ឡូគោPlayboy


 

សញ្ញា​ក្បាល​ទន្សាយរបស់ Playboy

 

សព្វថ្ងៃ​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា មានការ​​និយម​​ប្រើ​ប្រាស់​ផ្លាក​សញ្ញា “ក្បាល​ទន្សាយរបស់​Playboy” នៅ​លើ​សំលៀក​បំពាក់  នៅ​លើ​ម៉ូតូ រឺ​នៅលើ​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេង​ទៀត ពី​សំនាក់​ក្មេង​ៗ​ខ្លះ។ ក្មេង​ៗ​ទាំង​នោះ​ តើ​ពួក​គេ​ពិត​ជា​យល់ហើយ​រឺ​នៅ​នូវ​អត្ថ​ន័យ​របស់​សញ្ញា​នេះ?។​

ខ្ញុំ​ជឿ​ថា ក្មេង​ខ្លះ​បាន​ដឹង​នូវ​អត្ថន័យ តែ​ក្មេង​ខ្លះ​ទៀត​មិន​ទាន់​យល់​នៅ​ឡើយ​ទេ។

ខ្ញុំ​ធ្លាប់​សាក​សួរ​ពួក​គេ​ពី​សញ្ញា​នេះ។ ខ្លះ​យល់​ថា Playboy នេះ​មានន័យថា អ្នក​ហ៊ឺហា អ្នក​លេង​ខ្លួន។ល។

   

ឡោគោ​Playboyលើផលិតផលនានា

Playboy អាច​មានន័យ​បែប​នេះ​មែន តែ Playboy + សញ្ញាក្បាល​ទន្សាយ​ ពិត​ជា​មានន័យ​ផ្សេង​ពី​នេះ។តាម​ពិតទៅ​សញ្ញា​នេះ​ជា​ឡូគោ របស់​ក្រុម​ហ៊ុន​ទស្សនា​វដ្តី​អាសអភាស​ ធំ​បំផុត​​មួយ​នៅ​អាមេរិច។ ​ដូច្នេះ​ការ​ប្រើ​ប្រាស់​ផលិត​ផល​​របស់​ក្រុម​ហ៊ុន​នេះ មាន​ន័យ​ថា​អ្នក​ជា​អ្នក​គាំ​ទ្រ​ ក្រុម​ហ៊ុន​ទស្សនា​វដ្តី​អាសអភាសមួយ​នេះ។

សំរាប់​ក្មេង​មិនទាន់​ពេញ​វ័យ ​ជា​ពិសេស​ក្មេង​ស្រី វា​ពិត​ជា​ធ្វើ​អោយ​ប៉ះ​ពាល់​យ៉ាង​សំបើម​ដល់​វប្បធម៌​ខ្មែរ។សំរាប់​ក្មេង​ខ្លះ​ដែល​មិន​ដឹង​ អ្នកជា​បង ជា​ឪពុក​ម្តាយ ជា​មិត្ត​ភក្ត្រ​ គួរ​ណែ​នាំ​ពួក​គេ​ អោយពួក​គេ​​បាន​យល់​ដឹង​ពី​បញ្ហា​នេះ៕

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged . Bookmark the permalink.

7 Responses to ឡូគោPlayboy

  1. រ៉ាមណា ថា:

    ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ថា​វាមិន​មែន​ជា​ការ​គាំទ្រទស្សនាវដ្តី​​ playboy នោះ​ទេ​ព្រោះ​ខ្ញុំ​ឃើញ​ភាគ​ច្រើន​របស់​ដែល​លក់​គឺ​ជារ​បស់​ក្លែងក្លាយ​នោះ​ទេ​ ។ ម្យ៉ាង​ប្អូន​ប្រុស​ខ្ញុំ​មាន​ខោអាវ​ច្រើន​សុទ្ធ​តែចឹង​ ប្រសិន​បើ​អោយ​ខ្ញុំ​ទៅ​ប្រាប់​វា មិន​ដឹង​យក​ហេតុផល​ណា​ដើម្បី​ប្រាប់​នោះ​ទេ​ វា​គ្រាន់​តែ​ឃើញ​ស្អា​ត​ហើយ​ ស្រលាញ់ និង​ចង់​ពាក់​ប៉ុណ្ណោះ ។

  2. វិចិត្រ ថា:

    ប្រាកដ​ណាស់ ផលិត​ផលដែល​លក់​នៅ​ស្រុក​ខ្មែរ​អស់​នោះ ពិត​មែន​តែ​មាន​Trademark របស់​Playboy មែន តែ​មិន​មែន​ ជា​ផលិតផល​របស់​Playboy នោះទេ។
    បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា បើ​យើង​ផលិតផល​អស់នោះ វា​ហាក់​ដូច​ជា​បង្ហាញ​នូវ​ការ​គាំ​ទ្រ​ទង្វើ​របស់​ក្រុមហ៊ុន​នោះ​ដែរ។ឧបមា​ដូច​ថា បើ​យើង​គ្រវី​ទង់ជាតិ​ប្រទេស​មួយ មានន័យ​ថា​គាំ​ទ្រ​ជាតិ​នោះ​ដែរ។

  3. តើ​រូប​នេះ​តំនាង​អោយ​អ្វី ទេ​
    បាន​ជា​ក្មេង​ស្រីៗ​ប្រើ​វា​ខុស​
    វប្បធម៌​យ៉ាង​នេះ?
    ប្អូន​ឃើញ ថា​រូប​នេះ​អត់​មាន​អី
    ផង​ហ្នឹង​បង!
    សូម​ជួយ​ពន្យល់​បន្ថែម​ផង​បង!

  4. វិចិត្រ ថា:

    បញ្ហា​គឺ រូប​នេះ​ជា​Logo របស់​ក្រុមហ៊ុន​Playboy។
    ក្រុមហ៊ុន​Playboy ជា​ក្រុមហ៊ុន​ទស្សនាវត្តី​អាសអភាស​យក្សនៅ​អាមេរិច។​​

  5. អូហ៍!!យល់ហើយបង!
    អរគុណសំរាប់ការពន្យល់បន្ថែម!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s