មួយ​ពាន់​មួយ​យប់​(៧៣)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

នៅ​ពេល​ដែល​ពេជ្ឈឃាត​លឺ​ពាក្យ​សម្តី​របស់​ខ្ញុំ​ដូច្នេះ (គាត់​ធ្លាប់​ជំពាក់​គុណ​ខ្ញុំ​ជា​ច្រើន កាល​នៅ​បំរើ​ខ្ញុំ) គាត់​ក៏​ស្រែក​ថា “លោក​ម្ចាស់​អើយ តើ​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទៅ ខ្ញុំ​ជា​ទាសា​របស់​គេ​ ខ្ញុំ​បាន​ត្រឹម​តែ​ស្តាប់​បញ្ជា​របស់​គេ​តែ​ប៉ុណ្ណោះ សូម​លោក​ម្ចាស់​រត់​ទៅ​អោយ​ឆ្ងាយ​ ហើយ​កុំ​ត្រលប់​មក​ទឹក​ដី​នេះ​ទៀត បើ​មិន​អញ្ចឹង​ទេ​ គេ​នឹង​សំលាប់​ទាំង​លោក​ម្ចាស់​ ទាំង​ខ្ញុំ​មិន​ខាន” ហើយ​គាត់​និយាយ​ថា

អ្នក​រត់​យក​ជីវិត​ទៅ បើ​អ្នក​រង​ការ​កៀប​សង្កត់នៅ​ទី​នេះ

ហើយ​ទុក​អោយ​ផ្ទះ​របស់​អ្នក​ជា​អ្នក​ប្រាប់​ពី​វាសនា​របស់​ម្ចាស់​វា

បើ​រក​លំនៅ​​ថ្មី ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ អ្នក​នឹង​រក​ឃើញ

តែ​បើ​រក​ជីវិតថ្មី​​មួយ​ អ្នក​មិន​ត្រូវ​នៅ​ចាំ​ដល់​ណា​ទៀត​ទេ ។

ជា​មនុស្ស​ចំលែក បើ​សុខ​ចិត្ត​នៅ​ស្លាប់​​​មួយ​កន្លែង

ព្រោះ​ថា ផែន​ដី​នេះ​ធំ​ទូលាយ​ណាស់។

ខ្ញុំ​ថើប​ដៃ​របស់​គាត់ ដែល​បាន​ជួយ​យ៉ាង​សំបើម​ដល់​ការ​ភៀស​ខ្លួន​របស់​ខ្ញុំ ហើយ​គិត​ថា​បាត់​បង់​ភ្នែក​ម្ខាង​គ្រាន់​តែ​ជា​បញ្ហា​កំប៉ិច​កំប៉ុក​ប៉ុណ្ណោះក្នុង​ការ​រត់​ភៀស​ខ្លួន​នេះ។ ខ្ញុំ​ក៏​ទៅ​ដល់​នគរ​ពូ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ទៅ​ជួប​គាត់ ប្រាប់​គាត់​ពី​រឿង​រ៉ាវ​ដែល​កើត​មាន​ចំពោះ​ឪពុក​ខ្ញុំ និង​ខ្ញុំ នៅ​ពេល​នោះ​គាត់​ក៏​យំ​សោក​អាណិត​ខ្ញុំ រួច​និយាយ​ថា “​ទុក្ខ​ជាន់​​លើ​ទុក្ខ​ ជីដូន​មួយ​អែង​បាន​បាត់​ខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ ពូ​មិន​ដឹង​ថា​វា​មាន​បញ្ហា​អី​ទេ ហើយ​គ្មាន​នរណា​អាច​អោយ​ដំនឹង​អំពី​វា​បន្តិ​ច​សោះ”។

ហើយ​គាត់​ក៏​យំ​សោក​រហូត​ដល់​សន្លប់។ ខ្ញុំ​ក៏​ជួយ​លួង​លោម​គាត់ ហើយ​គាត់​ថា​នឹង​រក​ថ្នាំ​មក​ព្យាបាល​ភ្នែក​របស់​ខ្ញុំ តែ​គាត់​ឃើញ​ថា​​ភ្នែក​ម្ខាង​នោះ​អស់​​គ្រាប់​ទៅ​ហើយ។ ពេល​នោះ​គាត់​និយាយ​នឹង​ខ្ញុំ​ថា “កូន​ប្រុស បាត់​ភ្នែក​ប្រសើរ​ជាង​បាត់​ជីវិត!”​។

