EN 1993-1-2 (1.6)


១.៦ និម្មិត​សញ្ញា

 (១) EN 1993-1-2 ប្រើ​​និម្មិត​សញ្ញា​ដូច​តទៅ​នេះ​

អក្សរ​ឡាតាំង​ធំ

A_i     ក្រឡាផ្ទៃ​មុខកាត់​របស់​គ្រឿង​បង្គុំ​នៅ​សីតុណ្ហភាព​ \theta _i

A_m       ក្រឡាផ្ទៃ​ខាង​របស់​គ្រឿង​បង្គុំ​ក្នុង​មួយ​ឯកតា​ប្រវែង

A_m /V    មេគុណ​មុខកាត់​ របស់​គ្រឿង​បង្គុំ​ដែក​គ្មាន​អ្វី​ការពារ

C_i      មេគុណការពារ​របស់​មុខខាងi ​​នៃ​គ្រឿង​បង្គុំ​

A_p ក្រឡា​ផ្ទៃ​ខាង​ក្នុង​​របស់​សំភារៈ​ការពារ​ភ្លើង​ក្នុង​មួយ​ឯកតា​ប្រវែង​របស់​គ្រឿង​បង្គុំ \left[ {m^2 } \right]

E_a ម៉ូឌុល​អេឡាស់​ស្ទិច​​របស់​ដែក​សម្រាប់​ឌីសាញ​នៅ​សីតុណ្ហភាព​ធម្មតា

E_{a,\theta } មេគុណ​ប្រាប់​ទិសក្នុង​ដែន​លីនេ​អ៊ែរ​ អេឡាស់ស្ទិច​​របស់​ដែក​នៅ​សីតុណ្ហភាព​ \theta _a

E_{fi,d} តម្លៃ​ឌីសាញ​របស់​កម្លាំង​ ក្នុង​ស្ថានភាព​អគ្គីភ័យ កំណត់​តាម​ EN 1991-1-2, ដោយ​គិត​បញ្ចូល​ទាំង​ឥទ្ធិពល​នៃ​ការលូតនិង​កំហូច​ទ្រង់​ទ្រាយ​​ដោយ​កម្តៅ។

F_{b,Rd} រេស៊ីស្តង់ឌីសាញ​​ទប់​នឹង​សម្ពាធ​តាម​អង្កត់​ផ្ចិតរបស់​ប៊ូឡុង​

F_{b,t,Rd} រេស៊ីស្តង់ឌីសាញ​​ទប់​នឹង​សម្ពាធ​តាម​អង្កត់​ផ្ចិតរបស់​ប៊ូឡុង​ក្នុង​ភ្លើង

F_{v,Rd} រេស៊ីស្តង់ឌីសាញ​​ទប់​នឹង កម្លាំង​កាត់​របស់​ប៊ូឡុង ក្នុង​មួយ​ប្លង់​កាត់​​ ដោយ​សន្មត​ថា​ ប្លង់​កាត់​​កាត់​តាម​ក​របស់​ប៊ូឡុង។

F_{v,t,Rd} រេស៊ីស្តង់ឌីសាញ​​ទប់​នឹងភ្លើង របស់​ប៊ូឡុង​រង​កម្លាំង​កាត់។

F_{w,Rd} រេស៊ីស្តង់ឌីសាញ​​ក្នុង​មួយ​ឯកតា​ប្រវែង​​របស់​ មុខ​បន្សារ​មួយ​ចម្រៀក។

F_{w,t,Rd} រេស៊ីស្តង់ឌីសាញ​​ក្នុង​មួយ​ឯកតា​ប្រវែង​​របស់​ មុខ​បន្សារ​មួយ​ចម្រៀក ក្នុង​ភ្លើង។

G_k តម្លៃ​ការ៉ាក់​​ទែររបស់​បន្ទុក​ថេរ

I_f ភ្លុច​​កម្តៅ​ភាយ​ចេញពី​រន្ធ​មួយ

I_z ភ្លុច​​កម្តៅ​ភាយ​ចេញពី​អណ្តា​ត​ភ្លើង

I_{z,i} ភ្លុច​​កម្តៅ​ភាយ​ចេញពី​អណ្តា​ត​ភ្លើង ទៅ​កាន់​មុខ​iរបស់​សសរ
L ប្រវែង​របស់​សសរ​មួយ​នៃ​ជាន់​ណា​មួយ​

