EN1993-1-2, 1.1


១.១ ក្របខណ្ឌ

 

១.១.១ ក្របខណ្ឌ​របស់ EN1993

(1) EN1993 ប្រើ​សម្រាប់​ឌីសាញ​អគារ​ និង​ការងារ​សំណង់​ស៊ីវិល​ធ្វើ​អំពី​ដែក។ កូដ​នេះ​ស្រប​តាម​(comply)​ ​ គោលការណ៍និងតម្រូវ​ការ​ ដើម្បី​សុវត្ថិភាពនិងសេវា​លទ្ធភាព​នៃ​ស្ទ្រុចទៀរ ស្រប​តាម ​មូលដ្ឋាន​នៃ​ការ​ឌីសាញ​​​និងការ​ផ្ទៀងផ្ទាត់​​ស្ទ្រុចទៀរ ដូច​មាន​នៅ​ក្នុង EN1990-មូលដ្ឋាន​នៃ​ការ​ឌីសាញ​ស្ទ្រុចទៀរ។ ​

(២) EN1993 និយាយ​តែ​អំពី​តម្រូវ​ការ​ដើម្បី​រេស៊ីស្តង់​ សេវាលទ្ធភាព ឌួរ៉ាប៊ីលីធី និង រេស៊ីស្តង់​ទប់​នឹង​ភ្លើង​ របស់​ស្ទ្រុចទៀរ​ដែក។ តម្រូវ​ការ​ផ្សេង​ទៀត ដូច​ជា អ៊ីសូឡង់​កម្តៅ​និង​សំឡេង មិន​យក​មក​និយាយ​ទេ។

(៣) EN1993 ត្រូវ​យក​មក​ប្រើ​ជា​មួយ​

-​EN1990-មូលដ្ឋាន​នៃ​ការ​ឌីសាញ​ស្ទ្រុចទៀរ

-EN1991-កម្លាំង​មាន​អំពើ​​លើ​​ស្ទ្រុចទៀរ

-hEN សម្រាប់​ផលិតផល​សំណង់ ផ្នែក​ស្ទ្រុចទៀរ​ដែក។

-EN1090-​ការសាង​សង់​ស្ទ្រុចទៀរ​ដែក

-EN1998-ឌីសាញ​ស្ទ្រុចទៀរ​ទប់​នឹង​រញ្ជួយ​ដី សម្រាប់​ស្ទ្រុច​ទៀរ​ដែក​សង់​ក្នុង​តំបន់​មាន​រញ្ជួយ​ដី។

(៤) EN1993 ចែក​ចេញ​ជា​ប្រាំ​មួយ​ផ្នែក៖

EN1993-1 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ ក្បួន​ទូទៅ។

EN1993-2 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ ស្ពាន​ដែក។

EN1993-3 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ ប៉ម បង្គោល​ភ្លើង និង បំពង់​ផ្សែង។

EN1993-4 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ ស៊ីឡូ ធុង និង ទុយោ។

EN1993-5 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ សសរ​គ្រឹះ។

EN1993-6 ឌីសាញ​ស្ទ្រុចទៀរ​ដែក៖ ក្រាន​ទ្រ​ស្ទ្រុចទៀរ​។

 

១.១.២ ក្របខណ្ឌ​របស់ EN1993-1-2

(១) EN 1993-1-2 និយាយ​អំពី​ការ​ឌីសាញ​ស្ទ្រុចទៀរ​ដែក​ តទល់​នឹង​ស្ថានភាពគ្រោះថ្នាក់​ដោយ​សារ​ភ្លើង​ឆេះ និង ដើម្បី​ប្រើ​ជា​មួយ​នឹង​ EN 1993-1-1 និង EN 1991-1-2។ EN 1993-1-2 នេះ​បញ្ជាក់​តែ​ត្រង់​ចំនុច​ខុស​គ្នា ឬ​ចំនុច​បន្ថែម​ ទៅលើ​​បទដ្ឋាន​សម្រាប់​ឌីសាញ​ក្នុង​សីតុណ្ហភាព​ធម្មតា​ដែល​មាន​ស្រាប់ប៉ុណ្ណោះ។

(២) EN 1993-1-2 និយាយ​​អំពី​វិធាន​អកម្ម​ក្នុង​ការ​ការពារ​ភ្លើង តែ​ប៉ុណ្ណោះ។​

(៣) EN 1993-1-2 សម្រាប់​ប្រើ​ចំពោះ​ស្ទ្រុចទៀរ​ដែក​ ដែល​គេ​ចង់​ឲ្យ​វា​ទ្រ​បន្ទុក​បាន​ ពេល​ប្រឈម​នឹង​ភ្លើង​ឆេះ ដើម្បី​កុំ​ឲ្យ​រលំ​មុន​ពេល​កំណត់។​

