ព្រោះអ្នកមិនមែនជាសង្ឃ


មាន​បុរស​ម្នាក់ បើក​បរ​តាម​ផ្លូវ​មួយ ហើយ​ក៏​ខូច​ឡាន​​ជិត​វិហារ​មួយ។ គាត់​ចូល​ទៅ​ក្នុង​វិហារ គោះ​ទ្វារ រួច​និយាយ​ថា “ឡាន​របស់​ខ្ញុំ​ខូច។ តើ​អាច​អោយ​ខ្ញុំ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​បាន​ទេ?”
សង្ឃ​នៅ​វិហារ​នោះ​ក៏​យល់​ព្រម ផ្តល់​អាហារ​ពេល​ល្ងាច​ដល់​គាត់ រួច​ជួយ​ជួស​ជុល​ឡាន​របស់​គាត់​ថែម​ទៀត។ នៅ​ពេល​ដែល​បុរស​នោះ​រៀប​នឹង​ដេក​ទៅ​ហើយ គាត់​លឺ​សំលេង​ចំលែក​មួយ។ នៅ​ព្រឹក​ឡើង គាត់​សួរ​សង្ឃ​ម្នាក់ ពី​សំលេង​ចំលែក​នោះ តែ​ពួក​លោក​សង្ឃ​ប្រាប់​ថា “យើង​មិន​អាច​ប្រាប់​លោក​បាន​ទេ ព្រោះ​លោក​មិន​មែន​ជា​សង្ឃ”។

បុរស​នោះ​ក៏​តប​ថា “អញ្ចឹង​ក៏​បាន ខ្ញុំ​ចង់​ដឹង​ខ្លាំង​ណាស់។ បើ​វិធី​តែ​មួយ​ដែល​អាច​ជួយ​អោយ​ខ្ញុំ​ដឹង​ពី​សំលេង​នោះ​បាន​ ទាល់​តែ​ក្លាយ​ជា​សង្ឃ អញ្ចឹង​ធ្វើ​ម៉េច​ទើប​ខ្ញុំ​អាច​ក្លាយ​ជា​សង្ឃ​បាន?”

លោក​សង្ឃ​នោះ​តប​ថា “លោក​ត្រូវ​ធ្វើ​ដំនើរ​ជុំ​វិញ​ផែន​ដី ហើយ​ពេល​ត្រលប់​មក​វិញ ប្រាប់​យើង​ពី​​ចំនួន​ពិត​ប្រាកដ​ នៃ​គុម្ព​ស្មៅ និង​ ចំនួន​គ្រាប់​គ្រួស​ទាំងអស់​លើ​ផែន​ដី។ ពេល​អ្នក​រាប់​បាន​ចំនួន​នេះ​ហើយ អ្នក​អាច​ក្លាយ​ជា​សង្ឃ​ហើយ”

បុរស​នោះ​ក៏​ទទួល​យក​កិច្ច​ការ​នេះ។ ប្រមាណ​ជា​៤៥​ឆ្នាំ​ក្រោយ​មក គាត់​ក៏​ត្រលប់​មក​វិហារ​ដដែល​វិញ ហើយ​គោះទ្វារ​វិហារ​នោះ។ គាត់​និយាយ​ថា “ខ្ញុំ​បាន​ដើរ​ជុំ​វិញ​ផែន​ដី ហើយ​បាន​រាប់​ទៅ​ឃើញ​ថា នៅ​លើ​ផែន​ដី​នេះ មាន ស្មៅ​ចំនួន​១៤៥ ២៣៦ ២៨៤ ២៣២គុម្ព និង គ្រាប់​គ្រួស​ចំនួន ២៣១ ២៨១ ២១៩ ៩៩៩ ១២៩​ ៣៨២ គ្រាប់”។​សង្ឃ​ម្នាក់​ក៏​និយាយ​ថា “សូម​អប​អរសាទរ លោក​អាច​ក្លាយ​ជា​សង្ឃ​ហើយ។ អីលូវ​យើង​អាច​បង្ហាញ​លោក​ពី​សំលេង​នោះ​បាន​ហើយ”។

លោក​សង្ឃ​នោះ​ក៏​នាំបុរស​នោះ​ទៅ​ទ្វារ​ឈើ​មួយ នៅ​ទី​នោះ​លោក​សង្ឃ​ដែល​នាំ​ផ្លូវ​នោះ​និយាយ​ថា “សំលេង​នោះ​គឺ​នៅ​ក្រោយ​ទ្វារ​នេះ​អែង”។ លោក​សង្ឃ​នោះ​ក៏​ប្រគល់​កូន​សោរ​អោយ​គាត់ ហើយ​គាត់​បើក​ទ្វារ​នោះ​ទៅ។ នៅ​ក្រោយ​ទ្វារ​ឈើ​នោះ​ មាន​ទ្វារ​មួយ​ទៀត​ធ្វើ​អំពី​ថ្ម។ បុរស​ក៏​សុំ​សោរ​បើ​ក​ទ្វារ​ថ្ម​នោះ។ លោក​សង្ឃ​ក៏​អោយ​កូន​សោរ​បើក​ទ្វារ​ថ្ម​នោះ បន្ទាប់​មក​គាត់​ចូល​ទៅ​ក៏​ឃើញ​ទ្វារ​មួយ​ទៀត​​ត្បូង។ បុរស​នោះ​ក៏​បើក​ទ្វារ​នោះ និង​ទ្វារ​បន្ទាប់​ៗមក​ទៀត​ធ្វើ​អំពី ត្បូង​មរកត ប្រាក់ ត្បូង​កណ្តៀង។ ជា​ចុង​ក្រោយ​ លោក​សង្ឃ​ក៏​និយាយ​ថា “នោះ​ជា​កូនសោរ​ចុង​ក្រោយ សំរាប់​បើក​ទ្វារ​ចុង​ក្រោយ”។ បុរស​នោះ​ក៏​បើក​ទ្វារ​នោះ​ឡើង គាត់​បាន​ឃើញ​ថា​សំលេងចំលែក​​នោះជា​សំលេង​អ្វី​ តែ​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ថា​សំលេង​នោះ​ជា​អ្វី​បាន​ទេ ព្រោះ​អ្នក​មិន​មែន​ជា​សង្ឃ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត, រឿង​និទាន​, រឿង​និទាន​ខ្លីៗ and tagged , , . Bookmark the permalink.

