មួយពាន់​មួយ​យប់​(៨៣)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

រឿង​របស់​អ្នក​បួស​ទី​៣

 

អ្នក​ស្រី​ដឹង​ទេ ខ្ញុំ​ក៏​ជា​ស្តេច​ដែរ ខ្ញុំ​មាន​ឈ្មោះ​ថា អាយិប ជាបុត្រ​​របស់​ស្តេច​កាស៊ិប។ នៅ​ពេល​ដែល​ឪពុក​របស់​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​គ្រង​រាជ្យ​បន្ត​ពី​គាត់ ហើយ​ខ្ញុំ​គ្រប់​គ្រង​ប្រទេស​ ប្រកប​ដោយ​ធ​ម៌​។

ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​សមុទ្រ​ណាស់ ព្រោះ​អី​នគរ​របស់​ខ្ញុំ​នៅ​ជាប់​នឹង​មាត់​សមុទ្រដ៏​ធំ​ល្វឹង​ល្វើយ​មួយ។ នៅ​ក្នុង​​សមុទ្រ​នោះ​មាន​កោះ​ជា​ច្រើន ​ដែល​មាន​បន្ទាយ​ទាហាន​តាំង​នៅ​កណ្តាល​កោះ​នោះ។ ខ្ញុំ​មាន​សំពៅ​ជំនួញ​ចំនួន​៥០ កូន​ទូក​តូច​ៗ​ចំនួន​៥០ និង​សំពៅចម្បាំង​ចំនួន​៥០។

ថ្ងៃ​មួយ​ខ្ញុំ​ចង់​ជិះ​សំពៅ​ទៅ​លេង​នៅ​លើ​កោះ​នានា។ ខ្ញុំ​បញ្ជាឲ្យ​ពួកបម្រើ​រៀប​ចំ​អាហារបម្រុង​ទុកសម្រាប់​រយៈ​ពេល​មួយ​ខែ រួច​ចេញ​ដំណើរ​បាន​រយៈ​ពេល​២០​ថ្ងៃ។

នៅ​យប់​​មួយនោះ​ សំពៅ​របស់​យើង​បាន​ជួប​នឹង​ព្យុះ​ធំ​មួយ​ ទឹក​រលកធំៗ​បាន​បោក​មក​លើ​សំពៅ​របស់​យើង មេឃ​ខ្មៅ​ងងិត​រក​មើល​អ្វី​មិន​យល់។ ពួក​យើងគ្រប់​​ក៏​ខិត​ខំ​ប្រឹង​ប្រែង​តទល់​នឹង​ឧបសគ្គ​នេះ ពួក​យើង​បួង​សួង​សុំ​ព្រះ​ជួយ តែ​ខ្យល់​នៅ​តែ​បក់​ខ្លាំង​ដដែល​រហូត​ដល់​ព្រឹក​ឡើង​ទើប​ស្ងប់​ទៅ​វិញ។

យើង​ឈប់​សំចត​នៅ​លើ​កោះ​មួយ ដើម្បី​ចម្អិន​អាហារ​ និង​ទទួល​ទាន រួច​ហើយសម្រាក​នៅ​ទី​នោះ​ពីរ​បី​​ថ្ងៃ។ យើង​ក៏​ចេញ​ដំណើរ​បន្ត​មក​ទៀត​អស់​រយៈ​ពេល​២០​ថ្ងៃ។ នៅ​ពេល​នោះ​យើង​បាន​ជួប​នឹង​ចរន្ត​ទឹកចម្លែក​ នាំ​យើង​ទៅ​ដល់​កន្លែង​មួយ​ដែល​សូម្បី​តែ​នាយ​សំពៅ​ក៏​មិន​ដឹងថា​នៅ​ទី​ណា។ គាត់​ក៏​បញ្ជា​ឲ្យ​នាយ​ម្នាក់​អ្នក​មើល​ផ្លូវ​ឡើង​ទៅ​លើ​ដង​គោម​សំពៅ​ដើម្បី​ពិនិត្យ​មើល។

នាយ​នោះ​ឆ្លើយ​មក​ថា “លោក​នាយ ឆ្វេង​ស្តាំ​ដៃ​របស់​ខ្ញុំ​សុទ្ធ​តែ​ទឹក​គ្មាន​ឃើញ​អ្វី​ទេ តែ​នៅ​ពី​មុខ​យើង​ ខ្ញុំ​ឃើញ​មានអ្វី​ខ្មៅៗ ដូច​ត្រី​ហែល​ ម្តង​ស ម្តង​ខ្មៅ​”។

នាយ​សំពៅ​ក៏​មក​ប្រាប់​ខ្ញុំ​ថា “ព្រះ​អង្គ​! យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់​ជា​មិន​ខាន គ្មាន​នរណា​អាច​រស់រាន​មាន​ជីវិត​បាន​ទៀតទេ”។

ពួក​យើង​យំ​សោក​គ្រប់​គ្នា ហើយ​ខ្ញុំ​សួរ​នាយ​សំពៅ​ថា “នាយ​សំពៅ ប្រាប់​យើង​មក​ថា​លោក​ឃើញ​ស្អី​គេ​”។

