EN1993-1-2,1.2;1.3;1.4


១.២ បទដ្ឋាន​យោង​

(១) បទដ្ឋាន​អឺរ៉ុប​មួយ​នេះ​ បានបញ្ចូលបទដ្ឋាន​នៃការ​បោះ​ពុម្ព​ផ្សាយ​​ផ្សេង​ទៀត ដោយ​​​ដាក់ជា​​​​យោងដែល​​មាន​បញ្ជាក់​កាល​បរិច្ឆេតឬ​​មិន​បញ្ជាក់កាល​បរិច្ឆេត។បទដ្ឋាន​យោង​ទាំងអស់​នេះ នឹង​​បញ្ជាក់​នៅ​កន្លែង​សម​ស្របណា​មួយ​ក្នុង​បទដ្ឋាន​នេះ ហើយការ​បោះ​ពុម្ព​ផ្សាយ​ទាំងអស់​នោះនឹង​បញ្ជាក់​ជូននៅ​បន្ទាប់​មក​ទៀត​នេះ។ ចំពោះ​យោង​ដែល​មាន​បញ្ជាក់កាល​បរិច្ឆេត សេចក្តី​កែប្រែ ឬ ការ​បន្ថែម​បន្ថយ​ តាម​ក្រោយ​ណា​មួយ​របស់​ការ​បោះ​ពុម្ព​ផ្សាយនោះ​ មាន​សុពលភាព​លើ​ស្តង់​ដា​អឺរ៉ុប​មួយ​នេះ ទាល់​តែ​សេចក្តី​កែ​ប្រែ​ឬ​បន្ថែម​បន្ថយ​អស់នោះ​​ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង ស្តង់​ដា​អឺរ៉ុប​​រួច​រាល់​ហើយ។​ ចំពោះ​យោង​ដែល​គ្មាន​បញ្ជាក់​កាល​បរិច្ឆេត  ​សេចក្តី​ក្នុងការ​​បោះ​ពុម្ព​ផ្សាយ​ចុង​ក្រោយគេ​ ​មាន​សុពល​ភាពលើ​ស្តង់ដា​អឺរ៉ុប​តែ​ម្តង។

EN 10025 ផលិតផល​បែប​ពុម្ព​ក្តៅ​របស់​ដែក​ស្ទ្រុច​ទៀរ

EN 10155 ដែកស្ទ្រុច​ទៀរដែលគេ​​បាន​បង្កើន​​រេស៊ីស្តង់​ទប់​នឹង​ចម្រេះ​ដោយ​បរិយាកាស- លក្ខខណ្ឌ​បច្ចេកទេស​​ក្នុង​ការ​ចែក​ចាយ

​EN 10210 មុខកាត់​​ប្រហោង​របស់​ស្ទ្រុច​ទៀរផលិត​ដោយ​ពុម្ពក្តៅ​ ធ្វើ​អំពី​ដែក​គ្រាប់​ល្អិត​និង​មិន​សំលោហៈ

ផ្នែក 1: លក្ខខណ្ឌ​បច្ចេកទេស​​ក្នុង​ការ​ចែក​ចាយ

EN 10219 មុខកាត់​ផ្សា​ប្រហោង​របស់​ស្ទ្រុច​ទៀរ​​ផលិត​ដោយ​ពុម្ព​ត្រជាក់​ ធ្វើ​អំពី​ដែក​គ្រាប់​ល្អិត​និង​មិន​សំលោហៈ

