មួយ​ពាន់​មួយ​យប់​(៧៦)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

បន្ទាប់​មក​ខ្ញុំ​ក៏និយាយ​ថា “ខ្ញុំ​គ្មាន​ចេះ​អ្វី​ក្រៅ​ពី​នេះ​ទេ”

គាត់​ក៏​តប​ថា “អញ្ចឹង​អែង​យក​ពូថៅ​មួយ និង​ខ្សែ​ពួរ​មួយ ហើយ​ទៅ​កាប់​ឈើ​យក​លក់​ទៅ​គ្រាន់​បាន​កំរៃ​ចិញ្ចឹម​ជីវិត ហើយ​កុំ​ប្រាប់​នរណា​ថា​អែង​ជា​នរណា បើ​មិន​ចង់​ស្លាប់ទេ”។

បន្ទាប់​មក​គាត់​យក​ពូថៅ​មួយ​និង​ខ្សែ​មួយ​ចង្វាយ​មក​អោយ​ខ្ញុំ ទៅ​រក​អុស​នៅ​ព្រៃ។ ខ្ញុំ​ក៏​ទៅ​រក​អុស​នៅ​ព្រៃ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ពី​ព្រឹក​ទល់​ល្ងាច​ ខ្ញុំ​កាប់​អុស​លក់​បាន​លុយ​តែ​កន្លះ​កាក់​​តែ​ប៉ុណ្ណោះ មួយ​ចំនែក​ខ្ញុំ​ទិញ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ សល់​​ខ្លះ​ខ្ញុំ​សន្សំ​ទុក។ ខ្ញុំ​ចេះ​តែ​បន្ត​ជីវភាព​បែប​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​ចូល​ទៅ​ដល់​ព្រៃ​ក្រាស់​មួយ​ ដែល​សំបូរ​ទៅ​ដោយ​ឈើ​សំរាប់​ធ្វើ​ជា​អុស។ ខ្ញុំ​ចូល​ទៅ​ព្រៃ​នោះ ក៏​ឃើញ​ដើម​ឈើ​ងាប់​ធំ​មួយ ខ្ញុំ​ក៏​ជីក​ដី​ជុំ​វិញ​ដើម្បី​រំលើង​វា។ ពេល​នោះ​ពូថៅ​របស់​ខ្ញុំ​ក៏​ទាក់​ជាប់​នឹង​ខ្សែ​ស្ពាន់​មួយ ខ្ញុំ​ក៏កាយ​ដី​ម្តុំ​នោះ​ចេញ ស្រាប់​តែ​ឃើញ​ខ្សែ​ស្ពាន់​នោះ​ជាប់​នឹង​ទ្វារ​ឈើ​មួយ។ ​​ខ្ញុំ​ក៏​ទៅ​​មើល នៅ​ជិត​នោះ​មាន​ជណ្តើរ​មួយ​ចុះ​ទៅ​ក្រោម។ ខ្ញុំ​ចុះ​តាម​ជណ្តើរ​នោះ​ទៅ​ក្រោម មាន​ទ្វារ​មួយ​ ខ្ញុំ​បើក​ទ្វារ​នោះ ខ្ញុំ​ក៏​មក​ដល់​កន្លែង​ដ៏​ប្រនិត​មួយ ​នៅ​ទី​នោះ​មាន​នារី​ម្នាក់​ដ៏​ស្រស់​ស្អាត​ដូច​ជា​គ្រាប់​គុជ​ដ៏​មាន​តំលៃ ដែល​រូប​សំរស់​របស់​នាង​ធ្វើ​ខ្ញុំ​ភ្លេច​អស់​នូវ​ទុក្ខ​លំបាក​ទាំង​ឡាយ ហើយ​ដែល​មាន​សំដី​ដ៏​ពិរោះ​ ដែល​អាច​អន្ទង​ព្រលឹងរបស់​អ្នក​​​ដែល​ស្ថិត​ក្នុង​ក្តី​អស់​សង្ឃឹម​ អោយ​ចាប់​ចិត្ត​ប្រតិព័ទ្ធ។ នាង​មាន​កំពស់​ប្រហែល​ជា​១,៥៥ម រាង​រាវល្វេត​ល្វន់​ ដើម​ទ្រូង​ពេញ​ណែន​មូល​ក្តំ ថ្ពាល់ស​​រលោង ​សាច់​ម៉ត់​ខៃ ។

