មួយ​ពាន់​មួយ​យប់​(៩៨)


លេខ៩៧ មួយពាន់មួយយប់ លេខ៩៩

.

រឿងរបស់នាងយាមទ្វារ 

តើ​ព្រះ​អង្គ​ដឹង​ទេ​ ថា​ពេល​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ទៅ​ គាត់​បាន​បន្សល់​ឲ្យ​ខ្ញុំ​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​អនេក។ ខ្ញុំ​នៅ​លីវ​អស់​មួយ​រយៈ​ បន្ទាប់​មក​ក៏​រៀប​ការ​នឹង​បុរស​ម្នាក់​ដែល​ជា​អ្នក​មាន​បំផុត​នៅ​ពេល​នោះ។ ខ្ញុំ​រស់​នៅ​ជា​មួយ​គាត់​បាន​មួយ​ឆ្នាំ គាត់​ក៏​បាន​ស្លាប់​បាត់​ទៅ។ ខ្ញុំ​ក៏​បាន​ទទួល​ទ្រព្យ​សម្បត្តិ​ពី​គាត់​​គិត​ជា​មាស​ស្មើ​នឹង​៨ពាន់​តម្លឹង​។ ដូច្នេះ​ខ្ញុំ​ក៏​ក្លាយ​ជា​ស្រី​ម៉េម៉ាយ​ដ៏​មាន​ស្តុកស្តម្ភ​ម្នាក់ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ពេល​នោះ។ ថ្ងៃ​មួយ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ មាន​ស្រី​ចំណាស់​ ម្នាក់​បាន​មក​រក​ខ្ញុំ។ គាត់​មាន​មុខមាត់​ជ្រៀវជ្រួញ​ ធ្មេញ​បាក់ ខ្នង​កោង សក់​ស្កូវ​ស​ព្រោង​ ដូច​ជា​កំណាព្យ​មួយ​ដែល​គេ​និយាយ​ពី​គាត់​ថា៖

xxx

ហើយ​អ្នក​ផ្សេង​ទៀត​និយាយ​ថា

xxx

នៅ​ពេល​ដែល​ស្ត្រី​នោះ​ចូល​មក​ដល់ គាត់​ក្រាប​សំពះ​ខ្ញុំ ហើយ​និយាយ​ថា

“ខ្ញុំ​មាន​កូន​ស្រី​កំព្រា​ម្នាក់ ហើយ​រាត្រី​នេះ នាង​រៀប​ការ​ហើយ។ ពួក​យើង​ជា​អ្នក​ក្រីក្រ ហើយ​អ្នក​ទើប​មក​ពី​ស្រុក​ក្រៅ​ មិន​ស្គាល់​នរណា​ទេ។ ដូច្នេះ​សូម​អ្នក​ស្រី​មេត្តា​ជួយ​ផ្តល់​កិត្តិយស​ចូល​រួម​ក្នុង​មង្គល​ការ​នេះ​ផង ព្រោះ​ថា​បើ​អ្នក​ស្រុក​នេះ​ដឹង​ថា​អ្នក​ស្រី​ចូល​រួម ពួក​គេ​ច្បាស់​ជា​មក​ចូល​រួម​ដែរ​មិន​ខាន។ ដូច្នេះ​សូម​អ្នក​ស្រី​ជួយ​ដល់​កូន​ក្រមុំ​ដែល​មាន​ទុក្ខ​ព្រួយ​ម្នាក់​នេះ​ផង នាង​គ្មាន​អ្នក​ណា​មើល​ថែរ​ទេ​ក្រៅ​តែ​ពី​ព្រះ​អាឡាហ៍”។

រួច​ស្ត្រី​នោះ​ក៏​យំ​សោក ឱប​ថើប​ជើង​របស់​ខ្ញុំ រួច​និយាយ​ថា៖

វត្តមាន​របស់​អ្នក​ស្រី​នាំ​លម្អ​ដល់​គ្រួសារ​ពួក​យើង

ពួក​យើង​ជំពាក់​អ្នក​ស្រី​នូវ​មុខមាត់​សេចក្តីថ្លៃ​ថ្នូរ

ហើយ​បើ​គ្មាន​អ្នកស្រី​ទេ គ្មាន​អ្នក​ណា​ម្នាក់​

អាច​មក​ជំនួស​អ្នក​ស្រី​បាន​ទេ ឬ​មក​ជំនួស​កន្លែង​អ្នក​ស្រី​បាន​ទេ។

 

