មួយ​ពាន់​មួយ​យប់​(៧១)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

នៅ​យប់​ទី​១១

នាង​ឆាហរ៉ាសាត​បន្ត​ថា នាង​ម្ចាស់​ផ្ទះ​សើច​នឹង​នាយ​លី​សែង​ ទោះ​បី​ថា​ខឹង​នឹង​នាយ​នោះ​យ៉ាង​ដូចម្តេច​ក៏​ដោយ។ រួច​ហើយ នាង​ក៏​សួរ​គាត់​ថា “ប្រាប់​យើង​ភ្លាម​ថា តើពួក​​អ្នក​ឯង​ជា​នរណា?ព្រោះ​ពួក​អ្នក​ឯង​រស់​បាន​តែ​មួយ​ម៉ោង​ទៀត​ទេ ហើយ​ពួក​អ្នក​មិន​មែន​ជា​អ្នក​អន់​ដែរ​ បាន​ជា​ហ៊ាន​ធ្វើ​បែប​នេះ​ “។

បន្ទាប់​ស្តេច​ក៏​និយាយ​នឹង​ចាផារ​ថា “លោក​ទៅ​ប្រាប់​នាង​ទៅ​ថា​យើង​ជា​នរណា បើ​មិន​អញ្ចឹង​ទេ​គេ​នឹង​សំលាប់​យើង​ដោយ​សារ​តែ​កំហុស​តែ​មួយ​នេះ​មិន​ខាន។ ប្រាប់​នាង​អោយ​ត្រង់​ទៅ នាង​ច្បាស់​ជា​មិន​ហ៊ាន​ធ្វើ​អី​យើង​ទេ។”

ចាផារ​តប​ថា “នេះ​ជា​រឿង​របស់​លោក​ទេ”

នៅ​ពេល​នោះ​ស្តេច​ក៏​ស្រែក​គំហក​អោយ​ចាផារ “ពេល​នេះ​មិន​មែន​ជា​ពេល​បន្លំ​ខ្លួន​ទៀត​ទេ! អញ​និយាយ​មែនណា!”

ស្រី​ម្ចាស់​ផ្ទះ​ក៏​ទៅ​សួរ​អ្នក​បួស​ទាំង​៣ “តើ​ពួក​អ្នក​ឯង​ហ្នឹង​ជា​បង​ប្អូន​គ្នា​រឺ?”។ នៅ​ពេល​នោះ​ពួក​គេ​ឆ្លើយ​ថា “ទេ ពួក​យើង​គ្រាន់​តែ​ជា​មនុស្ស​ក្រីក្រ និង​មក​ពី​ស្រុក​ក្រៅ​​ដូច​គ្នា​ប៉ុណ្ណោះ”។ នាង​ក៏​សួរ​អ្នក​បួស​ម្នាក់​​ថា “តើ​​អ្នក​ឯង​ហ្នឹង​កើត​មក​ខ្វាក់​ស្រាប់​អញ្ចឹង?”។

គាត់​​ក៏​តប​ថា “ទេ​​ ទេវតា​អើយ គឺ​​ហេតុភេទ​​អាក្រក់​និង​សំនាង​អាក្រក់​ ដែលអ្នក​​បណ្តាល​អោយ​ភ្នែក​របស់​ខ្ញុំ​ខ្វាក់​ម្ខាង​បែប​នេះ។ ​ហើយ​មូល​ហេតុ​នេះ​បើ​សរសេរ​ចង​ក្រង​ទុក​ ​នឹង​ក្លាយ​ជា​មេរៀន​ដ៏​ល្អ​សំរាប់​អ្នក​ក្រោយរៀន​សូត្រ”​។ នាង​សួរ​អ្នក​បួស​ទី​២​និង​ទី​៣ ម្នាក់​ៗ​សុទ្ធ​ឆ្លើយ​ដូច​គ្នា​ទាំងអស់ “អ្នក​ស្រី​អើយ ពួក​យើង​រាល់​គ្នា​សុទ្ធ​តែ​មក​ពី​ប្រទេស​ផ្សេង​គ្នា ហើយ​ពួក​យើង​សុទ្ធ​តែ​ជា​កូន​របស់​ស្តេច​ ជា​រាជបុត្រ​ដែល​គ្រប់​គ្រង​​ដែន​ដី​និង​ទីក្រុង​ទាំងឡាយ”។ នាង​ក៏​ដើរ​ទៅ​ជិត​ពួក​គេ​ រួច​និយាយ​ថា “អីលូវ​ ពួក​អ្នក​ឯង​ម្នាក់​ៗ​ឆាប់​រៀបរាប់​ពី​រឿង​រ៉ាវ​របស់​ខ្លួន​ភ្លាម តាំង​ពី​ដើម​រហូត​មក​ដល់​ផ្ទះ​របស់​យើង ហើយ​រឿង​របស់​ពួក​ឯង​ធ្វើ​អោយ​យើង​ពេញ​ចិត្ត យើង​នឹង​អោយ​បំរើ​របស់​យើង​លែង​ក្បាល​ឯង​ទៅ​វិញ”។