M_{b,fi,t,Rd} ម៉ូម៉ង់រេស៊ីស្តង់​ឌីសាញ​ទប់​នឹងភាព​​ភ្លាត់នៅ​ខណៈ​ t

M_{fi,t,Rd} ម៉ូម៉ង់រេស៊ីស្តង់​ឌីសាញ​នៅ​ខណៈ​ t

M_{fi,\theta ,Rd} ម៉ូម៉ង់រេស៊ីស្តង់​ឌីសាញ​​របស់​មុខកាត់​ ទប់​នឹង​សីតុណ្ហភាព​ឯកសណ្ឋាន\theta _a ​ដែល​មាន​តម្លៃស្មើ​នឹង​សីតុណ្ហភាព​ឯកសណ្ឋាន​\theta _a នៅ​ខណៈ​ tនៅ​ក្នុង​មុខកាត់​មួយ​ ដែល​មិន​មាន​រង​ឥទ្ធិល​របស់​កម្តៅ​តាម​រយៈ​ទម្រ។

M_{Rd} ម៉ូម៉ង់រេស៊ីស្តង់ប្លាស្ទិចរបស់​មុខកាត់​ក្រូស M_{pl,Rd} សម្រាប់​ការ​ឌីសាញ​នៅ​សីតុណ្ហភាព​ធម្មតា ឬ ជា​ម៉ូម៉ង់រេស៊ីស្តង់​អេឡាស្ទិច​របស់​មុខកាត់​ក្រូស​M_{el,Rd} សម្រាប់​ការ​ឌីសាញ​នៅ​សីតុណ្ហភាព​ធម្មតា

N_{b,fi,t,Rd} រេស៊ីស្តង់​ឌីសាញ​ទប់​នឹងភាព​​ភ្លាត់នៅ​ខណៈ​ tរបស់​គ្រឿង​បង្គុំ​សង្កត់

N_{Rd} រេស៊ីស្តង់​ឌីសាញ របស់​មុខកាត់​ N_{pl,Rd} សម្រាប់​ការ​ឌីសាញ​នៅ​សីតុណ្ហភាព​ធម្មតា  ទៅ​តាម EN1993-1-1

N_{fi,\theta ,Rd} រេស៊ីស្តង់​ឌីសាញ ​របស់​គ្រឿង​បង្គុំ​រង​កម្លាំង​ទាញ ក្រោម​សីតុណ្ហភាព​ឯក​សណ្ឋាន​ \theta _a

N_{fi,t,Rd} រេស៊ីស្តង់​ឌីសាញ ​នៅ​ខណៈ​t របស់​គ្រឿង​បង្គុំ​រង​កម្លាំង​ទាញ ក្រោម​របាយ​សីតុណ្ហភាព​មិន​ឯកសណ្ឋាន​​នៅ​លើ​មុខកាត់។

Q_{k,1} បន្ទុក​អថេរ​មេ

R_{fi,d,t} រេស៊ីស្តង់​ឌីសាញ ត្រូវ​នឹង​ស្ថាន​ភាព​អគ្គិភ័យ

R_{fi,d,0} តម្លៃ​របស់​ R_{fi,d,t} នៅ​ខណៈ​ t = 0;

T_f សីតុណ្ហភាព​របស់​ភ្លើង \left[ K \right];

T_0 សីតុណ្ហភាព​របស់អណ្តាត​​ភ្លើងនៅ​ត្រង់​ច្រក​មួយ​ \left[ K \right];

T_x សីតុណ្ហភាព​របស់អណ្តាត​​ភ្លើងនៅ​ត្រង់​​ចំនុច​ចុង​អណ្តាត​ភ្លើង \left[ {813K} \right];

T_z សីតុណ្ហភាព​របស់អណ្តាត​​ភ្លើង \left[ K \right];

T_{z,1} សីតុណ្ហភាព​របស់អណ្តាត​​ភ្លើង \left[ K \right] យក​តាម​ឧបសម្ព័ន្ធ​ B នៃ​ EN 1991-1-2, នៅ​ត្រង់​រយៈ​កម្ពស់​ត្រឹម​បាត​របស់​ធ្នឹម​