11 Responses to ព្រោះអ្នកមិនមែនជាសង្ឃ

  1. Ramana ថា:

    ហាហា, ខំ​ចំហរ​មាត់​ដើម្បី​អាន​អោយដឹង អត់​ប្រាប់​អាដែល។ ចំមែន អូ​ខ្ញុំ​សំនូមពរ​មួយ​ រឿងមួយពាន់មួយយប់​ នោះ​ឆាប់​ដាក់​អោយ​ចប់​ៗ​ទៅ​ប្រសិន​បើ​មាន​ពេល ព្រោះខ្ញុំ​ចង់អាន​ខ្លាំង​ណាស់ ។​ អរគុណ​ចំពោះ​ការ​ចែក​រំលែក

  2. វិចិត្រ ថា:

    បើ​តាម​ការគណនា​ទៅ ខ្ញុំ​ប្រើ​ពេល​៥​ខែ​សរសេរបាន​តែ​១១​យប់ ដូច្នេះ​សរុបទាំងអស់​មាន​១០០១​យប់ វា​ត្រូវ​ជា ៤៥៥​ខែ= 37ឆ្នាំ !!!! ទើប​ចប់ 😯

  3. ramana ថា:

    និយាយ​មែន​ក៏​អី? តែ​មិន​អី​ទេ​ ហេតុតែ​ចង់​អាន ខ្ញុំទ្រាំ​ចាំអាន​ចុះ កិកិកិ

  4. វិចិត្រ ថា:

    គណនា​ស្មានៗ​ទៅ​ឃើញ​អញ្ចឹងមែន!!
    ប៉ុន្តែ​ឆ្ងល់ណាស់ អ្នក​ដែល​គេ​បក​ប្រែ​ពី​អារ៉ាប់​មក​អង់គ្លេស គេ​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំទៅ?
    –សំគាល់–
    ឯកសហរាត្រី បក​ពី​បារាំង​មក​ខ្មែរ​ ដោយ​មនុស្ស​ជា​ច្រើន​នាក់
    មាន ជុំ ម៉ៅ ញ៉ុក ថែម …………
    អីលូវ​ខ្ញុំ​បក​ពីអង់គ្លេស​មក​ខ្មែរ​តែ​ម្នាក់​អែង អង្កាល់​ចប់ទៅ?!

  5. អួ!​ខ្្ញុំ​ខំ អាន​ទល់​តែ ចប់​ព្រោះ​ហេតុ
    តែ ចង់​ដឹង​ថា​តើ​សំលេង​នោះ ជា​សំលេង​អ្វី តែ ចុង​ក្រោយ​បែរ​ជា​អត់​
    ដឹង​ដដែល។
    ព្រោះ ខ្ញុំ​មិន​មែន​ជា​សង្ឃ​ផងហ្នឹង។

  6. Ramana ថា:

    ចឹង​តើ​អាច​ផ្ញើរ​រឿង​នឹ​ង​ជាភាសា​អង់គ្លេស​មក​បាន​ទេ​ បើ​ខ្ញុំ​មាន​សមត្ថភាព​ខ្ញុំ​អាច​ជួយ​បក​អោយ​បាន ។ ម៉េចដែរ​?

  7. វិចិត្រ ថា:

    ok..រក​យូរ​ហើយ​តើ
    ខាងក្រោម​ជា​លីង​របស់​រឿង​នេះ​ជា​ភាសា​អង់គ្លេស។
    ខ្ញុំ​បក​តាម​Sir Richard Burton និង John Payne:
    http://www.wollamshram.ca/1001/index.htm

  8. វិចិត្រ​ពូកែ​ប្រែ​រឿង​ម្ល៉េះ?
    រឿង​មួយ​ពាន់​មួយយប់​នេះ​ ខ្ញុំប្រទះ​ឃើញ​មួយ​ទៀត​ហើយ ឈ្មោះ​កាន់​តែ​ឃ្លាត​ចាក​ឆ្ងាយ​ពី រឿង​មុនៗទៀត ហើយ​គេ​ដូរ​ដាក់​ថា​រឿង​នាង​តាន់​តៃ។

  9. វិចិត្រ ថា:

    ឈ្មោះ​រឿង​អី​ក៏​ប្លែក​ម្ល៉េះ?
    សង្ស័យ​តែ នាង​តាន់​តៃ = shahrazad ទេ​ដឹង?

  10. មែនហើយ!
    គេយកឈ្មោះ​នាង​សេហារ៉ាហ្សាដជា​ចំណង​ជើង​តែ​​ម្តង​ ដោយ​ដូរ​ឈ្មោះ​ជា​នាង​តាន់​តៃ​វិញ ឯសាច់រឿង​គឺដូចគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s