ផ្នែក 1: លក្ខខណ្ឌ​បច្ចេកទេស​​ក្នុង​ការ​ចែក​ចាយ

EN 1363 រេស៊ីស្តង់​ភ្លើង: តម្រូវ​ការ​ទូទៅ

ENV 13501 ចំណាត់​ថ្នាក់​របស់​ផលិតផល​សំណង់​និង​គ្រឿង​បង្គុំ​អគារ តាម​រយៈ​ភ្លើង

ផ្នែក 2: ចំណាត់​ថ្នាក់​ដោយ​ប្រើ​ដាតា​បាន​មក​ពី​ពិសោធន៍​រក​រេស៊ីស្តង់​ភ្លើង​

ENV 13381 ពិសោធន៍​ភ្លើង​លើ​គ្រឿងបង្គុំ​របស់​សំណង់​អគារ

ផ្នែក 1: វិធី​ពិសោធន៍​ដើម្បី​កំណត់​នូវ​វិភាគទាន​ដល់​រេស៊ីស្តង់​ភ្លើងរបស់​គ្រឿង​បង្គុំ​ស្ទ្រុចទៀរ ៖​ តាម​រយៈ​វិធី​​ប្រើ​អេក្រង់​ការពារ​ដាក់​ផ្តេក

ផ្នែក 2: វិធី​ពិសោធន៍​ដើម្បី​កំណត់​នូវ​វិភាគទាន​ ​ដល់​រេស៊ីស្តង់​ភ្លើង៖​ តាម​រយៈ​វិធី ប្រើ​អេក្រង់​ការពារ​ដាក់​បញ្ឃរ

ផ្នែក 4: វិធី​ពិសោធន៍​ដើម្បី​កំណត់​នូវ​វិភាគទាន​របស់​គ្រឿង​បង្គុំ​ស្ទ្រុចទៀរ​ដល់​រេស៊ីស្តង់​ភ្លើង៖​ តាម​រយៈ​វិធី​ការពារ​ដែក​របស់​គ្រឿង​បង្គុំ​ស្ទ្រុចទៀរ។

EN 1990 អឺរ៉ូកូដ​: មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ឌីសាញ​ ស្ទ្រុចទៀរ

EN 1991 អឺរ៉ូកូដ​ ១. កម្លាំង​មាន​អំពើ​លើ​ស្ទ្រុចទៀរ

ផ្នែក 1-2: កម្លាំង​មាន​អំពើ​លើ​ស្ទ្រុចទៀរប្រឈម​នឹង​ភ្លើង

EN 1993 អឺរ៉ូកូដ​ ៣. ឌីសាញ​ស្ទ្រុចទៀរ​​ដែក​

ផ្នែក 1-1: ក្បួន​ទូទៅ: ក្បួន​ទូទៅ និង​ក្បួន​សម្រាប់​អគារ

ផ្នែក 1-3: ក្បួន​ទូទៅ : ក្បួន​បន្ថែម​សម្រាប់​ដែកផលិត​ដោយ​ពុម្ព​ត្រជាក់ និង ដែក​បន្ទះ

ផ្នែក 1-4: ក្បួន​ទូទៅ : ក្បួន​បន្ថែម​សម្រាប់​ដែក​អ៊ីណុក

ផ្នែក 1-8: ក្បួន​ទូទៅ: ឌីសាញ​តំណ

EN 1994 អឺរ៉ូកូដ​ ៤. ឌីសាញ​ស្ទ្រុចទៀរ​កុំប៉ូស៊ីត​ដែក​បេតុង

ផ្នែក​ 1-2: ក្បួន​ទូទៅ : ឌីសាញ​ស្ទ្រុចទៀរ​ទប់​នឹង​ភ្លើង;

១.៣ ការសន្មត​

(១) ជា​បន្ថែម​ទៅលើ​ការ​សន្មតទូទៅ​របស់ EN 1990  ត្រូវ​ពិនិត្យ​ការសន្មត​ដូច​តទៅ​នេះ

-​ រាល់​ប្រព័ន្ធ​ការពារ​ភ្លើង​អកម្ម ដែល​បាន​យក​មក​គិត​ក្នុង​ការ​ឌីសាញ​ ត្រូវ​តែ​ទទួល​បាន​ការ​ការពារ​ក្នុង​វិធានការណ៍​សម​ស្រប​ណា​មួយ។

១.៤ ភាព​ខុសគ្នា​រវាង​គោលការណ៍ និង ក្បួន​អនុវត្ត​ន៍​

(១) ក្បួន​នៅ​ក្នុង​ខ​ ១.៤ នៃ EN1990 និង EN1991-1-2 ត្រូវ​​យក​មកអនុវត្ត​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Civil_engineering។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s