មួយ​ពាន់​មួយ​យប់ (៦១)


នៅយប់ទីប្រាំបួន

នាងនិយាយបន្តថា នៅពេលដែលស្រីមេធ្មប់ក្មេងនោះ យកទឹកមន្តមក រួចសូត្រគាថាដែលគេស្តាប់មិនយល់ ពួកត្រីក៏ងើបក្បាលឡើងក្លាយជាមនុស្ស អាគមលើប្រជារាស្ត្រនៃក្រុងនោះត្រូវបានដោះចេញ។ នៅ​ពេល​នោះ​បឹង​នោះ​ក៏ក្លាយទៅជាទីប្រជុំជនដ៏អ៊ូអរ កើតមានផ្សារដែលមានមនុស្សចេញចូលលក់ដូរ មនុស្សម្នាក់រវល់នឹងការងាររៀងខ្លួន ហើយភ្នំទាំងបួនក៏ក្លាយជាកោះដូចមុន។

ស្រីក្មេងជាមេធ្មប់ ក៏ត្រលប់មកថ្នូរវិញ ហើយនិយាយនឹងស្តេចថា “បងសំលាញ់អើយ បងហុចដៃមក អាលនឹងអូនជួយលើកបងចេញមក”។

ស្តេចនិយាយថា “នាងមកជិតអញមក”។

នាងក៏មកជិតស្តេចចង់នឹងអោបគាត់ តែពេលនោះស្តេចក៏ងើបឡើង ទាញដាវមកចាក់នាងនោះធ្លាយទ្រូង ពីមុខដល់ក្រោយ។ គាត់ក៏កាប់នាងជាលើកទីពីរ រហូតដល់ខ្លួននាងដាច់ជាពីរកង់។ ស្តេចក៏ចាកចេញពីទីនោះសំដៅទៅរកព្រះអង្គម្ចាស់ ដែលបានរួចពីមន្តអាគមហើយនោះ ហើយកំពុងតែរងចាំគាត់ ប្រាប់ដំនឹងរីករាយនេះដល់គាត់។ នៅពេលជួបគ្នាព្រះអង្គម្ចាស់ថើបដៃរបស់ស្តេច ហើយ​ថ្លែង​សេចក្តី​អរគុណ​ជា​អនេកប្បការ​ដល់ស្តេច។

ស្តេចនិយាយថា “តើអ្នកនឹងនៅទីក្រុងនេះទៀត រឺក៏ទៅរាជធានីរបស់ខ្ញុំ ជាមួយខ្ញុំ?”។ ព្រះរាជបុត្រតបថា “ឱព្រះអង្គដ៌ចំរើន តើព្រះអង្គមិនដឹងថា ដំនើរពីទីក្រុងព្រះអង្គមកទីនេះមានរយៈពេលប៉ុន្មានទេរឺ?”។

ស្តេចក៏តបថា “តែពីរថ្ងៃកន្លះតែប៉ុណ្ណោះ”។

ព្រះរាជបុត្រក៏តបថា “បើព្រះអង្គកំពុងតែដេកលក់ ចូរព្រះអង្គភ្ញាក់ដឹងខ្លួនឡើង! រវាងទីក្រុងរបស់ព្រះអង្គនិងទូលបង្គំ ត្រូវដើរអស់រយៈមួយឆ្នាំពេញទើបដល់ នេះសំរាប់អ្នកដែលដើរលឿនបំផុតផង។ ព្រះអង្គមកដល់ទីនេះតែពីរថ្ងៃកន្លះនោះ គឺដោយសារតែទីក្រុងនេះជាប់មន្តអាគមតែប៉ុណ្ណោះ។ ហើយទូលបង្គំនឹងមិនចាកចេញពីព្រះអង្គទេ សូម្បីតែមួយពព្រិចភ្នែក”។

