EN1993-1-2, 1.5


១.៥ ពាក្យ និង និយម​ន័យ
(១) ក្បួន​នៅ​ក្នុង​ខ​ ១.៥ នៃ EN1990 ត្រូវ​​យក​មកអនុវត្ត​។

(២) ពាក្យ​ដូច​តទៅ​នេះ និង​និយម​ន័យ​របស់​វា ដែល​ប្រើ​ក្នុង​ EN 1993-1-2 មានន័យ​ដូច​តទៅនេះ​៖
១.៥.១ ពាក្យ​ទាក់​ទង​នឹង​ការ​ឌីសាញ​ ជា​ទូទៅ
1.5.1.1 ភ្រែមមាន​ជន្ទល់​ពង្រឹង

ភ្រែម​មួយ​អាច​ចាត់​ទុក​ថា​មាន​ជន្ទល់​ពង្រឹង[1] បើសិន​ជា​មាន​ប្រព័ន្ធ​ពង្រឹង​មួយ ដែល​ជួយ​ដល់​រេស៊ីស្តង់​ផ្អៀង​របស់​វា​ ទប់​នឹង​បន្ទុក​ក្នុង​ប្លង់​ដេក​ ហើយ​ប្រព័ន្ធ​នោះ​រឹង​ល្មម​​នឹង​អាច​សន្មត ក្នុង​​កម្រិត​ល្អៀង​សមស្រប​ ​ថា គ្រប់​បន្ទុក​តាម​ទិស​ដេក​ទាំង​អស់​ទ្រ​ដោយ​ប្រព័ន្ធ​ពង្រឹង​នោះ។

1.5.1.2 ចំណែក​មួយ​របស់​ស្ទ្រុចទៀរ

ជា​ចំណែក​ដាច់​ពី​គេ ចេញ​ពី​ស្ទ្រុច​ទៀរ​ទាំង​មូល​ ដោយ​មាន​ទម្រ​និងដែន​កំណត់​​សមស្រប។
១.៥.២ ពាក្យ​ទាក់​ទង​នឹង​កម្លាំង​កម្តៅ
1.5.2.1 ខ្សែកោង​ទំនាក់​ទំនង​សីតុណ្ហភាព-ពេល ស្តង់ដា

ជា​ខ្សែកោង​ណូមីណាល់ កំណត់​ក្នុង EN 13501-2 ដើម្បី​តាង​ឲ្យ​ ម៉ូដែល​នៃ​​វិវត្ត​ន៍ពេញ​​របស់​ភ្លើង​ក្នុង​បន្ទប់​មួយ។
១.៥.៣ ពាក្យ​ទាក់​ទង​នឹង​សំភារៈ និង ផលិតផល
១.៥.៣.១ ដែក​កាបូន

ក្នុង​ស្តង់​ដា​នេះ ដែក​កាបូន​ជា​​ដែក​ដែល​ចាត់​ថ្នាក់​តាម EN1993-1-1 លើក​លែង​តែ​ ដែក​អ៊ីណុក។

១.៥.៣.២ សំភារៈ​ការពារ​ភ្លើង

ជា​សំភារៈ ឬ​បន្សំ​នៃ​សំភារៈ ដែល​ប្រើ​លើ​គ្រឿង​បង្គុំ​របស់​ស្ទ្រុចទៀរ​​ដើម្បី​បង្កើន​រេស៊ី​ស្តង់​ទប់​នឹង​ភ្លើង។

១.៥.៣.៣ ដែក​អ៊ីណុក

ជា​គ្រប់​ប្រភេទ​ដែក​ទាំង​អស់​ដែលរៀប​រាប់​ក្នុង​ EN 1993-1-4។
១.៥.៤ ពាក្យ​ទាក់​ទង​នឹង​​ការ​វិភាគ​លើ​ការបញ្ជូន​កម្តៅ
1.5.4.1 មេគុណរូប​​សណ្ឋាន

មេគុណរូប​​សណ្ឋានសម្រាប់​ការ​បញ្ជូន​កម្តៅ​ដោយ​​ភាយ​ពី​ផ្ទៃ A ទៅផ្ទៃ​B ជាបំណែក​​នៃ​​ថាមពល​ដែល​សាយ​ភាយ[2] ចេញ​ពី​ផ្ទៃ​A ហើយ​ទៅ​ប៉ះ​នឹង​ផ្ទៃ​B។

