មួយ​ពាន់​មួយ​យប់​(៧៤)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

នៅ​យប់​ទី​១២

នាង​ឆាហរ៉ាសាត​ក៏​បន្ត​ថា ព្រះ​អង្គ​យប់​មុន​នាង​ខ្ញុំ​និទាន​ដល់​ត្រឹម​អ្នកបួស​ទី​មួយ​។

អ្នក​បួស​នោះ​ និយាយបន្ត​​រឿងនេះ​​ប្រាប់​ស្រី​ម្ចាស់​ផ្ទះ​និង​ស្តេច​អធិរាជ និង​ចាផារថា – ពូ​របស់​ខ្ញុំ​បាន​យក​ស្បែក​ជើង​របស់​គាត់​មក​វាយ​ខ្មោច​កូន​ប្រុស​របស់​គាត់ ទោះ​បី​ខ្លោច​ដូច​ធ្យូង​ទៅ​ហើយ។

ខ្ញុំ​ឆ្ងល់​ជា​ខ្លាំង ក៏​និយាយ​ថា “លោក​ពូ សូម​លោក​ពូ​មេត្តា​ស្ងប់​ចិត្ត​បន្តិច​ទៅ លោក​ពូ​មិន​ឃើញ​ទេ? តើ​នេះ​មិន​សមល្មម​នឹង​កំហុស​របស់​វា​ទេ​រឺ? ហេតុ​ដូចម្តេច​បាន​ជា​លោកពូ​ចាំ​បាច់​វាយ​វា​នឹង​ស្បែក​ជើង​ទៀត?”។

គាត់​ក៏​តប​ថា “កូន​ប្រុស​អើយ អា​ក្មេង​នេះ​តាំង​ពី​កំនើត​វា​មក វា​ស្រលាញ់​ប្អូន​ស្រី​បង្កើត​របស់​វា​ជា​ខ្លាំង ហើយ​ពូ​តែ​ង​តែ​អប់រំ​ប្រដៅ​វា​ហាម​ឃាត់​វា កុំ​អោយ​ស្រលាញ់​នាង​ទៀត ហើយ​ពូ​តែង​តែ​និយាយ​លួង​លោម​ខ្លួន​អែង​ថា ពួក​វា​នៅ​ក្មេង​មិន​ដឹង​អី។ តែ​ពេល​ពួក​វា​ធំ​ឡើង វា​នៅ​តែ​ធ្វើ​បែប​នេះ​ដដែល ចរឹក​ថោក​ទាប​បែប​នេះ​តាំង​ពី​មុនមក និង​ក្រោយ​មក​មិន​ដែល​មាន​នរណា​ធ្វើ​អ្វី​ថោកទាប​ដូច​ជា​វា​នោះ​ទេ។ រឿង​រ៉ាវ​របស់​វា​ត្រូវ​តែ​លាក់​អោយ​ជិត បើ​មិន​អញ្ចឹង​ទេ នៅ​ពេល​ចុង​ក្រោយ​វា​នឹង​ក្លាយ​ជា​ស្តេច​ថោកទាប​មិន​ខាន។​ ពូ​ស្ទើរ​តែ​មិន​ជឿ ពូ​បាន​ប្រដៅ​វា ដាក់​ទណ្ឌកម្ម​វា​ វាយ​ធ្វើ​បាប​វា​ ពូ​និយាយ​សំលុត​វា​ថា “បើ​អែង​មិន​ឈប់​ទេ អញ​នឹង​សំលាប់​អែង”។ ពូ​ក៏​បំបែក​កូន​ស្រី​ពូ​ ចេញ​ពី​​វា តែនាង​នេះ​ស្រលាញ់​វា​ជា​ខ្លាំង។ នៅ​ពេល​ដែល​កូន​ប្រុស​របស់​ពូ​ឃើញ​ពូ​បំបែក​ពួក​វា​ពី​គ្នា​បែប​នេះ វា​ក៏​លួច​សង់​ផ្នូរ​សំងាត់​នេះ រួច​លួច​យក​នាង​នេះ​មក​លាក់​ទុក​នៅ​ទី​នេះ​ជា​មួយ​វា។ តែ​ស្ថាន​សួគ៌​មិន​មេត្តា​ដល់​អំពើ​ថោកទាប​របស់​ពួក​វាទេ ក៏​ដាក់​ទណ្ឌកម្ម​អោយ​ឆេះ​ស្លាប់​នឹង​ភ្លើង​បែប​នេះ​ទៅ​”។

