មួយ​ពាន់​មួយ​យប់​(៧៨)


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

នាង​កាន់ដាវ​នោះ​ ហើយ​ដើរ​មក​ជិត​ខ្ញុំ ខ្ញុំយំ​ស្រក់​ទឹក​ភ្នែក នាង​បង្ហាញ​កាយវិការ​ដោយ​សំងាត់​ដាក់​ខ្ញុំ​ថា “​កំហុស​ទាំង​នេះ​គឺមិន​​ដោយ​សារ​​តែ​អ្នក​តែ​ម្នាក់​អែង​ទេ​រឺ​អី?”។

ខ្ញុំក៏​តប​នឹង​នាង​តាម​របៀប​ដូច​គ្នា​ថា “សូម​នាង​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ​ផង

មុខ​របស់​ខ្ញុំ​បក​ស្រាយ​​ពី​ពាក្យ​ពេចន៍​នៃ​អណ្តាតខ្ញុំ ហើយ​ប្រាប់​អ្នក​ពី​អារម្មណ៍​របស់​ខ្ញុំ

និង​ស្នេហា​ទាំង​មូល​អោយ​លេច​ចេញ​មក​ ដោយ​​ខ្ញុំ​បាន​លាក់​វា​ក្នុង​បេះ​ដូង។

នៅ​ពេល​ដែល​យើង​បាន​ជួប​គ្នា ទឹក​ភ្នែក​របស់​យើង​បាន​ហូរ​ស្រក់​យ៉ាង​លឿន

ខ្ញុំ​ភ្លីភ្លើ​ តែ​ភ្នែក​របស់​ខ្ញុំ​គំនិត​របស់​ខ្ញុំ​យល់​យ៉ាង​ច្បាស់​ពី​អាថកំបាំង​របស់​នាង។​”

យើង​ធ្វើ​សញ្ញា​ទាក់​ទង​គ្នា ដោយ​ម្រាម​ដៃ ការ​ញាក់​ចិញ្ចើម រហូត​ទាល់​តែ​បេះ​ដូង​របស់​យើង​បាន​វិញ​​ចូល​គ្នា យើង​មិន​អាច​និយាយ​ទាក់​ទង​គ្នា​បាន តែ​មាន​​អ្វី​មក​ហាម​ឃាត់​ទឹក​ចិត្ត​ស្នេហា​របស់​យើង​អែ​ណា​បាន។

នៅ​ពេល​នោះ​នាង​នោះ ក៏​បោះ​ដាវ​ចោល​ ហើយ​និយាយ​ថា “តើ​អោយ​ខ្ញុំ​កាត់​ក្បាល​មនុស្ស​ម្នាក់​ដែល​គ្មាន​ខុស​អី​សោះ​យ៉ាង​ម៉េច​នឹង​កើត? ធ្វើ​យ៉ាង​នេះ​វា​មិន​ត្រឹម​ត្រូវ​ទេ!”។

អា​បិសាច​នោះ​ក៏​និយាយ​ថា “នាង​មិន​ហ៊ាន​សំលាប់​វា​ ព្រោះ​តែ​វា​ជា​សហាយ​របស់​នាង​តែ​ប៉ុណ្ណោះ! ហើយ​នាង​នៅ​តែ​រឹង​ក្បាល​មិន​ព្រម​សារភាព​ទៀត។ ប្រាកដ​ជា​នាង​ស្រលាញ់​វា​”។

បន្ទាប់​មក​អា​បិសាច​នោះ​ក៏​បែរ​មក​ខ្ញុំ ហើយ​និយាយ​ថា “អ្ហែង ដែល​ស្គាល់​នេះ​ទេ? ឆ្លើយ​នឹង​អញ​អោយ​ត្រង់​មក!”។

