សុវណ្ណភូមិ


(ជាបាលី សរសេរថា suvaṇṇabhumī)

ជាឈ្មោះ​ទឹក​ដី​មួយ​កន្លែង​ដែលគេ​​ច្រើន​រំលឹក​ដល់​ នៅក្នុង​ឯកសារ​បុរាណ​ជា​ច្រើន​ដូច​ជា កាលប្រវត្តិ​របស់​ស្រី​លង្កា (មហា​វង្សា) រឿង​ជាតក​ខ្លះ (Jatakas) និង មិលិន្ធបញ្ញា (Milinda Panha)។ ឈ្មោះ​នេះ​មានន័យថា ទឹក​ដី​មាស ហើយ​អាច​ជា​តំបន់​ដែលលោក​ក្លូដ ភ្ទោ​លេមី(Claudius Ptolemy)ដាក់​ឈ្មោះ​ថា អូរ៉េអា រ៉េស្យូ (Aurea Regio) ស្ថិត​នៅ​ក្នុង​ ឥណ្ឌា​ខាង​ក្រៅ។
ជា​ទូទៅ​គេ​ច្រើន​យល់​ច្រលំ​ថា បញ្ញត្តិ​របស់​ព្រះ​បាទ​អសោក (Ashoka មានន័យថា អត់​ព្រួយ) មាន​និយាយ​ពី​ឈ្មោះ​នេះថា​ជា​ទឹក​ដី​របស់​គាត់​។ តែ​តាម​ពិត​ទៅ​នៅ​ក្នុង​បញ្ញត្តិ​នោះ​គេឃើញ​មាន​តែ​និយាយ​អំពីទឹក​ដី​ដែល​ទាក់​ទង​នឹង​​ព្រះ​បាទ​អសោកប៉ុណ្ណោះ​​ ហើយ​មិន​ដែល​និយាយ​ថា​​សុវណ្ណភូមិជា​ទឹក​ដី​របស់​គាត់​ទេ។ ហើយ​នៅក្នុង​អត្ថបទ​នោះ​ គេ​អាច​ដឹង​ថា ទឹក​ដី​របស់​ស្តេច​អង្គ​នេះ​ លាត​សន្ធឹង​ពី​សិន្ធុ ទៅ​លិច។ ការ​យល់​ច្រលំ​អាច​បណ្តាល​មក​ពី​ការ​ច្រលំ​គ្នា​រវាង​​រឿង​ ព្រះ​បាទ​អសោក​បញ្ជូន​សមណទូតទៅ​តំបន់​សុវណ្ណភូមិ ដូច​រៀងរាប់​ក្នុង​មហាវង្ស និង ​បញ្ញត្តិ​របស់​ស្តេច​នេះ។

 

ទីតាំង

ទីតាំង​របស់​សុវណ្ណភូមិ ជា​ប្រធានបទ​នៃ​ការ​ប្រកែក​គ្នា​ជា​ច្រើន​លើក ទាំង​តាម​បែប​អ្នក​ប្រាជ្ញ និង បែប​ជាតិ​និយម។ តំបន់​នោះ​នៅ​តែជា​កន្លែង​អាថកំបាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី។ អ្នក​ប្រវត្តិវិទ្យា​អាស៊ី​ កំនត់​តំបន់​ពីរ ដែល​អាច​ជា​សុវណ្ណភូមិ​ចាស់គឺ ប្រជុំ​កោះ​នៅ​អាស៊ីអគ្នេយ៍ និង ឥណ្ឌា​ខាង​ត្បូង។

 

ទ្រឹស្តី​ដែលថានៅ​ប្រជុំ​កោះ​នៅ​អាស៊ីអគ្នេយ៍

ទ្រឹស្តី​មួយ​ថា សុវណ្ណភូមិ​ ស្ថិត​នៅ​ក្នុង​រាជាណាចក្រ​លើកោះ​មួយ ​ដែល​រុងរឿង ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី ហើយ​អាច​មាន​រាជធានី​នៅ​លើ​កោះជ្វា។ ទ្រឹស្តី​នេះ​សំអាង​ថា ប្រទេស​ដែល​មាន​អំណាច​ និង​ទ្រព្យ​សម្បត្តិ​នេះ​ (ដូច្នេះ ទឹក​ដី​មាស) ជា​មជ្ឈមណ្ឌល​នៃ​ជំនួញ​តាម​សមុទ្រ ហើយ​និង​ផ្អែក​ទៅលើ​សេចក្តី​អធិប្បាយ​មិន​ច្បាស់លាស់​ ទៅ​ដល់​ពួក​ឥណ្ឌា​របស់​អ្នក​ផ្សាយ​សាសនា​ចិន ។​ ដោយសារ​ប្រព័ន្ធ​សំនេរ​របស់​ចិន ការ​បក​ស្រាយ​ប្រភព​ឯក​សារ​ចេញ​ពី​ភាសា​ចិន​ គឺ​ផ្អែក​លើ​ ភាព​ត្រូវ​គ្នា​ជា​សន្មត​នៃ​អក្សររូប​ និង សមមូល​ជា​សំលេង​​ប្រហែលៗ​ខ្លះ ជាមួយ​នឹង​កន្លែង​ខ្លះ​ដែល​គេ​ស្គាល់​នៅ​ក្នុង​វប្បធម៌​បុរាណ​អាស៊ី​អគ្នេយ៍។
ទ្រឹស្តី​ដែលថានៅ​​ឥណ្ឌា​ខាង​ត្បូង