T_{z,2} សីតុណ្ហភាព​របស់អណ្តាត​​ភ្លើង \left[ K \right] យក​តាម​ឧបសម្ព័ន្ធ​ B នៃ​ EN 1991-1-2, នៅ​ត្រង់​រយៈ​កម្ពស់​ត្រឹម​ខ្នង​​ធ្នឹម​

V មាឌ​របស់​គ្រឿង​បង្គុំ​ក្នុង​មួយ​ឯក​តា​ប្រវែង

V_{fi,t,Rd} រេស៊ីស្តង់​ឌីសាញ​ទប់​នឹង​កម្លាំង​កាត់​ នៅ​ខណៈ​t

V_{Rd} រេស៊ីស្តង់​ឌីសាញ​ទប់​នឹង​កម្លាំង​កាត់​​របស់​មុខកាត់​ក្រូស​ នៅ​សីតុណ្ហភាព​ធម្មតា​ យោង​តាម​ EN1993-1-1;

X_k តម្លៃការ៉ាក់​ទែរ​របស់​រេស៊ីស្តង់ ឬ​ របស់​លក្ខណៈ​កំហូច​ទ្រង់​ទ្រាយ​ (ជា​ទូទៅ​ f_k E_k )  នៅ​សីតុណ្ហភាព​ធម្មតា​ យោង​តាម EN 1993-1-1

 

អក្សរ​ឡាតាំង​តូច​

a_z សម្រូប​របស់​អណ្តាត​ភ្លើង

c កម្តៅ​ពិសេស

c_a កម្តៅ​ពិសេស ​របស់​ដែក​

c_p កម្តៅ​ពិសេស មិន​អាស្រ័យ​នឹង​សីតុណ្ហភាព​របស់​សម្ភារៈ​ការពារ​ភ្លើង

d_i ទំហំ​មុខ​កាត់​របស់​គ្រឿង​បង្គុំ​ដែល​មាន​មុខ i

d_p កម្រាស់​របស់​សម្ភារៈ​ការពារ​ភ្លើង​

d_f កម្រាស់​របស់​សម្ភារៈ​ការពារ​ភ្លើង (d_f=0 សម្រាប់​គ្រឿង​បង្គុំ​ដែល​គ្មាន​អ្វី​ការពារ)

f_{p,\theta } លីមីត​សមាមាត្រ​របស់​ដែក​ នៅ​សីតុណ្ហភាព​ខ្ពស់​ \theta _a

f_y លីមីត​អេឡាស្ទិច​នៅ​ 20^\circ C

f_{y,\theta } លីមីត​អេឡាស្ទិច​អេភីកាស​របស់​ដែក​ នៅ​សីតុណ្ហភាព​ខ្ពស់​\theta _a

f_{y,i} លីមីត​អេឡាស្ទិច ​ណូមីណាល់​f_y សម្រាប់​កូន​ក្រឡាផ្ទៃ​A_i ដែល​កំណត់​យក​វិជ្ជមាន​ នៅ​ខាង​រង​កម្លាំង​សង្កត់ នៃ​អ័ក្ស​ណឺត​ប្លាស្ទិច និង អវិជ្ជមាន​នៅ​ខាង​រង​កម្លាំង​ទាញ

f_{u,\theta } រេស៊ីស្តង់​អ៊ុលទីម​នៅ​សីតុណ្ហភាព​ខ្ពស់ ដោយ​អនុញ្ញាត​ឲ្យ​មាន​ strain-hardening.

\dot h_{net,d} តម្លៃ​ឌីសាញ​របស់​ភ្លុច​កម្តៅ​នែត ក្នុង​មួយ​ឯកតា​ក្រឡាផ្ទៃ​

h_z កម្ពស់​របស់ចុង​​អណ្តាត​ភ្លើង ពីលើ​បាត​ធ្នឹម

i សន្ទស្សន៍​បញ្ជាក់​ពី​មុខ​របស់​សសរ (1), (2), (3) or (4);

