មួយ​ពាន់​មួយ​យប់​(៦៦)



មាតិកា \ រឿងនិទាន\…


មួយពាន់មួយយប់ (៦៥) < >មួយពាន់មួយយប់ (៦៧)

នៅ​ពេល​នោះ​នាង​យាម​ទ្វារ​ក៏​ក្រោក​ចេញ ហើយ​ដោះ​សំលៀក​បំពាក់​ចេញ ទំលាក់​សក់​បិទបាំងកាយ​របស់​នាង។ នាង​ក៏លោត​ចូល​ក្នុង​អាង​ទឹក​ ហើយ​ហែល​លេង​ដូច​ជាទា​។​ នាង​បៀម​ទឹក​រួច​ព្រួស​ដាក់​នាយ​លី​សែង​។ នាង​ដុស​លាង​រាង​កាយ​របស់​នាង​សព្វ​កន្លុក​កន្លៀត។ នាង​ក៏​ក្រោយ​ចេញ​ពី​ទឹក​នោះ​រួច​ទំលាក់​ខ្លួន​លើ​​ភ្លៅ​នាយ​លី​សែង នាង​ចង្អុល​ទៅ​កេរ្តិ៍​ភេទរបស់​នាង​ ​ហើយ​និយាយ​ថា “នែ​បង​សំលាញ់​ តើ​របស់​នេះ​ បង​ហៅ​ថា​ម៉េច?”។ គាត់​ក៏​តប​ថា “​ខ្ញុំ​ហៅ​ថា របស់​នាង​”។ នាង​ក៏​តប​ថា “យីស! អ្នក​ឯង​មិន​ខ្មាស់​មាត់​ទេ និយាយ​ពាក្យ​អាក្រក់​បែប​នេះ?” នាង​ក៏​វាយ​ខ្នង​គាត់​យ៉ាង​ខ្លាំង​។ នាង​អោយគាត់​និយាយ​ម្តង​ទៀត គាត់​និយាយ​ថា “របស់​​នាង​​” ហើយ​នាង​ក៏​ទះ​គាត់​យ៉ាង​ខ្លាំង​ ហើយ​ស្រែក​ដាក់​គាត់​ម្តង​ទៀត​ថា “គួរ​អោយ​ខ្មាស់​ណាស់ៗ ហ្នឹង​មិន​មែន​ជា​ពាក្យ​អាសអភាស​មួយ​ទៀត​ទេ​រឺ​ក៏​អី” អ្នក​ឯង​មិន​ចេះ​ខ្មាស់​ទេរឺ?”។ គាត់​ក៏​តប​ថា ” —របស់​នាង”​។ នាង​ក៏​ស្រែក​ថា “អូ! អ្នក​ឯង​មិន​ចេះ​ពាក្យ​ពិរោះ​ទេរឺ?”។ នាង​ក៏​ទះ​គាត់​ម្តង​ទៀត។ គាត់​ក៏​ស្រែក​ខ្លាំងៗ​​ថា “—​របស់​នាង!”។ ពេល​នោះ​នាង​បង​គេ​ មក​ជិត​គាត់​ ស្រែក​ជំទាល​ដាក់​គាត់​ថា “មិន​មែន​ទេ!” ហើយ​គាត់​ក៏​តប​ថា “អញ្ចឹង​ក៏​បាន​”។​បន្ទាប់​មក​គាត់​ក៏​រក​ពាក្យ​ថ្មី ដែល​ទោះ​ជា​គាត់​ហៅ​បែប​ម៉េច​ក៏​ដោយ​ក៏​នាង​នៅ​តែ​វាយ​គាត់​ រហូត​ដល់​កន្ទួល​សាច់​។ ដល់​ត្រឹម​នេះ​ពួក​នាង​ក៏នាំ​គ្នា​​សើច​ចំអក​ដាក់​គាត់​។ គាត់​ក៏​សួរ​ថា “អញ្ចឹង​តើ​ពួក​នាងៗ​ហៅ​វា​ថា​ម៉េច​ទៅ?”