​គាត់​ពោរពេញ​ដោយ​សុភមង្គល​អស់​រយៈ​ពេល​ពេញ​មួយ​ខែ។ នៅ​ពេល​នោះ​ខ្ញុំ​បាន​សុំ​គាត់​ទៅ​ផ្សារ​ដើម្បី​ទិញ​របស់​សំខាន់​ខ្លះ ហើយ​គាត់​ក៏​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ។ ខ្ញុំ​ក៏​ពាក់​ស្បៃ ហើយ​យក​ស្រ្តី​ចំណាស់​នោះ​ និង​បម្រើ​ស្រី​ម្នាក់​ទៅ​ជាមួយ។ ខ្ញុំ​ទៅ​សង្កាត់​លក់​គ្រឿង​សូត្រ ខ្ញុំ​ចូល​អង្គុយ​ក្នុង​ហាង​មួយ មុខ​ឈ្មួញ​ក្មេង​ម្នាក់ ដែល​ស្ត្រី​ចំណាស់​នោះ​ណែ​នាំ​ខ្ញុំ​ឲ្យ​ស្គាល់ គាត់​និយាយ​នឹង​ខ្ញុំ​ថា “ឪពុក​របស់​បុរស​ម្នាក់​នេះ​ស្លាប់ តាំង​ពី​ ​ពេល​គាត់​នៅ​ក្មេង​ ហើយ​បាន​បន្សល់​ទុក​ឲ្យ​គាត់​នូវ​មរតក​យ៉ាង​សំបើម នូវ​ហាង​លក់​ដូរ​នេះ បុរស​នេះ​មាន​ទំនិញ​មាន​តម្លៃ​ច្រើន​រាប់​មិន​អស់ អ្នកស្រី​ចង់​បាន​អ្វី​ក៏​បាន​ដែរ​នៅ​ក្នុង​ហាង​របស់​គាត់​នេះ គ្មាន​ហាង​ណា​មួយ​នៅក្នុង​ផ្សារ​នេះ​មាន​របស់​ល្អ​ដូច​គាត់​ទេ។” បន្ទាប់​មក​គាត់​ក៏​និយាយ​នឹង​បុរស​នោះ​ថា “​ចូរ​លោក​ទៅ​យក​របស់​ថ្លៃៗ​បំផុត ក្នុង​ហាង​របស់​លោក ​មក​បង្ហាញ​អ្នក​ស្រី​យើង។” បុរស​នោះ​ក៏​តប​ថា “បាទ”

បន្ទាប់​មក​ស្ត្រី​ចំណាស់​ក៏​ខ្សិប​ប្រាប់​ខ្ញុំ​ថា “ចូរ​អ្នក​ស្រី​និយាយ​គួរ​សម​ជា​មួយ​គាត់​ផង​ទៅ!”។
តែ​ខ្ញុំ​តប​ថា “ខ្ញុំ​បាន​សន្យា​ហើយ​ថា​នឹង​មិន​និយាយ​រក​នរណា​ទាំង​អស់​ក្រៅ​ពី​លោក​ម្ចាស់​របស់​ខ្ញុំ”។
គាត់​ក៏​ចាប់ផ្តើម​និយាយ​លើក​តម្កើង​ពី​បុរស​ម្នាក់​នោះ តែ​ខ្ញុំ​ក៏​តប​វិញថា “ខ្ញុំ​មិន​ត្រូវ​ការ​ស្តាប់​ពាក្យ​ពោល​សរសើរ​អំពី​បុរសនេះ​ទេ ខ្ញុំ​ត្រូវ​ការ​តែ​ទំនិញ​ល្អៗ​ពី​គាត់ ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ។​” ​
បុរស​នោះ​ក៏​យក​របស់​ល្អៗ​ចេញ​មក ខ្ញុំ​ក៏​ប្រគល់​ប្រាក់​ឲ្យ​គាត់ តែ​គាត់​មិន​ព្រម​យក ហើយ​និយាយ​ថា “ចាត់ទុ​កថា​នេះ​ជា​អំណោយ​ដល់​អតិថិជន​របស់​ខ្ញុំ​សម្រាប់​ថ្ងៃ​នេះ​ចុះ!”។
ខ្ញុំ​ក៏​និយាយ​នឹង​ស្ត្រី​ចំណាស់​នោះ​ថា “បើ​គាត់​មិន​ព្រម​យក​ប្រាក់​ទេ ចូរ​អ្នក​ស្រី​ប្រគល់​របស់​គាត់​ឲ្យ​ទៅ​គាត់​វិញ​ទៅ”។
បុរស​នោះ​ក​ស្រែក​ថា “ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី ខ្ញុំ​មិន​យក​របស់​អស់​នេះ​ពី​អ្នក​ស្រី​វិញ​ជា​ដាច់​ខាត ខ្ញុំ​លក់​វា​មិន​មែន​សម្រាប់​មាស​ប្រាក់​នោះ​ទេ តែ​ខ្ញុំ​ឲ្យ​អ្នក​ស្រី​ដើម្បី​នឹង​ការ​ថើប​មួយ​ខ្សឺត​ប៉ុណ្ណោះ ថើប​ថ្លៃ​ជាង​អ្វីៗ​ទាំងអស់​សម្រាប់​ខ្ញុំ”។
ស្ត្រី​ចំណាស់​នោះ​ក៏​និយាយ​ថា “តើ​ថើប​នឹង​បាន​ការអី​ទៅ​ហ្ន?” ហើយ​គាត់​ក៏​បែរ​មុខមក​រក​ខ្ញុំ ហើយ​និយាយ​ថា “ឱកូន​ស្រី​អើយ កូ​នឮ​បុរស​នេះ​និយាយ​​ទេ? តើ​ចង្រៃ​អី​ទៅ​គ្រាន់​តែ​ឲ្យ​គាត់​ថើប​កូន​ស្រី​មួយ​ខ្សឺត​នោះ ហើយ​កូន​ស្រី​នឹង​បាន​អ្វី​ៗ​ដែល​កូន​ចង់​បាន​ដោយ​មិន​អស់​ប្រាក់់​យ៉ាង​នេះ?”។

លេខ៩៩ មួយពាន់មួយយប់ លេខ១០១
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s