ហោះឆ្វែលលើភ្លើង


អ្នក​ថត​រូប​អោយ​កាសែត​ជាតិ​ម្នាក់​ មាន​ភារកិច្ច​ទៅ​ថត​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ។ ផ្សែង​ភ្លើង​នោះ​ខ្លាំង​ក្លា​ ធ្វើ​អោយ​គេ​មិន​អាច​ថត​យក​រូប​បាន​ច្បាស់​ល្អ ដូច្នេះ​គាត់​ក៏​តេទៅ​នាយក​របស់​គាត់អោយ​ជួល​យន្តហោះ​មួយ។

នាយក​ក៏​ប្រាប់​ថា “គេ​នឹង​មក​ចាំ​លោក​នៅ​វាល​យន្ត​ហោះ!”

ភ្លាម​នោះ​គាត់​ក៏​ទៅ​ដល់​វាល​យន្តហោះ​ ហើយ​ក៏​មាន​កូន​យន្ត​ហោះ​តូច​ល្មម​មួយ បញ្ឆេះ​​ម៉ាស៊ីន​ជា​ស្រេច​ ត្រៀម​ខ្លួន​នឹង​ចេញ​ដំនើរ។ គាត់​ក៏​ហក់​ចូល​ទៅ​ក្នុង​យន្ត​ហោះ​នោះ ដោយ​មាន​ទាំង​ប្រដាប់​ប្រដារ​របស់​គាត់​ទាំងអស់​ផង ហើយ​ស្រែក​ថា “តស់ ចេញ​ដំនើរភ្លាម! អោយ​លឿនឡើង!”។ អ្នក​បើក​យន្តហោះ ក៏​ចាប់​បញ្ជា​ម៉ាស៊ីន​បង្ហោះ​យន្តហោះ​ចេញ​ទៅ។

អ្នក​ថត​រូប​ក៏​បញ្ជា​ថា “ហោះ​ទៅ​ខាង​ជើង​ភ្លើង! ហើយហោះ​ឆាបទាបៗ បី​បួន​ដងទៅ”

ពីឡុត​ក៏​សួរថា “ហេតុអី?”

“ព្រោះ​ខ្ញុំ​ត្រូវការ​ថត​រូប! ខ្ញុំ​ជាអ្នក​ថត​រូប​។ អ្នក​ថត​រូប​ត្រូ​វ​តែ​ថត​រូប!” អ្នក​ថត​រូប​តប​ទាំងមួរម៉ៅ។

បន្ទាប់​ពី​ស្ងាត់​មួយ​ស្របក់ ពីឡុត​ក៏​សួរថា “អញ្ចឹង​មាន​ន័យ​ថា លោក​​មិន​មែន​ជា​គ្រូ​បង្រៀន​បើក​យន្តហោះ ទេអ្ហោះ?”

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត, រឿង​និទាន​, រឿង​និទាន​ខ្លីៗ and tagged , . Bookmark the permalink.

3 Responses to ហោះឆ្វែលលើភ្លើង

  1. monida ថា:

    ពីឡុតអត់ចេះបើក​យន្តហោះ!!!

  2. វិចិត្រ ថា:

    កូន​សិស្ស​រៀន​បើក​យន្ត​ហោះ​ហ្នឹង​ណា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s