ពេល​ខ្ញុំ​ក្រលេក​ចំ​នាង​ ធ្វើ​អោយ​ខ្ញុំ​នឹក​ស្ងើច​ដល់​ទេវតា​ដែល​បាន​បង្កើត​នាង​មក​ អោយ​មាន​រូប​ល្អ​បែប​នេះ និងគួរ​អោយ​ស្រលាញ់​បែប​នេះ​។

នាង​មើល​មក​ខ្ញុំ​ រួច​សួរ​ខ្ញុំ​ថា “តើ​អ្នក​ជា​មនុស្ស រឺ​ជា​ខ្មោច​ព្រាយ​បិសាច?”។

ខ្ញុំ​ក៏​តប​ថា “ខ្ញុំ​ជា​មនុស្ស”។

នាង​ក៏​សួរ​ទៀត​ថា “តើ​អ្នក​ណា​នាំ​អ្នក​មក​ដល់​ទី​នេះ ខ្ញុំ​នៅ​ទី​នេះ​២៥​ឆ្នាំ​ហើយ មិន​ដែល​ឃើញមនុសុ្ស​​ណា​មក​ដល់​ទី​នេះ​ទេ?”។

ខ្ញុំ​ក៏​តប​ថា(ដោយ​ពេល​នោះ​ខ្ញុំ​បាន​ស្តាប់​នូវ​សំដី​ដ៏​ស្រទន់​របស់​នាង ហើយ​បេះ​ដូង​ខ្ញុំ​បាន​រលាយ​ជា​មួយ​នឹង​សំដី​របស់​នាង​ទៅ​ហើយ) “អ្នក​នាង​អើយ វាសនា​របស់​ខ្ញុំ​ទេ​ដែល​ជា​អ្នក​នាំ​ខ្ញុំ​មក​កាន់​ទី​នេះ”។

បន្ទាប់​មក​ខ្ញុំ​ក៏​រៀប​រាប់​ប្រាប់​នាង​នូវ​រឿង​រ៉ាវ​របស់​ខ្ញុំ​តាំង​ពី​ដើម​រហូត​ដល់​ចប់។ នាង​បាន​ស្តាប់​ហើយ​ក៏​មាន​សេចក្តី​អាណិត​ដល់​ខ្ញុំ​ជា​ពន់​ពេក ក៏​យំ​បង្ហូរ​ទឹក​ភ្នែក​ ហើយ​និយាយ​ថា “ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​រឿង​របស់​ខ្ញុំ​វិញ។ ខ្ញុំ​ជា​កូន​ស្រី​របស់​ស្តេច អ៊ី​ភីតាំ​ ជា​ស្តេច​នៃ​កោះ​អាបូនី។ ឪពុក​របស់​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ជា​មួយ​នឹង​ជីដូន​មួយ​របស់​ខ្ញុំ ដែល​ត្រូវ​ជា​កូន​របស់​ពូខាង​ឪពុក​​ខ្ញុំ។ តែ​នៅ​យប់​រៀប​ការ​នោះ បិសាច​មួយ​ឈ្មោះ ជីរ្ជិស រាជ្មុស ត្រូវ​ជា​កូន​របស់​ប្អូន​ស្រី​របស់​ម្តាយ​របស់​អ៊ីប្ល៊ិស ដែល​ជា​បិសាច​ឆ្កួត​លី​លា ក៏​បាន​ចាប់​ពង្រាត់​ខ្ញុំ​​ចេញ​មក ដូច​ជា​កូន​សត្វ រួច​ក៏​ឃាំង​ខ្ញុំ​ទុក​ក្នុង​ទី​នេះ។ បិសាច​នោះ​វា​ផ្គត់​ផ្គង់​របស់​របរ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ការ មាន​ទាំង​គ្រឿង​អលង្ការ​ដ៏​មាន​តំលៃ ម្ហូប​អាហារ និង​ភេសជ្ជៈ និង​របស់​របរ​ផ្សេង​ទៀត។ ជា​រៀង​រាល់​១០ថ្ងៃ​ម្តង វា​មក​ទី​នេះ ដេក​ជា​មួយ​ខ្ញុំ​មួយ រួច​ចេញ​ទៅ​បាត់​ទៀត​ទៅ ព្រោះ​វាបាន​ពង្រាត់​ខ្ញុំ​មក​ទី​នេះ អ្នក​ក្នុង​គ្រួសារ​របស់​វា​មិន​បាន​ដឹង​ទេ។ វា​បាន​យល់​ព្រម​នឹង​ខ្ញុំ​ថា បើ​ខ្ញុំ​ចង់​ជួប​វា​ មិនថា​យប់​រឺ​ថ្ងៃ​ទេ ខ្ញុំ​គ្រាន់ញាក់​ខ្សែ​ពីរ​នេះ​ វា​នឹង​មក​ដល់​ទី​នេះ​ភ្លាម មុន​នឹង​ខ្ញុំ​ដក​ដៃ​ចេញ​វិញ​ទៅ​ទៀត។ អី​លូវ​នេះ​៤​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​វា​បាន​ចេញ​ពី​ទី​នេះ នៅ​សល់​៦​ថ្ងៃ​ទៀត​វា​នឹង​មក​ទី​នេះ​ម្តង​ទៀត​ហើយ អ្នក​ប្រាប់​ខ្ញុំ​មក តើ​អ្នក​អាច​នៅ​ជា​មួយ​ខ្ញុំ​៥​ថ្ងៃ ​រួច​ចាំ​ចេញ​ទៅ​វិញ​មុន​វា​មក​ដល់ បាន​ទេ?”។