ខ្ញុំ​ក៏តប​ថា “ខ្ញុំ​មិន​ដែល​ស្គាល់​នាង​ទេ ទើប​តែ​ជួប​មុខ​នៅ​ពេល​នេះ​ទេ”។

អាបិសាច​នោះ​ក៏​និយាយ​ថា “អញ្ចឹង​អ្ហែង​យក​ដាវ​នេះ​ ទៅ​សំលាប់​នាង​នេះ​ចោល​ទៅ! ហើយ​អញ​នឹង​ជឿ​ថា​អ្ហែង​ពិត​ជា​អត់​ស្គាល់​នាង​មែន ហើយ​អញ​នឹង​លែង​ឯង​ទៅ​ផ្ទះ​វិញ”។

ខ្ញុំ​តប​ថា “ខ្ញុំ​នឹង​ធ្វើ​តាម​លោក” ខ្ញុំ​ក៏​យក​ដាវ​ ដើរ​ទៅ​ជិត​នាង។

នាង​ក៏​អោយ​សញ្ញា​មក​ខ្ញុំ​ថា “តើ​ខ្ញុំ​ធ្វើ​អោយ​ស្នេហា​អ្នក​ខកបំនង​​រឺ? តើ​បែប​នេះ​រឺ​ដែល​អ្នក​អង្វរ​ខ្ញុំ​នោះ?”។

ខ្ញុំ​យល់​សញ្ញា​របស់​នាង ហើយ​តប​វិញ​ថា “ខ្ញុំ​នឹង​បរិច្ចាគ​ព្រលឹង​របស់​ខ្ញុំ​ដើម្បី​នាង”

នៅ​ពេល​នោះ​ភ្នែក​របស់​ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក ដែល​នឹង​ហូរ​ចេញ​មក ខ្ញុំ​ទំលាក់​ដាវ​ពី​ដៃ​របស់​ខ្ញុំ​រួច​និយាយ​ថា “លោក​ម្ចាស់​អើយ បើ​នារីម្នាក់​ដែល​អត់​ប្រាជ្ញា​ ហើយ​និយាយ​ថា​ការ​កាត់ក្បាល​ខ្ញុំ​ជា​រឿង​មិន​យុត្តិធម៌ អញ្ចឹង​តើ​អោយ​វា​យុត្តិធម៌​យ៉ាង​ម៉េចកើត​បើ​ខ្ញុំ​សំលាប់​នាង បើ​ខ្ញុំ​មិន​ដែល​ទាំង​ឃើញ​នាង​ម្តង​ផង​នោះ។ ខ្ញុំ​មិន​អាច​ធ្វើ​រឿង​បែប​នេះ​កើត​ទេ បើ​ទោះ​ជា​លោក​អោយ​ខ្ញុំ​ផឹក​ថ្នាំ​ពុល​អោយ​ស្លាប់​ក៏​ដោយ​”។

បន្ទាប់​មក​អា​បិសាច​នោះ​ក៏​និយាយ​ថា “ពួក​អែង​ធ្វើ​បែប​នេះ​ស្មាន​តែ​អញ​មិន​ដឹង តែ​អញ​នឹង​បង្ហាញ​ពួក​អែង​ អោយ​ឃើញ​សេចក្តី​បញ្ចប់​នៃ​ទង្វើ​បែប​នេះ​”។

វា​ក៏​យក​ដាវ​ទៅ​កាត់​ដៃ​របស់​នាង​ ជើង​របស់​នាង ដោយ​កាប់​តែ​បួន​ខ្វាប់​ប៉ុណ្ណោះ នាង​សំលឹង​មើល​មក​ខ្ញុំ​ ដោយ​ក្រសែ​ភ្នែក​ថា លា​ជា​រៀង​រហូត ហើយ​នាង​ក៏​ស្លាប់ទៅ។

អា​បិសាច​នោះ​ក៏​ស្រែក​ដាក់​នាង​ថា “មី​ស្រី​ចង្រៃ នាងផិត​​អញ​ដោយ​ភ្នែក​របស់​ហង​អែង​”។