ហើយ​គាត់​ក៏​យំ​សោក ហើយ​ខ្ញុំ​ក៏​យំ​តាម​គាត់ គាត់​មើល​មក​ខ្ញុំ​ រួច​និយាយ​ថា “អែង​ជា​កូន​របស់​ពូ​ចាប់​ពី​ពេល​នេះ​តទៅ”។

ខ្ញុំ​ក៏​ជញ្ជឹង​គិត​មួយ​ស្របក់​ពី​លោក​យើង​នេះ និង​ រឿង​រ៉ាវ​លើ​លោក​នេះ ហេតុ​ដូច​ម្តេចបាន​ជា​លោកមហាមន្ត្រី​ក្បត់​ឪពុក​របស់​ខ្ញុំ ដណ្តើម​រាជ​បល្លង្ករបស់​គាត់ ធ្វើ​អោយ​ភ្នែក​របស់​ខ្ញុំ​ខ្វាក់ តើ​ហេតុ​ដូច​ម្តេច​ក៏​ជីដូន​មួយ​របស់​ខ្ញុំ​មក​ស្លាប់​បែប​នេះ ហើយ​ខ្ញុំ​ក៏​យំ ម្តង​ទៀត​ជា​មួយ​ពូ​របស់​ខ្ញុំ។ បន្ទាប់​មក​យើង​ក៏​ឡើង​ពីក្នុង​នោះ​ រួចបិទ​ទ្វារ​ដែក​នោះ​វិញ រួច​ជួស​ជុល​​ផ្នូរ​នោះ​ដូច​ដើម​វិញ រួច​ហើយ​ក៏​ត្រលប់​មក​រាជ​វាំង​វិញ។ យើង​អង្គុយ​ចុះ​មិន​ទាន់​ទាំង​បាន​ស្រួល​បួល​ផង ក៏​លឺ​សំលេង​ស្គ និង ស្នែង សំលេងដាវ​លំពែង​កាប់​ចាក់​គ្នា ហើយ​ពិភព​នោះ​គ្រប​ដណ្តប់​ដោយ​ផ្សែង​និង​ធូលី។ យើង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​ហេតុ​ការ​ណ៍បែប​នេះ មិន​ដឹង​ពី​មូល​ហេតុ យើង​ក៏​សួរ​ពូក​មន្ត្រី​ គេក៏​ប្រាប់​ថា លោក​មហា​មន្ត្រី​ដែល​ដណ្តើម​រាជ​ពី​ឪពុក​របស់​ខ្ញុំ​នោះ កំពុង​នាំ​ទ័ព​មក​ច្បាំង​យក​នគរ​នេះ​ហើយ បន្ទាប់​ពី​បាន​បង្កើន​កំលាំង​ទ័ព និង​បាន​បញ្ចុះ​បញ្ចូល​ពួក​ចោរ​ព្រៃ​អារ៉ាប់​អោយ​ចូល​រួម​ជា​មួយ​មក។ ទាហាន​របស់​មន្ត្រី​ក្បត់​នេះ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា​បាន ដូច​ជា​គ្រាប់​ខ្សាច់​របស់​សមុទ្រ។​ ពួក​គេ​បាន​វាយ​ចូល​ទី​ក្រុង​ដោយ​មិន​អោយ​យើង​ដឹង​ខ្លួន​មុន គេ​ក៏​បាន​សំលាប់​ពូ​របស់​ខ្ញុំ ខ្ញុំ​ក៏​រត់​ភៀស​ខ្លួន​មក​ជាយ​រាជធានី ហើយ​គិត​ថា បើ​ខ្ញុំ​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​របស់​មន្ត្រី​ក្បត់នេះ​ម្តង​ទៀត វា​នឹង​សំលាប់​ខ្ញុំ​មិន​ខាន។ ពេល​មាន​រឿង​បែប​នេះ​ខ្ញុំ​ក៏​ស្លន់​ស្លោ រក​គិត​អ្វី​មិន​ឃើញ ខ្ញុំ​ពិចារណា​អំពី​រឿង​រ៉ាវ​ដែល​កើត​មាន​ចំពោះ​ឪពុក​របស់​ខ្ញុំ និង ពូ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ជា​ធ្វើ​ដូច​ម្តេច បើ​អ្នក​ក្រុង​នេះ​រឺ​ទាហាន​របស់​ឪពុក​ខ្ញុំ​ជួប​មុខ​ខ្ញុំ ពួក​គេ​នឹង​ចាប់​ខ្ញុំ​យក​ទៅ​អោយ​មន្ត្រី​ក្បត់​នោះ​ដើម្បី​ទទួល​រង្វាន់​មិន​ខាន។ ខ្ញុំ​ក៏​មិន​គិត​ឃើញ​វិធី​អ្វី​ក្រៅ​ពី​រត់​គេច​ដោយក្លែង​ខ្លួន​​កោរ​ពុកមាត់​ កោរ​រោម​ភ្នែក ធ្វើ​ដូច​ជា​អ្នក​បួស​នោះ​ទេ។ ខ្ញុំ​ក៏​ដូរ​សំលៀក​បំពាក់ ធ្វើ​ជា​អ្នក​បួស​វិញ ខ្ញុំ​ក៏​ចាក​ចេញ​ពី​នគរ​របស់​ព ខ្ញុំ រួច​ធ្វើ​ដំនើរ​មក​ដល់​ទី​ក្រុង​នេះ ដោយ​សង្ឃឹម​ថា​ នឹង​មាន​នរណា​ម្នាក់​ជួយ​ខ្ញុំ​អោយ​បាន​ជួប​នឹ​ង​មេទ័ពនគរ​នេះ និង​ព្រះ​ចៅ​អធិរាជ​ដែល​ស្តេច​ផែន​ដី​នេះ។ ខ្ញុំ​នឹង​ប្រាប់​គាត់​ពី​រឿង​រ៉ាវ​របស់​ខ្ញុំ សង្ឃឹម​ថា​គាត់​នឹង​ជួយ​ខ្ញុំ។

