មួយ​ពាន់​មួយ​យប់​(៦៧)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…


មួយពាន់មួយយប់ (៦៦) < >មួយពាន់មួយយប់ (៦៨)

នៅយប់ទី១០

នាង​​ឆាហ​រ៉ាសាត់​និយាយ​រឿង​នោះ​ត​ថា ​ពួក​នាង​ក៏​ឆ្លើយ​នឹង​នាយ​លី​សែង​ថា “— — —” គាត់​ក៏​តប​ថា “ទេ!ទេ!” រួច​​ក៏​វាយ​ទះ​ អោប​ ថើប​ពួក​នាង​រហូត​ដល់​អស់​ចិត្ត​ ហើយ​ពួក​គេ​សើច​សប្បាយ​យ៉ាង​ខ្លាំង​រហូត​ដល់​រក​ពាក្យ​អ្វី​និយាយ​មិន​បាន​តទៅ​ទៀត។ ជា​ចុងក្រោយ​នាង​មួយ​និយាយ​ថា “លោក​បង តើ​នេះ​គេ​ហៅ​ថា​អ្វី​ទៅ?”។ គាត់​តប​ថា “អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​ថា​ហៅ​ថា​ម៉េច​ទេ​រឺ?”។ ពួក​នាង​ក៏​តប​ថា”មិន​ដឹង​ទេ”។ គាត់​ក៏​និយាយ​ថា “ឈ្មោះ​របស់​វា គឺ សេះ​ដាច់​បង្ហៀរ​ ដើរ​ស៊ី​​ជីរ​ជើង​ទំនប់​ និង​​ស៊ី​គ្រាប់​ល្ង​ ហើយ​ដេក​ក្នុងតង់​របស់​អាប៊ុ​ ម៉ាន់​សួរ ”។ ពួក​គេ​ក៏​សើច​គិល រហូត​ដល់​ផ្ងារ​ក្រោយ រួច​ក៏​ត្រលប់​មក​ផឹក​ស៊ី​ជា​ធម្មតា​វិញរហូត​ដល់​យប់។ បន្ទាប់​ពួក​នាង​និយាយ​នឹង​នាយ​លី​សែង​ថា “នែ​អ្នក​ ឥលូវ​នេះ​ដល់​ពេល​អ្នក​ត្រូវ​ចេញ​ទៅ​វិញ​ហើយ”។ គាត់​ក៏​តប​ថា “ខ្ញុំ​និយាយ​ត្រង់​ទៅ​ចុះ អោយព្រលឹង​ខ្ញុំ​ដើរ​ចេញ​ពី​ខ្លួន​​ខ្ញុំ​ ងាយ​ជាង​អោយ​ខ្ញុំ​ដើរ​​ចេញពី​អ្នក​ស្រី​ទៅ​ទៀត យើង​សប្បាយ​​​យប់នេះ​ទល់​ភ្លឺ​ទៅ ព្រឹក​ស្អែក​ចាំ​យើង​បែក​គ្នា”។ នាង​ម្នាក់​និយាយ​ថា “មែន​ហើយ ទុក​អោយ​គាត់​នៅ​សប្បាយ​ជា​មួយ​យើង​តទៀត​ទៅ យើង​នឹង​បានសើច​សប្បាយ​ជា​មួយ​គាត់​ រស់​ដោយ​មាន​សេចក្តី​សុខ ហើយ​យើង​មិន​ងាយ​នឹង​រក​បុរស​ឯ​ណា​បាន​ដូច​គាត់​ ចេះ​កំប្លុក​កំប្លែង ដឹង​រាក់​ជ្រៅ​ធ្វើ​អោយ​សប្បាយ​បែប​នេះ​”។ ដូច្នេះ​ពួក​នាង​ក៏​និយាយ​ថា “អ្នក​អាច​ស្នាក់​នៅ​ជា​មួយ​យើង​បាន​នៅ​យប់​នេះ តែ​អ្នក​ត្រូវ​តែ​ស្តាប់​យើង ទោះ​បី​ឃើញ​អ្វី​ក៏​ដោយ​ មិន​បាច់​សួរ​ដេញ​ដោល​រក​ហេតុ​ផល​ទេ លឺ​ទេ”។ គាត់​តប​ថា “បាទ!”