បន្ទាប់​មក​វា​ក៏​កាប់​ក្បាល​នាង​ដាច់​ចេញ​ពី​ខ្លួន។

បន្ទាប់​វា​ក៏​បែរ​មក​ខ្ញុំ​ហើយ​និយាយ​ថា “ស្រុក​របស់​អញ​​មាន​ច្បាប់​មួយ បើ​ប្រពន្ធ​ ផិតប្តី​ ប្តី​​មាន​សិទ្ធិ​សំលាប់​ប្រពន្ធ​ចោល​​បាន។ មី​ស្រី​នេះ អញ​បាន​ពង្រាត់​វា​ពី​មង្គល​ការ​របស់​វា នៅ​ពេល​វា​មាន​អាយុ​១២​ឆ្នាំ ហើយ​វា​មិន​ដែល​ស្គាល់​ប្រុស​ណា​ក្រៅ​ពី​អញ​ទេ។ អញ​ធ្លាប់​មក​រក​វា​ដប់​ថ្ងៃ​ម្តង ហើយ​ដេក​ជា​មួយ​វា​មួយ​យប់ ដោយ​ប្រែកាយ​ជា​មនុស្ស​ជាតិ​ពែរ ហើយ​ពេល​ដែល​អញ​ច្បាស់​ថា​វា​ផិត​អញ​ អញ​សំលាប់​វា​ចោល។ តែ​សំរាប់​អ្ហែង​វិញ អញ​មិន​សូវ​ប្រាកដ​ក្នុង​ចិត្ត​ថាអ្ហែង​ជា​សហាយ​របស់​វា​ទេ តែ​អញ​មិន​អាច​អោយ​អ្ហែង​ទៅ​ដោយ​គ្មាន​ទទួល​ទោស​បាន​ទេ តែ​អែង​អាច​សុំ​អោយ​អញ​ធ្វើ​ការងារ​ខ្លះ​អោយ​អែង​បាន​”។

ខ្ញុំ ក៏​សួរ​ថា “តើលោក​អាច​ធ្វើ​អ្វី​អោយ​ខ្ញុំ​ខ្លះ​ទៅ?”។

វា​ក៏​តប​ថា “អែង​អាច​សុំ​អោយ​អញ ជប់​អែង​ក្លាយ​ជា​សត្វ​អី​មួយ ដូច​ជា​ឆ្កែ លា រឺ​ក៏ ស្វា?”។

ខ្ញុំ​ក៏​តប​ថា “ឱ​លោក​អើយ សូម​លោក​មេត្តា​ផង មេត្តា​ដល់​មនុស្ស​ដែល​គ្មាន​កំហុស​ផង”។

ខ្ញុំ​ក៏​អង្វរ​វា​យ៉ាង​ខ្លាំង តែ​វា​និយាយ​ថា “តាម​ពិត​ទៅ​អញ​ត្រូវ​សំលាប់​អែង តែ​អញ​ទុក​ឱកាស​អែង​ អោយ​អែង​ជ្រើស​រើស”។

ខ្ញុំ​ក៏​តប​ថា “ឱលោក​ស្តេច​បិសាច​អើយ សូម​លោក​មេត្តា​ចិត្ត​ធម៌​អភ័យ​ទោស​ដល់​ខ្ញុំ​ ដូច​មនុស្ស​ដែល​គេ​ឈ្នានីស​អភ័យ​ទោស​ដល់​​មនុស្សឈ្នានីស​គេ​ផង”។

អា​បិសាច​នោះ​ក៏​សួរ​ខ្ញុំ​ថា ” មនុស្ស​ដែល​គេ​ឈ្នានីស​អភ័យ​ទោស​ដល់​​មនុស្សឈ្នានីស​គេ យ៉ាង​ម៉េចខ្លះ?” ខ្ញុំ​ក៏​ប្រាប់​វា​ពី

រឿង​មនុស្ស​ឈ្នានីស​ និង មនុស្ស​​គេ​ឈ្នានីស


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s