k_{b,\theta } មេគុណ​បន្ថយ​ កំណត់​នៅ​​សីតុណ្ហភាព​សមស្រប​មួយ​របស់​ប៊ូឡុង។

k_{E,\theta } មេគុណ​បន្ថយ ក្នុង​ផ្នែក​ទី​៣ របស់​មេគុណ​ប្រាប់ទិស​​ក្នុង​ដែន​លីនេអ៊ែរ​អេឡាស្ទិច​ នៅ​ពេល​ដែក​មាន​សីតុណ្ហភាព​  \theta _a នៅ​ខណៈ​ t

k_{E,\theta ,com} មេគុណ​បន្ថយ ក្នុង​ផ្នែក​ទី​៣ របស់​មេគុណ​ប្រាប់ទិស​​ក្នុង​ដែន​លីនេអ៊ែរ​អេឡាស្ទិច នៅ​ពេល​ដែក​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​​\theta _{a,com} នៅត្រង់​ស្លាប​សង្កត់ នៅ​ខណៈ​ t

k_{sh} មេគុណ​កែ​តម្រូវ​សម្រាប់​ឥទ្ធិពល​របស់​ម្លប់

k_{\theta} តម្លៃ​ធៀប​របស់​រេស៊ីស្តង់ ឬ​ លក្ខណៈ​កំហូច​ទ្រង់ទ្រាយ​របស់​ដែក​នៅ​សីតុណ្ហភាព​ខ្ពស់​\theta _a

k_{\theta} មេគុណ​បន្ថយ​ លក្ខណៈ​រេស៊ីស្តង់​ឬ​កំហូចទ្រង់ទ្រាយ \left( {X_{k,\theta } /X_k } \right), ដែល​អាស្រ័យ​លើ​សីតុណ្ហភាព​របស់​សម្ភារៈ​, ចូរ​អាននៅ​ផ្នែក​ទី​៣។

k_{w,\theta } មេគុណ​បន្ថយ​ ​រេស៊ីស្តង់​ ដោយ​សារ​បន្សារ

k_{y,\theta } មេគុណ​បន្ថយ កំណត់​ក្នុង​ផ្នែក​ទី​៣ សម្រាប់​រេស៊ីស្តង់​អេឡាស្ទិច​របស់​ដែក នៅ​ពេល​ដែល​សីតុណ្ហភាព​របស់​ដែក ស្មើ​\theta _a នៅ​ខណៈ​t

k_{y,\theta ,com} មេគុណ​បន្ថយ កំណត់​ក្នុង​ផ្នែក​ទី​៣ សម្រាប់​រេស៊ីស្តង់​អេឡាស្ទិច​របស់​ដែក នៅ​ពេល​សីតុណ្ហភាព​ខ្ពស់​បំផុត​ នៅ​ក្នុង​ស្លាប​រង​កុងត្រាំង​​សង្កត់ មាន​តម្លៃ \theta _{a,com} នៅ​ខណៈ​ t

k_{y,\theta ,i} មេគុណ​បន្ថយ ​រេស៊ីស្តង់​អេឡាស្ទិច​របស់​ដែក នៅ​សីតុណ្ហភាព\theta _i ;

k_{y,\theta ,\max } មេគុណ​បន្ថយ ​រេស៊ីស្តង់​អេឡាស្ទិច​របស់​ដែក នៅ​សីតុណ្ហភាពដែក​ខ្ពស់​បំផុត \theta _{a,com} ​នៅ​ខណៈ​ t

k_{y,\theta ,web} មេគុណ​បន្ថយ ​រេស៊ីស្តង់​អេឡាស្ទិច​របស់​ដែក នៅ​ពេល​ដែក​មាន​សីតុណ្ហភាព \theta _{web} , ចូរ​អាន​ផ្នែក​ទី​៣។

k_y មេគុណ​អន្តរកម្ម

k_z មេគុណ​អន្តរកម្ម

k_{LT} មេគុណ​អន្តរកម្ម

mចំនួន​ប្រឡោះ​ចំហ​នៅ​ជ្រុងm;

n ចំនួន​ប្រឡោះ​ចំហ​នៅ​ជ្រុង n;

lរង្វាស់​ប្រវែង​នៅ 20^\circ C; ជា​ចម្ងាយ​គិត​ពី​​ប្រឡោះ​មួយ វាស់​តាម​អ័ក្សរបស់អណ្តាត​​ភ្លើង។