។ នាង​ក៏តប​ថា “ជីរ​ជើង​ទំនប់​!”។ នាយ​លី​សែង​ក៏​តប​ថា “អា!​ជី​រ​ជើង​ទំនប់​!”។ បន្ទាប់​ពួក​គេ​ក៏​ផឹក​ស៊ី​បន្ត​ទៀត​។ នាង​ទៅ​ផ្សារ​ក៏​ក្រោក​ឡើង​រួច​ដោះ​សំលៀក​បំពាក់​ចេញ​ លោត​ចុះ​ទឹក​ហើយ​ធ្វើ​ដូច​នាង​មុន​ នាង​ចេញ​ពី​ទឹក​មក​វិញ រួចដេក​កើយ​លើ​ ​លើ​ភ្លៅ​របស់​នាយ​លី​សែងទាំង​អាក្រាត​កាយ​ ហើយ​នាង​ចង្អុល​ទៅ​ម៉ាស៊ីន​របស់​នាង រួច​និយាយ​ថា “អ្នក​ប្រាប់​មក​មើល​ថា​ហ្នឹង​ជា​អ្វី?​”។ គាត់​តប​ដូច​មុន​ថា “ជា របស់​អូន”។ នាង​ក៏​ទះ​គាត់ រួច​និយាយ​ថា “និយាយ​ពាក្យ​បែប​ហ្នឹង​មិន​ខ្មាស់​មាត់​ទេរឺ? អ្នក​មិន​ចេះ​ពាក្យ​ផ្សេងទេ?”។ គាត់​ក៏​តប​ថា “ជីរ​ជើង​ទំនប់!” តែ​នាង​មិន​មាន​វា​ទេ នាង​ក៏​និយាយ​ថា “ទេ!ទេ!” ហើយ​ទះ​តប់​គាត់ថែម​ទៀត។ គាត់​ក៏​និយាយ​គ្រប់​ពាក្យ​ដែល​គាត់​ស្គាល់ “—​ — — —…” ហើយ​នាង​នៅ​តែ​និយាយ​ថា “ទេ! ទេ!”​ ដូច្នេះ​គាត់​ក៏​និយាយ​ថា “ខ្ញុំអស់​ចិត្ត​ត្រឹម​ ជីរជើង​ទំនប់​ ហើយ!”។ ហើយ​ពួក​នាង​ៗ​ក៏សើច​ចំអក រួច​វាយ​តប់​គាត់ដល់​​កន្ទួល​សាច់ រួច​និយាយ​ថា “ទេ!ទេ! នេះ​មិន​មែន​ជា​ឈ្មោះ​របស់​វា​ទេ”។ គាត់​ក៏​សួរថា “អញ្ចឹង​ត្រូវ​ហៅ​ថា​ម៉េច​ទៅ?”។ នាង​ក៏​តប​ថា “គ្រាប់​ល្ង”។ នាង​ក៏​ទៅ​ផ្សារ​ក៏​ស្លៀក​ពាក់​វិញ​រួច​ស៊ីផឹក​បន្ត​ទៀត តែ​នាយ​លី​សែង​នៅ​តែ​ស្រែក​ថា “អូយ!អូយ” ព្រោះ​ឈឺ​ស្បែក​មិន​ទាន់​បាត់។ បន្ទាប់​មក​នាង​បង​គេ​ក៏​ក្រោក​ឡើង ដោះ​សំលៀក​បំពាក់​ចេញ ហើយ​នៅ​ពេល​នោះ​នាយ​លី​សែង​យក​ដៃ​អង្អែល​ក​របស់​គាត់ និយាយ​ថា “ក និង​ស្មា​របស់​ខ្ញុំ​ខ្ទិច​ខ្ទីរ​អស់​ហើយ”។ នាង​ក៏​លោត​ចុះ​ទឹក ហែល​ចុះ​ឡើង ដុះ​លាង​កាយ ហើយ​នាយ​លី​សែង​មើល​រូប​រាង​អាក្រាត​របស់​នាង​ដូច​ជា​នាង​ជា​ចំនិត​ព្រះ​ចន្ទ។