ទ្រឹស្តី​ផ្សេងទៀតនិយាយ​ថា សមណទូត​របស់​ព្រះ​បាទ​អសោក​តាម​ពិត​ធ្វើ​ដំនើរ​ទៅ​កើត​មិន​បាន​ឆ្ងាយហួស​ពី​​ ស្រីលង្ការ​ទេ (ដែល​មាន​ឈ្មោះ​ថា តម្រាព៌ណី ក្នុង​មហា​វង្សា) ហើយ​កំនត់​​ថា សុវណ្ណភូមិ​ ជា​កន្លែង​មួយ​ដែល​គេ​ស្គាល់​ថា​នៅ​ខាង​ត្បូង​បំផុត​នៃ​ឥណ្ឌា​សព្វថ្ងៃ នៅ​ក្រៅ​ដែន​ដី​របស់​ព្រះ​បាទ​អសោក​ ប៉ុន្តែ នៅ​តែ​ស្ថិត​នៅ​លើ​ឧបទ្វីប​ឥណ្ឌា​ដដែល ហើយ​អាច​ស្ថិត​នៅ​ក្នុង​ដែន​ដី​របស់​ស្តេច​ចូឡា រឺ ស្តេច​ពន្ធយា។ ទ្រឹស្តី​នេះ​ផ្អែក​លើ​ ភស្តុតាង​បុរាណ​វិទ្យា ជា​ច្រើន​នៅ​ឥណ្ឌា​ខាង​ត្បូង ហើយ អះអាងថា គ្មាន​ភស្តុតាង​ច្បាស់លាស់​ណា​មួយ​ ទាំង​តាម​បែប​ប្រវត្តិសាស្ត្រ និង បុរាណវិទ្យា ដែល​បង្ហាញថា សមណទូត​របស់​ព្រះបាទ​អសោក​ធ្លាប់​ទៅ​ដល់​អាស៊ី​អគ្នេយ៍ទេ។
ទ្រឹស្តី​ផ្សេងៗទៀត

ដោយសារ​កត្តា​ជា​ច្រើន រួម​ទាំង​កង្វះ​ខាត​ភស្តុតាង​ប្រវត្តិសាស្ត្រ កង្វះខាត​យោបល់​ត្រូវ​គ្នា​រវាង​អ្នក​ប្រាជ្ញ ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អគ្នេយ៍​កំនត់​ថា សុវណ្ណភូមិ ជា​រាជា​ណាចក្រ​ចាស់​មួយ ស្ថិត​នៅក្នុង​ប្រទេស​របស់​គេ ហើយ​ប្រកាសថា​ពួក​គេ​ជា​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​​ រាជា​ណាចក្រ​​នោះ។ ដោយ​សារប្រទេស​អស់​នេះ​មិន​ដែល​ចេញ​ប្រកាស​នូវ​​សេចក្តី​អះ​អាងទាំងអស់​នេះ​ មុន​ពេល​ដែល​គេ​បក​ប្រែ​និង​ផ្សព្វផ្សាយ​អំពី​​​បញ្ញត្តិ​របស់​ស្តេច​អសោកនោះ(មុន​លឺ​គេ​និយាយ​អំពី​ឈ្មោះ​សុវណ្ណភូមិ) នោះ​ពួក​អ្នក​ប្រាជ្ញ​ចាត់ទុក​ថា អំនះអំនាង​អស់​នេះ​គឺ​ផ្អែក​លើ​លក្ខណៈ​ជាតិ​និយម​ប៉ុណ្ណោះ ហើយ​ព្យាយាម​ប្រកាសថា​ជា​ប្រទេស​កាន់​ពុទ្ធសាសនា​មុន​គេ​នៅ​អាស៊ី​អគ្នេយ៍។

