ស្មូមលើផ្លូវជាតិ


មាន​ល្ងាច​មួយ​នោះ បុរស​ម្នាក​បើក​ឡាន​តាម​ផ្លូវ​ជាតិ​ទៅ​លេង​នៅ​បឹង​មួយ​នៅ​ជិត​នោះ។ តាម​ផ្លូវ​ទៅ​បឹង​នោះ មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ក្រហមពី​ក្បាល​ដល់ចុង​ជើង ហើយ​ឈរ​នៅ​ក្បែរ​ផ្លូវ ហើយ​ធ្វើ​សញ្ញា​អោយ​គាត់​ឈប់។

គាត់​ក៏​បើក​កញ្ចក់​ ហើយ​សួរ​ថា “អ្នក​ឯង​ត្រូវ​ការ​អី?”

បុរស​នោះ​ក៏​តប​ថា “ខ្ញុំ​ជា​អ្នក​សុំទាន​ពណ៌ក្រហមនៅ​​តាម​ផ្លូវ​។ អ្នក​មាន​អី​បន្តិច​អោយ​ខ្ញុំ​ស៊ីទេ?”

គាត់​ក៏​ហុច​សាំង​វិច​មួយ​ទៅ​ស្មូម​ក្រហម​នោះ ហើយ​ក៏​បើក​ឡាន​ចេញ​ទៅ។ មិន​បាន​៥​នាទី​ផង​ គាត់​ជួប​បុរស​ម្នាក់​ទៀត​ស្លៀក​ពណ៌លឿង​ ឈរ​នៅ​ម្ខាង​ផ្លូវ ហើយ​បក់​ដៃ​អោយ​គាត់​ឈប់។

ទោះ​បី​ជា​ចង់​ខឹង​បន្តិច តែ​គាត់​នៅ​តែ​ឈប់ ហើយ​បើក​កញ្ចក់​ឡាន ហើយ​សួរ​ថា “អ្នក​ឯង​ត្រូវ​ការ​អី?”។

បុរស​នោះ​ក៏​តប​ថា “ខ្ញុំ​ជា​អ្នក​សុំទានពណ៌​លឿងនៅ​តាម​ផ្លូវ។ អ្នក​មាន​អី​អោយ​ខ្ញុំ​ផឹក​បន្តិច​ទេ?”។

ពេល​នេះ​ គាត់​ខំ​​ញញឹមតប​ទាំង​ពិបាក ហើយ​គាត់​ក៏​ហុច​ទឹក​ក្រូច​មួយ​កំប៉ុង​អោយ​ស្មូម​នោះ រួច​ក៏​ជាន់​ហ្កា​បន្ថែម​ល្បឿន​ដូចខ្យល់​​ព្យុះ។ គាត់ប្រញាប់​ទៅ​បឹង​អោយ​ទាន់​មុន​ថ្ងៃ​លិច ហើយ​ដោយ​ខឹង​មួរម៉ៅ​ផង​ ក៏​បើក​លឿន​ដូច​គេ​ហោះ ហើយ​បើ​ទោះថា​នឹង​មាន​អ្វី​ក៏​មិន​ឈប់​ជា​ដាច់​ខាត។

តែ​បន្តិច​ក្រោយ​មក​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ទៀត​ នៅ​ម្ខាង​ផ្លូវ ស្លៀក​ពាក់​ខៀវ ហើយ​ធ្វើ​សញ្ញា​អោយ​គាត់​ឈប់។ ទោះ​បី​ប្រញាប់​យ៉ាង​ម៉េច​ក៏​ដោយ ពេល​នេះ​គាត់​សំរេច​ចិត្ត​ថា​នឹង​ឈប់​ឡានទៅ​ជេរ​អា​មួយ​នេះ​អោយ​ណា​ណី​ម្តង។ គាត់​ក៏​បើក​កញ្ចក់​ឡាន ហើយ​ស្រែក​ជំទាល​ថា “អញហ៊ាន​ទាយ! ហែង​ជា​អ្នក​សុំទាន​ពណ៌ខៀវនៅ​តាម​ផ្លូវ។ ហើយ​ឥលូវ​អា​ប្រែត​ឯង​ត្រូវ​ការអី?”។

“ពែរមី និង​ កាត​គ្រី បាទ!”

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត, រឿង​និទាន​, រឿង​និទាន​ខ្លីៗ and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s