l_{fi} ប្រវែង​ភ្លាត់​របស់​សសរ​មួយ​ សម្រាប់​ការ​ឌីសាញ​ក្នុង​ស្ថានភាព​​អគ្គិភ័យ។

sចម្ងាយតាម​ទិស​ដេក គិត​ពី​អ័ក្ស​របស់​សសរ​មួយ ទៅ​ជញ្ជាំង​ខណ្ឌ​ភ្លើង​មួយ។

tរយៈ​ពេលប្រឈម​នឹង​ភ្លើង

w_i ទំហំ​របស់​ប្រហោង​មួយ​

z_i ចម្ងាយ​ពី​អ័ក្ស​ណឺត​ប្លាស្ទិច ទៅ​ផ្ចិត​របស់​កូន​ក្រឡាផ្ទៃ​ A_i ;

 

អក្សរក្រិច​ធំ

\Delta t ចន្លោះ​ពេល

\Delta lប្រវែង​លូត​ដោយ​សារ​សីតុណ្ហភាព

\Delta \theta _{g,t} កំណើន​សីតុណ្ហភាព​របស់​ឧស្ម័នព័ទ្ធជុំវិញ នៅ​ចន្លោះ​ពេល \Delta t;

\varphi _{f,i} មេគុណរូប​សណ្ឋាន​របស់​មុខខាង​ i របស់​គ្រឿង​បង្គុំ​មួយ ចំពោះ​ប្រហោង​មួយ;

\varphi _f មេគុណរូប​សណ្ឋានទាំង​មូល​របស់​គ្រឿង​បង្គុំ​ សម្រាប់​ការ​បញ្ជូន​កម្តៅ​ដោយ​ភាយ​ចេញ​ពី​ប្រហោង​មួយ។

\varphi _z មេគុណរូប​សណ្ឋានទាំង​មូល​របស់​គ្រឿង​បង្គុំ​ សម្រាប់​ការ​បញ្ជូន​កម្តៅ​ដោយ​ភាយ​ចេញ​អណ្តាត​ភ្លើង​មួយ។

\varphi _{z,i} មេគុណ​រូបសណ្ឋាន​របស់​មុខខាង i​របស់​គ្រឿង​បង្គុំ សម្រាប់​អណ្តាតភ្លើង​មួយ។

\varphi _{z,m} មេគុណរូប​សណ្ឋានទាំង​មូល​របស់​​សសរ​មួយ​ សម្រាប់​កម្តៅ​ចេញ​ពី​អណ្តាត​ភ្លើង​លើ​ជ្រុង m;

\varphi _{z,n} មេគុណរូប​សណ្ឋានទាំង​មូល​របស់​​សសរ​មួយ​ សម្រាប់​កម្តៅ​ចេញ​ពី​អណ្តាត​ភ្លើង​លើ​ជ្រុង n;

អក្សរក្រិច​តូច

\alpha មេគុណ​បញ្ជូន​កម្តៅ​ដោយ​កុងវ៉ិច

\beta _M មេគុណ​សមមូល​ម៉ូម៉ង់​ថេរ

\gamma _G មេគុណ​ដោយ​ផ្នែក​សម្រាប់​កម្លាំង​អចិន្ត្រៃយ៍

\gamma _{M2} មេគុណ​ដោយ​ផ្នែក នៅ​សីតុណ្ហភាព​ធម្មតា

\gamma _{M,fi} មេគុណ​ដោយ​ផ្នែក សម្រាប់​លក្ខណៈ​របស់​សម្ភារៈ​ណា​មួយ សម្រាប់​ករណី​អគ្គិភ័យ។

\gamma _{Q,1} មេគុណ​ដោយ​ផ្នែក​សម្រាប់​កម្លាំងអថេរ លេខ 1;

\varepsilon _f អេមីស៊ីវីតេ​របស់​អណ្តាត​ភ្លើង​មួយ; អេមីស៊ីវីតេ​របស់​​ប្រហោង​មួយ។

\varepsilon _z អេមីស៊ីវីតេ​របស់​អណ្តាត​ភ្លើង​មួយ;

\varepsilon _{z,m} អេមីស៊ីវីតេ​សរុប​របស់​អណ្តាត​ភ្លើង​មួយ លើ​ជ្រុង​ m;