។ ពួក​នាង​និយាយ​ថា “ឥលូវ​ទៅ​មើល​​បទ​បញ្ជា​លើ​ទ្វារ​នោះ​ទៅ!”។ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ទ្វារ​ចូល គាត់​ឃើញ​សំនេរ​ជា​ ​មាស​ថា “អ្នក​ណា​​និយាយ​រឿង​មិន​ទាក់​ទង​នឹង​ខ្លួនឯង​ អ្នកនោះ​នឹង​បាន​លឺ​រឿង​ដែល​ខ្លួន​មិនចូល​ចិត្ត​!”។ នាយ​លី​សែង​ក៏​និយាយ​ថា “ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ស្រី​ថា ខ្ញុំ​នឹង​មិន​និយាយ​រឿង​មិន​ទាក់​ទង​នឹង​ខ្លួន​ខ្ញុំ​ទេ”។

បន្ទាប់​មក​នាង​អ្នក​ដើរ​ផ្សារ​ក៏​ក្រោក​ឡើង ហើយ​រៀប​ចំ​ម្ហូប​អាហារ​ ហើយ​ពួក​គេ​ក៏​ទទួល​ទាន បន្ទាប់​មក​ពួក​គេ​ក៏​ប្តូរ​កន្លែង​ផឹក​ស្រា​មក​កន្លែង​ថ្មី​មួយ​ទៀត ហើយ​នាង​ក៏​ដុត​ចង្កៀង​ និង​ទៀន ហើយ​ខ្លឹម​ចន្ទ​គ្រឹស្នា ហើយ​រៀប​ចំ​ផ្លែ​ឈើ​ស្រស់​ៗ និង​ស្រា រួច​ក៏​បន្ត​ការ​ស៊ី​ផឹក​បន្ត​ទៀត។ ពួក​គេ​ផឹក​ស៊ី​ជជែក​គ្នា​ពី​នេះ​ពីនុះ លេង​ល្បែង​ល្បង​ប្រាជ្ញា​ផ្សេងៗ សើច​សប្បាយ​រហូត​ទាល់​តែ ពេល​នោះ​លឺ​សំលេង​គោះ​ទ្វារ​ តុកៗ។ សំលេង​គោះ​ទ្វារ​នោះ​មិន​ធ្វើ​អោយ​ពួក​គេ​អាក់​ខាន​ការ​សប្បាយ​ទេ តែ​មាន​នាង​មួយ​ក៏​ក្រោក​ចេញ​ ហើយ​ទៅ​ដើរ​ទៅ​មើល រួច​ក៏​ត្រលប់​មក​វិញ និយាយ​ថា “អស្ចារ្យ​ណាស់​ ពិធី​របស់​យើង​នៅ​យប់​នឹង​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត”។ ពួក​គេ​ក៏​សួរ​ថា “វា​យ៉ាង​ម៉េច​ហ្នឹង?”។ នាង​តប​ថា “នៅ​មាត់​ទ្វារ​ មាន​លោក​សង្ឃ​ពែរ​ត្រងោល​បី​អង្គ មួយ​អង្គ​ៗ​សុទ្ធ​តែ​ខ្វាក់​ភ្នែក​ឆ្វេង​ នេះ​ពិត​ជា​ចំលែក​មែន​។ ពួក​គេ​ជា​ជន​បរទេស មើល​ទំនង​ទៅ​ទើប​តែ​ធ្វើ​ដំនើរ​មក​ពី​ឆ្ងាយ​ ព្រោះ​ប្រលាក់​សុទ្ធតែ​ដី