ខ្ញុំ​ក៏​តប​ថា “បាទ បាន ប្រាកដ​ជា​បាន”។

ពេល​លឺ​បែប​នេះ នាង​រីករាយ​ជា​ខ្លាំង ចាប់​ដៃ​ខ្ញុំ​កាន់ នាង​ខ្ញុំ​ដើរ​ទៅ​អាង​ទឹក​ដើម្បី​ងូត​ទឹក​ចេញ។ ខ្ញុំ​ដោះ​ខោអាវ​ចេញ នាង​ក៏​ដោះ​ខោអាវ​នាង​ចេញ​ដែរ យើង​ងូត​ទឹក​ទាំង​២​នាក់។ នាង​ដុស​ក្អែល​អោយ​ខ្ញុំ។ ពេល​យើង​ងូត​ទឹក​រួច​ នាង​អោយ​ខ្ញុំ​អង្គុយ​នៅ​កៅអី​មួយ​នៅ​កៀក​នឹង​នាង។ បន្ទាប់​មក​នាង​ក៏​យក​ម្ហូប​អាហារ​មកទទួល​ទាន​ជា​មួយ​គ្នា យើង​ជជែក​គ្នា​លេង នៅ​ពេល​នោះ​នាង​និយាយ​នឹង​ខ្ញុំ​ថា “សូម​អ្នក​សំរាក​ទៅ​ ព្រោះ​អ្នក​ប្រកដ​ជា​អស់​កំលាំង​ហើយ”។

ខ្ញុំ​ក៏​អរគុណ​នាង រួច​ក៏​ដេក​លក់លែង​ដឹង​ខ្លួន​​ទៅ។ ពេល​ខ្ញុំ​ភ្ញាក់​មក​វិញ ខ្ញុំ​ឃើញ​នាងដុស​លាង​​ជើង​ខ្ញុំ​​នឹងសាប៊ូ ។ ខ្ញុំ​ក៏​អរគុណ​នាង​ម្តង​ទៀត។

នាង​ក៏​និយាយ​ថា “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត ព្រោះ​ខ្ញុំ​ក្រោម​ដី​នេះ​តែ​ម្នាក់​អែង ២៥​ឆ្នាំ​ហើយ ខ្ញុំ​តែង​តែ​បន់​ព្រះ អោយ​បញ្ជូន​នរណា​ម្នាក់​​មក​ខ្ញុំ​គ្រាន់​នឹង​បាន​ជជែក​គ្នា​លេង”។