\varepsilon _{z,n} អេមីស៊ីវីតេ​សរុប​របស់​អណ្តាត​ភ្លើង​មួយ លើ​ជ្រុង​  n;

\xi មេគុណ​បន្ថយ​ សម្រាប់​កម្លាំង​អចិន្ត្រៃយ៍បង្ក​គ្រោះថ្នាក់ G

\eta _{fi} មេគុណ​បន្ថយ​ សម្រាប់​​កម្រិត​បន្ទុក​ឌីសាញ​ ក្នុង​ពេល​អគ្គិភ័យ។

\theta សីតុណ្ហភាព

\theta _a សីតុណ្ហភាព​ដែក​ \left[ {^\circ C} \right].

\theta _{a,cr} សីតុណ្ហភាព​ដែក គ្រិទិច

\theta _{g,t} សីតុណ្ហភាព​ឧស្ម័ន​ជុំវិញ នៅ​ខណៈ​ t;

\theta _{web} សីតុណ្ហភាព​មធ្យម​ក្នុង​វិប​របស់​មុខ​កាត់​មួយ

\theta _i សីតុណ្ហភាព​ក្នុង​កូន​ក្រឡាផ្ទៃ A_i .

\kappa មេគុណសម្របសម្រួល

\kappa _1 មេគុណសម្របសម្រួល សម្រាប់​សីតុណ្ហភាព​មិន​ឯកសណ្ឋាន​ក្នុង​មុខកាត់​មួយ។

\kappa _2 មេគុណសម្របសម្រួល សម្រាប់​សីតុណ្ហភាព​មិន​ឯកសណ្ឋានតាម​បណ្តោយ​ធ្នឹម​មួយ។

\lambda កុងឌុចទីវីតេកម្តៅ;

\lambda _i កម្រាស់​អណ្តាត​ភ្លើង​សម្រាប់​ប្រហោង​ i;

\lambda _p កុងឌុចទីវីតេកម្តៅ ​របស់​ប្រព័ន្ធ​ការពារ​អគ្គិភ័យ

\lambda _f កុងឌុចទីវីតេកម្តៅអេភិចទីវ​ ​របស់​សម្ភារៈ​ការពារ​អគ្គិភ័យ។

\mu _0 កម្រិត​ប្រើ​ប្រាស់​នៅ​ខណៈ​ t = 0.

\sigma ថេរ​ ស្តេហ្វាន់ បុលស្មាន \left[ {5.67 \times 10^{ - 8} W/m^2 K^4 } \right];

\rho _a ម៉ាស​ឯកតា​របស់​ដែក;

\rho _p ម៉ាស​ឯកតា​​របស់​សម្ភារៈ​ការពារ​អគ្គិភ័យ;

\chi _{fi} មេគុណ​បន្ថយ​ សម្រាប់​ការ​ភ្លាត់​ដោយសារ​កម្លាំង​កាច់​ ក្នុង​ស្ថានភាព​ឌីសាញ​ទប់​អគ្គិភ័យ។

\chi _{LT,fi} មេគុណ​បន្ថយ សម្រាប់​ការភ្លាត់​ដោយ​រមួល​ចំហៀង ក្នុង​ស្ថានភាព​ឌីសាញ​ទប់​អគ្គិភ័យ។

\chi _{\min ,fi} តម្លៃ​តូច​បំផុត​រវាង \chi _{y,fi} និង \chi _{z,fi} ;

\chi _{z,fi} មេគុណ​បន្ថយ​ សម្រាប់​ការ​ភ្លាត់​ដោយសារ​កម្លាំង​កាច់​ជុំវិញ​អ័ក្ស z ក្នុង​ស្ថានភាព​ឌីសាញ​ទប់​អគ្គិភ័យ។

\chi _{y,fi} មេគុណ​បន្ថយ​ សម្រាប់​ការ​ភ្លាត់​ដោយសារ​កម្លាំង​កាច់​ជុំវិញ​អ័ក្ស y ក្នុង​ស្ថានភាព​ឌីសាញ​ទប់​អគ្គិភ័យ។

\psi _{fi} មេគុណ​បន្សំ​សម្រាប់​តម្លៃ​ប្រេកង់ កំណត់​ដោយ \psi _{1,1} \psi _{2,1} ;

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Civil_engineering។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s