ខ្ញុំ​អាណិត​គាត់​ពេក​ក៏​និយាយ​ថា

” ខ្ញុំ​យល់​ព្រម ខ្ញុំ​នឹង​ជួយ​ដល់នាង ខ្ញុំ​នឹង​ផ្តល់​គ្រឿង​អល្លង្កា​ និង​សម្លៀក​បំពាក់​ដល់​នាង។”

នៅ​ពេល​ឮ​បែប​នេះ ស្ត្រី​នោះ​ត្រេក​អរ​ជា​ខ្លាំង គាត់​ឱប​ថើប​ជើង​របស់​ខ្ញុំ រួច​និយាយ​ថា

“សូម​អរគុណ​​អ្នក​ស្រី​ ដែល​បាន​មេត្តា​ដល់​ពួក​យើង។ តែ​ពេល​នេះ​អ្នក​ស្រី​មិន​ចាំ​បាច់​ទៅ​ផ្ទះ​របស់​ពួក​យើង​ភ្លាម​ទេ ចាំ​ដល់​ពេល​ជប់​លៀង​ពេល​ល្ងាច​ ខ្ញុំ​នឹង​មក​នាំ​​អ្នកស្រី​ទៅក្នុង​ពិធី​នេះ​ ។”

គាត់​ថើប​ដៃ​របស់​ខ្ញុំ រួច​ក៏​ចាក​ចេញ​ទៅ។ ខ្ញុំ​ស្លៀកពាក់​តុប​តែង​កាយ​រួច​ហើយ​ លោក​យាយ​ម្នាក់​នោះ​ក៏​មក​ដល់​ល្មម។ គាត់​ឈរ​សម្លឹង​មើល​មុខ​ខ្ញុំ រួច​និយាយ​ថា

“អ្នក​ស្រី​ដឹង​ទេ ស្ត្រី​ទាំង​ឡាយ​ក្នុង​ក្រុង​នេះ​បាន​មក​ដល់​ក្នុង​ពិធី​អស់ហើយ ហើយ​ពេល​ដែល​ខ្ញុំ​ប្រាប់​ពួក​គេ​ថា អ្នក​ស្រី​នឹង​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ​ ពួក​គេ​មាន​ក្តី​រីករាយ​ជា​ខ្លាំង​។ ឥលូវ​នេះ​ពួក​គេ​ កំពុង​តែ​ចាំ​មើល​អ្នក​ស្រី”។

ខ្ញុំ​ក៏​ពាក់​ស្បៃ​មុខ​ រួច​ហើយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​លោក​យាយ​ម្នាក់​នោះ។ គាត់​អ្នក​ដើរ​ពី​មុខ​ខ្ញុំ អ្នក​បម្រើ​របស់​ខ្ញុំ​ដើរ​ពី​ក្រោយ។ ខ្ញុំ​ដើរ​រហូត​ដល់​ផ្លូវ​មួយ ដែល​រលោង​ស្អាត។ ពួក​យើង​ឈប់​នៅ​ពីមុខក្លោង​ទ្វារមួយ ដែល​ធ្វើ​អំពី​ថ្ម​ម៉ាប ឈរ​លើ​គ្រឹះ​យ៉ាង​ម៉ាំ។ នោះ​ជា​ក្លោង​ទ្វារ​ចូល​ក្នុង​ប្រាសាទ​មួយ ដែល​មាន​ជញ្ជាំង​យ៉ាង​ម៉ាំ​ខ្ពស់​សន្លឹម។ នៅ​ក្លោង​ទ្វារ​នោះ​មាន​សរសេរអក្សរ​​ថា៖​

ខ្ញុំ​ជា​លំនៅ​ ដែល​គេ​សង់​ឡើង​សម្រាប់​ការ​កម្សាន្ត។ ខ្ញុំ​ចំណាយ​ពេល​វេលា​របស់​ខ្ញុំ​សម្រាប់​តែ​ការសប្បាយ​​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទាំង​យប់​និង​ថ្ងៃ។នៅ​ពី​ចំកណ្តាលទី​ធ្លា​របស់​​ខ្ញុំ មានអាង​បាញ់​ទឹក​​មួយ ដែល​អប់​ដោយ​គ្រឿង​ក្រអូប​គ្រប់​ប្រភេទ។

លេខ៩៧ មួយពាន់មួយយប់ លេខ៩៩
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s