បន្ទាប់​មក​នាង​ក៏​សួរ​ខ្ញុំ​ថា “នែ​អ្នក តើ​អ្នកចង់​​ពិសារ​ស្រា​ទេ?”។

ខ្ញុំ​ក៏​តប​ថា “បើ​អ្នក​នាង​ចង់ ខ្ញុំ​នឹង​កំដរ​បាន”។

នាង​ក៏​ក្រោក​ទៅ​យក​ស្រា​មក នាង​រៀប​ចំ​ផ្កា​លើ​តុ មាន​ទាំង​​គ្រឿង​ក្រអូបផង។ ខ្ញុំ​ក៏​អរគុណ​នាង​ម្តង​ទៀត ​ចំពោះ​សេចក្តី​ស្រលាញ់​របស់​នាង ដែល​ជួយ​អោយ​ខ្ញុំ​ស្បើយ​ពី​ទុក្ខកង្វល់​ទាំង​ឡាយ។ យើង​អង្គុយ​ជជែក​គ្នា​រហូត​ដល់​យប់ ខ្ញុំ​ដេក​ជា​មួយ​នាង​ពេញ​មួយ​យប់ យប់​នោះ​ជា​យប់​ដ៏​ពិសេ​ស​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​ផឹក​ស៊ី​ដូច​ថ្ងៃ​មុន។ នៅ​ពេល​នោះ​ខ្ញុំ​ស្រវឹង​ស្រា ដើរ​ទ្រេត​ទ្រោត និយាយ​នឹង​នាង​ថា “មក​តាម​បង​មក​ ស្រី​ស្រស់ បង​នឹង​យក​អូន​ចេញ​ផុត​ពី​ទី​នេះ យក​នាង​អោយ​ចេញ​ផុត​ពី​អា​បិសាច​នោះ”។

នាង​សើចចំអក​ដាក់​ខ្ញុំ​​ ហើយ​និយាយ​ថា “មិន​ចាំ​បាច់​ធ្វើ​បែប​នេះ​ទេ​អ្នក ដប់​ថ្ងៃ​មាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​សំរាប់​អា​បិសាច​នោះ ៩​ថ្ងៃ​នៅ​សល់​ជា​របស់​អ្នក​ហើយ​តើ”។

ខ្ញុំ​ក៏​តប​ថា (នៅ​ពេល​នោះ​ខ្ញុំ​ស្រវឹង​លែង​ដឹង​ខុស​ត្រូវ) “ពេល​នេះ​បង​នឹង​ទាញ​ខ្សែ​នេះ​ហៅ​អា​បិសាច​នោះ​មក អាល​នឹង​បង​សំលាប់​វា ព្រោះ​បង​ចេះ​វិជ្ជា​អាច​សំលាប់​ខ្មោច​ព្រាយ​បិសាច​បាន!”។

ពេល​នាង​លឺ​បែប​នោះ នាង​ក៏​ជេរ​ស្តី​ខ្ញុំ ហើយ​នាង​និយាយ​ថា

“នេះ​ជា​ទង្វើ​ ដែលបង្កប់​នូវ​​ភាព​អន្តរាយដល់​ខ្លួន​អ្នក

បើ​អ្នក​នៅ​មាន​ស្មារតី​នៅ​ឡើយ សូម​ជៀស​អោយ​ឆ្ងាយ​ពី​វា”

“តើ​អ្នក​ចង់​រត់​ប្រណាំង​នឹង​សេះ​ ដែល​ជា​សត្វ​ដែលបោល​លឿន​​គ្មានគូ​ប្រៀប​រឺ

ទ្រាំ​ទៅ ធម្មជាតិ​កំនត់​មក​ស្រេច​ទៅ​ហើយ បើ​អ្នក​ចង់​អោយ​ស្នេហា​នេះ​នៅ​គង់​វង់”

ខ្ញុំ​លឺ​នាង​និយាយ​​បែប​នេះ​ហើយ តែ​មិន​ស្តាប់​តាម​ពាក្យ​ពន្យល់​របស់​នាង​ទេ ខ្ញុំ​ក៏លើក​ជើង​ឡើង​ជាន់​ខ្សែ​នោះ

ហើយ​មេឃ​ក៏​ជិត​ភ្លឺ​ នាង​ឆាហ​រ៉ាសាត​ក៏​ឈប់​និទាន​រឿង​នោះ​បន្តទៀត។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s