មួយ​ពាន់​មួយ​យប់​(៦៥)



មាតិកា \ រឿងនិទាន\…

បុរស​កម្មករ​នោះ​រីករាយ​ជា​ខ្លាំង ក្រាបសំពះ​នាង​ដល់​ដី អរគុណ​នាង ដោយ​និយាយ​ថា “ឱព្រះ​អើយ គឺ​អ្នក​ស្រី​ហើយ​ដែល​ជា​អ្នក​ជួល​ខ្ញុំ​នាថ្ងៃ​​នេះ! ហើយនេះ​ជា​លុយពីរ​កាក់​មាស​ដែល​អ្នក​ស្រី​អោយ​ខ្ញុំ។ សូម​អ្នក​ស្រី​យក​វា​ទៅ​វិញ​ចុះ ហើយ​សូម​អោយ​ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​ពួក​អ្នក​ស្រី​ផង។ ខ្ញុំ​មិន​ធ្វើ​ខ្លួន​ជា​ភ្ញៀវ​ទេ សូម​ត្រឹម​ជា​អ្នក​បំរើ​បាន​ហើយ”។ លឺ​បែប​នេះ​ពួក​នាង​ក៏​និយា​យ​ថា “សូម​អ្នក​មក​អង្គុយ​ជា​មួយ​ពួក​យើង​មក​ ហើយ​យើង​សូម​ស្វាគមន៍”។ នាង​ច្បង​ក៏​និយាយ​ថា “យើង​នឹង​មិន​ទើស​ទាល់​អ្វី​ទេ​ ដែល​អោយ​លោក​មក​ចូល​រួម​ជាមួយ​ពួក​យើង តែ​សូម​លោក​គោរព​លក្ខខណ្ឌ​មួយ​សិន ហើយ​លក្ខខណ្ឌ​នោះ​គឺ កុំ​សួរ​អ្វី​ដែល​មិនមែន​ជា​រឿង​របស់​​ខ្លួន ហើយ​បើ​អ្នក​ល្មើស​នឹង​លក្ខខណ្ឌ​នេះ អ្នក​នឹង​ត្រូវ​ទទួល​ទោស”។

នាយ​កម្មករ​ក៏​តប​ថា “ខ្ញុំ​យល់​ព្រមដោយ​ស្មោះ​អស់​ពី​ចិត្ត! មើល​នែ​ខ្ញុំ​ជា​មនុស្ស​គ ខ្ញុំ​គ្មាន​អណ្តាត​ទេ”។ ហើយ​នាង​អ្នក​យាម​ទ្វារ​ក៏​ក្រោក​ឡើង ហើយ​រៀប​ចំ​តុ​អាហារ​នៅ​ក្បែរ​អាង​ទឹក រៀប​ចំ​ផ្កា​ដាក់​ក្នុង​ថូរ បើក​ស្រា និង​រៀប​ចំ​កែវ​ស្រា​យ៉ាង​មាន​សណ្តាប់​ធ្នាប់។ បន្ទាប់​នាង​នឹង​បងស្រី​ ប្អូន​ស្រី​នាង​អង្គុយ​ចុះ ដោយ​មាន​នាយ​កម្មករ​អង្គុយ​នៅ​កណ្តាល​ ដោយ​អារម្មណ៍​របស់​គាត់​ហាក់​ដូច​ជា​សុបិន។ នាង​ក៏​យក​ស្រា​មក​ រួច​ចាក់​ចូល​កែវ​ទី​មួយ រួច​ក៏​ផឹក​អស់​ទៅ។ បន្ទាប់​មក​នាង​ក៏​ផឹក​កែវ​ទី​ពីរ រួច​ទី​បី។ នាង​ចាក់​កែវ​ទី​បួន រួច​ហុច​ទៅ​អោយ​បង​ស្រី​របស់​នាង។ នាង​ចាក់​កែវ​ទី​ប្រាំ​រួច​ហុច​ទៅ​អោយ​ប្អូន​ស្រី​របស់​នាង។ នាង​ចាក់​ស្រា​កែវ​ទី​៦ រួច​ហុច​ទៅ​អោយ​នាយ​កម្មករ និយាយ​ថា

“សូម​ពិសារ​ទៅដើម្បី​​សុខភាព។ សូម​អោយ​ស្រា​មួយ​កែវ​នេះ​ជួយ​បំបាត់​អោយ​អស់​នូវ​ទុក្ខ​កង្វល់​និង​រោគាពាធ​ទាំងឡាយ​”។