ពួក​គេ​ទើប​មក​ដល់​បាកដាត នេះ​ជា​ដំនើរ​លើកទីមួយ​របស់​ពួក​គេ​នៅ​ទី​នេះ​ ហើយ​មូល​ហេតុ​ដែល​ពួក​គេ​មក​គោះ​ទ្វារ​របស់​យើង​នោះ​គឺ ព្រោះ​តែ​ពួក​គេ​មិន​អាច​រក​កន្លែង​ស្នាក់​បាន​តែ​ប៉ុណ្ណោះ។ ខ្ញុំ​លឺ​ពួក​គេ​និយាយ​គ្នា​​ថា – ប្រហែល​ជា​ម្ចាស់​ផ្ទះ​នេះ គេ​អោយ​កូន​សោរ​បន្ទប់​ក្រៅ​ផ្ទះ​ណា​មួយ រឺ​ជង្រុក​ណា​មួយ​អោយ​យើង​ស្នាក់​ហើយ- ព្រោះ​ពួក​គេ​អស់​នោះ​ជា​ជន​បរទេស​គ្មាន​ស្គាល់​នរណា​ទេ​នៅ​ទីក្រុង​នេះ ហើយ​ពេល​មក​ដល់​ចំ​ជា​ពេល​យប់​ទៀត។ អូ​!បង​ស្រី​អើយ ពួក​គេ​ម្នាក់​ៗ ស្លៀក​ពាក់​មើល​ទៅ​ ​គួរ​អោយ​ចង់​សើច​ណាស់។ ហើយ​បើ​អោយ​ពួក​គេ​ចូល​មក យើង​នឹង​មាន​រឿង​លេង​សើច​សប្បាយ​ជា​ច្រើន​ហើយ​មើល​ទៅ ហើយ​ព្រឹក​ឡើង​ពួក​គេ​ត្រលប់​ទៅ​វិញ​ហើយ”។ នាង​នៅ​តែ​រំអុក​ទាម​ទារ​បង​ៗ​ខ្លួន​អោយ​អនុញ្ញាត​អោយ​លោក​បី​អង្គ​នោះ​ចូល​មក រហូត​ទាល់​តែ​ពួក​គេ​យល់​ព្រម។ ពួក​គេ​ក៏​និយាយ​ថា “អោយ​ពួក​គាត់​ចូល​មក ហើយ​ដាក់​លក្ខខណ្ឌ​មិន​អោយ​គាត់​និយាយ​រឿង​មិន​ទាក់​ទង​នឹង​ខ្លួន​ជា​ដាច់​ខាត”។ នាង​នោះ​ក៏​ត្រេក​អរ​ជា​ខ្លាំង ហើយ​ដើរ​ទៅ​ទ្វារ​វិញ ហើយ​នាំ​លោក​បី​អង្គ​នោះ​ចូល​មក។ លោក​បី​អង្គ​នោះ​ក៏​គង់​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​​នាង ដោយ​ក្តី​គោរព តែ​ស្រី​ទាំង​បី​ក៏​ក្រោក​ទៅ​ជិត​ពួក​គាត់​រួច និយាយ​ស្វាគមន៍​ពួក​គាត់ រួ​ច​អញ្ជើញ​ពួក​គាត់​មក​អង្គុយ​ជា​មួយ។ លោក​សង្ឃ​ទាំង​បី​សង្កេត​ឃើញ​ថា កន្លែង​នេះ​ជា​កន្លែង​កំសាន្ត តុប​តែង​បាន​យ៉ាង​ស្អាត​ មាន​ចង្កៀង​បំភ្លឺ មាន​ដុត​គ្រឿង​ក្រអូប។ នៅ​ម្ខាង​នៃ​ផ្លែ​ឈើ​ស្រស់ៗ និង​ស្រា​មាន​ស្រី​បី​នាក់​ ដែល​អាច​ជា​ស្រី​ក្រមុំ​ផង។ ពួក​សង្ឃ​និយាយ​ព្រម​គ្នា​ថា “ប្រពៃ​ណាស់!