អ្នក​ទី​មួយ​គឺ​ហាំម៉ាល់ ជា​នាយ​លី​សែង គាត់​និយាយ​ថា “​ឱអ្នកស្រី​ម្ចាស់! ខ្ញុំ​ជា​បុរស​ម្នាក់​និង​ជា​អ្នក​ស៊ីឈ្នួល​លី​សែង​អោយ​គេ​។ ស្ត្រី​ម្នាក់​នេះ​ បាន​ជួល​ខ្ញុំ​អោយ​ជួយ​យួរ​អីវ៉ាន់។ ដំបូង​នាង​អោយ​ខ្ញុំ​ទៅ​ហាង​ស្រា បន្ទាប់​មក​ទៅ​កន្លែង​លក់​សាច់ បន្ទាប់​មក​ ទៅ​កន្លែង​លក់​ផ្លែ​ឈើ បន្ទាប់​មក​ទៅ​កន្លែង​លក់​គ្រឿង​ទេសដែល​មាន​លក់​ផ្លែ​ឈើ​ក្រៀម បន្ទាប់​មក​ទៅ​ហាង​ដំនាប់ រួច​ហើយ​ទៅ​កន្លែង​លក់​គ្រឿង​ក្រអូប រួច​ក៏​មក​ដល់​ផ្ទះ​អ្នក​ស្រី​រហូត​ដល់​មាន​រឿង​រ៉ាវ​នេះ​តែ​ម្តង។ នេះ​ជា​រឿង​របស់​ខ្ញុំ”។ នាង​ម្ចាស់​ផ្ទះ​ក៏​ផ្ទុះ​សំនើច រួច​និយាយ​ថា “អីលូវ​អែង​ចេញ​អោយ​បាត់​ពី​មុខ​ពី​មាត់​យើង​ទៅ!”។ តែ​គាត់​តប​ថា “អ្នក​ស្រី សូម​អ្នក​ស្រី​មេត្តា​អោយ​ខ្ញុំ​បាន​ស្តាប់​រឿង​រ៉ាវ​របស់​ពួក​គេ​សិន​ទៅ”។ បន្ទាប់​មកអ្នក​បួស​ខ្វាក់​ភ្នែក​ម្ខាង​ម្នាក់​ក៏​មក​ជិត​ រួច​និទាន​រឿង​របស់​គាត់។

រឿង​របស់​អ្នក​បួស​ទី​មួយ

អ្នក​ស្រី​​ដឹង​ទេ មូល​ហេតុ​ដែល​បណ្តាល​អោយ​ខ្ញុំ​ត្រងោល​ក្បាល​បែប​នេះ ហើយ​ភ្នែក​របស់​ខ្ញុំ​ខ្វាក់​នោះ​គឺ​ដូច​តទៅ​នេះ។ ឱពុក​របស់​ខ្ញុំ​ជា​ស្តេច​មួយ​អង្គ ហើយ​គាត់​មាន​បង​ប្រុស​ម្នាក់​ជា​ស្តេច​នៅ​នគរ​ផ្សេង។ មាន​ថ្ងៃ​មួយ​ខ្ញុំ​និង​​ជី​ដូន​មួយ​របស់​ខ្ញុំ កូន​ប្រុស​របស់​ពូខាង​ឪពុក​​ខ្ញុំ បាន​កើត​នៅ​ចំ​ថ្ងៃ​តែ​មួយ​ជា​មួយ​គ្នា។ ច្រើន​ថ្ងៃ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ នៅ​ពេល​ដែល​ពួក​យើង​ចាប់​ផ្តើម​ធំ​ពេញ​វ័យ​បន្តិច​ម្តងៗ ខ្ញុំ​ឧស្សាហ៍​ទៅ​លេង​ពូ​របស់​ខ្ញុំ​យ៉ាង​ញឹក​ញាប់ ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​គាត់​ជា​ច្រើន​ខែ។ នៅ​ពេល​នោះ​​ជី​ដូន​មួយ​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​ស្បថ​សច្ចា​នឹង​គ្នា​ថា នឹង​ធ្វើ​ជា​មិត្ត​នឹង​គ្នា​ ដោយ​គ្មាន​ថ្ងៃ​ក្បត់​គ្នា​ឡើយ។ វា​បាន​សំលាប់​ចៀមធាត់​​មួយ​ក្បាល​​ហើយយក​ស្រា​​ល្អៗ​ យក​មក​ស៊ី​ផឹក​ជា​មួយ​នឹង​ខ្ញុំ។ ថ្ងៃ​មួយ​នៅ​ពេល​ដែល​ជាតិ​ស្រា​បាន​គ្រប់​ដណ្តប់​លើ​សតិ​អារម្មណ៍​យើង​ហើយ​នោះ ជីដូន​មួយ​ខ្ញុំ​និយាយ​នឹង​ខ្ញុំ​ថា “នែ​អា​ជីដូនមួយ អញ​មាន​កាងារ​មួយ​ចង់​ពឹង​អែង ហើយ​អញ​ចង់​អោយ​អែង​កុំ​ឃាំង​ឃាត់​អ្វី​ដែល​អញ​ចង់​អោយ​អែង​ជួយ​អី!” ហើយ​ខ្ញុំ​ក៏​តប​ថា “បាន​តើ!”។

