មួយ​ពាន់​មួយ​យប់​(៩៦)


លេខ៩៥ មួយពាន់មួយយប់ លេខ៩៧

.

ដោយ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ក៏​មក​គាល់​បិតា​របស់​ខ្ញុំ រួច​សួរ​គាត់​ថា

“ព្រះ​អង្គ​អើយ តើ​សំឡេង​ចម្លែក​នេះ ជា​សំឡេង​អ្វី ពួក​យើង​ភ័យ​ខ្លាច​ណាស់”។

បិតា​របស់​ខ្ញុំក៏​តប​នឹង​ពួក​គេ​ថា

“ចូរ​ពួក​ឯង​កុំ​ខ្លាច​អី​សព្វ​បើ​ត្រឹម​ជា​សំឡេង​នោះ ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​គោរព​តាម​ទំនៀម​ទម្លាប់​របស់​យើង​ដដែល​ទៅ”។

ពួក​គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​កាន់​ទំនៀម​ទម្លាប់​ចាស់​របស់​ពួក​គេ​ដដែល អស់​កាល​ពេញ​មួយ​ឆ្នាំ​បន្ទាប់​ពី​ឮសំឡេង​នោះ​ជា​លើក​ទី​មួយ​មក។ នៅ​ឆ្នាំ​បន្ទាប់​ក៏​ឮ​សំឡេង​នោះ​ម្តង​ទៀត ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត​ក៏​ឮ​សំឡេង​បែប​នេះ​ទៀត តែ​ពួក​គេ​មិន​រវីរវល់ អើពើ​អ្វី​ឡើយ។ រហូត​ដល់​ថ្ងៃ​មួយ ព្រះ​អាឡាហ៍​ក៏​ចុះ​មក​ដាក់​បណ្តាសារ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​ថ្មខ្មៅ​បែប​នេះ​ទៅ លើក​លែង​តែ​ខ្ញុំ​ម្នាក់ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​គម្ពីរ​ធម៌​នោះ​ជា​រៀងរហូត​មក។

ចាប់​ពី​ថ្ងៃ​នោះ​មករហូត​មក​ដល់​ថ្ងៃ​នេះ ដូច​នាង​ឃើញ​ស្រាប់​ហើយ ខ្ញុំ​នៅ​សូត្រ​ធម៌​ជាប់​ជានិច្ច តែ​តាម​ពិត​ទៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​ជា​ខ្លាំង​ដោយ​សារ​តែ​ភាព​ឯកោ គ្មាន​នរណា​ម្នាក់​បាន​ជា​គ្នា។

បន្ទាប់​ខ្ញុំ​ក៏​និយាយ​នឹង​គាត់​ថា

“លោក​ម្ចាស់​អើយ តើ​លោក​ម្ចាស់​អាច​ទៅ​ក្រុង​បាកដាត​ជា​មួយ​ខ្ញុំ​បាន​ទេ ដើម្បី​នឹង​បាន​ទៅ​ជួប​អ្នក​ដែល​ចេះ​ដឹង​ជ្រៅ​ជ្រះ​អំពី​ធម៌​អាថ៌ នៅ​ទី​នោះ? តើ​លោក​ម្ចាស់​ដឹង​ទេ ស្ត្រី​ដែល​កំពុង​តែ​នៅ​ជិត​លោក​ម្ចាស់​នេះ នឹងសូម​ខ្លួន​ធ្វើ​ជា​ស្ត្រី​របស់​លោក​ម្ចាស់ ជា​គ្រួសារ​របស់​លោក​ម្ចាស់។ តាម​ពិត​ទៅ ជីវិត​របស់​ខ្ញុំ​​ហាក់​ដូច​ជា​គ្មាន​ន័យ​អ្វី​ទាំងអស់​នៅ​មុន​ពេល​ដែល​បាន​ជួប​នឹង​លោក​ម្ចាស់។​ នៅ​ទី​នេះ​ខ្ញុំ​មាន​សំពៅ​មួយ​ មាន​ទំនិញ​ពេញ។​ តាម​ពិត​ទៅ​គឺ​ព្រហ្មលិខិត​ទេ​ដែល​ជា​អ្នក​កំណត់​ខ្ញុំ​ឲ្យ​មក​ដល់​ទី​នេះ”។

ខ្ញុំ​ក៏​និយាយ​អង្វរ​បញ្ចុះបញ្ចូល​គាត់​ រហូត​ទាល់​តែ​គាត់​យល់​ព្រម​មក​ជា​មួយ​ខ្ញុំ។

នៅ​ពេល​នាង​ស៊ែរ៉ា​សាត​ ឃើញ​មេឃ​ជិត​ភ្លឺ​ហើយ​ ក៏​ឈប់​និទាន​រឿង​នេះ​តទៀត។

យប់​ទី​១៨

នាង​ស៊ែរ៉ា​សាត​ក៏​បន្ត​ថា ក្រាប​ទូល​ព្រះ​អង្គ​នាង​ខ្ញុំ​និទាន​ដល់​ត្រឹម​ ស្ត្រី​នោះ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ព្រះ​អង្គ​ម្ចាស់​នោះ​ទៅ​តាម​នាង។