ស្តេចមានសេចក្តីត្រេកអរជាខ្លាំងដោយបានលឺបែបនេះ ហើយគាត់ក៏និយាយថា “សូមអរគុណដល់ព្រះអាឡាហ៍ ដែលបានផ្តល់អ្នកមកខ្ញុំ! ចាប់ពីម៉ោងនេះទៅ ខ្ញុំយកអ្នកជាកូនរបស់ខ្ញុំ ហើយជាកូនតែមួយគត់របស់ខ្ញុំ ព្រោះព្រះជាម្ចាស់មិនដែលបានអោយពរដល់ខ្ញុំនូវកូនម្នាក់ឡើយ”។ ស្តេចទាំងពីរក៏អោបគ្នាដោយសេចក្តីរីករាយជាខ្លាំង រួចហើយពួកគេក៏ត្រលប់ទៅរាជវាំងវិញ។ ព្រះរាជបុត្រក៏ចេញប្រកាសប្រាប់ដល់អស់ពួកមន្ត្រីរបស់គាត់ថា គាត់ត្រូវចេញទៅទស្សនកិច្ចរាជធានីរបស់ស្តេចដែលបានមកជួយសង្គ្រោះគាត់ ហើយចេញបញ្ជាអោយពួកគេរៀបចំគ្រឿងឧបករណ៍សព្វបែបយ៉ាងអោយបានសព្វគ្រប់។ ពួកគេរៀបចំអស់ពេលដប់ថ្ងៃ បន្ទាប់មកព្រះរាជបុត្រក៏ចេញដំនើរជាមួយស្តេចចាស់ ដែលក្នុងចិត្តរបស់គាត់អន្ទះអន្ទែងចង់ត្រលប់មករាជធានីរបស់គាត់ជាខ្លាំង ដោយសារគាត់បានឃ្លាតចាកពីទីនោះអស់ពេលពេញដប់ពីរខែ។ ពួកគេចេញក្បួនមកដោយមានសំភារៈសព្វបែបយ៉ាង មានទាំងគ្រឿងអំនោយដ៏មានតំលៃ និងដោយកំរ។ ពួកគេធ្វើដំនើរទាំងយប់ទាំងថ្ងៃ រហូតមកដល់រាជធានីរបស់ស្តេចចាស់ រួចហើយគាត់ក៏បញ្ជូនអ្នកនាំសារអោយជូនដំនឹងអំពីដំនើរមកដល់របស់គាត់។ ពេលនោះពួកមន្ត្រី និងនាយទាហានទាំងអស់ចេញមកស្វាគមន៍គាត់ ដោយសេចក្តីរីករាយ ព្រោះពួកមានសេចក្តីសង្ឃឹមឡើងវិញដោយបានឃើញស្តេចរបស់ពួកគេ។ ពួកមន្រ្តីនិងទាហានក៏ក្រាបទូលក្បាលដល់ដីចំពោះមុខស្តេច ហើយជូនពរដល់ស្តេច។ ស្តេចយាងចូលរាជវាំង ចូលទៅអង្គុយលើបល្ល័ង្ក រួចហើយពួកមន្ត្រីក៏មកជុំគ្នា មុខគាត់ សាកសួរអំពីរឿងរ៉ាវអំពីព្រះរាជបុត្រ រួចហើយក៏សាទរដល់គាត់ដែលបានរួចផុតពីទុក្ខទោសនោះមកវិញ។ ស្តេចក៏ចេញបញ្ជាអោយគេទៅហៅតានេសាទមកជួប ព្រោះតានេសាទជាមនុស្សទីមួយ ដែលជាដើមហេតុនៃការជួយសង្គ្រោះទីក្រុងនិងរាស្ត្រនៃក្រុងមួយនោះ។ ពេលដែលតានេសាទមកដល់ ស្តេចក៏ប្រគល់រង្វាន់ជាច្រើនដល់គាត់ និងផ្តល់នូវកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់គាត់។ ស្តេចសាកសួរពីស្ថានភាពគ្រួសាររបស់គាត់ និងបានសួរចង់ដឹងថាតានេសាទមានកូនរឺអត់។ តានេសាទក៏ប្រាប់ថាគាត់មានកូនស្រីពីរនាក់ និងកូនប្រុសម្នាក់។ ស្តេចក៏អោយគេទៅហៅកូនៗរបស់តានេសាទមកគាល់ រួចយកនាងម្នាក់ជាប្រពន្ធ នាងម្នាក់ទៀតលើកអោយធ្វើជាប្រពន្ធរបស់ព្រះរាជបុត្រ។ ហើយលើកកូនប្រុសរបស់តានេសាទជា អ្នកមើកថែរទ្រព្យសម្បត្តិរបស់នគរ។ ស្តេចក៏លើកលោកអគ្គមហាសេនាជាស្តេចត្រាញ់នៅនគរកោះខ្មៅ ដែលពីមុនជានគររបស់ព្រះរាជបុត្រ ហើយបញ្ជូនគាត់ទៅកាន់ទីនោះដោយមានអង្គរក្ស៥០នាក់ផង។ ស្តេចក៏បានបំពាក់គ្រឿងឥស្សរយសដល់ពួកមន្រីទាំងឡាយគ្រប់ៗគ្នាផងដែរ ព្រោះតែចេះគោរពតួនាទីរបស់ខ្លួនមិនឈ្លោះទាស់ទែងគ្នាពេលស្តេចមិននៅ។ លោកអគ្គមហាសេនា ក៏ក្រាបទូលលាស្តេច រួចចេញដំនើរ។ រីឯស្តេចនិងព្រះរាជបុត្រវិញស្នាក់នៅក្នុងរាជវាំងពោរពេញដោយសុភមង្គល។ តានេសាទក៏ក្លាយជាអ្នកមានបំផុតនៅសម័យនោះ រួចហើយកូនស្រីរបស់គាត់នៅជាប្រពន្ធរបស់ស្តេចរហូតដល់ថ្ងៃអស់ជីវិត។
តែព្រះអង្គអើយរឿងនេះមិនល្អដូចរឿង

កម្មករលីសែង និង ស្រីបីនាក់នៅក្រុងបាដាត

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

2 Responses to មួយ​ពាន់​មួយ​យប់ (៦១)

  1. Pichbandith ថា:

    I really love this story very much.

  2. vichet ថា:

    and i really love to post this story too.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s