នៅ​ពេល​នោះ វា​អោយ​ខ្ញុំ​ស្បថ​នឹង​វា រួច​ហើយ​ក៏​ទៅ​បាត់​ទៅ តែ​បន្តិច​ក្រោយ​មក​វា​ក៏​ត្រលប់​មក​វិញ ដោយ​នាំ​ទាំង​នារី​ពាក់​ស្បៃ​បាំង​មុខ​ម្នាក់​មក​ជាមួយ​ផង។ នាង​ប្រដាប់​ដោយ​គ្រឿង​អលង្កា​ដ៏​មាន​តំលៃ។ នៅ​ពេល​នោះ​វា​បែរ​មក​រក​ខ្ញុំ (ដោយ​នារី​នោះ​នៅ​ពី​​ក្រោយខ្នង​របស់​វា) ហើយ​និយាយ​ថា “នាំ​នាង​នេះចេញ​​ទៅជា​មួយ​អែង ហើយ​ទៅ​តាម​នេះ​អែង​នឹង​ដល់​ផ្នូរ​មួយ (វា​រៀប​រាប់ រហូត​ទាល់​តែ​ខ្ញុំ​ស្គាល់​កន្លែង​នោះ) ហើយ​ចូល​ទៅ​ក្នុង​ផ្នូរ​នោះ​ជា​មួយនាង​ ហើយ​រង​ចាំ​អញទៅ​ដល់”។ ពាក្យ​សម្បថ​ធ្វើ​អោយ​ខ្ញុំ​ហា​មាត់​និយាយ​បដិសេធ​មិន​កើត ដូច្នេះ​ខ្ញុំ​ក៏​នាំ​នាង​នោះ​ទៅ​ចាំ​នៅផ្នូរ នៅ​មួយសន្ទុះ​​ក្រោយ​មក​ ជីដូន​មួយ​ខ្ញុំ​ក៏​មក​ដល់។​ វា​មក​ដោយ​មាន​ទឹក​មួយ​ធុង​ កំបោរ​មួយ​ថង់ និង​មាន​ញញួរ​មួយ​មក​ផង។ វា​ដើរ​ទៅ​ផ្នូរ​ រួច​វាយ​បំបែក​ជញ្ជាំង​ផ្នូរ​នោះ រួច​វា​ជីក​កាយ​ដី​ផ្នូរ​នោះ​ចេញ​រហូត​ដល់​រូង​ធំ​មួយ​ ដែល​មាន​ទ្វារ​ដែក​បិទជិត​ រួចនៅ​ក្រោយ​ទ្វារ​ដែក​នោះ​​មានជណ្តើរ​ចុះ​ទៅ​ក្រោម។ រួច​ហើយ​វា​បែរ​ទៅ​នាង​នោះ​រួច​និយាយ​ថា “អី​លូវ​នាង​សំរេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ទៅ!”​។ ពេល​នោះ​នាង​ក៏​សំរេច​ចុះ​តាម​ជណ្តើរ​នោះ​ទៅ​បាត់​ទៅ។ រួច​ហើយ​វា​និយាយ​នឹង​ខ្ញុំ​ថា “អីលូវ​សូម​អែង​មេត្តា​ជួយ​យើង​អោយ​ជាប់​ដើម​ជាប់​ចុង​ផង ពេល​ដែល​យើង​ចុះ​ទៅ​ក្រោម​នេះ​ហើយ​សូម​អែង​ជួយបិទ​ទ្វារ​នោះ​ រួច​ហើយ​ជួយ​កាយ​ដី​លប់ និង​យក​កំបោរ​នោះ​មក​លាយ​នឹង​ទឹក​​ដែល​យើង​យក​មក​នេះ រួច​យក​ថ្ម​មក​រៀប​រួច​យក​បាយ​អរ​នោះ​ទៅ​បិទ​ភ្ជិតផង គេ​នឹង​គិត​ថា នេះ​ប្រហែល​ជា​ច្រក​ថ្មី​របស់​ផ្នូរចាស់​​នេះ។ អស់​​មួយ​ឆ្នាំ​ហើយ​ដែល​អញ​បាន​សង់ផ្នូរ​នេះ ដែល​គ្មាន​នរណា​ដឹង​ទេ ហើយ​នេះ​ជា​អ្វី​ដែល​អញ​ត្រូវ​ការ​អែង​ជួយ” រួច​ហើយ​វា​ក៏​ចុះ​ទៅ​ក្រោម​បាត់​ជា​រៀង​រហូត​ទៅ។ នៅ​ពេល​វា​ចុះ​ទៅ​បាត់​នោះ​ខ្ញុំ​ក៏​រៀប​ចំ​ផ្នូរ​នោះ​ឡើង​វិញ​ដូច​ដើម​ ហើយ​ធ្វើ​ទាំង​មិន​ដឹង​ខ្លួន​ព្រោះ​តែ​មិន​ទាន់​អស់​ជាតិ​ស្រា។​ ខ្ញុំ​ក៏​ត្រលប់​ទៅ​ផ្ទះ​ពូ​របស់​ខ្ញុំ​វិញ។ គេ​ប្រាប់​ខ្ញុំ​ថា ពូ​ខ្ញុំ​គាត់​ចេញ​ទៅ​បរបាញ់​សត្វ​ ដូច្នេះ​ខ្ញុំ​ក៏​ដេកលក់​យប់​នោះ​ដោយ​មិន​បាន​ឃើញ​គាត់ ហើយ​នៅ​ព្រឹក​ឡើង​ខ្ញុំ​ក៏នៅ​ចាំ​រឿង​ហេតុ​យប់​នោះ​ទាំងអស់ ខ្ញុំ​នឹក​ស្តាយ​ក្រោយ​ដែល​ស្តាប់​តាម​ជី​ដួន​មួយ​ខ្ញុំ ខ្ញុំ​គិត​ហើយ​គិត​ទៀត ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​សុបិន។ ខ្ញុំ​ក៏​សួរ​អ្នក​អែ​ទៀត​រក​ជីដូន​មួយ​ខ្ញុំ តែ​គ្មាន​នរណា​ដឹង​ឡើយ។ ខ្ញុំ​ក៏​ចេញ​ក្រៅ​ទៅ​រក​ផ្នូរ​នោះ ខ្ញុំ​រក​ពី​ផ្នូរ​មួយ​ទៅ​ផ្នូរ​មួយ​តែ​រក​មិន​ឃើញ​រហូត​ទល់​យប់។ ដូច្នេះ​ខ្ញុំ​ក៏​ត្រលប់​មក​ទីក្រុង​វិញ តែ​ខ្ញុំ​នៅ​តែ​មិន​អាច​ស៊ី​ មិន​អាចផឹក​បាន គំនិត​របស់​ខ្ញុំគិត​តែ​ពី​ជីដូន​មួយ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​មាន​ហេតុភេទ​អ្វី​កើត​ឡើង​ចំពោះ​វា។ ខ្ញុំ​កើតទុក្ខ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ហើយ​បន់​អោយ​តែ​ភ្លឺ​ឡើង។ បន្ទាប់​មក​ខ្ញុំ​ក៏​ចេញ​ដើរ​រក​ជាលើក​ទី​២ ពី​ផ្នូរ​មួយ​ទៅ​ផ្នូរ​មួយ តែ​នៅ​មិន​អាច​រក​ផ្នូរ​ដែល​ខ្ញុំ​គិត​នោះ​ឃើញ​សោះ។ ខ្ញុំ​កើត​ទុក្ខ​អស់​៧​ថ្ងៃ ព្រោះ​តែ​រក​កន្លែង​នោះ​ និង​ផ្លូវ​ដែល​វង្វេង​នោះ។ ជា​ចុង​ក្រោយ​ខ្ញុំ​ទាល់​គំនិត​ក៏​ត្រលប់​ទៅ​រក​ឪពុក​របស់​ខ្ញុំ​វិញ។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s