បញ្ចតន្ត្រ (១)



មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

១ ការ​បាត់​​​មិត្ត

គោ តោ និង ឆ្កែ​ព្រៃ

នេះ​ជា​ភាគ​ដំបូង​នៃ​តន្រ្ត​ទី១​ ហៅ​ថា “ការ​បាត់​​មិត្ត”។

“មហា​មិត្ត​បាន​កើត​ឡើង​នៅ​ក្នុង​ព្រៃ​រវាង​តោ​ និង គោ តែ​វា​ត្រូវ​បំផ្លាញ​ទៅ​វិញ​ដោយ​សារ​តែ​ឆ្កែ​ព្រៃ​​កំនាច​និង​​លោភលន់​”។ ​ដើម​ហេតុ​នៃ​រឿង​នេះ​មាន​ដូច​តទៅ៖

នៅ​ឥណ្ឌា​ភាគ​ខាង​ត្បូង​មាន​ក្រុង​មួយ​ឈ្មោះ មហិលរោព្យាម។ កូន​ប្រុស​របស់​មហា​សេដ្ឋី​ម្នាក់​រស់​នៅ​ទី​នោះ។ គាត់​មាន​ឈ្មោះ​ថា វធ៌ម។ យប់​មួយ ពេល​គាត់​កំពុង​តែ​សំរាក​លើ​គ្រែ គាត់​មាន​គំនិត​ច្របូក​ច្របល់​មួយ។ នេះ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​គាត់។ “សូម្បី​តែ​មនុស្ស​ម្នាក់​​ដែល​មាន​លុយ​ច្រើន​រាប់​មិន​អស់ទៅ​ហើយ​ ក៏​មនុស្សម្នាក់​នោះ​​នៅ​តែ​ប្រឹង​រក​លុយ​ថែម​ទៀត។ ដូច​ពាក្យ​គេ​និយាយ​ថា៖

១ គ្មាន​អ្វី​នៅ​ក្នុង​ជីវិត​ដែល​លុយ​មិន​អាច​ទិញ​បាន​នោះ​ទេ ហើយ ដូច្នេះ​បណ្ឌិត​​ម្នាក់​នឹង​ប្រឹង​ធ្វើ​អោយ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ចំរើន​ឡើង។ បើ​មនុស្ស​ម្នាក់​មាន​លុយ គាត់​នឹង​មាន​មិត្ត​ភក្តិ។ ពេល​គាត់​មាន​លុយ នោះ​នឹង​មាន​ញាតិ​រាប់អាន។ លើ​លោក​នេះ មនុស្ស​ចំលែក​ម្នាក់​ត្រលប់​ទៅ​ជាញាតិសណ្តាន​អោយ​តែ​មាន​លុយ រី​ឯ​អ្នក​ក្រ​វិញ គ្មាន​ញាតិ​មិត្ត​រាប់​រក។ អ្នក​មាន​លុយ ជួន​កាល​គេ​ចាត់​ទុក​ដូច​ជាបណ្ឌិត​​ទៅ​ទៀត។

២ តែ​លុយ​ធ្វើ​អោយយើង​ឆាប់​​ចាស់ ដោយ​សារ​តែ​ចង់​បាន​វា​ពេក​​”។

វធ៌ម ក៏​ធ្វើ​ការ​សំរេច​ចិត្ត​មួយ។ នៅ​ថ្ងៃ​ល្អ​ណា​មួយ គាត់់​នឹងចាក​​ចោល​បងៗ​របស់​គាត់ ហើយ​រៀប​ចំ​ចេញ​ដំនើរ​ទៅ​ធ្វើ​មធុរ តាម​បំនង​របស់​គាត់។ គាត់​មាន​គោ​២​ មួយ​ឈ្មោះ​សន្ជិ​វក និង មួយ​ទៀត​ឈ្មោះ នន្តក។ គោ​ទាំង​ពីរ​ក្បាល​សុទ្ធ​តែ​កើត​នៅ​ផ្ទះ​របស់​គាត់​ ហើយ​អាច​ដឹក​បាន​វត្ថុ​ធ្ងន់ៗ។ គាត់​ទឹម​គោ​ពីរ​នេះ​នឹង​រទេះ​មួយ​ រួច​ចេញ​ដំនើរ​ ដោយ​មាន​អ្នក​បំរើ​ពីរ​បី​នាក់​ទៅ​តាម​ផង។