1.5.4.2 មេគុណ​បញ្ជូន​កម្តៅ​ដោយ​​កុងវ៉ិចស្យុង

ជា​ភ្លុច​កម្តៅបញ្ជូន​​ដោយ​​កុងវ៉ិចស្យុង​ ទៅ​ដល់វត្ថុ​ធាតុ​មួយ​ ជា​អនុគមន៍​ជា​មួយ​​នឹង​ផលសង​រវាង​សីតុណ្ហភាព​​គ្លោបាល់​​របស់​ឧស្ម័ន​ ដែល​នៅ​ព័ទ្ធ​ជុំវិញ​ផ្ទៃ​របស់​វត្ថុ​ធាតុ​នោះ ហើយ​និង​សីតុណ្ហភាព​របស់​ផ្ទៃ​នោះ។

1.5.4.3 អេមីស្ស៊ី​វីតេ

ស្មើ​នឹង​សម្រូបរបស់​ផ្ទៃ​មួយ មានន័យ​ថា​ជា​ផលធៀប​រវាង​ កម្តៅ​ភាយ[3] ស្រូប​ដោយ​សូលីដ​ដែល​មាន​ផ្ទៃ​ណា​មួយ ​នឹង​ កម្តៅ​ភាយស្រូប​ដោយ​សូលីដ​ដែល​មាន​ផ្ទៃ​ខ្មៅ​។

1.5.4.4 ភ្លុច​កម្តៅ​នែត

ជា​ថាមពល​ក្នុង​មួយ​ឯកតា​ពេល និង​មួយ​ឯក​តា​ក្រឡាផ្ទៃ​ ដែល​ស្រូប​ដោយ​អង្គធាតុទាំង​ស្រុង។

1.5.4.5 មេគុណ​មុខកាត់

សម្រាប់​គ្រឿង​បង្គុំ​ដែក វា​ជា​ផលធៀប​រវាង​ ក្រឡា​ផ្ទៃ​ដែល​ប្រឈម​នឹង​ភ្លើង ជា​មួយ​នឹង​មាឌ​របស់​ដែក សម្រាប់​គ្រឿង​បង្គុំ​បិទជិត​មួយ ហើយ​វា​ជា​ផលធៀប​រវាង​ ក្រឡាផ្ទៃ​​ខាង​ក្នុងរបស់​គ្រឿង​បង្គុំ​ប្រហោង​ ជា​មួយ​នឹង​មាឌ​របស់​ដែក។

1.5.4.6 មេគុណ​តម្លៃ​ប្រអប់​របស់​មុខ​កាត់

ជា​ផល​ធៀប​រវាង​ ក្រឡា​ផ្ទៃ​ដែល​ប្រឈម​នឹង​ភ្លើង របស់​ប្រអប់​ខណ្ឌ​មុខកាត់​សន្មត​មួយ ទៅ​នឹងមាឌ​ដែក។

១.៥.៥ ពាក្យ​ទាក់​ទង​នឹង​​ការ​វិភាគ​លើ​ឥរិយាបទមេកានិច
1.5.5.1 សីតុណ្ហភាព​គ្រីទិច​របស់​គ្រឿង​បង្គុំ​ដែក​របស់​ស្ទ្រុច​ទៀរ

ចំពោះ​កម្រិត​បន្ទុក​មួយ វា​ជា​​សីតុណ្ហភាព​ដែល​គេ​សង្ឃឹម​ថាគ្រឿង​បង្គុំ​ដែក​របស់​​ស្ទ្រុចទៀរ​នឹង​បាក់រលំ​ ក្រោមរបាយ​​សីតុណ្ហភាព​ឯកសណ្ឋាន​មួយ។

1.5.5.2 លីមីត​អេឡាស់ស្ទិច​អេភិចទីវ

នៅ​ក្នុង​សីតុណ្ហភាព​ជាក់លាក់​មួយ វា​ជា​កម្រិត​កុងត្រាំង នៅ​ត្រង់​ចំនុច​ដែល​ទំនាក់​ទំនង​ កុងត្រាំង​ កំហូច​ទ្រង់​ទ្រាយ របស់​ដែក​ ត្រូវ​បាន​កាត់​ផ្តាច់​ហើយ​បន្ត​ដោយ​​​ខ្សែរាប​ប្លាស់ស្ទិច។


[1] Bracing
[2] Diffuse=សាយ Radiate=ភាយ
[3] radiative heat

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Civil_engineering។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s