 

សម្គាល់៖ ផ្នែក​នេះ​មិន​បាននិយាយ​​អំពី​ក្បួន​សម្រាប់ជញ្ជាំង​ខណ្ឌ​​ទេ។

(៤) EN 1993-1-2 និយាយ​អំពីក្បួន​​គោល និងក្បួន​អនុវត្តន៍ ​សម្រាប់​ឌីសាញ​ស្ទ្រុចទៀរ​ ឲ្យ​បាន​តាម​តម្រូវ​ការ​ពិសេស​មួយ ផ្អែក​លើ​​​តួនាទី​ទ្រ​បន្ទុក និង កម្រិត​គុណភាព។​

(៥) EN 1993-1-2 ប្រើ​សម្រាប់​ស្ទ្រុចទៀរ​ឬក៏​ផ្នែកណា​​មួយ​នៃ​ស្ទ្រុចទៀរ​ ដែល​ស្ថិត​នៅ​ក្នុងក្របខណ្ឌ​​ស្កុប​របស់​ EN 1993-1 និង​ដែល​ឌីសាញ​ទៅតាម​ EN 1993-1។

(៦) វិធាន​ដែល​មាន​រៀប​រាប់​ក្នុង​បទដ្ឋាន​នេះ​អាចយក​ទៅ​ប្រើ​ជា​មួយ​ដែក​ក្នុង​ស្ទ្រុចទៀរ គុណភាព​​​ S235, S275, S355, S420 និង S460 របស់ EN 10025 និង​ដែក​គ្រប់​គុណភាពទាំងអស់​​របស់​​​ EN 10210 និង EN 10219។

(៧) វិធាន​ដែល​មាន​រៀប​រាប់​ក្នុង​បទដ្ឋាន​នេះ​​ក៏​អាច​យក​ទៅ​ប្រើ​ជាមួយ​គ្រឿង​បង្គុំ​ដែក​ និង ដែក​បន្ទះ ដែល​ផលិតដោយវិធី​​​ពុម្ព​ត្រជាក់[1] ស្ថិត​ក្នុង​ក្របខណ្ឌ​ របស់​ EN 1993-1-3 បាន​ដែរ។

(៨) វិធាន​ក្នុង​បទដ្ឋាន​នេះ​អាច​យក​ទៅ​ប្រើ​បាន​ជា​មួយ​ដែក​គ្រប់គុណភាព ឲ្យ​តែស្គាល់​​លក្ខណៈ​សំភារៈ​របស់​វា​នៅ​សីតុណ្ហភាព​ខ្ពស់​​ ដោយ​ផ្អែក​លើ​ស្តង់ដា​អឺរ៉ុប​ដែល​ចុះ​សម្រុង។

(៩) វិធាន​ក្នុង​បទដ្ឋាន​នេះ​ក៏​អាច​យក​ទៅ​ប្រើ​ជាមួយ​គ្រឿង​បង្គុំ​ដែក​អ៊ីណុក​ និង ដែក​បន្ទះ​អ៊ីណុក ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ EN1993-1-4 បាន​ដែរ។

សម្គាល់៖ សម្រាប់​រេស៊ីស្តង់​ទប់​នឹង​ភ្លើង​របស់​ស្ទ្រុចទៀរ​កុំប៉ូស៊ីត​ដែក​បេតុង ចូរ​អាន​ EN 1994-1-2។

 


[1] cold-formed

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Civil_engineering។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to EN1993-1-2, 1.1

  1. ចង់ធ្វើគំរូមនុស្សយន្តមួយទុកប្រកួតនឹងគេផងបានទេ?

  2. រួចចុះម៉េចក៏ចេះ វិសកម្មសំណង់សីវិលដែរ?

  3. អញ្វឹងសុំទោសផង!!!! បើខ្ញុំរៀនខាង ពត៌មានវិទ្យា គឺ ក្លាយជា hacker បើរៀនខាងវិទ្យាសាស្រ្តរូបវិទ្យា គឺ ផលិតអាវុធ
    បើ រៀនខាងជីវសាស្រ្តវិទ្យា ​គឺដូចអាវុធគីមី តែ ទៅម៉ោៗ ជាSniper ទៅវិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s