មួយ​ពាន់​មួយ​យប់​(៦៤)



មាតិកា \ រឿងនិទាន\…


មួយពាន់មួយយប់ (៦៣) < > មួយពាន់មួយយប់ (៦៥)

តែ​នាយ​លី​សែង​តប​ថា “អ្នក​ស្រី​អើយ ខ្ញុំ​មិន​មែនចង់​បាន​ប្រាក់​បន្ថែម​ទៀត​ទេ ថ្លៃ​ពលកម្ម​របស់​ខ្ញុំ​មិន​ដែល​លើសពី​ពី​រ​សេន​ផង​ទេ តែតាម​ពិត​ទៅ​ចិត្ត​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​អ្នក​ស្រី​ទាំងអស់​គ្នា។ ខ្ញុំ​ឆ្ងល់​ណាស់​ហេតុអី​ក៏​អ្នក​ស្រី​នៅ​លីវ​ដោយ​គ្មាន​បុរសណា​ម្នាក់នៅ​ជាមួយ គ្រាន់​បន្លែង​លេង ​ ហើយ​អ្នក​ស្រី​មិន​ដឹង​ទេ​រឺ​ថា​តុ​មួយ​ត្រូវ​មាន​ជើង​បួនទើប​ហៅ​ថា​ពេញ​បរិបូណ៍ ហើយ​អ្នក​ស្រី​ត្រូវ​ការ​ជើង​ទី​បួន​នេះ ហើយសេចក្តី​រីករាយ​របស់​​ស្ត្រី​​ដោយ​គ្មាន​បុរសមិនចាត់ទុក​ថា​​ពេញ​គ្រប់​គ្រាន់​ឡើយ ដូច​ពាក្យ​ចាស់​ពោលថា៖

ដឹងទេ​យើង​ត្រូវ​ការ​របស់​បួន​យ៉ាង​ដើម្បី​កែ​កំសាន្ត

ពិណ ខ្លុយ ទ្រ​ និង តាខេ

ហើយកុំភ្លេច​គ្រឿង​ក្រអូប​បួន​មុខ

កុលាប ​ ម្លិះ ចន្ធូរ និង​ វីយ៉ូ​លែត

ហើយ​នៅ​មិន​ទាន់​​អាច​ចាត់ទុក​ថា​ពេញ​លេញ​បាន​ទេ​បើ​គ្មាន​របស់៤​យ៉ាង

ស្រាល្អ ​យុវវ័យ ទ្រព្យ​សម្បត្តិ និង ​កំណាន់​ចិត្ត​ដ៏ស្អាត

ពួក​អ្នក​ហៅ​ថា​មាន​បី​ទៅ​ហើយ ហើយ​នៅ​ខ្វះ​គ្រឿង​ទី​បួន​ទៀត ដែល​គួរ​តែ​ជា​មនុស្ស​ល្អ​ម្នាក់ និង​ មាន​សេចក្តី​ប្រុង​ប្រយត្ន​ វ័យ​ឆ្លាត ហើយ​អ្នក​នោះ​ចេះ​ថែរ​រក្សា​អ្នក​ស្រី”។ ពាក្យ​ពេចន៍​របស់​​គាត់​​ធ្វើ​អោយ​ពួក​នាង​ៗ​ពេញ​ចិត្ត​គាត់​ជា​ខ្លាំង ហើយ​ក៏​សើច​ដាក់គាត់​រួច​និយាយ​​ថា “ ហើយ​តើ​នរណា​ទៅ ដែល​អាច​មក​បំពេញ​សេចក្តី​ខ្វះ​ខាត​នេះ​បាន? យើង​ជា​ស្ត្រី យើង​ខ្លាច​រអារ​នឹង​ទុក​ចិត្ត​នរណា​ម្នាក់​ណាស់ ខ្លាច​ពួក​គេ​មិន​ជួយ​លាក់​រឿង​សំងាត់​របស់​ពួក​យើង​។ យើង​ធ្លាប់​អានក្នុង​គម្ពីរ​ខ្លះ​និយាយ​ថា ​​”

កុំ​ប្រាប់​រឿង​សំងាត់​ដល់​នរណា​ម្នាក់​អោយសោះ ចូរ​លាក់​វា​អោយ​ជិត។ រឿង​សំងាត់​ដែល​មាន​គេ​ដឹង​ នឹង​មិន​មែន​ជា​រឿង​សំងាត់​ទៀត​ទេ។

បើ​អ្នក​ខ្លួន​ឯង​ទ្រាំ​នឹង​លាក់​រឿង​នេះ​មិន​បានផង តើ​ធ្វើ​ដូច​ម្តេច​នឹងជឿ​ថា ​អ្នក​ដទៃអាច​លាក់​វា​បាន។

ហើយ​សូម្បី​តែ​អាប៊ុ ណ្វាស់ ក៏​និយាយ​ថា

“នរណា​ម្នាក់​ដែល​យក​រឿង​សំងាត់​របស់​ខ្លួន​ទៅ​ប្រាប់​អ្នក​ដទៃ

ចិញ្ចើម​អ្នក​នោះ​ សមនឹងត្រា​ភ្លើង។

ពេល​ដែល​នាយលី​សែង​​នោះ​លឺ​ពួក​នាង​និយាយ​បែប​នេះ គាត់​ក៏​តប​ថា “ឱអ្នក​ស្រី​អើយ! ខ្ញុំ​ជា​មនុស្សល្អ​ ហើយ​ជា​មនុស្ស​ដែល​ចេះ​លាក់​រឿង​សំងាត់​។ ខ្ញុំ​បាន​អាន​សៀវភៅ​ជា​ច្រើន ព្រម​ទាំង​ព្រះ​គម្ពីរ​ផង​ដែរ។ ខ្ញុំ​ដឹងថា​អ្វី​ដែល​ត្រឹម​ត្រូវ និង អ្វី​ដែល​ឆ្កួត​លីលា​ ដូច​ពាក្យគេ​​និយាយ​ថា