គាត់​ក៏​ស្រែក​ថា “ស្តាយ​ណាស់​! ស្តាយ​ណាស់​!” ហើយ​ពោល​ពាក្យ​ទៅ​កាន់​​នាង​ថា

“បើ​ខ្ញុំ​នឹង​ប្រៀប​អ្នក​នឹងមែក​​ឈើ​ពេលបៃតង​ខ្ចី

នោះ​ការ​ប្រៀប​ធៀប​របស់​ខ្ញុំ​គឺ​ខុស​ស្រលះ

ព្រោះ​មែក​ឈើ​ស្អាត​បំផុត​ពេលមាន​ស្លឹក​គ្រប​ពេញ

តែ​អ្នក​វិញ​ស្អាត​បំផុត​ពេល​អាក្រាត​កាយបែប​នេះ​”

នាង​ពេល​លឺ​គាត់​និយាយ​បែប​នោះ ក៏​ងើប​ចេញ​ពី​ទឹក​មក​ដេក​លើ​ភ្លៅ​របស់​គាត់​ រួច​ចង្អុល​ទៅ​ភេទ​របស់​នាង​ ហើយ​និយាយ​ថា “នែ​ប្រុស​សំលាញ់ នេះ​ជា​អ្វី?”។ គាត់​ក៏​តប​ថា “នេះ​ជា​ជីរ​ជើង​ទំនប់” តែ​នាង​តប​ថា “មិន​មែន​ទេ!”។​គាត់​ក៏​តប​ថា “អញ្ចឹង​ជា​ គ្រាប់​ល្ង”។ ​នាង​តប​ថា “មិន​មែន​ទេ!”។ គាត់​ក៏​និយាយ​ថា “” នាង​ក៏​ស្រែក​ថា “មិន​ចេះ​ខ្មាស់ទេរឺ?” ហើយ​ក៏​ទះ​មួយ​ដៃ​យ៉ាង​ខ្លាំង​ចំក​របស់​គាត់។ ហើយ​ទោះ​ជា​គាត់​និយាយ​ថា​ម៉េច​ក៏​ដោយ នាង​នៅ​តែ​ថា ទេ ហើយ​ទះ​កគាត់​រហូត។ ជា​ចុងក្រោយ​គាត់​ក៏​សួរ​ថា “អញ្ចឹង​ហៅ​ថា​ម៉េច​ទៅ?”។ នាង​តប​ថា “តង់​របស់​អាប៊ុ​ ម៉ាន់​សួរ”។ នាយ​នោះ​ក៏​តប​ថា “ហ្អា៎ ! តង់​របស់​អាប៊ុ​ ម៉ាន់​សួរ”។ រួច​ហើយ​នាង​ក៏​ស្លៀក​ពាក់​វិញ​ ហើយ​បន្ត​ផឹក​ស្រា​អស់​មួយ​ម៉ោង​បន្ត​ទៀត។ នៅ​ចុង​ក្រោយ​នាយ​លី​សែង​ក៏​ក្រោក​ឡើង​ ដោះសំលៀក​បំពាក់​ចេញ​ រួច​លោត​ចូល​ទឹក​ ហែល​មុជ​ចុះ​ឡើង​ៗ ដុះ​លាង​កាយ​ ដូច​ពួក​នាង​ៗ​ដែរ។ បន្ទាប់​មក​គាត់​ក៏​ងើប​ដើរ​ចេញ​ពី​ទឹក​មក​វិញ ដេក​កើយ​លើ​ភ្លៅ​នាង​បង​គេ​ ដាក់​ដៃ​លើ​ភ្លៅ​នាង​យាម​ទ្វារ ហើយ​ដាក់​ជើង​លើ​នាង​ដើរ​ផ្សារ រួច​ចង្អុល​ទៅ​ភេទ​របស់​គាត់​ រួច​និយាយ​ថា “លោក​ស្រី​ម្ចាស់ តើ​អានេះ​គេ​ហៅ​ថា​អ្វី?”។ ពួក​នាង​ក៏​សើច​យ៉ាង​ខ្លាំង​ពេល​លឺ​គាត់​និយាយ​បែប​នេះ រហូត​ទាល់​តែ​ត្រូវមួយ​ដៃ​ចំ​ខ្នង។​ នាង​មួយ​និយាយ​ថា “ !”។ គាត់​តប​ថា “ទេ!” ហើយ​គាត់​ទះ​មួយ​ដៃ​ចំ​ខ្នង។​ បន្ទាប់​មក​ពួក​នាងថា “—!”។ គាត់​ថា “ទេ!” គាត់​ក៏​ចាប់​អោប​ពួក​នាង​ម្នាក់​ម្តង។ នាង​ឆាហ​រ៉ាសាត់ ឃើញ​មេឃ​ជិត​ភ្លឺ​ហើយ​ក៏​ឈប់​និយាយត​ទៅ​​ទៀត។


មួយពាន់មួយយប់ (៦៥) < >មួយពាន់មួយយប់ (៦៧)


មាតិកា \ រឿងនិទាន\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s