មួយ​ពាន់​មួយ​យប់ (៦៣)



មាតិកា \ រឿងនិទាន\…


មួយពាន់មួយយប់ (៦២) < > មួយពាន់មួយយប់ (៦៤)

ពេល​នោះ​ទ្វារ​ក៏​របើក​ឡើង​ គាត់​ក៏​សំលឹង​មើល​ទៅ​អ្នក​បើក​ទ្វារ។ អ្នក​បើក​ទ្វារ​នោះ​ជា​ស្ត្រី​​ដែល​មាន​រូប​សម្ប័ទ​ស្រស់​ស្អាតអស្ចារ្យ​ គួរ​អោយស្រលាញ់​ ទឹក​មុខ​ស្រស់​ថ្លា។ នាង​មាន​ថ្ងាស​ដូច​ជា​ផ្កាពណ៌​ស ថ្ពាល់​នាង​ក្រហម​ដូច​ជាផ្កា​កុលាប ភ្នែក​របស់​នាង​មុត​ដូច​គោព្រៃ មាន​ចិញ្ចើម​មូល​ខ្វង់​ដូច​ព្រះ​ចន្ទ​ពេញ​បរមី បបូរ​មាត់​នាង​ក្រហម​ដូច​ផ្កា​ថ្ម​ក្រហម ធ្មេញ​របស់​នាង​ដូចគ្រប់​គុជ​រៀប​បន្ត​គ្នា។ ក​របស់​នាង​វែង​ដូច​ជា​ក​ប្រើស ទ្រូង​របស់​នាង​មូល​ក្តំដូច​ផ្លែ​ទទឹម​​ដែល​មាន​ទំហំ​ធំ ពោះ​ដូច​ជា​ស្មើ​ដូច​ជា​សំពត់។

ពេល​ដែល​អ្នក​លី​សែង​ឃើញ​នាង​​នោះ ចិត្ត​របស់​គាត់​ច្រួល​ច្របល់​ដូច​ជា​ខ្យល​ព្យុះ​បក់​កាត់ ស្ទើរ​តែ​ធ្វើ​អោយ​កញ្ជើ​លើ​ក្បាល​របស់​គាត់ធ្លាក់​ដល់​ដី​។ គាត់​នឹក​គិត​ក្នុង​ចិត្ត​ថា “គ្មាន​ថ្ងៃ​ណា​ដែលអញ​​មាន​សំនាង​ដូច​ថ្ងៃ​នេះ​ទេ”។ រួច​ហើយ​នាង​អ្នក​បើក​ទ្វារ​ក៏​និយាយ​នឹង​នាង​អ្នក​ទៅ​ទិញ​អី​វ៉ាន់​ថា “ប្អូន​ស្រី​អើយ ប្រញាប់​ចូល​មក​​ក្នុង​អោយ​ផុត​ពី​ទ្វារ​មក អោយ​ប្រុស​កំសត់​ម្នាក់​នេះ​ចូល​ផង​”។​ ​នាង​អ្នក​ទៅ​ទិញ​អី​វ៉ាន់​ក៏​ដើរ​ចូល​មក រួច​ហើយ​នាង​អ្នក​បើក​​ទ្វារ​ដើរ​តាម​ រួច អ្នក​លី​អីវ៉ាន់​ក៏​ដើរ​តាម​ក្រោយ។ ពួក​ដើរ​រហូត​ដល់​សាល​ធំ​ក្នុង​ផ្ទះ​ ធ្វើ​អំពីជាង​ដ៏​ជំនាញ តុប​តែង​លំអ​ដោយ​ពណ៌​គ្រប់​យ៉ាង និង​គំនូរ​គ្រប់​ប្រភេទ និង​គ្រឿង​សង្ហារឹម​សព្វ​បែប​យ៉ាង​ មាន​តុ មាន​ទូ ទូ​និមួយៗ​សុទ្ធ​តែ​តុប​តែង​ដោយ​រនាំង​សំពត់​បាំង​បិទ។ នៅ​ចំកណ្តាល​មាន​អាងទឹក​ធំ​មួយ​ នៅ​ព័ទ្ធ​ជុំ​វិញ​ទី​បាញ់​ទឹក​​ដ៏​ស្រស់ស្អាត​មួយ​ ហើយ​នៅ​ចុង​បំផុត​ខាង​លើ មាន​គ្រែឈើ​នាង​នួន​មួយ មាន​ដាំ​ត្បូង​មាន​តំលៃ ប្រក់​ពីលើ​ដោយ​តំបូល​ ពណ៌​ក្រហម តុប​តែង​ដោយ​គ្រាប់គុជ​ធំៗ​ប៉ុន​គ្រាប់​គ្រួស។

