មួយ​ពាន់​មួយ​យប់​(៨៩)


លេខ៨៨ មួយពាន់មួយយប់ លេខ៩០

.

ខ្ញុំ​ត្រេក​អរ​ជា​ខ្លាំង ក៏​ធ្វើ​តាម​ពួក​គេ​ប្រាប់​ទាំងអស់ ក៏​មក​ដល់​វាំង​មួយ។ ខ្ញុំ​ចូល​ទៅ​ក្នុង​វាំង​នោះ។

វាំង​នោះ​មាន​សាល​ធំ​ស្រឡះ តុប​តែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នៅ​ថ្នាក់​លើ​នៃ​បន្ទប់​នោះ ខ្ញុំ​ឃើញ​ស្រី​៤០​នាក់ ស្លៀក​ពាក់​ស្អាត​បាត ម្នាក់​ៗ​សុទ្ធ​តែ​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​ទាំងអស់។ នរណា​ក៏​ដោយ​ឲ្យ​តែ​បាន​ឃើញ​ពួក​នាង​ៗហើយ ក៏​គង់​នឹង​លង់​នឹង​សម្រស់​របស់​ពួក​នាង​មិន​ខាន។

ពេល​ដែល​ពួក​គេ​ឃើញ​ខ្ញុំ ពួក​គេ​និយាយ​ថា

“លោក​ម្ចាស់ សូមស្វាគមន៍​លោក​ម្ចាស់​ដែល​មក​ដល់ ពួក​រង​ចាំ​លោក​ម្ចាស់​អស់​រយៈ​ពេល​មួយ​ខែ​ហើយ”។

បន្ទាប់​មក​ពួក​គេ​បាន​ឲ្យ​ខ្ញុំ​អង្គុយ​នៅ​លើ​កៅអី​ខ្ពស់​មួយ ហើយ​និយា​យ​នឹង​ខ្ញុំ​ថា

“ថ្ងៃ​នេះ​លោក​ម្ចាស់​ជា​លោក​ម្ចាស់​របស់​ពួក​យើង ពួក​យើង​ជា​បម្រើ​របស់​លោក​ម្ចាស់ ដូច្នេះ​លោក​ម្ចាស់​ប្រើ​ឲ្យ​យើង​ធ្វើ​អ្វី​ក៏​បាន​ដែរ”។

ខ្ញុំ​ងឿង​ឆ្ងល់​ចំពោះ​ពួក​គេ។ នៅ​ពេលនោះ​​មាន​នាង​ម្នាក់​ក្រោក​មក​ ហើយ​រៀបចំ​ម្ហូប​អាហារ​នៅ​ពី​មុខ​ខ្ញុំ ហើយ​ខ្ញុំ​និង​ពួក​គេ​បាន​ទទួល​ទាន​ជា​មួយ​គ្នា។ នៅ​នោះ​នាង​ផ្សេង​ទៀត​ទៅ​កម្តៅ​ទឹក ហើយ​លាង​ដៃ​ឲ្យ​ខ្ញុំ ខ្លះ​ទៀត​ប្តូរ​សម្លៀក​បំពាក់​ឲ្យ​ខ្ញុំ ខ្លះ​ទៀត​រៀបចំ​ភេសជ្ជៈ។ នាង​ទាំង​អស់​មក​នៅ​ជុំ​វិញ​ខ្ញុំ ដោយ​ពួក​គេ​មាន​សេចក្តីរីករាយ​ជា​ខ្លាំង​នឹង​វត្តមាន​របស់​ខ្ញុំ។

បន្ទាប់​មក​ពួក​គេ​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​ខ្ញុំ​រហូត​ដល់​យប់។ នៅ​ពេល​នោះ​មាន​នាង​៥​នាក់​បាន​ក្រោក​ទៅ​រៀប​ចំ​ថាស​ផ្កា​មួយថាស​ ផ្លែ​ឈើ​មួយ​ថាស និង​ដំណាប់​ផ្សេងៗ។ ជា​ចុង​ក្រោយ​ពួក​គេ​បាន​រៀប​ចំ​ស្រា​​ទំពាំង​បាយ​ជូរ​យូរ​ឆ្នាំ​ យើង​បាន​ផឹក​ស្រា​ ច្រៀង​ចម្រៀង​ផ្សេងៗ​ជា​មួយ​គ្នា ខ្លះ​ទៀត​លេង​ភ្លេង។

នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​នឹង​ក្តី​រីករាយ​បែប​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​អស់​នូវ​ទុក្ខ​ទាំង​ឡាយ​ ហើយ​ខ្ញុំ​និយាយ​ថា

“នេះ​ហើយ​ជា​ជីវិត វា​ប្រែ​ប្រួល​ឆាប់​រហ័ស​ណាស់”។

ខ្ញុំ​កម្សាន្ត​ជា​មួយ​ពួក​គេ​រហូត​ដល់​ពេល​ត្រូវ​សម្រាក ហើយ​នៅ​ពេល​នោះ​ក្បាល​របស់​យើង​បាន​ក្តៅ​ជា​ខ្លាំង​ដោយសារ​ជាតិ​ស្រា។​ ពេល​នោះ​ពួក​គេ​និយាយ​ថា

“លោក​ម្ចាស់ យប់​នេះ​លោក​ម្ចាស់​ត្រូវ​ជ្រើសរើស​យក​គ្នា​យើង​ម្នាក់​សម្រាប់​រួម​ដំណេក​​ជា​មួយ​លោក​ម្ចាស់​នារាត្រី​នេះ។ នាង​ម្នាក់​នោះ​លោក​ម្ចាស់​អាច​ដេក​ជា​មួយ​នាង​បាន​តែ​ម្តង​ ទាល់​តែ​៤០​ថ្ងៃ​ទៀត​ទើប​អាច​ដេក​ជាមួយ​នាង​បាន​ទៀត”។