ភូមា​ និង មន

នៅ​ភូមា ពួក​ភូមា​និង មន​សុទ្ធ​តែ​អះអាង​ថា សុវណ្ណភូមិ ជា​រាជាណាចក្រ​ស្ថិត​នៅ​ឆ្នេរ​ តេណាសស៊េរិម ហើយ​មាន​រាជធានី​នៅ​ ថាតុន។ ជំនឿ​នេះ អាច​បែក​ចេញ​ពី​បង្អែក​​ពីរ​នៅ​ក្នុង​ មហាវង្សា​ ប្រវត្តិសាស្ត្រ​​សតវត្សទី៤​របស់​ស្រីលង្កា​ និង ទិពវង្សា ដែល​និយាយ​ពី​ប្រវត្តិ​របស់​សមណទូត​របស់​ស្តេច​អសោក​ (នៅ​៧​សតវត្ស​មុនគ.ស​) ដែល​និយាយ​ថា “សូនៈ និង ឧត្តរៈ ត្រូវ​បាន​បញ្ជូន​ទៅ​សុវណ្ណភូមិ” ហើយ កំនត់​ថា ទឹក​ដី​នេះ​ជា​ រាមញ្ញ​ទេស រឺ​ថាតុន​ នៅ​សតវត្ស​ទី​៤។ បើ​វា​ពិត​មែន​នោះ នោះ​វា​មិន​សមថា​​ប្រជាជន​នៅ​តំបន់​នេះ​ ​ជាភូមា​រឺ​មន​ទេ ព្រោះ បើ​តាម​លទ្ធផល​បុរាណវិទ្យា​ដែល​គេ​ទទួលស្គាល់ និង ភស្តុតាង​ប្រវត្តិសាស្រ្ត​ ពួក​ទីបេ-ភូមា ​មិន​ទាន់​ចាប់​ផ្តើម​ផ្លាស់ទី​លំនៅ​មក​នៅ​ជ្រោយ​នេះ​នៅ​ឡើយ​ទេ ហើយ​ពួក​មន​ទើប​នឹង​ចាប់​ផ្តើម​មក​បោះ​ទីតាំង​នៅ​ឃោរ៉ាត់​ប្រទេស​ថៃ​សព្វថ្ងៃ​ នៅ​សតវត្ស​ទី​៣​មុន​គ.ស.​ប៉ុណ្ណោះ។

ថៃ

នៅ​ប្រទេស​ថៃ សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល និង​សារមន្ទីរ​ជាតិ នៅ​តែ​ទទូច​ថា សុវណ្ណភូមិ​ ជា​កន្លែង​មួយ​ដែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​នៃ​ទំនាប​កណ្តាល ជា​ពិសេស​ស្ថិត​នៅ​ទីក្រុង​បុរាណ​ អ៊ុយ ថុង ដែល​អាច​ជា​ប្រភព​នៃ វប្បធម៌​ទ្វារវតិ(មានន័យ ច្រកទ្វារ​ទៅ​កំពង់​ផែ)។ បើ​ទោះ​ជា​​ពួក​គេ​គ្មាន​អំនះអំនាង​ប្រវត្តិសាស្ត្រ​ណា​មួយ​ក៏​ដោយ រដ្ឋាភិបាល​ថៃ​ដាក់​ឈ្មោះ​ព្រលាន​យន្តហោះ​ថ្មី​ ថា ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ ទៅ​តាម​ឈ្មោះ​រាជាណាចក្រ​អាថកំបាំង​សុវណ្ណភូមិ។ អំនះអំនាង​របស់​ថៃ​នេះ ត្រូវ​បាន​មតិ​អ្នក​ប្រាជ្ញ​នានា​មិន​ទទួល​ស្គាល់​ ដោយ​យោល​តាម​ហេតុ​ដូច​គ្នា​ជាមួយ​ភូមា​និង​មន​ដែរ។ អន្តោ​ប្រវសេន៍​ថៃ​មក​ក្នុង​អាស៊ី​អគ្នេយ៍​គឺ​នៅ​ក្នុង​​សតវត្សទី​មួយ​​ក្រោយ​គ.ស គឺ​យ៉ាង​យូរ​ក្រោយ ជាតិ​ព្យុ ម៉ាលេ មន និង ខ្មែរ​ បាន​បង្កើត​រាជាណាចក្រ​របស់​ពួក​គេ​រួច​ទៅ​ហើយ។

http://en.wikipedia.org/wiki/Suvarnabhumi

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to សុវណ្ណភូមិ

  1. ខ្ញុំ​បាន​ទិញ​សៀវ​ភៅ​ រឿង​១០០១​យប់​រួច​ហើយ!
    ហើយ​ក្នុង​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សាយ​ពី​ដើប​កំណើត​របស់​វា​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់!
    តែ​ខ្ញុំ​មិន​ផ្សាយ​រឿង​ទេ ដូច្នេះ​ខ្ញុំ​នឹង​ភ្ជាប់​មក​ប្លក់​វិចិត្រ​ឯង ដើម្បី​ឲ្យ​គេ​បាន​អាន​រឿង​។
    តើ​វិចិត្រ​មិន​ថា​អី​ទេ?

  2. វិចិត្រ ថា:

    គ្មាន​អី​ត្រូវ​ថា​ផង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s