ឧបមា​ថា….


-អន្ទិត​ប្រុញ ឯងឥលូវ​ ប្រើ​បច្ចេកទេស​ចាប់​ចង​មនុស្ស​ស្លូត​ត្រង់​ យក​ទៅ​ឃុំឃាំង​បាន​ច្រើន​នាក់​ទេ?

-ទេ​ លោក​បង! ឥលូវ​ធុន​ចាប់​ចង​បែប​ណឹង​ គេ​ឈប់​ប្រើ​ហើយ។ បើ​មាន​គឺ​មាន​ដោយ​អចេតនា ព្រោះ​នៅ​ក្នុង​វិជ្ជា​ជីវៈ តែង​មាន​ការ​ភាន់​ច្រឡំ ជា​ធម្មតា។

– ថា​អញ្ចឹង​ក៏​ស្រួល​ម្យ៉ាង​ដែរ។ ចាប់​ឃុំឃាំង​ក៏​ជា​ការធម្មតា ដោះ​លែង​វិញ ដោយ​មិន​បាច់​ជំនុំ​ជំរះ​ក៏​ជា​ការ​ធម្មតា ព្រោះ​វា​ជា​ការភាន់​ច្រឡំ នៅ​ក្នុង​វិជ្ជា​ជីវៈ​ជា​ធម្មតា។ តែ​បើ​ម្លឹងៗ ថ្ងៃ​ណា​មួយ គ្នា​ច្បាស់​ជា​ជាប់​ឃុំ​ឃាំង​ជា​ធម្មតា​មិន​ខាន​ឡើយ។ មិនចាំ​​បាច់​តុលាការ​អីទេ ព្រោះ​វា​ធម្មតា​ទៅ​ហើយ!

– រឿង​ណឹង​ជា​រឿង​ជំនាន់​មុន​ទេ!

-គឺ​រឿង​ជំនាន់​មុន​ណឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ។ មនុស្ស​យើង​ បន្ត​ចំណេះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដល់​បន្ត​ចំណេះ​ធុន​ណឹង​ជា​ធម្មតា​ទៅ អ្នក​ក្លាហាន​ច្រើន​តែ​បាក់​ស្បាត​ ជា​ធម្មតា។

-បាក់​ស្បាត​យ៉ាង​ម៉េច​ទៅ?

-ឧបមា​ថា​ គេ​ចាប់​ឃុំឃាំង​សាស្ត្រាចារ្យ​មហាបរិញ្ញា​ម្នាក់​លេង​ទទេៗ ជាប់​គុក​អស់​ពីរបី​ឆ្នាំ​លេង ដោយ​គ្មាន​ជំនុំ​ជំរះ រក​ខុស​ត្រូវ។ ដល់​ចេញ​ពី​គុក​វិញ គ្រាន់​តែ​ដឹង​ថា​មាន​ប៉ូលីស​សម្ងាត់​ដើរ​ឃ្លាំ​មើល​គ្នា ស្រាប់​តែ​សាស្ត្រាចារ្យ​នោះ លែង​ធ្វើ​ស្គាល់​គ្នា ចេះ​តែ​គេច​មុខ​ពី​គ្នា​តែ​ម្តង។ ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​បាក់​ស្បាត​នោះ។ បច្ចេកទេស​អន្ទិត​ឯង​សក្តិ​សិទ្ធិ​ណាស់….

ខ្មែរ​ឯករាជ្យ ១៦ វិច្ឆិកា ១៩៧១

 

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to ឧបមា​ថា….

  1. Ramana ថា:

    បងវិចិត្រ សុំ​ទោស​ណា មើល​អត់​យល់​ ពន្យល់​តិច​បាន​ទេ?​

  2. វិចិត្រ ថា:

    ជា​រឿង​កើត​ឡើង​នៅសម័យ​មួយ​ដែល​ខ្មែរ​ភាគ​ច្រើន​អស់​សង្ឃឹម​លើ​នយោបាយ​ស្រុក​ទេស។ ពួក​គេ​ សង្ឃឹម​ថា​ឆ្លង​ផុត​ពី​សម័យ​ផ្តាច់​ការ មក​សម័យ​សេរី ប៉ុន្តែ​មាន​សេរី​ឯណា ឌា​តែ​ក្នូច!
    (សម័យ​សង្គម​រាស្ត្រនិយម មក សម័យ​លន់ណុល)
    តាម​ខ្ញុំ​ធ្លាប់​ស្តាប់​រឿង​រ៉ាវ​ខ្លះពី​សម័យ​ពីរ​នេះ ការ​ចាប់​ចង​មនុស្ស​គឺ​ងាយ​ណាស់ មិន​បាច់​មាន​តុលាការ​អី​ទេ។

    ដូច្នេះ​រឿង​នេះ គេ​សរសេរ​ឡើង​បែប​ឡប់ៗ តែ​បង្កប់​អត្ថន័យ ឌីដង អោយ​សង្គម​សម័យ​នោះ។
    ដូច្នេះ បើ​អ្នក​អាន​មិន​យល់ វា​ជា​រឿង​ធម្មតា​ទេ។

  3. រ៉ាមណា ថា:

    អូ​ យល់​ហើយ ។ ទើប​តែ​ចាប់​អារម្មណ៍​នៅ​ពេល​ដែលទទួល​បាន​ការ​ពន្យល់ អរគុណ​ច្រើន 🙂

  4. chanbopha ថា:

    It’s very true regarding such matter in this country, especially for those who are not access to law, informations, and knowledge, they are easily overwhelmed. Who will not be, anyways?

  5. Eno.Na ថា:

    រឿងអស្ចារ្យនិងមនុស្សឆ្លាត,យល់អត់រឿងនិង@ @

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s