ស្ត្រី​នោះ​និទាន​រឿង​របស់​នាង​ប្រាប់​ព្រះ​ចៅ​អធិរាជ​បន្ត​ទៀត​ថា ព្រះ​អង្គ​ម្ចាស់​នោះ​ក៏​យល់​ព្រម។ ខ្ញុំ​ក៏​ដេក​នៅ​ចុង​ជើង​របស់​​គាត់​ដោយ​ក្តីរីករាយ​ជា​ខ្លាំង។

នៅ​ព្រឹក​ឡើង ពួក​យើង​ក៏​ចូល​ទៅ​ក្នុង​ឃ្លាំង​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ តាម​តែ​អាច​យក​បាន រួច​ចេញ​ទៅ​សំពៅ។ ទៅ​ដល់​សំពៅ ខ្ញុំ​ក៏​បាន​ជួប​នឹង​នាយ​សំពៅ និង​បងស្រី​របស់​ខ្ញុំ និង​ពួក​បម្រើ ដែល​កំពុង​តែ​តាម​រក​ខ្ញុំ។ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ខ្ញុំ ពួក​រីករាយ​ជា​ខ្លាំង ហើយ​បាន​សួរ​មូលហេតុ​ខ្ញុំ ខ្ញុំ​ក៏​រៀប​រាប់​ប្រាប់​ពួក​គេ​ តាំង​ពី​រឿងរបស់​​ប្រជារាស្ត្រ​នគរ និង​ព្រះ​អង្គ​ម្ចាស់​​នេះ​ទៀត។

ពួ​ក​គេ​ទាំង​អស់​គ្នា​ស្ងើច​សសើរ​ខ្ញុំ​ជា​ខ្លាំង លើក​លែង​តែ​បងស្រី​ទាំង​២​របស់​ខ្ញុំ​ ដែល​ច្រណែន​ខ្ញុំ ដោយ​បាន​ព្រះ​អង្គ​ម្ចាស់​រូប​សង្ហារ​ម្នាក់​នេះជា​គូ។ ដូច្នេះ​ពួក​គាត់​ក៏​រៀប​ចំ​ផែន​ការ​កម្ចាត់​ខ្ញុំ។

ពួក​យើង​បាន​រង់​ចាំ​មួយ​ស្របក់​ទើប​មាន​ខ្យល់​បក់​ នាំ​យើង​ចាក​ចេញ​ពី​ទីក្រុង​ដោយ​គ្រប់គ្នាពោរពេញ​ដោយ​ក្តី​រីករាយ រី​ឯ​ខ្ញុំ​វិញ​រីករាយ​ដោយ​មាន​ព្រះ​អង្គ​ម្ចាស់​​ម្នាក់​នោះ​។ នៅ​ពេល​នោះ​ពួក​យើង​បាន​អង្គុយ​ជជែក​គ្នា​ពី​នេះ​ពី​នោះ បងស្រី​របស់​ខ្ញុំ​ក៏​សួរ​ខ្ញុំ​ថា

“តើ​ប្អូន​ឯង​គិត​យ៉ាង​ម៉េច​ជា​មួយ​បុរស​នេះ?”។

ខ្ញុំ​ក៏​តប​ថា

“ខ្ញុំ​ចង់​យក​គាត់​ធ្វើ​ជា​ប្តី​របស់​ខ្ញុំ!”។

បន្ទាប់​មក​ខ្ញុំ​ក៏​បែរ​ទៅ​និយាយ​នឹង​ព្រះ​អង្គ​ម្ចាស់​នោះ ថា

“លោក​ម្ចាស់ ខ្ញុំ​មាន​សម្នើ​​មួយសុំ​​ដល់​លោក​ម្ចាស់ នៅ​ពេល​ដែល​ពួក​យើង​ទៅ​ដល់​ក្រុង​បាកដាត ជា​ស្រុក​កំណើត​របស់​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​ខ្លួន​របស់​ខ្ញុំ​ជា​ភរិយា​​លោក​ម្ចាស់ តើ​លោក​ម្ចាស់​យល់​ព្រម​ទេ?”។

គាត់​ក៏​តប​ថា

“​ខ្ញុំ​យល់​ព្រម​តាម​នាង​ទាំងអស់ ខ្ញុំ​យល់​ព្រម​យក​នាង​ជា​ភរិយា​របស់​ខ្ញុំ”។

បន្ទាប់​មក​ខ្ញុំ​ក៏​បែរ​ទៅ​និយាយ​នឹង​បង​ស្រី​របស់​ខ្ញុំ​ថា

“នេះ​ជាចំណែក​​របស់​ខ្ញុំ បាន​គាត់​សម្រាប់​ខ្ញុំគឺ​គ្រប់​គ្រាន់​ហើយ​ របស់​របរ​ក្រៅ​ពី​នេះ បង​ចង់​យក​អី​ក៏​យក​ទៅ”។

គាត់​ក៏​តប​ថា

“ប្អូន​ឯង​ត្រូវ​គោរព​សម្តី​របស់​ខ្លួន​ឯង​ណា!”។

ពួក​គេ​និយាយ​បែប​នេះ​មកខ្ញុំ តែ​ក្នុង​គំនិត​របស់​ពួក​គេ​មាន​តែ​អំពើ​អាក្រក់។

លេខ៩៥ មួយពាន់មួយយប់ លេខ៩៧
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s