”មនុស្ស​ធម្មតា​មិន​ចេះ​លាក់​រឿង​សំងាត់​ទេ មាន​តែ​មនុស្ស​ស្មោះត្រង់ និង ស្ងាត់ស្ងៀម​ប៉ុណ្ណោះ ដែល​ចេះ​លាក់​វា​អោយ​ជិត។

រឿង​សំងាត់​ទុក​នឹង​ខ្ញុំ​ដូច​ជា​ផ្ទះ​មួយ​ដែលជាប់​​សោរ ហើយ​​កូន​សោរនោះ​ក៏​រលាយ​បាត់ទៅ​ ហើយ​ទ្វារ​នោះ​នៅ​ជាប់​បំរាម​របស់​ស្រុក​មិន​អោយ​បើក។

ពេល​ដែល​ស្ត្រី​ទាំង​នោះ​លឺ​គាត់​និយាយ​បែប​អ្នក​ចេះ​ដឹង​ដូច​នេះ នាងបង​គេ​ក៏​និយាយ​ថា “អ្នក​ដឹង​ទេ យើង​បានចំនាយ​លុយ​ច្រើន​ណាស់​ដើម្បី​ការ​កំសាន្ត​នា​ពេល​នេះ។ តើ​អ្នក​ឯង​មាន​អ្វី​អោយ​មក​យើង​វិញ?។ ពួក​យើង​នឹង​មិន​អោយ​អ្នកអង្គុយ​ ផឹក​ស៊ី​ជាមួយ​ពួក​យើង ដោយ​គ្មាន​ជួយ​ចេញ​លុយ​អ្វី​សោះ​នោះ​ទេ។ តើ​អ្នក​ឯង​ដឹង​ទេ​ថា

ស្នេហា​គ្មាន​លុយ

គ្មាន​តំលៃ​សូម្បី​តែ​មួយ​សេន

នាង​អ្នក​យាម​ទ្វារ​ក៏​បន្ថែម​ថា “តែ​បើ​អ្នក​ឯងពេល​មក​​មានរបស់​មក​ជា​​មួយ​ នោះ​អ្នក​ឯងត្រលប់​ទៅ​វិញ​ក៏​ត្រូវ​តែ​មាន​របស់​ខ្លះទៅ​ជា​មួយ​វិញ​ដែរ តែ​បើ​អ្នកឯង​មក​ដៃ​ទទេ ចេញ​ទៅ​វិញក៏​ដៃ​ទទេ​ដែរ”។ នៅ​ពេល​នោះ​នាង​ដើរ​ផ្សារ​ក៏​និយាយ​កាត់​ថា “ឱបង​ស្រី​អើយ! ទុក​គាត់​អោយ​នៅ​កំសាន្ត​ជា​មួយ​ពួក​យើង​ផងទៅ! ព្រោះ​ថ្ងៃ​នេះ គាត់​បាន​ជួយ​យើង​ច្រើន​ណាស់។ បើ​អ្នក​ផ្សេង​ទៀត​ម្ល៉េះ​សម​គេ​នឹង​មិន​អត់​ធ្មត់​ជា​មួយ​ខ្ញុំ​បែប​នេះ​ទេ។ ខ្ញុំ​នឹង​ជួយ​ចេញ​ចំនែក​របស់​គាត់​”។


មួយពាន់មួយយប់ (៦៣) < > មួយពាន់មួយយប់ (៦៥)


មាតិកា \ រឿងនិទាន\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to មួយ​ពាន់​មួយ​យប់​(៦៤)

  1. សូម​វិចិត្រ​ដាក់​ផ្សាយ​រឿង​នេះ​បន្ត​ឲ្យ​បាន​ចប់​ចុះ ខ្ញុំ​នឹង​រង់​ចាំអាន ព្រោះ​ខ្ញុំ​ទើប​តែ​ទិញ​បាន​ភាគ​១​ប៉ុណ្ណោះ។

    ​ក្នុង​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សាយ​ពី​ដើម​កំណើត​របស់​វា​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់!
    តែ​ខ្ញុំ​មិន​ផ្សាយ​រឿង​ទេ ដូច្នេះ​ខ្ញុំ​នឹង​ភ្ជាប់​មក​ប្លក់​វិចិត្រ​ឯង ដើម្បី​ឲ្យ​គេ​បាន​អាន​រឿង​។
    តើ​វិចិត្រ​មិន​ថា​អី​ទេ?

  2. វិចិត្រ ថា:

    អាន​ចង់​បែក​ភ្នែក​ទៅ​ហើយ។ គេ​សរសេរជា​ភាសា​អង់គ្លេស​បុរាណ​ ពិបាក​សឹង​ស្លាប់!

  3. វិចិត្រ ថា:

    ដូច​ជា You គេ​សរសេរ ថា thou..
    have ថា hath..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s