គាត់​ក៏​ទទួល​កែវ​ស្រា​ពី​នាង ដោយ​អោន​លំទោន រួច​និយាយ​អរគុណ​នាង​ថា

“កុំ​ផឹក​ស្រា​ជាមួយ​ ក្រៅ​ពី​ជា​មួយ​មនុស្ស​​ស្មោះត្រង់

គឺ​មនុស្ស​ដែល​មាន​តែ​គំនិត​ល្អ និង អំពើ​ល្អនិង​ពោរពេញ​ដោយ​​ប្រវត្តិ​ល្អ។

ស្រា​ដូច​ជា​ខ្យល់​ បើ​វាបក់​កាត់​​គ្រឿង​ក្រអូប​ នោះ​វា​នឹង​មាន​ក្លិន​ក្រអូប​ដែរ

តែ​បើ​វា​បក់​កាត់​សាកសព​ស្អុយ​រលួយ​វិញ វា​នឹង​បញ្ចេញ​ក្លិន​នរក​ដែរ ”។

បន្ថែម​ថា៖

“កុំ​ផឹក​ស្រា​បើ​មិន​ចាក់​ដោយ​ដៃ​ស្រី​ស្អាត

ដែល​ដូច​ជាអ្នក​ស្រី គឺ​គួរ​អោយ​រីក​រាយ​និង ឈ្លក់វង្វេង​”។

បន្ទាប់​មក​គាត់​ក៏​ថើប​ដៃ​របស់​ពួក​នាងជា​ការ​គោរព ហើយផឹក​ រួច​ក៏​ស្រវឹង​ អង្គុយ​ទ្រេត​ចុះ​ឡើងៗ រួច​និយាយ​ថា

“ឱព្រះ​ជា​ម្ចាស់​អើយ​ ខ្ញុំ​សូម​ស្បថ​ថា​នេះ​ពិត​មួយ​កែវ​ពោរ​ពេញ​ដោយ​រស​ជាតិ​មែន

សូម​ព្រះ​អង្គ​ប្រទាន​ស្រា​មួយ​កែវ​ពេញ​ហៀរ​ទៀត​មក​ ព្រោះ​វា​​ជា​ទឹក​ដម​នៃ​ជីវិត

បន្ទាប់​មក​នាង​ដែល​ទៅ​ផ្សារ​ចាក់​ស្រា​មួយ​កែវ ហើយ​ហុច​អោយ​នាង​អ្នក​យាម​មាត់ទ្វារ​ នាង​នោះ​ក៏​ទទួល​ពី​ដៃ​នាង​រួចអរគុណ ហើយ​ក៏​ផឹក​ស្រា​នោះ​ទៅ។ បន្ទាប់​នាង​ក៏​ចាក់​ស្រា​មួយ​កែវ​ទៀត រួច​ក៏​ហុច​អោយ​ស្រី​បង​គេ រួច​ក៏​ចាក់​មួយ​កែវ​ទៀត​រួច​ហុច​ទៅ​នាង​យាម​ទ្វារ។ បុរស​លី​សែង​ក៏​ក្រាប​គោរព​នាង​ៗ ហើយ​បន្ទាប់​ពី​បាន​ផឹក​ស្រា​ហើយ​ក៏​អរគុណ​ពួក​នាង រួច​គាត់​ក៏​និយាយ​ថា

“គេ​ហាម​មិន​អោយ​ផឹក​ឈាម​ទោះ​ជា​ឈាម​អ្វី​ក៏​ដោយ លើក​លែង​តែ​ជា​ឈាម​ស្រក់​ពី​ផ្លែ​ ​ទំពាំង​បាយជូរ

អញ្ចឹង​ចាក់​ថែម​​ទៀត​មក​ៗ! ហើយយកទ្រព្យ​កេរអាករ​​រឺ​របស់​របរ​ដែល​ខ្ញុំ​រក​បាន​​ទាំងអស់​ទៅ!”