ដូច្នេះ​ខ្ញុំ​ក៏​ជ្រើសរើស​យក​នាង​ម្នាក់​ដែល​ស្អាត​ជាង​គេ មាន​កែវភ្នែក​ថ្លា​យង់ មាន​សក់ខ្មៅ​​វែង​អន្លាយ មាន​ធ្មេញ​ស​ស្អាត​ មាន​រាង​រាវ​ស្រឡូន ដែល​នឹង​ធ្វើ​បុរស​ជា​ច្រើន​ឈ្លក់​វង្វេង ដូច​ពាក្យ​កាព្យ​គេ​និទាន​​ថា ៖

ឥត​ប្រយោជន៍​សោះ​បើ​គេ​ប្រៀប    ​ប្រដូចប្រៀប​ធៀប​​រូប​កាយអូន

នឹង​ដើម​ត្នោត​ល្វេតល្វន់ស្រលូន​    មិនខ្ចោះសោះ​សូន្យ​​ដូចអូនឡើយ។

បបូរ​មាត់​​ផ្អែម​ដូច​ទឹក​ឃ្មុំ​                ទាក់​ទាញ​ចិត្ត​ខ្ញុំនិង​ភូមរ៉ា​

​​រី​កែវ​ភ្នែកពេញ​មន្ត​ស្នេហា             អាច​​បាញ់​ប្រហារ​ប្រុស​គ្រប់​រូប។

ខ្ញុំ​ឆ្កួត​វង្វេង​ព្រោះ​ស្នេហ៍​ស្រី            ដូច​ក្មេង​លេង​ដី​បី​កន្លង

ពិត​ណាស់​ខ្ញុំ​ក្លាយ​ជា​ក្មេងម្តង        ​ទៀតព្រោះស្នេហ៍​ស្នង​​ចំពោះ​អូន។

នៅ​ពេល​នោះ​ខ្ញុំ​ច្រៀង​​ថា ៖

លើ​លោក​នេះ​គ្មាន​​ស្រី​ឯណា​         មាន​មន្ត​ស្នេហាដូចនួន​ល្អង

រូប​ឆោម​ល្អឆើត​ស្រស់​បំព្រង         នាំ​បេះ​ដូង​បង​ញ័រ​រញ្ជួយ។

មន្ត​ស្នេហ៍​នៃ​អូនខ្លាំង​ពេក​ក្រៃ        ទាក់​ទាញ​ហឫទ័យ​ដួង​ចិត្ត​បង

ហ៊ាន​ស្លាប់​និង​រស់​ព្រោះចិត្ត​ប៉ង     ភក្តីស្នេហ៍​ស្នង​​ចំពោះ​អូន។
 

ដូច្នេះ​ខ្ញុំ​ដេក​ជាមួយ​នាង​យប់​នោះ។ នៅ​ព្រឹក​ឡើង​ នាង​នោះ​បាន​នាំ​ខ្ញុំ​ទៅ​ងូត​ទឹក​ នាង​ដុសលាង​ក្អែល​ឲ្យ​ខ្ញុំ ហើយ​ស្លៀកពាក់​សម្លៀក​បំពាក់​ថ្លៃៗ​ឲ្យ​ខ្ញុំ។ បន្ទាប់​មក​ពួក​គេ​រៀបចំ​ម្ហូប​អាហារ​ ហើយ​ពួក​យើង​បាន​បរិភោគ​ជា​មួយ​គ្នា ហើយ​ផឹក​ស្រា​រហូត​ដល់​យប់។

នៅ​ពេល​នោះ​ខ្ញុំ​ជ្រើស​រើស​នាង​ម្នាក់​ទៀត​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​ ទន់​ភ្លន់ និង​មុខមាត់​មាន​មន្ត​ស្នេហ៍ ដូច​កំណាព្យ​គេ​និទាន​ពី​នាង​ថា៖

ខ្ញុំសម្លឹង​មើល​ទ្រូង​មូល​ក្តំ              ស្រស់​ស្រី​ក្រមុំល្អ​ស្រស់​ពិត

ថែទាំ​បិទបាំង​​យ៉ាងជុំ​​ជិត              ទុកសំណព្វចិត្ត​​ស្នេហ៍​ភក្តី។

​នាង​រក្សា​ការពារ​ដោយ​ធ្នូ              ​បាញ់​ចេញ​ពីគូ​កែវ​ភ្នែក​ផ្ទាល់

បើ​នរណា​ហ៊ាន​ល្បង​មកពាល់       នឹង​ត្រូវ​គ្រាប់យល់​ដល់​មរណា។

ហើយ​យប់​នោះ​ខ្ញុំ​ដេក​ជាមួយ​នាង ហើយ​អ្នក​ស្រី​អើយ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​តែ​ទទួល​ទាន​ ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ ហើយ​រៀងរាល់​រាត្រី ខ្ញុំ​តែង​តែ​ជ្រើស​រើស​ស្រី​ស្អាត​ម្នាក់​ផ្សេង​ទៀតមក​ដេក​ជា​មួយ​ខ្ញុំ។ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​ថ្មី ពួក​គេ​បាន​មក​រក​ខ្ញុំ ទាំង​ទឹក​ភ្នែក ហើយ​និយាយ​លា​ខ្ញុំ ទាំង​ទឹក​ភ្នែក។

លេខ៨៨ មួយពាន់មួយយប់ លេខ៩០
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s