​”។ បន្ទាប់​ពួក​គាត់​ក៏​បែរ​មុខ​ទៅ​នាយ​លី​សែង ហើយ​យល់​ថា​បុរស​នេះ​កំពុង​តែ​ស្រវឹង​ជោគ​​ ហេវ​ហត់​អស់​កំលាំង ដោយ​សារ​ស្រា​និង​ការ​លេង​សើច។ ដូច្នេះ​ពួក​គាត់​ក៏​ចាត់​ទុក​ថា​គាត់​នេះ​ក៏​ជា​អ្នក​មក​សុំ​ផ្ទះ​គេ​ជ្រក​ដូច​គ្នា​ដែរ ហើយ​និយាយ​ថា “មិន​ថា​អារ៉ាប់​រឺ​ក៏​បរទេស អា​មួយ​នេះ​អ្នក​សុំ​គេ​ជ្រក​ដូច​គ្នា​តើនេះ!”។ ពេល​នាយ​លី​សែង​លឺ​បែប​នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​សំលឹង​​មុខ​ពួក​គាត់ ហើយ​និយាយ​ថា “អង្គុយ​អោយ​ស្ងៀម​កុំ​និយាយ​ច្រើន! មិន​អាន​បញ្ជា​លើ​ទ្វារ​ទេរឺ? វា​មិន​សម​ហ្នឹង​​​អ្នក​ស្រុក​ដូច​ជា​ពួក​អ្នកឯង​ មក​សុំ​គេ​ជ្រក​ហើយ មាន​ពាក្យ​សំដី​ច្រើនដាក់​យើង​​នោះ​ទេ​”។ ពួក​គាត់់​ក៏​និយាយ​តប​ថា “យើង​សុំ​អភ័យ​ទោស!”។ ពួក​នាងៗ​ក៏​សើច​ ហើយ​ជួយ​ផ្សះ​ផ្សារ​គ្នារវាង​អ្នក​លី​សែង​និង​លោក​សង្ឃ។​ ភ្ញៀវ​ថ្មី​ក៏​អង្គុយ​ចុះ​មុខ​ម្ហូប​ ហើយ​ពួក​គេ​ក៏​ទទួល​ទាន​។ បន្ទាប់​មក​ពួក​គេ​ជជែក​គ្នា នាង​យាម​ទ្វារ​បំរើ​ស្រា​ពួក​គេ ហើយ​ជល់​កែវ​គ្នា​ ពេល​នោះ​នាយ​លី​សែង​ក៏​និយាយ​នឹង​អ្នក​មក​ដល់​ថ្មី​ថា “មើល!​បងៗ គ្មាន​រឿង​ព្រេង​ប្លែក​ៗ​មក​និទានអោយ​​ពួក​យើងស្តាប់​​ទេ?​”។ ពួក​សង្ឃ​អស់​នោះ​ត្រូវ​ស្រា​ចូល​ដល់​ក្នុងខ្លួន​ហើយ ក៏​អោយ​ពួក​នាង​ៗ​យក​គ្រឿង​តូរ​តន្ត្រី​មក​លេង ហើយ​នាង​អ្នក​យាម​ទ្វារ​ក៏​យក​​ស្គ​ក្រុង​មូស៊ុល​មួយ​មក និង ខ្លុយ​អ៊ីរ៉ាក់ និង ពិណ​ពែរ ហើយ​សង្ឃ​មួយ​អង្គ​ៗ​យក​វត្ថុ​និមួយ​ៗ មក​ប្រគុំ​ជា​ភ្លេង​ដោយ​នាង​ៗ​ជា​អ្នក​ច្រៀង​បាន​ជា​ចំរៀង​យ៉ាង​ពិរោះ។​​ ពេល​ពួក​គេ​កំពុង​តែ​ច្រៀង​សប្បាយ ស្រាប់​តែ​មាន​សំលេង​គោះ​ទ្វារ​តុកៗ!។


មួយពាន់មួយយប់ (៦៦) < >មួយពាន់មួយយប់ (៦៨)


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s