បន្ទាប់​ពី​នោះ​មក​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ទៀត​ទេ​ពី​រឿង​ជី​ដូន​មួយ​របស់​ខ្ញុំ ដែល​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​គាត់ ហើ​យ​ដែល​គាត់​ស្រលាញ់​ជា​ទី​បំផុត ដូច្នេះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ពី​រឿង​រ៉ាវ​ទាំង​អស់​ដែល​កើត​មាន​ឡើង។ គាត់​ក៏​រីក​រាយ​ឡើង​ពេល​ដឹង​រឿង​នេះ ហើយ​និយាយ​ថា “តស់ ទៅ​បង្ហាញ​ពូ​ពី​ផ្នូរ​នោះ”

តែ​ខ្ញុំ​តប​ថា “លោក​ពូ ខ្ញុំ​មិន​ស្គាល់​កន្លែង​នោះ​ទេ ទោះ​បី​ខ្ញុំ​ខំ​ប្រឹង​គិត​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​អាច​រក​កន្លែង​នោះ​ឃើញ​ដែរ”។

តែ​ខ្ញុំ​និង​ពូ​ខ្ញុំ​ក៏​ទៅ​រក​មើល​នៅ​កន្លែង​កប់​ខ្មោច ដើរ​រក​មើល​សព្វ​ទី​កន្លែង ហើយ​ចុង​បញ្ចប់​ក៏​រក​ឃើញ​ផ្នូរ​មួយ​ដែល​ខ្ញុំ​ស្គាល់​ថា​ច្បាស់​ជា​ផ្នូរ​មួយ​នេះ ពេល​នោះ​ពួក​យើង​រីក​រាយ​ជា​ខ្លាំង។ យើង​ចូល​ទៅ​ក្នុង​ផ្នូរ​នោះ កាយ​ដី​ចេញ រួច​បើ​ទ្វារ​ចេញ រួច​ចុះ​តាម​ជណ្តើរ​ប្រហែល​ជា​៥០​កាំបាន​ដល់​ជើង​ជណ្តើរ តែ​នៅ​ទី​នោះ​មាន​ផ្សែង​ហុយ​ទ្រលោម។ យើង​ក៏​ដើ​រ​ទៅ​មុខ​រហូត​ដល់​សាឡុង​មួយ ដែល​មាន​សុទ្ធ​តែ​គ្រាប់​ធញ្ញជាតិ​ក្រាល​ ម្សៅ និង​របស់​របរ​ប្រើ​ប្រាស​សព្វ​បែប​យ៉ាង នៅ​អារាត់អា​រាយ​ពាស​ពេញ។ នៅ​កណ្តាល​សាឡុង​នោះ មាន​គ្រែ​ធំ​មួយ។ ពូ​របស់​ខ្ញុំ​ក៏​ដើរ​ទៅ​ជិត​គ្រែ​នោះ រួច​ពិនិត្យ​មើល ក៏​ឃើញ​កូន​ប្រុស​របស់​គាត់ និង​ស្ត្រី​ម្នាក់ដែល​ចុះ​មក​ទី​នេះ​ជា​មួយ​គាត់ ដេក​អោប​គ្នា​ តែ​គូ​មួយ​នេះ​ក្លាយ​ជា​ខ្មៅ​ដូច​ធ្យូង​ ដូច​ជា​ត្រូវ​គេ​បោះ​ចូល​ក្នុង​អណ្តូង​​ភ្លើង។ ពេល​ដែល​ពូ​របស់​ខ្ញុំ​ឃើញ​បែប​នេះ គាត់​ស្តោះ​ទឹក​មាត់​ដាក់​មុខ​កូន​ប្រុស​របស់​គាត់ រួច​ស្រែក​ថា “វា​សម​មុខ​នឹង​អែង​ហើយ អា​ថោកទាប! នេះ​ជា​ទណ្ឌកម្ម​របស់​អែងលើ​លោក​នេះ តែ​អែង​នឹង​រង​ទណ្ឌ​កម្ម​ធ្ងន់​ជា​ង​នេះ​ទៀត​នៅ​លោក​ខាង​មុខ”នាង​ឆាហរ៉ាសាត់​ក៏​ឈប់​និទាន​រឿង​ត្រឹម​នេះ។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s