មួយ​ពាន់​មួយ​យប់​(៩២)


លេខ៩១ មួយពាន់មួយយប់ លេខ៩៣

.

នៅ​ពេល​នោះ​ចាផារ​ក៏​ក្រោក​ឡើង ដើរ​ទៅ​រក​នាង រួច​និយាយ​ប្រាប់​នាង​ដូច​ដែល​គាត់​បាន​ប្រាប់​នាង​យាម​ទ្វារ នៅ​ពេល​ចូល​មក​ផ្ទះ​នេះ។

នៅ​ពេល​ដែល​នាង​បាន​ស្តាប់​រឿង​របស់​គាត់​ហើយ នាង​និយាយ​ថា

“យើង​ទុក​ជីវិត​ឲ្យ​ពូក​ឯង ឥលូវ​នេះ​ឆាប់​ចេញ​ឲ្យ​បាត់​ទៅ​!”

ដូច្នេះ​ពួក​គេ​ក៏​ចេញ​ពី​ផ្ទះ​នោះ​ទៅ ហើយ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រះ​ចៅ​អធិរាជ​ក៏​និយាយ​នឹង​អ្នក​បួស​៣​រូប​នោះ​ថា

“នែ​អ្នក​ទាំង​៣ តើ​អ្នក​ឯង​ទៅ​ណា​ អ្នក​មិន​ដឹង​ទេ​ព្រឹក​ឥលូវ​ហើយ?”។

ពួក​គេ​ក៏​តប​ថា

“លោក​ម្ចាស់​អើយ ពួក​យើង​មិន​ដឹង​ជា​ទៅ​ណា​ទេ”។

ព្រះ​ចៅ​អធិរាជ​ក៏​និយាយ​ថា

“អញ្ចឹង​មក​សម្រាក​ជា​មួយ​យើង​ទៅ”

រួច​ហើយ​គាត់​បែរ​មុខ​ទៅ​ចាផារ និយាយ​ថា

“ចូរ​លោក​យក​ពួក​គេ​ទៅ​ផ្ទះ​ជា​មួយ​លោក ហើយ​ស្អែក​ឡើង​នាំ​ពួក​គេ​មក​ជួប​នឹង​យើង ដើម្បី​យើង​កត់​ត្រា​រឿង​រ៉ាវ​របស់​ពួក​គេ​ទុក”។

ចាផារ​ក៏​ស្តាប់​តាម​បញ្ជា​របស់​ព្រះ​រាជា។ ព្រះ​រាជា​ក៏​ត្រឡប់​ទៅ​រាជវាំង​វិញ តែ​គាត់​ដេក​មិន​លក់​ទេ​នៅ​យប់​នោះ ព្រោះ​តែ​រឿង​រ៉ាវ​របស់​អ្នក​បួស​៣​នាក់​នោះ និង ព្រោះ​តែ​ហេតុ​ចង់​ដឹង​រឿង​របស់​ស្រី​អស់​នោះ​និង​ឆ្កែ​ខ្មៅ​២​ក្បាល​នោះ។

មិន​យូរ​ប៉ុន្មាន​ព្រះ​អាទិត្យ​ក៏​រះ​ឡើង គាត់​ក៏​ទៅ​សាល​ជំនុំ រួច​និយាយ​នឹង​ចាផារ​ថា

“ចូរ​លោក​ទៅ​នាំ​ស្រី​៣​នាក់​នោះ​មក និង​ឆ្កែ​ខ្មៅ​ទាំង​២​ក្បាល​នោះ​មក​ផង និង​អ្នក​បួស​ទាំង​៣​នាក់​នោះ”។

ចាផារ​ក៏​ធ្វើ​តាម ហើយ​នាំ​ពួក​គេ​ទាំងអស់​មក​គាល់​ស្តេច។ ស្តេច​បញ្ជា​ឲ្យ​នាង​ទាំង​៣​នៅ​ក្រោយ​វាំង​នន។

បន្ទាប់​មក​លោក​ចាផារ​ក៏​និយាយ​ក្នុង​នាម​ព្រះ​រាជា​ថា

“យើង​សូម​អភ័យ​ទោស​ដែល​ធ្វើ​មិន​សមរម្យ​ដាក់​អ្នក​បែប​នេះ ដែល​មាន​ចិត្ត​ចូល​មក​គាល់​យើង​តាម​ការ​អញ្ជើញ។ ឥលូវ​នេះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​កំពុង​តែ​ឈរ​នៅ​ពី​មុខ​ ព្រះ​ចៅ​អធិរាជ ​ហារុន អាល់​រ៉ាសិត កូន​ទី​៥​​របស់​ស្តេច​អាបាស់ ជា​បង​ប្រុស​របស់​ព្រះ​ចៅ មុសា អាល់ ហាឌី ជា​កូន​របស់​​អាល់ ម៉ាន់​សួរ កូន​របស់​ម៉ូហាមេត បង​ប្រុស​របស់​ អាល់​សាហ្វះ ម៉ូហាមេត ដែល​ជា​ស្តេច​ទី​មួយ នៃ​រាជវង្ស​នេះ។ ដូច្នេះ​ចូរ​នាង​និយាយ​ប្រាប់​ព្រះ​អង្គ​ពី​រឿង​រ៉ាវ​របស់​នាង​ទាំង​អស់ ហើយ​ត្រូវនិយាយ​តែ​​ការ​ពិតប៉ុណ្ណោះ!”។

នៅ​ពេល​ដែល​នាង​ឮ​ចាផារ​និយាយ​ដល់​ឈ្មោះ​ព្រះ​ចៅ​អធិរាជ​បែប​នេះ នាង​បង​គេ​ក៏​ដើរ​មក​មុខ​ រួច​និយាយ​ថា

“ឱ​ព្រះ​អង្គ​អើយ រឿង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ម្ជុល​ដែល​ចាក់​ដោត​ក្នុង​កែវ​ភ្នែក អាច​ទុក​ជា​មេរៀន​សម្រាប់​អ្នក​ក្រោយ​បាន”។

នៅ​ពេល​នាង​ស៊ែរ៉ា​សាត​ ឃើញ​មេឃ​ជិត​ភ្លឺ​ហើយ​ ក៏​ឈប់​និទាន​រឿង​នេះ​តទៀត។

យប់​ទី​១៧

នាង​ស៊ែរ៉ាសាត បន្ត​ថា នៅ​ពេល​នោះ​នាង​បង​គេ​ក៏​ចាប់​ផ្តើម​និទាន​រឿង​របស់​នាង។

លេខ៩១ មួយពាន់មួយយប់ លេខ៩៣
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s