ច្រើន​ថ្ងៃ​បន្ទាប់​មក នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​មាត់​ទន្លេយមុន គោ​មួយ​ឈ្មោះ​សន្ជិវក បាក់​ជើង​រួច​ដួល​នឹង​ដី។ វធ៌ម​​អាណិត​គោ​របស់​គាត់​ជា​ខ្លាំង គាត់​ក៏​ឈប់​សំរាក​នៅ​ទី​នោះ​បី​យប់។

នៅ​ពេល​ដែល​ពួក​អ្នក​បរ​រទេះ​ឃើញ​វ៌ធមខូច​ចិត្ត​បែប​នេះ​ ក៏​និយាយ​នឹង​គាត់​ថា “លោក​ម្ចាស់ តើ​ចាំ​បាច់​អ្វី​នឹង​ឈប់​សំរាក​នៅ​ក្នុង​ព្រៃ​ដែល​សំបូរ​ទៅ​ដោយ​ខ្លា​និង​តោ​បែប​នេះ ព្រោះ​តែ​គោ​មួយ​ក្បាល​នោះ បើ​គោ​នេះ​​សំរាប់​តែ​បូជា​អ្វីៗ​ទាំង​អស់​ដើម្បី​យើង​ទៅ​ហើយ។ ដូច​ពាក្យ​គេ​និយាយ​ថា

៣ បណ្ឌិត​មិន​លះ​បង់​ប្រយោជន៍​ធំ​ដើម្បី​ប្រយោជន៍​តូច​នោះ​ទេ

ពេល​គាត់​លឺ​ពួក​គេ​និយាយ​ដូច​នេះ វធ៌ម ក៏​ទុក​មនុស្ស​ពីរ​នាក់​អោយ​នៅ​មើល​គោ​របួស​នោះ ហើយ​ចេញ​ដំនើរ​ទៅ​មុខ​ទៀត។

ប៉ុន្មាន​​ថ្ងៃ​បន្ទាប់​មក​បុរស​ពីរ​នាក់​ដែល​វធ៌ម​ទុក​អោយ​មើល​គោ​នោះ ក៏​តាម​មក​ទាន់។ ពួក​គេ​គិត​ថា​ពួក​គេ​អាច​មាន​គ្រោះថ្នាក់​បើ​បន្ត​នៅ​ក្នុង​ព្រៃ​ជ្រៅ​បែប​នេះ​ទៀត ដូច្នេះ​គេ​ក៏​កុហក​វធ៌មថា​ “លោក​ម្ចាស់ សន្ជិវក​ស្លាប់​បាត់​ហើយ។ យើង​បាន​បូជា​សពវា​រួច​ហើយ”។ ពេល​គាត់​លឺ​បែប​នេះ វធ៌ម​ក៏​សង្រួម​កាយ​វិចារ​ចិត្ត​ដើម្បី​សំដែង​ក្តី​ដឹង​គុណ​របស់​គាត់​ចំពោះ​បំរើ​ល្អ​របស់​គាត់ ដែល​បាន​ស្លាប់ទៅ។

ប៉ុន្តែ​តាម​ពិត​ទៅ​សន្ជិវក​មិនទាន់​ស្លាប់ទេ។ វា​ស៊ី​ស្មៅ​ខ្ចី​ៗ​ដែល​ដុះ​នៅ​មាត់​ទន្លេ​យមុន ហើយ​ក៏​ចាប់​ផ្តើម​មាន​កំលាំង​ រួច​ក៏​អាច​ក្រោក​ឈរ​វិញ​បាន។ វា​ក្លាយ​ជា​គោ​ធាត់​ និង​មាន​កំលាំង។ វា​ដូច​ពាក្យ​គេ​និយាយ​ថា