នៅ​លើ​គ្រែ​នោះ​មាន​នារី​ម្នាក់​ មាន​ទឹក​មុខ​ស្រស់​ថ្លា សុភាព​ សមរម្យ មូលក្រលង់​ដូច​ជា​ព្រះ​ចន្ទ មាន​ភ្នែក​ដូច​ជា​អ្នក​ស្រុក​បាប៊ីលោន មាន​ចិញ្ចើម​មូល​ខ្វង់ បបូរមាត់​ថា​ផ្អែម​ដូច​ជា​ស្ករ​ចង់​នឹង​ភ្លក់​រសជាតិ ​ក្រហម​ដូច​ត្បូង​ទទឹម​គួរ​អោយ​ចង់​គយ​គន់។ ស្នាម​ញញឹម​របស់​នាង​ សូម្បី​តែ​ព្រះ​អាទិត្យ​ក៏​គង់​តែ​​ខ្មាស់​ សឹង​​តែ​មិន​ហ៊ាន​នឹង​រះ។ សំរស់​នាង​ប្រៀប​ដូច​ជា​ផ្កាយ​មួយ​នៃ​ស្ថាន​សួគ៌ រឺ​មិន​អញ្ចឹង​ដូច​ជា​កំពូល​ប្រាសាទ​មាស​ រឺ​ប្រៀប​ដូច​ជា​កូន​ក្រមុំ​អារ៉ាប់នៃ​វណ្ណៈ​អភិជន​នា​យប់​រៀប​មង្គល​ការ​អញ្ចឹង​។

នាង​ទី​បី​នោះ​ក្រោក​​ចេញ​ពី​គ្រែ​ដើរ​មក​មុខ​ដោយ​ដំនើរ​ដ៏​រម្យទមបំផុត រហូត​ដល់​កណ្តាល​សាឡុង នៅ​ពេល​នោះ​នាង​និយាយ​នឹង​ប្អូន​ស្រី​របស់​នាង​ថា “ម៉េច​ក៏​នៅ​ធ្មឹង​អញ្ចឹង ជួយ​យក​របស់​របរ​ពី​បុរស​នេះ​ផងទៅ!”។ ហើយ​នាង​ដែល​ទៅ​ផ្សារ​នោះ ក៏​ទៅ​ឈរ​ពី​មុខ​គាត់ រីឯ​នាង​អ្នក​បើក​ទ្វារ​ឈរ​ពី​ក្រោយ​គាត់ ហើយ​នាង​ទី​បី​ចាំ​ជួយ​។ ពួក​គេ​លើក​អីវ៉ាន់​ចេញ​ពី​ក្បាល​កម្មករ រួច​យក​របស់​របរ​ទាំងអស់​នោះ​ទៅ​រៀប​ចំ​ទុក​ដាក់​តាម​ទី​កន្លែង​របស់​វា។ បន្ទាប់​មក​ពួក​នាង​ក៏​ប្រគល់​មាស​ពីរ​កាក់​ដល់​កម្មករ ហើយ​និយាយ​ថា “ចូរអ្នក​​ឯង​ត្រលប់ទៅ​វិញ​ចុះ”។ តែ​គាត់​មិន​ចេញ​ទៅ​វិញទេ នៅ​តែ​ឈរ​សំលឹង​មើល​នារី​ទាំងអស់​នេះ​ ព្រោះ​តែ​ពេញ​ចិត្ត​នឹង​សំរស់​របស់​ពួក​នាងៗ ដែល​មិន​ងាយ​នឹង​រក​នារី​ណា​មក​ផ្ទឹម​បាន ព្រម​ទាំង​អាកប្បកិរិយា​ដ៏​ថ្លៃ​ថ្នូរ និង​ទឹក​ចិត្តដ៏​ទូលាយ​ ដែល​គាត់​មិន​ដែល​បាន​ជួប​នរណា​ម្នាក់​ដូច​នេះ​ពី​មុន​មក​ទេ។ នាយ​នោះ​ឆ្ងល់​ណាស់​អំពី​ស្រា​ ម្ហូប​អាហារ​ និង​ផ្កា និង​វត្ថុ​ច្រើន​យ៉ាង​ទៀត​ដែល​នាង​បាន​ទិញ ហើយ​ឃើញ​ថា​គ្មាន​បុរស​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​នេះ​ទេ។ គាត់​ក៏​ក្រាញ​មិន​ព្រម​ចាក​ចេញ​ទៅ​វិញ។ ឃើញ​ដូច្នេះ​នាង​បង​ក៏​និយាយ​ថា “ម៉េច​ក៏​អ្នក​ឯង​មិន​ព្រម​ត្រលប់​ទៅ​វិញ មក​ពី​ប្រាក់​នេះ​តិច​ពេក​រឺ?” ហើយ​នាង​ក៏​និយាយ​នឹង​ប្អូន​ស្រី​របស់​នាង​គឺ​នាង​យាមទ្វារ​នោះ​ថា ” អោយ​គាត់​​មាសមួយ​កាក់​​ទៀត​ទៅ!”


មួយពាន់មួយយប់ (៦២) < > មួយពាន់មួយយប់ (៦៤)


មាតិកា \ រឿងនិទាន\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង -=១០០១​យប់=-, រឿង​និទាន​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s