គាត់​ក៏​តប​ថា “ព្រះ​អង្គ ព្រះ​អង្គ​មិន​ដឹង​ទេ យើង​វង្វេង​ផ្លូវ​នៅ​យប់​នោះ​ដោយ​សារ​តែ​ខ្យល់​ព្យុះ​នោះ ឥលូវ​នេះគ្មានខ្យល់​ជួយ​បក់​សំពៅ​របស់​យើងឲ្យ​ចូល​ក្នុង​គន្លង​ត្រូវ​របស់​យើង​វិញ​ទេ។ នៅ​ល្ងាច​ស្អែក​នេះ យើង​នឹង​ទៅ​ដល់​កោះ​ខ្មៅ​មួយ ជា​កោះ​ដែក​ឆក់។ នៅ​ពេល​ដែល​យើង​ទៅ​ជិត​ដល់​កោះ​នោះ ដែក​គោល​របស់​សំពៅ​យើង​នឹង​ត្រូវ​មេ​ដែក​នៅ​កោះ​នោះ​ឆក់​ស្រូប​យក​ទាំង​អស់។ ហើយ​សំពៅ​របស់​យើង​នឹង​បាក់​បែក​លិចលង់​មិន​ខាន។ កោះ​នោះ​មានសុទ្ធ​តែ​មេដែក វា​បាន​ឆក់​ពន្លិច​សំពៅ​ជា​ច្រើន​មក​ហើយ។ នៅ​លើ​កោះ​នោះ​ មានប្រាសាទ​ប្រាក់​មួយ មាន​ដំបូល​មូល​ក្លំ ឈរ​លើ​សសរ​ដប់​ដើម។ នៅ​លើ​ដំបូល​នោះ​មាន​ចម្លាក់​សេះ​មួយ និង បុរស​ម្នាក់​ជិះ​លើ​សេះ​នោះ​​​។ បុរស​នោះ​កាន់​លំពែងស្ពាន់​មួយ​។ នៅ​លើ​ទ្រូង​គាត់​មាន​បន្ទះ​សំណ​មួយ មាន​សរសេរគាថា​សក្តិសិទ​។ ​ព្រះ​អង្គ​អើយ គ្មាន​នរណា​ទេ​ក្រៅ​ពី​បុរស​ម្នាក់​នោះ​ដែល​ជា​អ្នក​បំផ្លិច​បំផ្លាញ​អ្នក​ដំណើរ​តាម​សមុទ្រ​នោះ ហើយ​គ្មាន​នរណា​អាច​គេ​ចផុត​បាន​ទេ​ បើ​វា​មិន​ត្រូវ​គេ​បំបាក់​ទម្លាក់​ពី​លើ​នោះ​មក​ទេ”។

បន្ទាប់​មក​នាយ​សំពៅ​ក៏​យំ​យ៉ាង​ខ្លាំង យើង​ទាំង​អស់​គ្នា​ក៏​ដឹង​ខ្លួន​ថា​នឹង​ស្លាប់​ជាក់​ជា​ប្រាកដ។ មនុស្ស​ម្នាក់ៗ​ក៏​និយាយ​ផ្តែផ្តាំ​គ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​យប់​នោះ​យើង​ដេក​មិន​លក់​ទេ ហើយ​នៅ​ព្រឹក​ឡើង​ សំពៅ​របស់​យើង​បាន​មក​កៀក​នឹង​កោះ​ដែក​ឆក់​នោះ​ទៅ​ហើយ នៅ​ពេល​នោះ​រលក​បោក​បក់​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល​សំពៅ​កាន់​តែ​ខិត​ចូល​ទៅ​ជិត​ ក្តារ​សំពៅ​ចាប់​ផ្តើម​របើក ដោយសារ​ដែក​គោល​របូត​ចេញ​ពី​សំពៅ​រួច​ហោះ​ទៅ​រក​កោះ​នោះ ជាតិ​ដែក​ទាំងអស់​លើ​សំពៅ​នេះ​ត្រូវ​កោះ​នោះ​ស្រូប​យក​ទាំងអស់។ នៅ​ព្រលប់​ថ្ងៃ​នោះ សំពៅ​របស់​យើង​បាន​ខូច​ខាត​ខ្ទិច​ខ្ទីរ​អស់។ អ្នក​ខ្លះ​ក៏​បាន​រួច​ផុត​ពី​ក្តី​ស្លាប់ អ្នក​ខ្លះ​ទៀត​ក៏​លង់​ទឹក​ស្លាប់​ដោយ​រលក​ធំៗ​ពេក។ តែ​ទាំង​អ្នក​ដែល​រស់ និង​ស្លាប់​ មិន​ដឹង​ជា​ខ្ចាត់​ខ្ចាយ​គ្នា​ទៅ​ណា​អស់។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ជិះ​លើ​បន្ទះ​ក្តារ​មួយ ដែល​របូត​ចេញ​ពី​សំពៅ ទឹក​រលក​និង​ខ្យល់​បាន​នាំ​ខ្ញុំ​មក​ដល់​ជើងភ្នំ​នៃ​កោះ​នោះ។ ខ្ញុំ​បាន​រក​ឃើញ​រូង​​តូច​មួយ ដែល​នាំ​ផ្លូវ​ទៅ​ដល់​កំពូល​ភ្នំ។

ហើយ​នាង​ឆាហរ៉ាសាត​ក៏​ឈប់​និទាន​រឿង​នេះ​ត្រឹម​នេះ។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s