ខ្ញុំ​មក​ដល់​ទី​នេះ គឺ​នៅ​យប់​នេះ​តែ​ម្តង ហើយ​មិន​ដឹង​ជា​ទៅ​ផ្លូវ​ណា តែ​ពេល​នោះ​ក៏​ជួប​នឹង​អ្នក​បួស​ម្នាក់​នេះ​ ខ្ញុំ​ក៏​និយាយ​នឹង​គាត់​ថា “ខ្ញុំ​ជា​ ជន​ចំនូល​ថ្មី​នៅក្រុង​នេះ!”

គាត់​ក៏​តប​ថា “ខ្ញុំ​ក៏​ជា​ជន​ចំនូល​ថ្មី​​ដែរ”។

ហើយ​យើង​និយាយ​គ្នា​លេង​បាន​មួយ​ស្របក់ ក៏​ឃើញ​អ្នក​បួស​ម្នាក់​នេះ​ទៀត​ដើរ​មក គាត់​និយាយ​ថា “ខ្ញុំ​ជា​ជន​ចំនូល​ថ្មី!” ហើយ​យើង​ក៏​តប​ថា “ពួក​យើង​ក៏​ជា​ជន​ចំនូល​ថ្មី​ដែរ!”។

បន្ទាប់​មក​ពួក​យើង​ទាំង​បី​នាក់​ក៏​ដើរ​ជា​មួយ​គ្នា រហូត​ដល់​វង្វេង​ផ្លូវ​ដោយ​សារ​តែ​យប់​ងងឹត ហើយ​ក៏​មក​ដល់​ផ្ទះ​នេះ​តែ​ម្តង។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​កោរ​ពុកមាត់ ពុក​ចង្ការ និង​ចិញ្ចើម ហើយ​និង​មូលហេតុ​ដែល​ខ្ញុំ​ខ្វាក់​ភ្នែក​ម្ខាង​បែប​នេះ។ ពួក​អ្នក​អែ​ទៀត​ ចាប់​អារម្មណ៍​នឹង​រឿង​របស់​អ្នក​បួស​ម្នាក់​នេះ​ជា​ខ្លាំង ហើយ​ស្តេច​និយាយ​នឹង​ចាផារ​ថា “អញ​​ ​មិន​ដែល​ស្តាប់​រឿង​អី​ចំលែក​បែប​នេះ​សោះ!”។ នាង​ម្ចាស់​ផ្ទះ​ក៏​និយាយ​ថា “លែង​វា​ទៅ ហើយ​ទៅ​អោយ​បាត់​ទៅ!”។ តែ​គាត់​តប​ថា “អ្នក​ស្រី ខ្ញុំ​សូម​អង្វរ ខ្ញុំ​សុំ​នៅ​ស្តាប់​រឿង​របស់​អ្នក​ពីរ​នាក់​នេះ​សិន”។ អ្នក​បួស​ទី​២​ ក៏​អោន​សំពះ​នាង​ម្ចាស់​ផ្ទះ​រួច​ហើយ​ក៏​ចាប់​ផ្តើម​និយាយ​រឿង​របស់​គាត់។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s