៤ មនុស្ស​​សំនាងល្អ ទោះ​បី​ជា​គ្មាន​អ្វី​ការពារ​ក៏​ដោយ ក៏​គង់​រួច​ផុត​ពី​ក្តី​វិនាស តែ​មនុស្ស​សំនាង​អាក្រក់​វិញ នោះ​ជួប​តែ​កា​រ​វិនាស​ សូម្បី​តែ​មាន​អ្វី​គ្រប់​យ៉ាង​មក​ការពារ​ក៏​ដោយ។ មនុស្ស​ម្នាក់​ដែល​គេ​បោះ​បង់​ចោល​ក្នុង​ព្រៃ​ដោយ​គ្មាន​អ្វី​ការពារ​នៅ​តែ​អាច​រស់​បាន ទោះ​បី​ជួប​គ្រោះ​ថ្នាក់​អាក្រក់​សម​បើ​នឹង​ស្លាប់​យ៉ាង​ណា​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​បាន​​​មក​ស្លាប់​នៅ​នឹង​ផ្ទះ​របស់​គាត់​ដែរ។​”

នៅ​ក្នុង​ព្រៃ​នោះ​មាន​តោ​មួយ​ឈ្មោះ ពិន្គល ដែល​មាន​សត្វ​ជា​ច្រើន​នៅ​ក្រោម​អំនាច​របស់​វា។ ថ្ងៃ​មួយ​វា​ស្រេក​ទឹក​ ហើយ​ក៏​ដើរ​ទៅ​ទន្លេយមុនដើម្បី​ផឹក​ទឹក។ នៅ​ទី​នោះ​វា​លឺ​សំលេង​រោទិ៍​យ៉ាង​ខ្លាំង​ពី​ចំងាយ​របស់​សន្ជិវក។ ពិន្គល​មាន​សេចក្តី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ តែ​លាក់​បាំង​សេចក្តី​ភ័យ​ខ្លាច​នេះ ហើយ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ពោធិ៍មួយ។ វា​ហៅ​សត្វ​ឯទៀត​មក​ជួប​ជុំ​គ្នា។

នៅ​ពេល​ដែល​ពួក​សត្វ​ទាំង​អស់​នោះ​ឃើញ​តោ​ត្រលប់​មក ​វិញ​ដោយ​មិនទាន់​បាន​ផឹក​ទឹក​ផង​នោះ ពួក​ក៏​ចាប់​ផ្តើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក។

ទម្នក”នែ​សំលាញ់​ កត៌ក លោក​ម្ចាស់​របស់​យើង​ទៅ​ផឹក​ទឹក​ តែ​ត្រលប់​មក​វិញ​ដោយ​មិនទាន់​ទាំង​​បានផឹក​ទឹក​ផង ហើយ​ឥលូវ​អង្គុយ​ក្រោម​ដើម​ពោធិ៍ ហើយ​មាន​អ្នក​ហែរ​ហម​អង្គុយ​ជុំ​វិញ។”

កត៌ក​ ក៏​តប​ថា “តើ​រឿង​នេះ​មាន​អី​ទាក់​ទង​នឹង​យើង? ព្រោះថា

៥ មនុស្ស​ដែល​យក​កិច្ច​ការ​មិន​បាន​ប្រយោជន៍​ដល់​ខ្លួន​មក​ដាក់​ខ្លួន បាន​តែ​ក្តី​វិនាស​ប៉ុណ្ណោះ

ដូច​ស្វា​ដែល​យក​ស្នៀត​ចេញ​ពីគល់​ឈើ​អញ្ចឹង

ទម្នក សួរថា “រឿង​នោះ​វា​យ៉ាង​ម៉េច?”

កត៌ក ក៏​និយាយ​រឿង ស្វា​និង​គល់​ឈើ


មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s