បន្ទាប់​មក​នាយ​លី​សែង​ក៏​ក្រោក​ឈរ​ឡើង​មុខ​នាង​ម្ចាស់​ផ្ទះ ហើយ​និយាយ​ថា “អ្នក​ស្រី​អើយ ខ្ញុំ​ជា​បំរើ​របស់​អ្នក​ ជា​ទាសា​របស់​អ្នក ជា​ទាសា​​ស្បែក​ស​ម្នាក់​របស់​អ្នក ជា​ប្រុស​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​អ្នក” ហើយ​គាត់​ចាប់​ផ្តើម​និយាយ​ថា​៖

“មាន​ទាសា​ម្នាក់​ឥលូវ​នេះ​កំពុង​តែឈរ​​អ្នក​នៅ​មាត់ទ្វាររបស់​អ្នក​ស្រី

កំពុង​តែ​ពោល​សរសើរ​ទឹក​ចិត្ត​សប្បុរស​របស់​អ្នក​ស្រី

ហើយ​និង​អំនោយ

ឱ​អ្នក​ស្រី​ដ៏​ល្អ​ឯក តើ​អាច​អោយ​គាត់​ចូល​មក ដើម្បី​នឹង​បាន​គយ​គន់​នូវ​សំរស់​របស់​អ្នក​ស្រីរឺទេ? ហើយ​ខ្ញុំ​នឹង​មិន​លះ​បង់​ចោល​អ្នក​ស្រី​ទេ។​”

នាង​តប​នឹង​គាត់​វិញ​ថា “ផឹក​ទៅ ដើម្បី​សុខភាព​និង​សុភមង្គល”។ គាត់​ក៏​ទទួល​យក​កែវ​ស្រា​រួច​ថើប​ដៃ​របស់​នាង ហើយ​ស្រែក​ច្រៀង​ថា

“ខ្ញុំ​ជូន​នាង​នូវ​​ស្រា​ចាស់សំនព្វ​​ចិត្ត​និង​បរិសុទ្ធ ដែល​ដូច​ជា​ថ្ពាល់​របស់​នាង

ដែល​មាន​​ពណ៌​ក្រហមព្រឿងៗ​ ដូច​ជា​ភ្លើង​ចង្ក្រាន។

នាង​ប៉ះ​កែវ​ស្រា​នឹង​បបូរ​មាត់​របស់​នាង ហើយ​និយាយ​សើច​តិចៗថា

តើអ្នក​ម៉េច​ក៏​អោយ​ខ្ញុំ​ផឹក​ថ្ពាល់​របស់​ខ្លួន​ឯង​ទៅ​វិញអញ្ចឹង?

ហើយ​ខ្ញុំ​ក៏​តប​ថា ញ៉ាំ​ទៅ នេះ​ទឹក​ភ្នែក​របស់ខ្ញុំ​​ដែល​ ពណ៌​ក្រហម​របស់​វា​នោះ​ជា​ឈាម​របស់​ខ្ញុំ​ ហើយ​វា​ត្រូវ​កំដៅ​ដោយ​ភ្លើង​ដែល​ចេញ​ពី​ក្រសែ​ភ្នែក​របស់​បង”

នាង​ក៏​តប​វិញ​ថា

“ឱ​មិត្ត​អើយ បើ​អ្នក​បាន​យំ​សំរក់​ទឹក​ភ្នែក​លាយ​ឈាម​សំរាប់​ខ្ញុំ

អោយ​វា​មក​ខ្ញុំ​មក​ ខ្ញុំ​នឹង​ផឹក​នៅ​ចំពោះ​មុខ​អ្នក​និង​ភ្នែក​អ្នក​! ”

បន្ទាប់​នាង​ក៏​យក​​កែវ​ស្រា​ ហើយ​ផឹក​រហូត​ដល់​អស់​ ហើយ​ពួក​គេ​បន្ត​ផឹកស៊ី​​ ដោយ​មាន​​នាយ​លី​សែង​អង្គុយ​កណ្តាល ហើយច្រៀង​​រាំ សើច​ក្អាក​ក្អាយ និង ពោល​សុភាសិត។ នៅ​ពេល​នោះ​ នាយ​លី​សែង​អង្គុយ​កៀក​នឹង​ពួក​នាង ថើប លេង ខាំ ចាប់ កាន់ រាវ​ស្ទាប នាង​មួយ​បញ្ចុក​ចំនី​គាត់ មាន​នាង​មួយ​ទៀត ទះ​ថ្ពាល់​របស់​​គាត់​ និង​បាច​ផ្កា​​ដាក់​គាត់ ហើយ​គាត់ហាក់​ដូច​ជា​​បាន​អង្គុយ​នៅ​លើ​​ស្ថាន​សួគ៌​កាមទេព​ដូច្នេះ​ដែរ។​ ​ពួក​គេ​បន្ត​ផឹក​រហូត​ដល់​ស្រា​ជោគ​ក្បាល​ ហើយ​ស្រវឹង​គ្រប់​គ្នា


មាតិកា \ រឿងនិទាន\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s